A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 15 March 2013

Hun Sen: "Nhiek Bun Chhay suing Prince Ranariddh is like Nhiek Bun Chhay suing Hun Sen"សម្តេច ហ៊ុន សែនៈ ញឹក ប៊ុនឆៃ ប្តឹងសម្តេចក្រុមព្រះ ដូចប្តឹងហ៊ុន សែន


ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើលោកឧបនាយករដ្ឋមន្រ្តី ញឹក ប៊ុន ឆៃ ប្តឹងសម្តេចក្រុម ព្រះនរោត្ត រណឫទ្ធិ ក៏ដូចជាប្តឹងសម្តេច ហ៊ុន សែន អីចឹងដែរ។
សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានមានប្រសាសន៍ ក្នុងពិធី បញ្ចុះខ័ណ្ឌសីមា និងសម្ពោធ សមិទ្ធិផលនានា នៅក្នុងវត្ដ នន្ទមុន្នី នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ នេះថា “ត្រង់ឆៃឯងប្តឹង ខ្ញុំអត់មានហាមខាត់ទេ ប៉ុន្តែខ្ញុំគ្រាន់តែប្រាប់ថា បើឆៃឯងប្តឹងសម្តេចក្រុមព្រះ មានតម្លៃស្មើនឹងឆៃឯងប្តឹងខ្ញុំ ព្រោះអីសម្តេចក្រុមព្រះ នាំយន្តហោះ ឧទ្ធម្ភាគចក្ររបស់ព្រះអង្គ ចេញទៅត្រូវសុំការអនុញ្ញាតពីនាយករដ្ឋមន្រ្តី មិនមែនមានតែអ្នកណាក៏មាន សិទ្ធិចេះតែយកចេញទៅតាម ទំនើងចិត្តនោះទេ… ហើយបើឆៃឯង យកអីទៅណា ក៏ត្រូវសុំច្បាប់ដែរ”។
ប្រមុខរាជរដ្ឋាភិបាលបន្តថា បន្ទាប់ពីសម្តេចបានវិលត្រឡប់ មកពីចូលរួមកិច្ចប្រជុំនៅប្រទេសឡាវ សម្តេចមានការមមាញឹកជាខ្លាំង ដោយជាប់ រវល់ភ្ជាប់ទំនាក់ទំនងទូរស័ព្ទ សម្តេចក្រុមព្រះ ឧបនាយករដ្ឋមន្រ្តីញឹក ប៊ុន ឆៃ ព្រមទាំងលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ក្នុងករណីជាច្រើនរួមមាន ការប្តឹងសម្តេចក្រុមព្រះ និងសម្តេចក្រុមព្រះ ទៅចុះចូលធ្វើជាប្រធាន គណបក្សសង្រ្គោះជាតិជាដើម។

សម្តេចនាយករដ្ឋមន្រ្តី បន្តថា តាមពិត សម្តេចក្រុមព្រះមិនបានដឹងអ្វីទាំងអស់ ហើយក៏គ្មានបំណង ទៅធ្វើជាប្រធានគណបក្សប្រឆាំង សង្គ្រោះជាតិដែរ។
សម្តេចតេជោហ៊ុន សែន បន្ថែមថា “ប៉ុន្តែមិននឹកស្មានថា មានអ្នកវិភាគមួយនោះមិនដឹងខ្យល់អីសោះ… ដែលវិទ្យអាស៊ីសេរី បានដកស្រង់សំដីរបស់ លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដោយលោកបានបញ្ជាក់ថា គណបក្សប្រជាជននឹងមិនអនុញ្ញាតឲ្យ សម្តេចក្រុមព្រះ ចូលឆាក នយោបាយជាដាច់ខាត កាលដែលចង់ប្តឹង និងមិនចង់ប្តឹង គឺជាការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ទេ ប៉ុន្តែគណបក្សប្រជាជន នឹងឆ្លើយ តបជាមួយនឹងការគំរាមកំហែងនានា ដូចជាការបើកកកាយព័ត៌មាននានា ជាច្រើនទាក់ទងនឹងសម្តេចក្រុមព្រះ ។ យើងខ្ញុំមើលឃើញទៅ បើព្រះអង្គ ចូលបក្សប្រឆាំង បក្សកាន់អំណាចនឹងប្រតិកម្ម ហើយប្រសិនបើព័ត៌មានខាងលើជាការពិតសម្តេចក្រុមព្រះ នឹងក្លាយខ្លួនទៅជាជន ចំណាប់ខ្មាំង នយោបាយ របស់គណបក្សគ្រប់គ្រង អំណាចបច្ចុប្បន្នហើយ”។
សម្តេចតេជោ បន្តថា សម្តេចក៏បានសួរត្រឡប់ទៅលោកញឹក ប៊ុន ឆៃ វិញ ហើយលោកក៏បានប្រាប់ថា នេះគ្រាន់តែជាការផ្សព្វផ្សាយព័ត៌មានទេ ព្រោះកាលពីពេលកន្លងមក មានមនុស្សម្នាក់បានប្រកាស នៅខេត្តកំពង់ធំថា សម្តេចក្រុមព្រះនឹងទៅធ្វើជាប្រធាន គណបក្សសង្គ្រោះជាតិ។
សម្តេច បន្ថែមថា " ម្យ៉ាងទៀត ទើបតែធ្វើបុណ្យព្រះបរមសព ព្រះរតនកោដ្ឋ សម្តេចឪហើយ ទើបតែជួបជុំខ្សែព្រះរាជវង្សានុវង្សហើយ …ខ្ញុំនឹង សម្តេចក្រុមព្រះ ទើបតែដឹកដៃជាមួយគ្នា យំជាមួយគ្នា ដង្ហែជាមួយគ្នា ហេតុអីក៏មកប្តឹងគ្នា"៕

No comments: