អង្គការសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធនឹងបញ្ហាព្រំដែន
បានបញ្ចេញប្រតិកម្មប្រឆាំងនឹងអាជ្ញាធរខេត្តប៉ៃលិន
ដែលបានបញ្ឈប់មេប៉ុស្តិ៍បរថ្មី កាលពីពេលថ្មីៗនេះ។ អង្គការដដែលនេះ
ក៏បង្ហាញការសោកស្ដាយចំពោះមន្ត្រីរដ្ឋាភិបាល
ដែលគំរាមប្ដឹងវិទ្យុអាស៊ីសេរី
ថែមទៀតពាក់ព័ន្ធនឹងការផ្សាយព័ត៌មានស្ដីពីបញ្ហាព្រំដែន។
ប៉ុន្តែ អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី អះអាងថា នេះពុំមែនជាការដក ឬបញ្ឈប់ទេ គឺគ្រាន់តែផ្លាស់ប្ដូរការងារក្នុងស្ថាប័នរដ្ឋប៉ុណ្ណោះ។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ថ្កោលទោសអាជ្ញាធរខេត្តប៉ៃលិន ដែលសម្រេចដកតួនាទីមេប៉ុស្តិ៍បរថ្មី នៃវរព្រំដែន៨២១ បញ្ឈប់ពីការងារ និងការគំរាមប្ដឹងវិទ្យុអាស៊ីសេរី ដោយចាត់ទុកថា នេះគឺជាសារគំរាមកំហែងដល់សិទ្ធិបញ្ចេញមតិ និងសេរីភាពអ្នកសារព័ត៌មានដែលធានាដោយច្បាប់។
សេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ចុះថ្ងៃទី២៩ មីនា ឲ្យដឹងថា ខ្លួនពុំអាចទទួលយកបានឡើយចំពោះទង្វើរបស់អាជ្ញាធរខេត្តប៉ៃលិន ដែលសម្រេចដកតួនាទីលោក មួន ទឹម ចេញពីមេប៉ុស្តិ៍នៅចំណុចបរថ្មី នៃខេត្តប៉ៃលិន នោះ។ លិខិតបន្តថា អ្វីដែលមន្ត្រីរដ្ឋាភិបាលគំរាមប្ដឹងថែមទៀតទៅតុលាការយោធា ចំពោះអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ជុំវិញសេចក្ដីរាយការណ៍ថា ថៃ បានរំលោភព្រំដែនចូលមកក្នុងទឹកដីកម្ពុជា នោះ គឺជាការគំរាមកំហែងធ្ងន់ធ្ងរដល់សិទ្ធិបញ្ចេញមតិ និងសេរីភាពអ្នកសារព័ត៌មាន។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះចេតនាទាំងនេះ ដោយចាត់ទុកថា នេះគឺជាសារដើម្បីបិទបាំងការពិត និងអសមត្ថភាពក្នុងការការពារបូរណភាពទឹកដីពីការឈ្លានពានរបស់ ប្រទេសជិតខាង។
លិខិតបន្តថា ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា យល់ឃើញថា អ្នកដឹកនាំរដ្ឋត្រូវឲ្យពលរដ្ឋបានដឹងយ៉ាងទូលាយអំពីបញ្ហាព្រំដែន រវាងកម្ពុជា និងប្រទេសជិតខាង។ ពោល គឺមិនត្រូវលាក់បាំងជាមួយប្រជាពលរដ្ឋខ្លួនឯងនោះទេ ហើយរដ្ឋាភិបាលត្រូវអនុញ្ញាតឲ្យប្រជាពលរដ្ឋចូលរួមក្នុងការការពារ បូរណភាពទឹកដី ដោយមិនត្រូវគំរាម និងប្ដឹងចំពោះអ្នកដែលគិតអំពីបញ្ហាព្រំដែនឡើយ។
