A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 20 February 2013

The ruling CPP chose young party members as MP candidates, including two of three Hun Sen's sons and the sons of many CPP leaders. This is nepotism and cronyism in full swing គណបក្ស​ប្រជាជន​កម្ពុជា រៀបចំ​បេក្ខភាព​តំណាងរាស្ត្រ ដោយ​បញ្ចូល​ក្រុមយុវជន​ជំនាន់​ថ្មី [រួម​ទាំងកូនប្រុស ២ រូប របស់​សម្តេច​​នាយករដ្ឋមន្ត្រី ហ៊ុន សែន]​

Top: Hun Manet and (below left) Hun Manith 
 
The ruling Cambodian People's Party has included young party members in the candidate list for the 2013 parliamentary election.

Among the new candidates are two of Mr. Hun Sen three sons and the sons of many senior CPP officials.

Mr. Cheam Yeap, the CPP stalwart, said many of the old guard CPP MPs have served since 1981 and it's time for them to retire and let the young generation take charge. (What about Hun Sen, Heng Samrin and Chea Sim?).

However, Mr. Kem Sokha, Vice-President of the opposition Cambodia National Rescue Party, said this is clear nepotism and cronyism. "We want to organise things in order to avoid nepotism and cronyism because we want to provide opportunity to the children of ordinary people, the children of poor people or ordinary people who are competent to have the same equal opportunity as the children of our leaders. We don't want to think about family connections. To do things according to family connections, there is no shortage of competent in the ruling CPP who are more qualified than the children of the prime minister. There are plenty of them, but they don't have the opportunity like the children of the prime minister", Kem Sokha said.

He added that Mr. Hun Sen is positioning his children to take over the prime ministership in the future. "The putting of the prime minister's children in the MP candidate list are seen by national and international public opinion as a succession arrangement. They see it clearly. The reason he cannot show it (the succession plan) clearly is because of internal opposition (from other party members)", added Kem Sokha.

(ថ្ងៃទី 19 កុម្ភៈ 2013,) | ដោយ: លី សិលា  CEN


ភ្នំពេញ: គណបក្ស​ប្រជាជន​កម្ពុជា  បាន​ផ្លាស់ប្តូរ​តំណាងរាស្ត្រ​ចាស់ៗ ហើយ​ដាក់​បញ្ចូល​នូវ​បេក្ខភាព​ថ្មី ជា​ក្រុមយុវជន សំរាប់​ចូលរួម​ការបោះឆ្នោត​តំណាងរាស្ត្រ នីតិកាល​ទី​៥  នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​។ ក្នុងចំណោម​បេក្ខភាព​តំណាងរាស្ត្រ​វ័យក្មេង​ទាំងនោះ ក៏​មាន​កូនប្រុស ២ រូប របស់​សម្តេច​​នាយករដ្ឋមន្ត្រី ហ៊ុន សែន រួម​ទាំង​កូនៗ​របស់​មន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​ផ្សេងទៀត​។ ​

​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ របស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រជុំ និង​សម្រេច កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែ​កុម្ភៈ សប្តាហ៍​មុន ក្រោម​ការដឹកនាំ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​

​លោក ជាម​ យៀប សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​មានប្រសាសន៍ថា ដោយសារ​តែ​តំណាងរាស្ត្រ​តាំងពី​ឆ្នាំ​១៩៨១ មកទល់​ពេល​បច្ចុប្បន្ន​នេះ មាន​អាយុ​ច្រើន​ណាស់​ទៅ​ហើយ ដោយ​ធ្វើ​ជា​តំណាងរាស្ត្រ​ជាង ៣០ ឆ្នាំ​កន្លង​ទៅ​។ ដូច្នេះ​គណបក្ស​ប្រជាជន​កម្ពុជា បាន​យកចិត្តទុកដាក់​ទៅលើ​ក្រុម​យុវជន ដែល​មាន​សមត្ថភាព មាន​គុណភាព​គ្រប់គ្រាន់ មានលទ្ធភាព និង​កាយសម្បទា ព្រមទាំង​ការងារ​នយោបាយ និង​បទពិសោធន៍​ខ្លះ​កន្លង​ទៅ​នឹង ដើម្បី​បញ្ចូល​ទៅ​ជា​បេក្ខភាព​នៃ​សមាជិក​រដ្ឋសភា ជា​បណ្តើរៗ នៅតាម​បណ្តា​ខេត្ត​នានា​។ ក្នុងនោះ ក៏​គណបក្ស​ប្រជាជន​កម្ពុជា បាន​រៀបចំ​បេក្ខភាព​តំណាងរាស្ត្រ ជា​ស្ត្រី​យ៉ាងតិច ៣០% ផងដែរ​។​


