ការបដិសេធនេះ
គឺក្រោយពីលោកដឹងព័ត៌មានតាមការផ្សាយរបស់វិទ្យុអាស៊ីសេរី
ថ្មីៗនេះ ដែលបានដកស្រង់សម្ដីរបស់អ្នកវិភាគសង្គម និងលោក អ៊ូ វីរៈ
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
និងបានអានកាសែតភ្នំពេញប៉ុស្តិ៍ ដែលបានភ្ជាប់រូបលោក ហ៊ុន សែន
ទៅនឹងគម្រោងការប្ដឹងផ្តល់គ្នានោះ។
ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បានប្រកាសភ្លាមៗថា ទំនាក់ទំនងរវាងរូបលោក និងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅតែល្អប្រសើររហូតដល់ពេលនេះ ហើយលោកមិនជឿថា សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងយាងទៅចូលរួមដៃជាមួយគណបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា ជាអនុប្រធាននោះឡើយ។
នេះជាការបដិសេធដើម្បីជម្រះការមន្ទិលសង្ស័យនានា ក្រោយពីអ្នកនាំពាក្យរបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ លោក ប៉ែន សង្ហា បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយ ចុះថ្ងៃទី១១ ខែមីនា កន្លងទៅនេះថា មានពាក្យចចាមអារ៉ាមកន្លងមកថា សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ មានបំណងចូលជាមួយគណបក្សប្រឆាំង។
សេចក្តីថ្លែងការណ៍បានបន្តថា សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ មិនមានបំណងចូលជាមួយបក្សប្រឆាំងទេ ហើយព្រះអង្គបានប្រកាសកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២ កន្លងទៅនេះ ហើយថាព្រះអង្គឈប់ធ្វើនយោបាយ។
ម្យ៉ាងទៀត ករណីដែលមេដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ដាក់ពាក្យបណ្ដឹងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពីបទពុករលួយ និងលួចលក់ឧទ្ធម្ភាគចក្រម៉ាក MI17 របស់គណបក្សហ៊្វុនស៊ិនប៉ិច នោះ គឺជារឿងអយុត្តិធម៌ណាស់។
លោក ហ៊ុន សែន បានមានប្រសាសន៍ដោយសម្ដីធ្ងន់ៗជាសាធារណៈ នៅក្នុងឱកាសនៃពិធីបញ្ចុះខណ្ឌសីមា នៅវត្តនន្ទមុនី នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមីនា ថា លោកបង្ខំចិត្តត្រូវតែនិយាយ ដោយសារតែមានការផ្សាយព័ត៌មានមួយចំនួនដកស្រង់អ្នកវិភាគនិយាយ បំភ្លៃការពិត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «ជាមួយនោះដែរ វិទ្យុអាស៊ីសេរី បានដកស្រង់សម្ដីរបស់លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលលោកបញ្ជាក់ថា គណបក្សប្រជាជន និងមិនអនុញ្ញាតឲ្យសម្ដេចក្រុមព្រះ ចូលឆាកនយោបាយវិញជាដាច់ខាត។ ការដែលចង់ប្ដឹង និងមិនចង់ប្ដឹងហ្នឹង គឺជាការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ទេ។ យើងខ្ញុំមើលទៅ បើព្រះអង្គចូលនឹងបក្សប្រឆាំង បក្សកាន់អំណាចនឹងប្រតិកម្មហើយ។ ក្រុមវិភាគគិតឃើញទៅអីចឹងទៅកើត រឿងសម្ដេចក្រុមព្រះ ទាក់ទងនឹងបញ្ហាយន្តហោះ ខ្ញុំប្រាប់ ញឹក ប៊ុនឆៃ យប់មិញហើយតើ ប្ដឹងសម្ដេចក្រុមព្រះ ស្មើនឹងប្ដឹង ហ៊ុន សែន។ មូលហេតុ គឺងាយយល់ទេ មិនមែនអ្នកណាអ្នកណាបើកយន្តហោះលើដែនដីខ្មែរបានទេ។ ចង់យកកប៉ាល់ហោះយកមកហោះលេងពេញទឹកពេញដីបានទេ សម្ដេចក្រុមព្រះ ចង់យកយន្តហោះទៅណា ត្រូវតែសុំការអនុញ្ញាតពីនាយករដ្ឋមន្ត្រី»។
