រូបភាព វីដេអូ និងព័ត៌មានផ្សេងៗទៀត ទាក់ទងបញ្ហាព្រំដែនកម្ពុជា-ថៃ
នៅក្នុងសន្និសីទកាសែត ក្រុមមន្ត្រីទាំងនោះគំរាមថា នឹងចាត់វិធានការផ្លូវច្បាប់ បើសិនជាអ្នកសារព័ត៌មានណាហ៊ានផ្សាយព័ត៌មានដែលថា ថៃ រំលោភយកដីខ្មែរនៅតំបន់ព្រំដែននោះ ដោយចាត់ទុកថាការផ្សាយនោះជាការបំពុលបរិយាកាសនៅតំបន់តាមព្រំដែន និងធ្វើឲ្យប៉ះពាល់ដល់បញ្ហាសន្តិសុខជាតិ។ ប៉ុន្តែសង្គមស៊ីវិលចាត់ទុកថា ការគំរាមនេះ ជាការរឹតត្បិតសេរីភាពបញ្ចេញមតិនៅកម្ពុជា។
មន្ត្រីជាន់ខ្ពស់នៃទីស្ដីការគណៈរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិ ប្រកាសរួមគ្នាថា រឿងរ៉ាវព្រំដែនជារឿងរសើប ហើយបញ្ហាព្រំដែនមិនអាចអ្នកគ្រប់គ្នាចេះតែមានសិទ្ធិសេរីភាព បញ្ចេញយោបល់ ឬសិទ្ធិទទួលបានព័ត៌មានទេ ដោយបញ្ហានេះពាក់ព័ន្ធនឹងរឿងសន្តិសុខជាតិ។ ប៉ុន្តែ ក្រុមមន្ត្រីសង្គមស៊ីវិលចាត់ទុកថា ការព្រមាននេះជាការរឹតត្បិតសិទ្ធិសេរីភាពក្នុងការទទួលយកព័ត៌មាន និងគាបសង្កត់សារព័ត៌មានឯករាជ្យ។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) និងជាអ្នកវិភាគស្ថានការណ៍នយោបាយ លោក អ៊ូ វីរៈ មានប្រសាសន៍ថា ការហាមប្រាមរបស់រដ្ឋាភិបាលនេះ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការបំពេញការងាររបស់សារព័ត៌មានឯករាជ្យ។ លោកបន្តថា រាជរដ្ឋាភិបាលនៅតែមានភាពរឹតត្បិតសេរីភាពសារព័ត៌មាន និងបញ្ចេញមតិ ហើយព្យាយាមបំបិទមាត់អ្នកដែលហ៊ាននិយាយពីចំណុចអសកម្មទាំងឡាយរបស់ រដ្ឋាភិបាល។
លោកបញ្ជាក់ថា ការរាយការណ៍ព័ត៌មានដែលប៉ះពាល់ផលប្រយោជន៍គណបក្សកាន់អំណាច នឹងត្រូវគំរាមកំហែងតាមគ្រប់រូបភាព៖ «ខ្ញុំ ស្តែកស្តោកណាស់ ពួកគាត់មិនព្រមដោះស្រាយបញ្ហា បែរជាបិទមាត់អ្នកនិយាយទៅវិញ។ យើងនៅបន្តសោកស្ដាយនៅឡើយ។ រឿងសេរីភាពសារព័ត៌មាននោះ ទីស្ដីការគណៈរដ្ឋមន្ត្រីគ្មានសិទ្ធិនិយាយថា កន្លែងណាដែលនិយាយបានកន្លែងណាដែលនិយាយមិនបានទេតែមានច្បាប់»។
ក្នុងសន្និសីទកាសែតនៅថ្ងៃទី២៨ មីនា មន្ត្រីអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ទទូចស្នើឲ្យវិទ្យុអាស៊ីសេរី បញ្ឈប់ការផ្សាយព័ត៌មានទាំងឡាយដែលលើកឡើងពីទស្សនៈនានាជុំវិញ ស្ថានការណ៍ព្រំដែន ដោយលោកចាត់ទុកថា ការផ្សាយទាំងនេះ ជាអំពើបង្កអសន្តិសុខ និងស្ថិរភាពសង្គម។ លោកបន្តថា ព័ត៌មានរបស់វិទ្យុអាស៊ីសេរី បានធ្វើការផ្សាយព័ត៌មានបំផុសពីស្ថានការណ៍ព្រំដែនកម្ពុជា និងប្រទេសជិតខាង នាំឲ្យពលរដ្ឋយល់ច្រឡំ ពិសេសកងទ័ពបាក់ទឹកចិត្ត។