​ លោក ជាម យៀប ក៏​បាន​បន្ថែមថា "​ក្នុងចំណោម​បេក្ខភាព​តំណាងរាស្ត្រ ដែល​ជា​ក្រុមយុវជន​ជំនាន់​ថ្មី​ទាំងនោះ ក៏​មាន​កូនប្រុស​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ តែ​មិនមែន​ទាំង​បី​រូប​ទេ​។ ការដាក់បញ្ចូល​កូនប្រុស​សម្តេច ជា​បេក្ខភាព​តំណាងរាស្ត្រ​នេះ ត្រូវបាន​សម្តេច​នាយក​រដ្ឋមន្ត្រី លើកឡើងថា លោក​ពិចារណា​គ្រប់បែបយ៉ាង​ទាំង​អស់ ហើយ​ឃើញ​ថា អ្នក​ដែល​មាន​គុណភាព អ្នក​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់ គឺ​មាន​ទាំង​បី​នឹង ( កូនប្រុស​សម្តេច ហ៊ុន សែន ដែល​រួមមាន លោក ហ៊ុន ម៉ា​ណែ​ត លោក ហ៊ុន ម៉ានិត និង​លោក ហ៊ុន ម៉ា​នី )​។ សុទ្ធតែ​កម្រិត​ថ្នាក់បណ្ឌិត​ទាំងអស់​។ ប៉ុន្តែ​សម្តេច​បាន​ចាត់ចែង ក្នុងនាម​ជា​ឪពុក​ដ៏​ល្អ ហើយ​ក្នុង​នាម​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​ល្អ ហើយ​បាន​រៀបចំ គឺថា ទំពាំង​ស្នង​ឫស្សី​"​។​

​ការរៀបចំ​នោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​រៀបចំ ដោយ​បញ្ចូល​នូវ​ក្រុមយុវជន​ជំនាន់​ថ្មី ដែល​ជា​កូនៗ របស់​មន្ត្រី​ជាន់ខ្ពស់​ជាច្រើន​ផ្សេង​ទៀត​។ ក្នុងនោះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​ជា​បេក្ខជន លំដាប់​លេខ​រៀង​ទី​១ ប្រចាំ​មណ្ឌល​ខេត្ត​កណ្តាល ព្រោះថា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ត្រូវបាន ជ្រើសតាំង​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ផងដែរ​។ រី​ឯ​សម្តេច ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធានរដ្ឋសភា ក៏​ជា​បេក្ខជន​តំណាងរាស្ត្រ ប្រចាំ​មណ្ឌល​ខេត្ត​កំពង់ចាម ដូច​អាណត្តិ​មុន​ផងដែរ​។​

​ជាមួយគ្នា​នោះ លោក ជាម យៀប ក៏​បាន​បន្ថែមថា អភិបាល​ខេត្ត​មួយចំនួន ដែល​នឹង​ត្រូវ​ដល់​អាយុ ចូលនិវត្តន៍ និង​ជា​អ្នក​មាន​សមត្ថភាព ក៏​ត្រូវបាន​គណបក្ស អនុញ្ញាត​អោយ​ឈរឈ្មោះ ជា​បេក្ខភាព​តំណាងរាស្ត្រ នៅ​អាណត្តិ​ទី​៥​នេះ​។​

​យ៉ាងណាក៏ដោយ ចំពោះ​ការរៀបចំ​សមាសភាព​បេក្ខភាព​តំណាងរាស្ត្រ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បញ្ចូល​ទាំង​កូនប្រុស​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន យ៉ាង​ដូច្នេះ ត្រូវបាន​លោក កឹម សុខា មើលឃើញថា ជា​ការរៀបចំ ត្រៀម​ឲ្យ​កូនប្រុស​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ឡើង​ស្នង​តំណែង ដឹកនាំ​ប្រទេស ហើយ​ជា​ការរៀបចំ​បែប​បក្ខពួកនិយម​។​

