ប្រជាពលរដ្ឋជាដើមបណ្ដឹងឲ្យដឹងថា លោកបានដាក់ពាក្យប្ដឹងលោក
ហៀ ហ៊ីន សព្វថ្ងៃមានតួនាទីជាទីប្រឹក្សារបស់លោក ជា ស៊ីម
ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ មីនា ឆ្នាំ២០១៣
ដោយសារបុគ្គលរូបនោះមិនព្រមទូទាត់ប្រាក់ថ្លៃទិញដីពីដើមបណ្ដឹង
ឲ្យគ្រប់ចំនួន និងចេញសែកគ្មានសាច់ប្រាក់។
សំណុំរឿងប្ដឹងលោក ហៀ ហ៊ីន មានតួនាទីជាទីប្រឹក្សាប្រធានព្រឹទ្ធសភា លោក ជា ស៊ីម ពីបទចេញសែកគ្មានសាច់ប្រាក់ទៅដល់ដៃតុលាការសាលាដំបូងរាជធានី ភ្នំពេញហើយ កាលពីថ្ងៃទី២២ មីនា។
ប្រជាពលរដ្ឋជាដើមបណ្ដឹង លោក ជៀក កឹមឡុង នៅថ្ងៃទី២៤ មីនា មានប្រសាសន៍ថា លោកបានដាក់ពាក្យបណ្តឹងប្ដឹងលោក ហៀ ហ៊ីន មកពីចុងចោទមិនគោរពសន្យា និងចេញមូលប្បទានប័ត្រ ឬសែក សម្រាប់ទូទាត់ថ្លៃដីគ្មានសាច់ប្រាក់។ លោកបន្តថា លោកស្នើសុំព្រះរាជអាជ្ញាចោទប្រកាន់ និងផ្ដន្ទាទោសចុងចោទតាមផ្លូវច្បាប់ និងទាមទារសំណងជំងឺចិត្ត ៣ម៉ឺនដុល្លារ។
លោកបញ្ជាក់ថា លោក ហៀ ហ៊ីន ជាអ្នកមានលុយ មានអំណាច មិនគួរណាមិនគោរពកិច្ចសន្យា និងបោកប្រាស់ប្រជាពលរដ្ឋស្លូតត្រង់សោះ៖ «លោក ហៀ ហ៊ីន គាត់ជាទីប្រឹក្សាសម្ដេច ជា ស៊ីម ហ្នឹងជាមុខងារបច្ចុប្បន្ន។ ខ្ញុំចរចានឹងគាត់រហូត គាត់សុំពន្យាររហូត ពន្យារដល់ថ្ងៃគឺគាត់អត់ឲ្យ។ ខ្ញុំសន្យានឹងគេ គាត់មិនឲ្យ ខ្ញុំក៏ខូចកិត្តិយស អាប់អោនទៅតាមគាត់។ គាត់ប៉ុណ្ណឹងដែរ គាត់ចេះតែភបន្តអ៊ីចឹង ធ្វើម៉េចខ្ញុំអ្នករងគ្រោះ ត្រូវតែរកអាជ្ញាធរឲ្យដោះស្រាយបន្ត។ ខ្ញុំយល់ថា ទោះបីធ្វើការប៉ុណ្ណាច្បាប់មិនអាចឲ្យរួចខ្លួនបានទេ សុំឲ្យតុលាការចាត់ចែងតាមផ្លូវច្បាប់»។
ពាក្យបណ្ដឹងប្ដឹងចូលសាលាដំបូងរាជធានីភ្នំពេញ លេខ ៥២១ (ប្រាំរយម្ភៃមួយ) ចុះថ្ងៃទី២២ មីនា របស់ដើមចោទ បានរៀបរាប់ប្រាប់ព្រះរាជអាជ្ញាថា កាលពីខែមករា ឆ្នាំ២០១២ លោក ជៀក កឹមឡុង បានលក់ដីមួយកន្លែងដែលស្ថិតនៅសង្កាត់គោករកា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឲ្យទៅឈ្មោះ ហៀ ហ៊ីន ចំនួន ៨ហិកតារ ក្នុងតម្លៃ ៩ម៉ឺនដុល្លារ។ លុះដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៣ លោក ហៀ ហ៊ីន បានចេញមូលប្បទានប័ត្រឲ្យដើមបណ្ដឹងចំនួន ១សន្លឹក មានទឹកប្រាក់ចំនួន ៥ម៉ឺនដុល្លារ។ បន្ទាប់មកដើមបណ្ដឹងបានយកសែកនោះទៅបើកប្រាក់នៅធនាគារ សាខូម (SACOM BANK)។ ពេលនោះធនាគារបានបញ្ជាក់លិខិតមួយមកវិញថា សែករបស់ឈ្មោះ ហៀ ហ៊ីន គ្មានសាច់ប្រាក់ទេ។ ភ្ជាប់ជាមួយពាក្យបណ្ដឹងនោះ ដើមបណ្ដឹងក៏បានដាក់មូលប្បទានប័ត្រ និងលិខិតបញ្ជាក់ពីធនាគារដើម្បីបង្ហាញតុលាការដែរ។
ឆ្លើយតបនឹងបញ្ហានេះ លោក ហៀ ហ៊ីន ថ្លែងថា មូលប្បទានប័ត្រដែលចេញទៅឲ្យឈ្មោះ ជៀក កឹមឡុង ដើម្បីទូទាត់ថ្លៃដីនោះ មិនមានប្រាក់បើកទេ ដោយសារតែលោកមិនអនុញ្ញាតឲ្យធនាគារបើកឲ្យដើមបណ្ដឹង ហើយបញ្ហានោះមកពីលោក ជៀក កឹមឡុង មិនព្រមធ្វើលិខិតបញ្ជាក់ពីការទិញលក់ដីធ្លីនៅថ្នាក់សង្កាត់ឲ្យ លោក។ លោកបន្តថា លោកនិងដើមចោទរកស៊ីទិញដី លក់ដីជាមួយគ្នាអស់រយៈពេលជិតមួយឆ្នាំទៅហើយ ម្យ៉ាងទៀតដើមបណ្ដឹងក៏ជំពាក់ប្រាក់លោកមួយចំនួនដែរ មិនគួរណាប្ដឹងលោកទៅតុលាការបែបនេះសោះ។
លោកបញ្ជាក់ថា បណ្ដឹងនេះអាចប៉ះពាល់ដល់កិត្តិយសរបស់លោកដែលជាទីប្រឹក្សាប្រធានព្រឹទ្ធសភា ដូចនេះលោកនឹងប្ដឹងបកវិញ៖ «ករណី នេះខ្ញុំធ្វើលិខិតជូនដំណឹងមួយហើយ ដើម្បីលុបសែកខ្ញុំពីរច្បាប់ គឺមួយសែក ១ម៉ឺនដុល្លារ និងមួយសែក ៥ម៉ឺនដុល្លារ។ ខ្ញុំឲ្យ ជៀក កឹមឡុង ស៊ីញ៉េដីឲ្យខ្ញុំដល់សង្កាត់ ពីព្រោះដីគាត់ពាក់ព័ន្ធនឹងបឹងបួ កាត់ឲ្យខ្ញុំហើយចាក់ដីបាន បើចាក់ដីមានបញ្ហាកើតឡើងទៀត រឿងហ្នឹងគាត់កាន់តែខុសធ្ងន់ហើយ។ បើប៉ះពាល់កិត្តិយសរបស់ខ្ញុំ ខ្ញុំនឹងប្ដឹងពីបទបរិហារកេរ្តិ៍ថែមទៀត ខ្ញុំកំពុងតែចាំមើល»។
ទោះយ៉ាងណាក្ដីសាលាដំបូងរាជធានីភ្នំពេញ មិនទាន់បានចេញដីកាកោះហៅគូទំនាស់ទាំងពីរដើម្បីធ្វើការសាកសួរ នោះទេ។ បើតាមប្រភពពីតុលាការ សំណុំរឿងនេះអាចនឹងត្រូវកោះហៅភាគីទាំងពីរឲ្យចូលខ្លួនបំភ្លឺនៅ សប្ដាហ៍ក្រោយ។