បន្ថែមលើនេះទៀត សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ថ្លែងថា រដ្ឋាភិបាលគួរលើកទឹកចិត្តអ្នកដែលគិតអំពីបញ្ហាអធិបតីភាព និងបូរណភាពទឹកដីរបស់ខ្លួន ហើយរដ្ឋាភិបាលពុំគួរប្រតិកម្មប្រឆាំងចំពោះការរកឃើញកំហុស ដោយប្រើប្រាស់ប្រព័ន្ធតុលាការនោះឡើយ៖ «បញ្ហាអស់ទាំងហ្នឹង យើងគិតថា រដ្ឋាភិបាលកំពុងតែបិទបាំងនូវទង្វើអសកម្មរបស់ខ្លួនក្នុងការ ការពារបូរណភាពទឹកដីនៃកម្ពុជា»។
ក៏ប៉ុន្តែ អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន អះអាងកាលពីថ្ងៃទី២៨ មីនា នៅក្នុងសន្និសីទកាសែតនៅទីស្ដីការគណៈរដ្ឋមន្ត្រីថា មេប៉ុស្តិ៍បរថ្មី មិនត្រូវបញ្ចប់តួនាទីទេ គឺគ្រាន់តែផ្លាស់ប្ដូរការទទួលខុសត្រូវប៉ុណ្ណោះ។ លោកបន្តថា ចំណែកការគំរាមប្ដឹងវិទ្យុអាស៊ីសេរី ក៏ព្រោះស្ថាប័ននេះផ្សាយព័ត៌មានអំពីការបាត់បង់ដីនៅតំបន់ព្រំដែន ភាគខាងលិចទៅភាគីថៃ ហើយលោកចាត់ទុកថា ព័ត៌មាននេះនាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។
លោក ផៃ ស៊ីផាន៖ «គាត់ធ្វើជារបៀបអ្នកយុទ្ធនាការក្នុងការវាយ ប្រហារ ឬក៏បំផុសចលនាមួយ ដើម្បីពាក់ព័ន្ធនឹងបញ្ហាព្រំដែន។ ដូចខ្ញុំបានជម្រាបហើយ បញ្ហាព្រំដែនគឺវាជាបញ្ហាសន្តិសុខជាតិ ហើយយើងឃើញជាបន្តបន្ទាប់ទៀតហ្នឹង គឺវិទ្យុអាស៊ីសេរី ហ្នឹង បានធ្វើការវាយប្រហារ មិនមែនត្រឹមតែប៉ុណ្ណឹងទេ បញ្ចូលនូវគំនិតខ្លួនឯង ហាក់បីដូចជាការនិយាយមួយមិនសមស្របក្នុងវិជ្ជាជីវៈ ក៏ដូចជាក្រមសីលធម៌ដែលទទួលខុសត្រូវ»។
ទោះជាបែបណា លោកបណ្ឌិត ឡៅ ម៉ុងហៃ ចាត់ទុកថា អ្វីដែលវិទ្យុអាស៊ីសេរី ផ្សាយពីការបាត់បង់ទឹកដីទៅប្រទេសជិតខាង មិនរាប់ថាជាការប៉ះពាល់ដល់សន្តិសុខជាតិឡើយ៖ «យុទ្ធសាស្ត្ររបស់ កងទ័ពយើង ឬក៏ចំនួនកម្លាំងកងទ័ពយើងអីៗអ៊ីចឹងផ្សព្វផ្សាយឲ្យគេដឹង អាហ្នឹងប៉ះពាល់ដល់សន្តិសុខអ្ហា អីចេះ។ ក៏ប៉ុន្តែ ថាយកព័ត៌មានរឿងព្រំប្រទល់ដែន រឿងអីគ្មានអីឲ្យប៉ះពាល់ ប៉ុន្តែបើថារឿងហ្នឹងវាមិនពិត យើងបដិសេធវិញទៅ បើមិនអ៊ីចឹងទេ ចាំបាច់គំរាមកំហែងគេប្ដឹងផ្ដល់»។
ប្រតិកម្មរបស់រដ្ឋាភិបាល ធ្វើឡើងបន្ទាប់ពីការផ្សាយរបស់វិទ្យុអាស៊ីសេរី អំពីការការបាត់បង់អធិបតីភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដែលពលរដ្ឋនៅទីនោះបានអះអាងថា ថៃ លួចរំកិលព្រំដែនចូលមកកម្ពុជា ក្រោយពីប្រទេសកម្ពុជា ធ្វើសមាហរណកម្មជាមួយភាគីម្ខាងទៀតដែលតស៊ូនៅតំបន់ជាយដែន កម្ពុជា-ថៃ នៅឆ្នាំ១៩៩៨៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

No comments:
Post a Comment