​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស និង​ជា​អនាគត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា "​យើង​ចង់​រៀបចំ ដើម្បី​បញ្ចៀស​បក្ខពួកនិយម និង​គ្រួសារនិយម ព្រោះ​យើង​ចង់បង្ហាញ ដើម្បី​ផ្តល់​ឱកាស​ឲ្យ​កូន​រាស្ត្រ កូនអ្នកក្រ កូន​អ្នកតូច ឬ​ប្រជាពលរដ្ឋ ដែល​មាន​សមត្ថភាព​ផ្សេងៗ​ទៀត មាន​ឱកាស​ដូច​កូន​មេដឹកនាំ​យើង​ដែរ​។ យើង​មិន​ចង់​គិតពី​រឿង​សែស្រឡាយ​ទេ​។ ការដាក់​សែស្រឡាយ​នេះ គឺ​មិន​ខ្វះ​ទេ អ្នក​ដែល​មាន​សមត្ថភាព នៅក្នុង​គណបក្ស​ប្រជាជន​កម្ពុជា មាន​អ្នក​មាន​សមត្ថភាព​ច្រើន​ជាង​កូន​នាយករដ្ឋមន្ត្រី​។ មិនមែន​អត់​ទេ តែ​គ្នា​គ្មាន​ឱកាស និង​មិន​មាន​សំណាង ដូច​កូន​នាយករដ្ឋមន្ត្រី​"​។


​ លោក កឹម សុខា ដែល​ជា​គូប្រជែង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​បន្ថែមថា "​ការ​ដាក់​កូន​នាយករដ្ឋមន្ត្រី ជា​បេក្ខភាព ដើម្បី​ក្លាយជា​តំណាងរាស្ត្រ នៅ​អាណត្តិ​ក្រោយនេះ គឺ​មតិ​ជាតិ និង​មតិ​អន្តរជាតិ គេ​មើលឃើញ​អីចឹង​។ គេ​មើលឃើញ​ថា នេះ​ជា​ការរៀបចំ ( ស្នង​តំណែង​ដឹកនាំ​ប្រទេស )​។ គេ​មើលឃើញ​ច្បាស់​ហើយ​។ ការ​មិន​ទាន់​ហ៊ាន​បញ្ចេញ​ខ្លាំង ដោយសារ​តែ​បញ្ហា​ផ្ទៃក្នុង គេ​មិន​គាំទ្រ​"​។

​លោក កឹម សុខា បាន​បន្ថែមថា គណបក្ស​សង្គ្រោះ​ជាតិ កំពុង​តែ​រៀបចំ​បេក្ខភាព​តំណាងរាស្ត្រ​រួមគ្នា រវាង​គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​។ ក្នុងនោះ លោក​ឈរឈ្មោះ​នៅ​ខេត្ត​កំពង់ចាម ដូច​អាណត្តិ​មុន តែ​ចំពោះ​ករណី​លោក​សម​រង្ស៊ី នៅ​មិនទាន់​ច្បាស់​ថា ត្រូវ​ដាក់​បេក្ខភាព ក្នុង​បញ្ជី​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ឬ​ក៏​មិន​ដាក់ ទៅកាន់​គ​.​ជ​.​ប​. នោះទេ​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. នឹង​ចាប់ផ្តើម​ទទួល​ចុះឈ្មោះ បេក្ខជន​តំណាងរាស្ត្រ អាណត្តិ​ទី​៣ ចាប់ពី​ថ្ងៃ​ទី​២៩ ខែ​មេសា រហូត​ដល់​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៣​។

​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ខុម​ហ្វ្រែល បាន​ស្វាគមន៍​ចំពោះ​ការរៀបចំ​បេក្ខភាព​តំណាងរាស្ត្រ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​លើកតម្កើង​ដល់​យុវជន ព្រោះ​ការចូលរួម​របស់​យុវជន​សំខាន់​ណាស់ នៅក្នុង​ដំណើរការ​នយោបាយ​របស់​ប្រទេស​កម្ពុជា​។ តែ​លោក​ថា ការរៀបចំ​នោះ ត្រូវ​មាន​តម្លាភាព​។​