ទាក់ទងនឹងការប្រកាសនេះ ប្រធានប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ និងជាឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី ថា ការបញ្ជាក់ និងបំភ្លឺរបស់លោកនាយករដ្ឋមន្ត្រី គឺរឹងមាំណាស់ចំពោះមហាជន កុំឲ្យភ័ន្តច្រឡំ៖ «បាទ! ដូចខ្ញុំបានបញ្ជាក់ពីមុនហើយថា មិនទាន់មានការប្ដឹងទេ ចំណុចហ្នឹងខ្ញុំបានប្រកាសមកជាប់ហើយ រហូតដល់ព្រឹកមិញ ក៏មានសេចក្តីប្រកាស អត់ទាន់មានការដាក់ពាក្យបណ្ដឹងអីអត់ទាន់មានសោះ។ ចំណុចទាំងអស់នេះ គ្រាន់តែជាចំណុចមួយចង់ឲ្យមានការបែកបាក់ក្នុងការទំនាក់ទំនង។ នៅថ្ងៃនេះ វាច្បាស់ហើយទាំងអស់គ្នា ទាំងសម្ដេចក្រុមព្រះ ច្បាស់ហើយ»។
អ្នកនាំពាក្យសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ លោក ប៉ែន សង្ហា បានមានប្រសាសន៍ថា ការផ្សាយពាក្យចចាមអារ៉ាមកន្លងមកខុសការពិត៖ «អីចឹងបានថា ជារឿងមួយមិនត្រឹមត្រូវ អយុត្តិធម៌ម្តងហើយម្តងទៀត លើសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ»។
សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាអតីតព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ប៉ុន្តែបច្ចុប្បន្ន ព្រះអង្គបានក្លាយជាប្រធាននៃក្រុមឧត្តមទីប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ក្រោយពីព្រះអង្គបានលាឈប់ធ្វើនយោបាយជាថ្មី កាលពីឆ្នាំ២០១២ កន្លងមក។
ប្រតិកម្មភ្លាមៗនេះ គឺក្រោយពីលោក សម រង្ស៊ី បានមានប្រសាសន៍ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង ឈ្មោះ AFP តាមទូរស័ព្ទពីទីក្រុងយ៉ាងហ្គូន (Yangon) នៅប្រទេសភូមា (មីយ៉ាន់ម៉ា) ថា លោក ហ៊ុន សែន ជាមនុស្សកំសាកញី មិនហ៊ានឲ្យរូបលោកចូលមកកម្ពុជា ដើម្បីប្រកួតប្រជែងតែពីរនាក់តទល់ក្នុងការបោះឆ្នោតសកល ថ្ងៃទី២៨ ខែកក្កដា ខាងមុខនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសនៃពិធីបញ្ចុះខណ្ឌសីមា នៅវត្តនន្ទមុនី នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបកស្រាយចំពោះការចោទប្រកាន់នេះ៖ «តែសុំផ្ដាំតែប៉ុន្មាន ម៉ាត់ទេ ទី១ កាលលោកឯងចេញទៅ ខ្ញុំក៏អត់ដេញដែរ ហើយពេលដែលលោកឯងចង់មកវិញ ខ្ញុំក៏អត់បានឃាត់ដែរ អាហ្នឹងទី១ ពេលលោកឯងទៅ ខ្ញុំដេញពីកាល? ខ្ញុំបញ្ជាក់ឲ្យច្បាស់ទាំងប្រជាជនក្នុងប្រទេស និងប្រជាជននៅក្នុងពិភពលោក។ ទី២ ម៉ោងនេះ ពេលនេះ អត់មានអ្នកណារារាំងលោកឯងមិនឲ្យមកទេ សូមអញ្ជើញលោកឯងធ្លាប់និយាយថាជិះកប៉ាល់ហោះមកជាមួយលោក អូបាម៉ា (Obama) ទៀតនោះ ប្រធានាធិបតីអាមេរិកាំងទៀតនោះ»។
លោក សម រង្ស៊ី បានរស់នៅនិរទេសខ្លួននៅប្រទេសបារាំង តាំងពីចុងឆ្នាំ២០០៨ កន្លងមក ក្រោយតុលាការបានកាត់ទោសកំបាំងមុខជាបន្តបន្ទាប់ ឲ្យរូបលោកជាប់ទោសចំនួន ១២ឆ្នាំ ក្រោមបទដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម នៅខេត្តស្វាយរៀង បទក្លែងបន្លំឯកសារផែនទីសាធារណៈ និងបទបរិហារកេរ្តិ៍រដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង ថា ជាអតីតមេគុកបឹងត្របែក ក្នុងសម័យខ្មែរក្រហម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កន្លងមក បានប្រកាសថា ករណីលោក សម រង្ស៊ី មិនមែនជារឿងនយោបាយទេ ហើយបើសិនណាលោក សម រង្ស៊ី ចូលមកកម្ពុជា គឺត្រូវតែចាប់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បានប្រកាសភ្លាមៗថា ទំនាក់ទំនងរវាងរូបលោក និងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅតែល្អប្រសើររហូតដល់ពេលនេះ ហើយលោកមិនជឿថា សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងយាងទៅចូលរួមដៃជាមួយគណបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា ជាអនុប្រធាននោះឡើយ។