មន្ត្រីអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បញ្ចេញប្រតិកម្មច្រានចោលចំពោះមតិប្រជាពលរដ្ឋនៅសំឡូត ដែលលើកឡើងថា ដីខ្មែរតាមព្រំដែនក្នុងស្រុកសំឡូត ដែលកងទ័ពខ្មែរក្រហមគ្រប់គ្រងចន្លោះពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៦ ត្រូវថៃ រំលោភយកមិនតិចជាង ១០គីឡូម៉ែត្រ។ លោកបន្តថា ដីខ្មែរមិនមានបាត់បង់ឡើយ សូម្បីតែ១មិល្លីម៉ែត្រ ដោយសារការការពារដ៏រឹងមាំរបស់កងទ័ពកម្ពុជា៖ «ហ៊ានពលីជីវិត ដាច់ខាតមិនឲ្យបរទេសណាចូលឈ្លានពានបានទេ សូម្បីតែ១មិល្លីម៉ែត្រ ហើយសូមបដិសេធព័ត៌មានដែលផ្សាយនេះ»។
ស្រដៀងគ្នានេះដែរ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែន ក្រសួងមហាផ្ទៃ លោក ហ៊ូ សុគុណ មានប្រសាសន៍ថា កម្ពុជា មិនបាត់ទឹកដីទៅប្រទេសជិតខាងទេ ព្រោះកម្លាំងនគរបាលខិតខំការពារព្រំដែនបានល្អណាស់ ហើយលោកមិនអាចទទួលយកបាននូវការលើកឡើងពីការបាត់បង់ទឹកដីបាន ឡើយ។
រីឯអនុប្រធានកិច្ចការចម្រុះព្រំដែន អ្នកស្រី កុយ ពិសី ក៏បានច្រានចោលទស្សនៈរបស់អ្នកវិភាគបញ្ហាសង្គម ជុំវិញការអនុវត្តការងាររបស់ក្រុមមន្ត្រីរាជរដ្ឋាភិបាលដែរ។ អ្នកស្រីបន្តថា បង្គោលព្រំដែនកម្ពុជា មិនត្រូវបោះសារជាថ្មីទេ តែត្រូវរួមគ្នារុករកបង្គោលចាស់ដែលសល់ពីសម័យអាណានិគម ដូចនេះកម្ពុជា នឹងមិនបាត់បង់ដីទៅភាគីថៃ នោះទ៖ «តើលោកនិយាយ ស្រាវជ្រាវឯករាជ្យហ្នឹង និយាយឲ្យតែបានឮ ថាខ្លួនចេះដឹងពីរឿងព្រំដែន ចំពោះអ្នកដែលធ្វើព្រំដែនមិនឲ្យតម្លៃទេ អ្នកនិយាយនោះគឺវាយប្រហារទៅលើរដ្ឋាភិបាលដោយគ្មានភស្តុតាង»។
បើទោះបីក្រុមមន្ត្រីលើកឡើងពីការផ្សាយព័ត៌មានរបស់វិទ្យុ អាស៊ីសេរី ថា ប៉ះពាល់ដល់សន្តិសុខជាតិក៏ដោយ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលមិនព្រមពន្យល់ឲ្យច្បាស់ថា អ្វីខ្លះទៅជាចំណុចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ និងអ្វីដែលពលរដ្ឋ ឬអ្នកសារព័ត៌មានមិនគួរដឹង មិនគួរនិយាយពីបញ្ហាព្រំដែន ឬអធិបតេយ្យជាតិរបស់ប្រទេសខ្លួននោះឡើយ។
លោក ផៃ ស៊ីផាន បានព្យាយាមឆ្លើយបង្វែងចេញពីសំណួររបស់អ្នកកាសែត ដោយភ្ជាប់ទៅបញ្ហាផ្សេង៖ «ជម្រាប សួរឯកឧត្តម តើពលរដ្ឋមានសិទ្ធិដឹងព័ត៌មានអ្វីខ្លះពីបញ្ហាព្រំដែន? ហើយអ្វីខ្លះជាព័ត៌មានដែលប៉ះពាល់ដល់សន្តិសុខជាតិ? ចម្លើយលោក ផៃ ស៊ីផាន៖ តាមធម្មតា បើសិនអាជីព គេមិនឲ្យទៅប៉ះកន្លែងហ្នឹងទេ ខ្ញុំនិយាយហើយនិយាយទៀត សន្តិសុខជាតិ បើសិនជាពលរដ្ឋម្នាក់ប្រាប់ក្មួយឯងថាម្តាយក្មួយនៅក្រមុំ តើក្មួយឯងអាចនិយាយប្រាប់សាធារណជនបានទេ?»។
ទោះជាយ៉ាងណាក្តី សមាជិកគណៈកម្មាធិការនាយករបស់ក្លឹបអ្នកកាសែតកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាសីលធម៌អ្នកសារព័ត៌មានកម្ពុជា លោក ពុយ គា បានមានប្រសាសន៍ថា អ្នកកាសែតមានច្បាប់មួយ ដូច្នេះលោកចង់ឲ្យរាជរដ្ឋាភិបាលអនុវត្តច្បាប់អ្នកសារព័ត៌មានវិញ ជាជាងការប្ដឹងទៅតុលាការ។ លោកបន្តថា អត្ថបទដែលវិទ្យុអាស៊ីសេរី ផ្សាយ មិនទាស់ខុសអ្វីទេ តែអត្ថបទនេះទំនងជាអ្នកសារព័ត៌មានពិបាកទាក់ទងមន្ត្រីរាជ រដ្ឋាភិបាល ដើម្បីធ្វើការបកស្រាយពន្យល់ឲ្យបានច្បាស់។ លោកបញ្ជាក់ថា ការសម្រេចប្ដឹងអ្នកសារព័ត៌មាន វាមិនមានប្រយោជន៍សម្រាប់ប្រទេសជាតិ ឬសង្គមប្រជាធិបតេយ្យទេ៖ «បើ សិនជាមានវិធានការផ្លូវច្បាប់ប្ដឹងទៅតុលាការ វាក្តៅ អីចឹងយើងគួរពិនិត្យមើលឡើងវិញពីការរក្សាកេរ្តិ៍ឈ្មោះប្រទេសយើង ការប្ដឹងអ្នកសារព័ត៌មានប៉ះពាល់ដល់កិត្តិយសនៃប្រទេស»។
