PHNOM PENH (The Cambodia Herald) -- Prime Minister Hun reacted Thursday
to media which broadcasted the replacement elderly lawmakers with
younger candidates in this year’s election including one of his sons.
Speaking at a graduation ceremony for officials, he said, "the Cambodian People’s Party has recently issued its candidature for the general election, but some commentators mistook it as succession."
He said we have lots of young adults in the army, police units and other institutions, but the total seats for parliamentary candidates were only around 250 including reserve seats.
Why do they focus on this?, referring to parliamentary seats where one of his sons were replaced recently to compete in upcoming election.
"We didn’t include them like we wanted, but they were very competitive," he said.
Hun Sen also advised CPP, government and other institution officials not to treat themselves as educated people, they have to know all of the information before they tell reporters.
Recently, the ruling Cambodian People’s Party has announced its candidature list which included one of his sons to run in national election on July 27.
But opposition Human Rights Party president Kem Sokha said Hun Sen was preparing to be succeeded by his son.

(ថ្ងៃទី 7 មីនា 2013, ម៉ោង 05:29:PM) | ដោយ: លី សិលា CEN
ភ្នំពេញ:
បន្ទាប់ពីមានការចុះផ្សាយតាមកាសែត
និងមានការបញ្ចេញមតិនានា ជុំវិញការបញ្ចូលយុវជន
ពិសេសកូនប្រុសរបស់សម្តេច ជាបេក្ខភាពតំណាងរាស្ត្រ
របស់គណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមការបោះឆ្នោតជាតិ នៅថ្ងៃទី២៨
ខែកក្កដា ឆ្នាំ២០១៣ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានបញ្ចេញប្រតិកម្មការពារចំពោះការសម្រេចចិត្តនោះ។
ក្នុង ពិធីប្រគល់សញ្ញាប័ត្រ ដល់មន្ត្រីជាន់ខ្ពស់ និងមធ្យម សរុបទាំងអស់ ៣១៦ នាក់ ដែលរៀននៅសាលាភូមិន្ទរដ្ឋបាល កាលពីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៣ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា "កន្លងទៅគណបក្សប្រជាជនកម្ពុជា ដាក់ចេញនូវបេក្ខភាពតំណាងរាស្ត្រ។ មិនទាន់បានអីផង ក៏ធ្លាយអានឹងចេញទៅក្រៅ។ ក៏មានអ្នកធ្វើអត្ថាធិប្បាយមួយចំនួន គេធ្វើអត្ថាធិប្បាយ ចូលក្នុងរបៀបសន្តិវង្ស ( សែស្រឡាយបន្តវេន )។ ប៉ុន្តែខ្ញុំគ្រាន់តែបញ្ជាក់ជូនថា កន្លែងមានតែ ១២៣ ( អាសនៈរដ្ឋសភា ) បូកនឹងបេក្ខភាពបម្រុង ១២៣ ហើយនិងខេត្តខ្លះទៀត បម្រុងឡើងទៅដល់ ៣។ សរុបទៅ យើងថា ២៥០ នាក់ទៅចុះ។ កន្លែងតែប៉ុណ្ណឹង ឯយុវជនយើងគគោក ប៉ុន្តែគេមានបានឃើញយុវជននៅក្នុងកងទ័ព? យុវជននៅក្នុងនគរបាល? យុវជននៅតាមស្ថាប័ននានា ឬអត់?។ បានមកផ្តោតអារម្មណ៍អ្វីខ្លះម្លេះទៅតែអាកន្លែងនឹង?"។
សម្តេច ហ៊ុន សែន បានបន្ថែមថា "ឥឡូវយើងទាំងអស់គ្នាកំពុងធ្វើអី? អ្នកទាំងឡាយ អាយុមិនច្រើនទេ ហើយគ្មាននរណាចាប់ផ្តើមពីអាយុចាស់ទេ។ ចាប់ផ្តើមពីយុវជន ហើយក៏មិនមែនចេះតែចាប់ដាក់ទេ។ នៅទីនេះ មានការប្រលងប្រជែង"។
ជាមួយនឹងប្រសាសន៍ខាងលើនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានណែនាំជាចំហរ ទៅកាន់មន្ត្រីគណបក្សប្រជាជនកម្ពុជា ក៏ដូចជាមន្ត្រីរាជរដ្ឋាភិបាល ស្ថាប័ននិមួយៗ អំពីការនាំពាក្យ ឬក៏ការផ្តល់ព័ត៌មានដល់អ្នកកាសែត ថាកុំឲ្យតាំងខ្លួន ធ្វើជាអ្នកចេះគ្រប់រឿង ដែលតែងតែនាំឲ្យមានកំហុស។ ពោលគឺអ្នកនាំពាក្យនោះ ត្រូវក្តាប់ព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយជាមុនសិន ចាំនាំពាក្យប្រាប់ដល់អ្នកកាសែត។