នេះជាការបដិសេធដើម្បីជម្រះការមន្ទិលសង្ស័យនានា ក្រោយពីអ្នកនាំពាក្យរបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ លោក ប៉ែន សង្ហា បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយ ចុះថ្ងៃទី១១ ខែមីនា កន្លងទៅនេះថា មានពាក្យចចាមអារ៉ាមកន្លងមកថា សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ មានបំណងចូលជាមួយគណបក្សប្រឆាំង។
សេចក្តីថ្លែងការណ៍បានបន្តថា សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ មិនមានបំណងចូលជាមួយបក្សប្រឆាំងទេ ហើយព្រះអង្គបានប្រកាសកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២ កន្លងទៅនេះ ហើយថាព្រះអង្គឈប់ធ្វើនយោបាយ។
ម្យ៉ាងទៀត ករណីដែលមេដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ដាក់ពាក្យបណ្ដឹងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពីបទពុករលួយ និងលួចលក់ឧទ្ធម្ភាគចក្រម៉ាក MI17 របស់គណបក្សហ៊្វុនស៊ិនប៉ិច នោះ គឺជារឿងអយុត្តិធម៌ណាស់។
លោក ហ៊ុន សែន បានមានប្រសាសន៍ដោយសម្ដីធ្ងន់ៗជាសាធារណៈ នៅក្នុងឱកាសនៃពិធីបញ្ចុះខណ្ឌសីមា នៅវត្តនន្ទមុនី នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមីនា ថា លោកបង្ខំចិត្តត្រូវតែនិយាយ ដោយសារតែមានការផ្សាយព័ត៌មានមួយចំនួនដកស្រង់អ្នកវិភាគនិយាយ បំភ្លៃការពិត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «ជាមួយនោះដែរ វិទ្យុអាស៊ីសេរី បានដកស្រង់សម្ដីរបស់លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលលោកបញ្ជាក់ថា គណបក្សប្រជាជន និងមិនអនុញ្ញាតឲ្យសម្ដេចក្រុមព្រះ ចូលឆាកនយោបាយវិញជាដាច់ខាត។ ការដែលចង់ប្ដឹង និងមិនចង់ប្ដឹងហ្នឹង គឺជាការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ទេ។ យើងខ្ញុំមើលទៅ បើព្រះអង្គចូលនឹងបក្សប្រឆាំង បក្សកាន់អំណាចនឹងប្រតិកម្មហើយ។ ក្រុមវិភាគគិតឃើញទៅអីចឹងទៅកើត រឿងសម្ដេចក្រុមព្រះ ទាក់ទងនឹងបញ្ហាយន្តហោះ ខ្ញុំប្រាប់ ញឹក ប៊ុនឆៃ យប់មិញហើយតើ ប្ដឹងសម្ដេចក្រុមព្រះ ស្មើនឹងប្ដឹង ហ៊ុន សែន។ មូលហេតុ គឺងាយយល់ទេ មិនមែនអ្នកណាអ្នកណាបើកយន្តហោះលើដែនដីខ្មែរបានទេ។ ចង់យកកប៉ាល់ហោះយកមកហោះលេងពេញទឹកពេញដីបានទេ សម្ដេចក្រុមព្រះ ចង់យកយន្តហោះទៅណា ត្រូវតែសុំការអនុញ្ញាតពីនាយករដ្ឋមន្ត្រី»។
ទាក់ទងនឹងការប្រកាសនេះ ប្រធានប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ និងជាឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី ថា ការបញ្ជាក់ និងបំភ្លឺរបស់លោកនាយករដ្ឋមន្ត្រី គឺរឹងមាំណាស់ចំពោះមហាជន កុំឲ្យភ័ន្តច្រឡំ៖ «បាទ! ដូចខ្ញុំបានបញ្ជាក់ពីមុនហើយថា មិនទាន់មានការប្ដឹងទេ ចំណុចហ្នឹងខ្ញុំបានប្រកាសមកជាប់ហើយ រហូតដល់ព្រឹកមិញ ក៏មានសេចក្តីប្រកាស អត់ទាន់មានការដាក់ពាក្យបណ្ដឹងអីអត់ទាន់មានសោះ។ ចំណុចទាំងអស់នេះ គ្រាន់តែជាចំណុចមួយចង់ឲ្យមានការបែកបាក់ក្នុងការទំនាក់ទំនង។ នៅថ្ងៃនេះ វាច្បាស់ហើយទាំងអស់គ្នា ទាំងសម្ដេចក្រុមព្រះ ច្បាស់ហើយ»។