​លោក គល់ បញ្ញា បាន​លើកឡើង​ថា "​ដំណើរការ​ជ្រើសរើស​បេក្ខភាព​នោះ ត្រូវតែ​មាន​តម្លាភាព ជា​បញ្ហា​សំខាន់​ទី​១ គេ​ត្រូវ​គិត​ពី​គោលនយោបាយ ដោយ​គណបក្ស​ប្រជាជន ត្រូវធ្វើ​គោល​នយោបាយ​របៀប​ណា ដើម្បី​ឲ្យ​យុវជន អាច​ជាប់​នៅក្នុង​រដ្ឋសភា ដោយ​ត្រូវមាន​គោលនយោបាយ​ច្បាស់លាស់ ហើយ​ជ្រើសរើស​ដោយ​តម្លាភាព និង​មាន​ការប្រកួតប្រជែង​ត្រឹមត្រូវ ស្មើភាព​គ្នា​"​។​

​ចំពោះ​ ការរៀបចំ​ស្នង​តំណែង ដឹកនាំ​ប្រទេស តាមរយៈ​ការបន្ត​តំណែង​ពី​ឪពុក​ទៅ​កូន នៅក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​លោក គល់ បញ្ញា យល់ឃើញថា មិន​ដូច​លក្ខណៈ​ស្នង​តំណែង នៅក្នុង​ប្រទេស​កូរ៉េខាងជើង ដែល​ធ្វើឡើង ដោយ​គ្មាន​តម្លាភាព​នោះ​ទេ​។ ពោល​គឺ នៅក្នុង​ការរៀបចំ​ស្នង​តំណែង​នេះ មិនមែន​ជា​បញ្ហា​ទេ នៅក្នុង​រឿង​នយោបាយ តែ​សំខាន់​តែ​ត្រូវ​មាន​តម្លាភាព ក្នុង​ការជ្រើសរើស​ឲ្យបាន​ត្រឹមត្រូវ ដែល​ជួយ​ឲ្យមាន​ការជ្រើសរើស​យុវជន បាន​ទាំង​បរិមាណ និង​បាន​ទាំង​គុណភាព​៕​

7 comments:

Anonymous said...

These two monkeys will kill each other for power soon maybe one serves yuon and other serves Khmer,the yuon serving one maybe the killer....

Anonymous said...

let's hope they do try to kill each other and the survived be killed by Hun To - the worst monkey of them young ones

Anonymous said...

Hun sen try to build up a dynasty like North Korea. This is no doubt a succession preparation to put his sons in the PM position when he is too old or too ill.
However, Hun Sen has to think, if he took his sons out of the army, who will protect him. Maybe some in the army got jealous and mount a coup against him - maybe Sok An, Tea Banh or even Sar Kheng-Ke Kim Yan.

Anonymous said...

All the monkeys that you're talking about were too old,too dumb to do the coup,these old monkeys didn't even finish primary school their half Ape brain weren't capable.

Yobal Khmer

Ang Seg said...

Let be fair, honest, and have a basic understanding.

This is my personal opinion:

I don't believe that Hun Sen's eldest son, Hun, Manet is anyway like his father. I believe he is intelligent, educated, have pleasant personality, very patriotic to our people, for sure he is not willing to accept any influences from any foreigners.

I am not a party to anyone, I like all Khmer that have the same objective as I am, as long as any Khmer leader honest to our people, protect and defend our country from all enemy, protect our territorial integrity and sovereignty, a true patriotic to our country and to our people, allow our people to have freedom, independence, self-reliance, equal justice, and every Khmer to have an opportunity to pursue happiness and prosperity.

I am not a politician, I never have nor will I be one, I don't hate Sam Raingsy, Hun Sen, nor any of Monarchy member. I like any Khmer that is willing to sacrifice his soul for his country and his people, like Mr. Ho Chi Minh did for his people...Can anyone of our Khmer people step up and use Mr. Ho's ideology and willing to sacrifice his soul.

Anonymous said...

Therefore ; Mr. Kim Sokha has an obligation to eliminate nepotism in Sam Ransi
Party . When interviewed by Radio Free Asia , Mr Kong Korm was asked about
his party appointments within families circles ( eg. Mr Yim Sovann and his wife , Mr.
Sam Rainsi & his wife , Mr Eng Chhay Eang & relative , Bun Roeun etc...) . His simple
answer was TRUST . There is no law on Nepotism yet in Cambodia ; hopefully , Mr
Kem will initiate a draft soon .

Anonymous said...

4:35 am
LOL... good rebuttals.