ទាក់ទងនឹងការផ្សាយព័ត៌មាននេះ រាជរដ្ឋាភិបាលកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១២ បានសម្រេចបិទមិនឲ្យវិទ្យុក្នុងស្រុកផ្សាយបន្តកម្មវិធីព័ត៌មាន វិទ្យុអាស៊ីសេរី និងវិទ្យុឯករាជ្យមួយចំនួនរួចទៅហើយ ក្នុងហេតុផលថា ការពារមិនឲ្យចលាចលមុនការបោះឆ្នោតឃុំ-សង្កាត់។ ការបិទកម្មវិធីទាំងនោះ នាំឲ្យមានការរិះគន់ជាខ្លាំងពីសំណាក់សង្គមស៊ីវិល និងអង្គភាពសារព័ត៌មាន។ កាលពីទើបនឹងចាប់ខ្លួនលោក ម៉ម សូណង់ដូ ទីស្ដីការគណៈរដ្ឋមន្ត្រីក៏បានកោះហៅវិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក វីអូអេ (VOA) ដើម្បីព្រមានពីការផ្សាយព័ត៌មានដែរ។ តែវិទ្យុទាំងពីរក៏មិនបានប្ដូរជំហរ ឬបន្ទន់ឥរិយាបថចំពោះបញ្ហានេះទេ។ នៅដើមឆ្នាំ២០១៣ នេះ វិទ្យុអាស៊ីសេរី ក៏បានផ្សាយព័ត៌មានមួយពីការខ្វះខាតទឹកប្រើប្រាស់របស់កងការពារ ព្រំដែន តែមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានចាត់ទុកថា នេះជាព័ត៌មានសន្តិសុខផ្ទៃក្នុងប្រទេសជាតិ ដែលគួរត្រូវផ្សព្វផ្សាយជាសាធារណៈឡើយ។
របាយការណ៍ប្រចាំឆ្នាំ២០១៣ របស់អង្គការអ្នកកាសែតគ្មានព្រំដែន បង្ហាញថា កម្ពុជា ស្ថិតនៅលំដាប់លេខរៀងទី១៤៣ ក្នុងចំណោម ១៧៩ប្រទេស ផ្នែកខាងសេរីភាពសារព័ត៌មាន។ កម្ពុជា បានកើនលេខរៀង២៦ ដោយកាលពីឆ្នាំ២០១២ អង្គការអ្នកកាសែតគ្មានព្រំដែន បានវាយតម្លៃថា កម្ពុជា ស្ថិតនៅលេខ១១៧។ ការវាយតម្លៃរបស់អង្គការអ្នកកាសែតគ្មានព្រំដែន បានដាក់ពិន្ទុចាប់ពីលេខសូន្យ ដល់ ១០០ បើប្រទេសណាទទួលបានលេខតិច គឺជាប្រទេសដែលមានសេរីភាពសារព័ត៌មានល្អប្រសើរ។
អ្នកតាមដានបញ្ហាសង្គម មើលឃើញថា ក្រុមមន្ត្រីមិនបានបើកចំហព័ត៌មាននោះឡើយ ដោយព័ត៌មានភាគច្រើនត្រូវបានចាត់ទុកជាការសម្ងាត់ ហើយច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ក៏ត្រូវជាប់គាំងទៀត។ ចំពោះព័ត៌មានសន្តិសុខជាតិវិញ មិនមានច្បាប់ណាមួយចែងថា អ្វីខ្លះជាការប៉ះពាល់ដល់សន្តិសុខជាតិឡើយ។ អ្នកច្បាប់បង្ហាញថា ព័ត៌មានសន្តិសុខជាតិ អាចជាព័ត៌មានពីចំនួនទ័ព សព្វាវុធ សម្ភារៈសឹក ទីតាំងឈរជើងរបស់ទ័ព ផែនទីកងទ័ព ឬយុទ្ធសាស្ត្រទ័ព ការចល័តទ័ពជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

2 comments:
YES, YES SUE RFA 1 FOR ALL,
Why they always suing for criticizing them?
Post a Comment