អ្នកនាំពាក្យសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ លោក ប៉ែន សង្ហា បានមានប្រសាសន៍ថា ការផ្សាយពាក្យចចាមអារ៉ាមកន្លងមកខុសការពិត៖ «អីចឹងបានថា ជារឿងមួយមិនត្រឹមត្រូវ អយុត្តិធម៌ម្តងហើយម្តងទៀត លើសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ»។
សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាអតីតព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ប៉ុន្តែបច្ចុប្បន្ន ព្រះអង្គបានក្លាយជាប្រធាននៃក្រុមឧត្តមទីប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ក្រោយពីព្រះអង្គបានលាឈប់ធ្វើនយោបាយជាថ្មី កាលពីឆ្នាំ២០១២ កន្លងមក។
លោក ហ៊ុន សែន បដិសេធថាមិនបានរារាំងលោក សម រង្ស៊ី ចូលស្រុក
ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន នៅថ្ងៃទី១៤ ខែមីនា បានប្រកាសបដិសេធថា លោកមិនបានរារាំងមិនឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ចូលមកប្រទេសកម្ពុជា ទេ ហើយលោកក៏មិនបានបណ្ដេញលោក សម រង្ស៊ី ចេញពីប្រទេសកម្ពុជា ដែរ។ប្រតិកម្មភ្លាមៗនេះ គឺក្រោយពីលោក សម រង្ស៊ី បានមានប្រសាសន៍ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង ឈ្មោះ AFP តាមទូរស័ព្ទពីទីក្រុងយ៉ាងហ្គូន (Yangon) នៅប្រទេសភូមា (មីយ៉ាន់ម៉ា) ថា លោក ហ៊ុន សែន ជាមនុស្សកំសាកញី មិនហ៊ានឲ្យរូបលោកចូលមកកម្ពុជា ដើម្បីប្រកួតប្រជែងតែពីរនាក់តទល់ក្នុងការបោះឆ្នោតសកល ថ្ងៃទី២៨ ខែកក្កដា ខាងមុខនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសនៃពិធីបញ្ចុះខណ្ឌសីមា នៅវត្តនន្ទមុនី នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបកស្រាយចំពោះការចោទប្រកាន់នេះ៖ «តែសុំផ្ដាំតែប៉ុន្មាន ម៉ាត់ទេ ទី១ កាលលោកឯងចេញទៅ ខ្ញុំក៏អត់ដេញដែរ ហើយពេលដែលលោកឯងចង់មកវិញ ខ្ញុំក៏អត់បានឃាត់ដែរ អាហ្នឹងទី១ ពេលលោកឯងទៅ ខ្ញុំដេញពីកាល? ខ្ញុំបញ្ជាក់ឲ្យច្បាស់ទាំងប្រជាជនក្នុងប្រទេស និងប្រជាជននៅក្នុងពិភពលោក។ ទី២ ម៉ោងនេះ ពេលនេះ អត់មានអ្នកណារារាំងលោកឯងមិនឲ្យមកទេ សូមអញ្ជើញលោកឯងធ្លាប់និយាយថាជិះកប៉ាល់ហោះមកជាមួយលោក អូបាម៉ា (Obama) ទៀតនោះ ប្រធានាធិបតីអាមេរិកាំងទៀតនោះ»។
លោក សម រង្ស៊ី បានរស់នៅនិរទេសខ្លួននៅប្រទេសបារាំង តាំងពីចុងឆ្នាំ២០០៨ កន្លងមក ក្រោយតុលាការបានកាត់ទោសកំបាំងមុខជាបន្តបន្ទាប់ ឲ្យរូបលោកជាប់ទោសចំនួន ១២ឆ្នាំ ក្រោមបទដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម នៅខេត្តស្វាយរៀង បទក្លែងបន្លំឯកសារផែនទីសាធារណៈ និងបទបរិហារកេរ្តិ៍រដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង ថា ជាអតីតមេគុកបឹងត្របែក ក្នុងសម័យខ្មែរក្រហម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កន្លងមក បានប្រកាសថា ករណីលោក សម រង្ស៊ី មិនមែនជារឿងនយោបាយទេ ហើយបើសិនណាលោក សម រង្ស៊ី ចូលមកកម្ពុជា គឺត្រូវតែចាប់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
No comments:
Post a Comment