សូមរម្លឹកថា បន្ទាប់ពីកិច្ចប្រជុំដោយសម្ងាត់របស់ថ្នាក់ដឹកនាំកំពូលៗ របស់គណបក្សប្រជាជនកម្ពុជា កាលពីដើមខែកុម្ភៈ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានប្រាប់អ្នកកាសែតអំពីបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតជាតិ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។
ក្នុងបញ្ជីបេក្ខជនរបស់គណបក្សប្រជាជនកម្ពុជានោះ មានការបញ្ចូលយុវជនមួយចំនួន រួមមាន កូនប្រុសសម្តេចហ៊ុនសែន គឺលោក ហ៊ុន ម៉ានី និងកូនប្រសាររបស់សម្តេច គឺលោក ឌី វិជ្ជា។ ក្នុងនោះ ក៏មានយុវជន ជាកូនៗរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ដូចជា កូនលោក ស ខេង កូនលោក សុខ អាន កូនលោក ជាម យៀប និងកូនរបស់លោក សាយ ឈុំ ជាដើម។
ភ្លាមៗនោះ ក៏មានមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល បានប្រាប់អ្នកកាសែតថា រាជរដ្ឋាភិបាលបានទិញយន្តហោះមួយគ្រឿង សម្រាប់ថ្នាក់ដឹកនាំ រួមទាំងព្រះមហាក្សត្រ។ ក៏ប៉ុន្តែដំណឹងនោះ នាំឲ្យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រតិកម្ម ហើយខឹងយ៉ាងខ្លាំង។ ក្រោយមក ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី សម្តេច ហ៊ុន សែន បានប្រកាសថា យន្តហោះនោះ មិនមែនរាជរដ្ឋាភិបាល ទិញទេ តែរាជរដ្ឋាភិបាលកម្ពុជា បានជួលមកពីប្រទេសចិន។
ក្នុងពិធីនៅព្រឹកមិញ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសព្រមានទុកជាមុនថា ក្នុងអាណត្តិដែលត្រូវតែងតាំងអភិបាល អភិបាលរងរាជធានីខេត្ត ស្រុកខណ្ឌឡើងវិញ នៅខែឧសភាខាងមុខនេះ គឺមិនត្រូវមានមន្ត្រីណាម្នាក់ សរសេរសំបុត្រ មកកាន់សម្តេច ដើម្បីសុំអន្តរាគមន៍ឡើយ។ អ្នកសរសេរសំបុត្រមកទាំងនោះ នឹងត្រូវសម្តេច កត់ចូលក្នុងបញ្ជីខ្មៅមួយ ជាមិនខាន។
សម្តេច ហ៊ុន សែន បានបន្ថែមថា ការតែងតាំងអភិបាល អភិបាលរង ខេត្តរាជធានី ស្រុកខណ្ឌ ជាកាតព្វកិច្ចរបស់ក្រសួងមហាផ្ទៃ ហើយសម្តេចផ្ទាល់ ជាអ្នកស៊ីញ៉េ សម្រេចចុងក្រោយ លើការតែងតាំងទាំងនោះ។
ជាមួយនឹងប្រសាសន៍ដូច្នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសពីឈ្មោះតំណាងរាស្ត្រ និងសមាជិកគណបក្សប្រឆាំងមួយចំនួន ដែលធ្លាប់បានសុំអន្តរាគមន៍ពីសម្តេច និងយកលុយពីសម្តេច ដើម្បីផ្តល់ព័ត៌មាននានា ពីគណបក្សប្រឆាំង ជូនដល់សម្តេច តាមរយៈលោក ង៉ោ សុវណ្ណ អតីតអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី ដែលបានមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា នៅមុនសម័យកាលបោះឆ្នោតជាតិ ឆ្នាំ២០០៨។
អ្នកតំណាងរាស្ត្រ និងសមាជិកគណបក្សប្រឆាំង ដែលសម្តេច ហ៊ុន សែន បានលើកឡើង រួមមាន៖ លោក ម៉ៅ មុនីវណ្ណ អតីតតំណាងរាស្ត្រគណបក្សសមរង្ស៊ី ដែលសព្វថ្ងៃជាអនុប្រធានគណបក្សសិទ្ធិមនុស្ស, លោក គឹមសួរ ភីរិទ្ធ អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី, លោក តុប វ៉ាន់ចាន់ អតីតអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី រួមទាំងលោក កាន់ វីរៈ អតីតប្រធានគណបក្សសមរង្ស៊ី ប្រចាំខេត្តពោធិ៍សាត់។
តាមសម្តេច ហ៊ុន សែន លោក ម៉ៅ មុនីវណ្ណ បានកាន់លិខិតមកសុំជួប ហើយសុំឲ្យសម្តេច ជួយឲ្យបងប្អូនម្នាក់ ដែលធ្វើការនៅក្រសួងសេដ្ឋកិច្ច បានទៅធ្វើជាប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ នៅពេលលោក ញ៉ែម សារ៉ន បានចូលនិវត្តន៍។
យ៉ាងណាក៏ដោយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា វប្បធម៌អន្តរាគមន៍ក្នុងរដ្ឋាភិបាល ពិសេសក្នុងជួរមន្ត្រីរាជការ មិនត្រូវឲ្យកើតមានតទៅទៀតទេ៕

No comments:
Post a Comment