ក្នុងចំណោមមេដឹកនាំគណបក្សប្រជាជនកម្ពុជា ទាំងបីនាក់ លោក ជា ស៊ីម ជាមនុស្សម្នាក់ដែលហាក់ដូចជាមានមនុស្សជំនិតបង្ករឿងអាស្រូវច្រើន ជាងគេ បើប្រៀបធៀបនឹងលោក ហ៊ុន សែន និងលោក ហេង សំរិន។
កាលពីខែកញ្ញា ឆ្នាំ២០១១ មន្ត្រីស្និទ្ធនឹងលោក ជា ស៊ីម បីនាក់ មានអ្នកស្រី ផេង គន្ធាបូរី លោក ចាន់ កុសល និងលោក ខៀវ បូរ៉ា ត្រូវបានចាប់ខ្លួនដោយកម្លាំងកងរាជអាវុធហត្ថ ក្នុងបទល្មើសពាក់ព័ន្ធនឹងការក្លែងបន្លំ និងឆបោកប្រាក់ក្រុមហ៊ុនបរទេសយ៉ាងតិច ៥១ក្រុមហ៊ុន រួមមាន ក្រុមហ៊ុនម៉ាឡេស៊ី ចិន វៀតណាម កូរ៉េខាងត្បូង និងក្រុមហ៊ុនមួយចំនួនទៀតដោយទទួលបានប្រាក់រាប់ម៉ឺនដុល្លារ តាមរយៈគម្រោងសាងសង់សាលារៀន ផ្លូវថ្នល់ និងមន្ទីរពេទ្យ ព្រមទាំងសេវាមនុស្សធម៌ផ្សេងៗទៀតជាច្រើននៅកម្ពុជា។
បុរសម្នាក់ទៀត គឺអតីតប្រធានកងអង្គរក្សលោក ជា ស៊ីម គឺលោក ឈឿន ចាន់ថន ក៏ត្រូវបានចាប់ខ្លួន ដោយសារតែទង្វើខុសច្បាប់ដែរ។ ស្របពេលដែលមនុស្សជំនិតរបស់លោក ហេង សំរិន និងលោក ហ៊ុន សែន មិនទាន់មានរឿងអាស្រូវណាមួយកើតឡើងសោះ។
ចំពោះរឿងរ៉ាវចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់វិញ អ្នកជំនាញផ្នែកច្បាប់ លោកបណ្ឌិត ហ៊ាង រិទ្ធី មានប្រសាសន៍ថា បើសិនជាតុលាការរកឃើញថា ជនណាម្នាក់ចេញមូលប្បទានប័ត្រគ្មានទឹកប្រាក់ ឬក្លែងក្លាយ ជននោះនឹងអាចត្រូវចោទពីបទឆបោកតាមក្រមព្រហ្មទណ្ឌនៃ ព្រះរាជាណាចក្រកម្ពុជា និងអាចប្រឈមនឹងការជាប់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ។ លោកបន្តថា ធនាគារមានតួនាទីបញ្ជាក់ថា សែកនោះមានលុយ ឬមិនមាន ហើយបើគ្មានលុយ អ្នកចេញសែកជាទង្វើខុសច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

1 comment:
That is nothing news the whole's world knows that too....Hun sen is a super crook when come to promise that he can not keep,for instant he promised that if he can't stop those deforestation he'll cut his head off! Did his head cut of yet? What's a super crook he was!!!!
Yobal Khmer
Post a Comment