ដោយ ជុន ច័ន្ទបុត្រ 2013-02-05 RFA
លោក ម៉ម សូណង់ដូ
ត្រូវបានជ្រើសរើសជាបេក្ខជនចុងក្រោយសម្រាប់ទទួលពានរង្វាន់ឈានមុខ
ចំពោះសកម្មជនការពារសិទ្ធិមនុស្សដែលប្រឈមមុខនឹងហានិភ័យ។
អង្គការក្រុមអ្នកការពារសិទ្ធិមនុស្សឈានមុខ (Front line
Defender) បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី២៨ ខែមករា
ឆ្នាំ២០១៣ ថា លោក ម៉ម សូណង់ដូ
ជាសកម្មជនការពារសិទ្ធិមនុស្សមកពីកម្ពុជា ម្នាក់ក្នុងចំណោមបេក្ខជន
៦នាក់ផ្សេងទៀត សម្រាប់ទទួលពានរង្វាន់ឈានមុខសម្រាប់ឆ្នាំ២០១៣
នេះ។
បេក្ខជន ៥នាក់ផ្សេងទៀតមកពីប្រទេសអ៊ីរ៉ង់ (Iran) កេនីយ៉ា (Kenya)
កូឡុមប៊ី (Columbia) អូបែរគីស្តង់ (Uzbekistan) និងប្រទេសម៉ូរីតាណា
(Mauritania)។
សេចក្ដីថ្លែងការណ៍របស់ក្រុមអ្នកការពារសិទ្ធិមនុស្សឈានមុខ
បញ្ជាក់ថា លោក ម៉ម សូណង់ដូ
បានលះបង់អាយុជីវិតរបស់ខ្លួនដើម្បីជួយដល់ជនក្រីក្រ
និងទាមទារសិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋកម្ពុជា
ដែលតស៊ូទាមទារសិទ្ធិរបស់ពួកគេដែលប្រតិបត្តិតាមឱវាទប្រៀនប្រដៅ
អហិង្សាតាមជំនឿរបស់ព្រះពុទ្ធ។ លោកគឺជាអ្នកសារព័ត៌មាន
និងជានាយកស្ថានីយវិទ្យុឯករាជ្យមួយក្នុងចំណោមស្ថានីយវិទ្យុ
ឯករាជ្យចំនួន ៣ ក្នុងប្រទេសកម្ពុជា ដែលអង្គការនេះចាត់ទុកថា
ជាប្រទេសមួយដែលមានលក្ខណៈឯកាធិភាពស្ទើរតែទាំងស្រុងលើបណ្ដាញ
ផ្សព្វផ្សាយនានា ហើយនិងការបង្ក្រាបលើសេរីភាពនិយាយស្ដី
និងបានឈានទៅដល់ការរឹតត្បិតសេរីភាពខ្លួនឯងជាទូទៅ។
លោកក៏ជាស្ថាបនិក និងជាប្រធានអង្គការជាតិមួយដែលមានឈ្មោះថា
សមាគមអ្នកប្រជាធិបតេយ្យដែលលើកស្ទួយលទ្ធិប្រជាធិបតេយ្យ
និងសិទ្ធិមនុស្សយ៉ាងក្លៀវក្លា។
គាត់ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីដើមខែកក្កដា ឆ្នាំ២០១២
ហើយបើទោះជាគ្មានភស្តុតាងជាក់លាក់ដើម្បីភ្ជាប់រូបលោកទៅនឹងចលនា
អបគមន៍ គាត់ត្រូវគេរកឃើញពិរុទ្ធភាព កាលពីថ្ងៃទី១ ខែតុលា
ឆ្នាំ២០១២ ពីបទញុះញង់ឲ្យមានការបះបោរ
និងញុះញង់ឲ្យកាន់អាវុធប្រឆាំងនឹងរដ្ឋាភិបាល
ហើយត្រូវបានតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ៕
1 comment:
This award for Mam Sonando( Front Line Award for Human Rights Defenders at Risk)here is like kicking Hun Sen in the face.
Wake up Hun time is running out soon.To stay up it requires righteousness and justice,otherwise it will be a sad ending story for you and your family.
Mam Sonando,you are a true Khmer hero.History and our people is behind you.
True Khmer
Post a Comment