A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 15 March 2013

Why Ieng Sary's funenral will be held in Malai district in Banteay Meanchey province? ហេតុអ្វី​បាន​ជា​សព​លោក អៀង សារី យក​ទៅ​ធ្វើបុណ្យ​នៅ​ម៉ាឡៃ​?

ផ្ទះលោកអៀង សារី នៅម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលកំពុងរៀបចំធ្វើពិធីបុណ្យសព លោកអៀង សារី Ieng Sary's house in Malia district in Banteay Meanchey. More pictures below.

(ថ្ងៃទី 14 មីនា 2013,) | ដោយ: សូផុន CEN

ខេត្តបន្ទាយមានជ័យ: សព​លោក អៀង សារី អតីតរដ្ឋមន្ត្រី​ការបរទេស​ខ្មែរក្រហម ត្រូវបាន​ដឹក​តាម​ឡាន យក​ទៅ​ធ្វើបុណ្យ នៅផ្ទះ​របស់​លោក ក្នុង​ភូមិ​ដូង ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​។ នៅ​ទីនោះ គឺ​ជា​អតីត​ទឹកដី​តស៊ូ​របស់​ខ្មែរក្រហម តាំងពី​កកើត​រដ្ឋាភិបាលចម្រុះ​ត្រីភាគី រហូត​ដល់​លោក អៀង សារី ដឹកនាំ​កម្លាំង​ខ្មែរក្រហម ផ្តាច់ខ្លួន មក​រួបរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​តាម​អតីត​ខ្មែរក្រហម ផ្ទះ​របស់​លោក​អៀង​សារី នៅ​ម៉ាឡៃ ជា​អតីត​តំបន់​តស៊ូ​របស់​លោក ក្រោយ​ពី​ខ្មែរ​ក្រហម​ដួលរលំ នៅ​ឆ្នាំ​១៩៧៩​។ នៅ​ទីនោះ ក៏​ជា​អតីត​កន្លែង​ប្រកាស​សារតាំង នៃ​ការបង្កើត​រដ្ឋាភិបាល​ចម្រុះ​ត្រីភាគី ដែល​មាន​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម ភាគី​រណសិរ្ស​រំដោះ​ប្រជា​ពលរដ្ឋ​ខ្មែរ របស់​សម្តេច សឺ​ន​សាន និង​ភាគី​រណសិរ្ស​ហ្វ៊ុន​ស៊ិនប៉ិច ដឹកនាំ​ដោយ​អតីត​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នៅ​ឆ្នាំ​១៩៨២​។​

​ម៉ាឡៃ នៅ​ជាប់​ព្រំដែន​ថៃ ក៏​ជា​កន្លែង​អតីត​ទាហាន​ខ្មែរក្រហម ផ្តាច់ខ្លួន ធ្វើ​សមាហរណកម្ម ដែល​ដឹកនាំ​ដោយ​លោក អៀង សារី មក​រួបរួម​ជាមួយ​រាជរដ្ឋាភិបាល នៅ​ឆ្នាំ​១៩៩៦​។​


ចំណែកលោក អៀង វុធ កូនប្រុសរបស់លោក អៀង សារី បានប្រាប់អ្នកកាសែតថា ការនាំយក​សព​លោក អៀង សារី ទៅធ្វើបុណ្យ និងបូជា នៅផ្ទះឯស្រុកម៉ាឡៃ ដោយ​សារ​​តែ​​ជា​​បំណង​​របស់​​លោក​ អៀង សារី ផង ហើយមួយវិញទៀត ដោយ​សារ​តែ​ក្នុង​សម័យ​តស៊ូ គឺលោក អៀង សារី រស់​នៅ​ទីតាំង​នៅ​ម៉ាឡៃ​រហូត​មក។
​    ​
​នៅផ្ទះ​របស់​លោក​ អៀង ​សារី នៅ​ម៉ាឡៃ រហូត​ដល់​ព្រលប់​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៣ ត្រូវបាន​គេ​រៀបចំ សង់​រោងបុណ្យ ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​សព​លោក​អៀង​សារី តាម​​ប្រពៃណី​។​ ភ្លៀងមួយមេធំ ក៏បានកើតឡើងនៅពេលព្រលប់ផងដែរ។
​    ​
​លោក ឌឹ​ម សុខ មេឃុំ​ម៉ាឡៃ ក៏​បាន​ចូលរួម​រៀបចំ​ទទួល​សព​លោក អៀង​សារី ដែល​ដឹកនាំ​តាម​ឡាន ហើយ​អាច​នឹង​ទៅដល់ នៅ​ពាក់កណ្តាល​យប់ ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៣​។​
​    ​
​អតីត​កម្មាភិបាល​ខ្មែរក្រហម នៅ​ម៉ាឡៃ និង​មក​ពី​គ្រប់ទិសទី ភាគច្រើន បាន​សម្តែង​ការសោកស្តាយ​ចំពោះ​មរណភាព​របស់​លោក​អៀង​សារី​។

