A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 27 March 2013

King, Queen Mother return from China ព្រះមហាក្សត្រខ្មែរ និងព្រះវររាជមាតា យាងដល់ មាតុប្រទេស វិញហើយ

Photo by DAP-NEWS
www.dap-news.com
Top: The king and the Queen Mother arrived in Phnom Penh and (bottom) the king and the Queen Mother bid farewell to Chinese Premier Wen Jiabao in Beijing.
 
PHNOM PENH (The Cambodia Herald) -- King Norodom Sihamoni and Queen Mother Norodom Monineath returned Tuesday from China where they went for medical checkups.

The King and Queen Mother had left Cambodia since February 21.

National Assembly chairman Heng Samrin, Prime Minister Hun Sen, his wife Bun Rany, Royal Minister Kong Sam Ol and other government officials were seen at Phnom Penh International Airport to welcome the return of the King and Queen Mother.

Both of them usually leave to visit China every six months for medical checkups.

ភ្នំពេញៈ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងព្រះវររាជ មាតា បានយាងនិវត្តន៍ដល់មាតុប្រទេសវិញហើយ បន្ទាប់ពីយាង ចេញទៅពិនិត្យព្រះរាជសុខភាពរយៈពេល ជាងមួយខែ នៅទីក្រុងប៉េកាំង ប្រទេសចិននោះ។
ក្នុងព្រះរាជដំណើរយាងនិវត្តន៍នៅព្រលានយន្តអន្តរជាតិភ្នំពេញ នាវេលាម៉ោងប្រមាណជា ៤ និង៣០នាទីល្ងាចថ្ងៃ អង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៣ គេសង្កេតឃើញមានព្រះរាជវត្តមាន និងវត្តមានព្រះរាជវង្សានុវង្ស សម្តេចពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មន្រ្តីជាន់ខ្ពស់ នៃព្រះបរមរាជ វាំង និងមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប បានអញ្ជើញទទួលព្រះរាជដំណើរប្រកបដោយភាព កក់ក្តៅជាទីបំផុត។

ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី និងព្រះវររាជមាតា បានយាង ទៅប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៣។
ក្នុងឱកាសពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច បរមនាថ នរោត្តម សីហមុនី និង សម្តេចម៉ែ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីលោក វិន ជាវប៉ាវ នាយករដ្ឋមន្រ្តីចិន។
លោក វេន ជាវប៉ាវ បានសន្យាបន្តរឹតចំណងទំនាក់ទំនងរវាងប្រទេសកម្ពុជា-ចិន ឲ្យកាត់តែរឹងមាំ។ ជាងនេះទៅ ទៀត លោក វិន ជាវប៉ាវ បានមានប្រសាសន៍ស្វាគមន៍ថា «នេះជាផ្ទះរបស់ទ្រង់ទាំងពីរនៅប្រទេសចិន គ្រប់ពេល វេលា ហើយប្រទេសចិននឹងនៅតែធ្វើការរួមគ្នាជាមួយប្រទេសកម្ពុជា»។
គ្រាដែលព្រះមហាក្សត្រ និងព្រះវររាជមាតាយាងចេញពីមាតុប្រទេសនោះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីត ផ្ទាល់របស់ព្រះមហាវីរក្សត្រ សម្តេចឪ នរោត្តម សីហនុ បានមានព្រះរាជបន្ទូលប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រ លានយន្តហោះអន្តរជាតិភ្នំពេញថា ការយាងទៅរបស់ព្រះអង្គ ដើម្បីទៅពិនិត្យព្រះរោគសុខភាព ហើយការយាង ទៅនេះ ជារៀងរាល់៦ខែម្តង៕

2 comments:

Anonymous said...

good indoctrination students... now go repeat another killing field?

Anonymous said...

Stay in China no one need you in Scambodia anymore,you're a leech and a vampire and EVIL-DOER like your husband.