A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 20 February 2013

Senior US official meets civil society, opposition អាមេរិក​ស្នើ​ឱ្យ​កម្ពុជា​ពង្រឹង​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស


RFA/Leng Maly. Mr. Posner speaking in a press conference.
លោក ម៉ៃឃើល ផូសនើរ (Michael Posner) ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​ផ្នែក​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​ការងារ ក្នុង​សន្និសីទ​កាសែត នៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៣។

PHNOM PENH (The Cambodia Herald) -- A senior US official met with civil society activists and opposition leaders as well as Foreign Minister Hor Namhong during his one-day visit to Cambodia on Tuesday.

In a statement, the State Department said that Michael Posner, assistant secretary for democracy, human rights, and labor, also met with a representative of the UN High Commissioner for Human Rights.

"His discussions focused on promoting electoral reform, resolving land rights disputes, and harassment and detainment of activists while stressing the United States commitment to the Cambodian people’s right to a government that reflects their goals and desires," the statement said.

A senior Cambodian official said earlier that Hor Namhong had rejected Posner's request for radio station owner Mam Sonando and opposition leader Sam Rainsy to be pardoned.

Mam Sonando has been sentenced to 15 years for secession while Sam Rainsy has been sentenced in absentia to 12 years for uprooting markers along the Vietnam border, forgery and disinformation. He is believed to be living in France.

2013-02-20 Radio Free Asia
លោក ម៉ៃឃើល ផូសនើរ (Michael Posner) ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​ផ្នែក​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​ការងារ ធ្វើ​ទស្សនកិច្ច​មួយ​ថ្ងៃ​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៣។ ទស្សនកិច្ច​នេះ ជា​ទស្សនកិច្ច​លើក​ទី៣ ក្នុង​អាណត្តិ​ការងារ​របស់​លោក។
ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​លើក​នេះ លោក ម៉ៃឃើល ផូសនើរ បាន​ជួប​ជា​មួយ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក ហោ ណាំហុង មន្ត្រី​អង្គការ​សង្គម​ស៊ីវិល តំណាង​គណបក្ស​នយោបាយ និង​មន្ត្រី​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ដែល​លោក​ឱ្យ​ដឹង​ថា ក្នុង​ជំនួប​ទាំង​នោះ គឺ​ដើម្បី​ពិភាក្សា​គ្នា​អំពី​បញ្ហា​សិទ្ធិ​មនុស្ស សេរីភាព​នយោបាយ និង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ។
មុន​នឹង​បញ្ចប់​ទស្សនកិច្ច​រយៈពេល​មួយ​ថ្ងៃ​របស់​លោក​នៅ​វេលា​ម៉ោង ៥​ល្ងាច​ថ្ងៃ​ទី១៩ កុម្ភៈ លោក​ឧបការី​រដ្ឋមន្ត្រី ម៉ៃឃើល ផូសនើរ ធ្វើ​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​ឯ​ស្ថានទូត​សហរដ្ឋ​អាមេរិក ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ជម្រាប​ជូន​អ្នក​សារព័ត៌មាន​អំពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ លោក៕
សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ឡេង ម៉ាលី ដូច​តទៅ៖ Listen to audio here.

1 comment:

Anonymous said...

Why did not Mr. Posner ask to meet with Hun Sen face to face ?