​ គុណសម្បត្តិ​របស់​លោក អៀង សារី ក៏ត្រូវបាន​អតីត​កម្មាភិបាល​ខ្មែរក្រហម លើក​ឡើងផងដែរ​ថា លោក អៀង​សារី បាន​ចូលរួម​ការពារ​បូរណភាព​ទឹកដី និង​កសាង​សង្គម​កម្ពុជា​ស្អាតស្អំ​។ លោក​អៀង​សារី ក៏​ជា​អ្នក​ធ្វើ​សមាហរណកម្ម កងកម្លាំង​ខ្មែរក្រហម ដែល​នាំឲ្យ​ប្រទេស​កម្ពុជា មាន​សុខសន្តិភាព និង​ការផ្សះផ្សារ​ជាតិ រហូតមកដល់​សព្វថ្ងៃ​។​
​    ​
​កូនចៅ​របស់​លោក អៀង សារី ក៏​បាន​ទៅ​ជួបជុំ​នៅផ្ទះ​បុណ្យ ក្នុង​ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ផងដែរ​។ លោក អៀង​សារី មានកូន ៤ នាក់ ( ស្រី ៣ ប្រុស​១ ) រស់នៅ​ខេត្ត​ប៉ៃលិន​។ កូនស្រី​ចម្បង​ឈ្មោះ អៀង ម៉ិញ​។ កូនស្រី​ទី​២ ឈ្មោះ អៀង នា​ថ​។ ទី​៣-​លោក អៀង វុ​ធ ដែល​សព្វថ្ងៃ ជា​អភិបាលរង​ខេត្ត​ប៉ៃលិន និង​កូនស្រី​ទី​៤ ឈ្មោះ អៀង រ៉ា​។​
​    ​
​លោក អៀង សារី បាន​ទទួលមរណភាព កាលពី​ព្រឹក​ម៉ោង ៨ និង ៤៥ នាទី ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៣ នៅ​មន្ទីរពេទ្យ​រុស្ស៊ី ក្នុង​ទីក្រុង​ភ្នំពេញ​។ រហូតដល់​ម៉ោង ៣ រសៀល ទើប​សាកសព​របស់លោក​អៀង​សារី ត្រូវបាន​ដឹក​តាម​ឡានពេទ្យ ចេញ​ពី​មន្ទីរ​ពេទ្យរុស្ស៊ី បន្ទាប់​ពី​គ្រូពេទ្យ​ជំនាញ និង​សហ​ព្រះរាជអាជ្ញា​តុលាការ​ខ្មែរក្រហម បាន​ពិនិត្យ​សាកសព ហើយ​បញ្ជាក់ថា លោក​អៀង​សារី អាយុ ៨៧ ឆ្នាំ ស្លាប់ ដោយ​ជំងឺ​បេះដូង​។​

​មរណភាព​របស់​លោក អៀង សារី ក៏​ត្រូវ​បាន​សហ​ព្រះរាជអាជ្ញា និង​លោក​ចៅក្រម និល ណុន ប្រធាន​អង្គជំនុំជម្រះ​សាលាដំបូង របស់​តុលាការ​ខ្មែរក្រហម បានប្រកាស​ភ្លាមៗ​ថា បទ​ចោទប្រកាន់​លើ​លោក អៀង សារី នៅ​សម័យ​ខ្មែរក្រហម ក៏​ត្រូវ​រលត់​ផង​ដែរ​៕​





A trench inside the compound of Ieng Sary's house.ត្រង់សេ នៅក្នុងផ្ទះលោកអៀង សារី
ត្រង់សេ នៅក្នុងផ្ទះលោកអៀង សារី
Malai District Hall សាលាស្រុកម៉ាឡៃ
56 year-old Pich Vann, Ieng Sary's bodyguard in Malai district. លោក ពេជ្រ វណ្ណ អាយុ ៥៦ឆ្នាំ ជាអតីតកងការពារលោក អៀង សារី នៅមណ្ឌលសារតាំងម៉ាឡៃ

61 year-old Keo Mony, aka Reaksmey, who is Ieng Sary's nephew and who is a caretaker of Ieng Sary's house in Malia district. លោកកែវ មុនី ហៅរស្មី អាយុ៦១ឆ្នាំ ជាក្មួយលោកអៀង សារី ដែលនៅនៅចាំ និងមើលថែផ្ទះឲ្យលោក អៀង សារី នៅម៉ាឡៃ
- See more at: http://www.cen.com.kh/localnews/show_detail/19?token=YmEzMDMwZW#sthash.PipEFdjt.dpuf

No comments: