Mr. Sam Rainsy លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ
Mr. Mam Sonado (middle) លោក ម៉ម សូណង់ដូរ ប្រធានវិទ្យុសំបុកឃ្មុំ
(ថ្ងៃទី 5 កុម្ភៈ 2013,) | ដោយ: រតនា CEN
ភ្នំពេញ:
នៅក្នុងជំនួបពិភាក្សាជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា កាលពីរសៀលថ្ងៃទី៣ ខែកុម្ភៈ
ឆ្នាំ២០១៣ នៅវិមានសន្តិភាព លោកនាយករដ្ឋមន្ត្រីបារាំង
បានលើកយកបញ្ហាលោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ និងបញ្ហាលោក សម
រង្ស៊ី មេគណបក្សប្រឆាំង កំពុងនិរទេសខ្លួន នៅក្រៅប្រទេស។ ករណីទាំងនេះ
ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកត់ត្រាទុក
តែមិនទាន់ឆ្លើយតបបែបណាទេ។ នេះបើតាមឯកអគ្គរដ្ឋទូតបារាំង
ប្រចាំកម្ពុជា។
ឯកអគ្គរដ្ឋទូតតែងតាំង របស់ប្រទេសបារាំង ប្រចាំប្រទេសកម្ពុជា លោក សែក្ស ម៉ូស្ទុយរ៉ា ដែលពុំទាន់ថ្វាយសារតាំងដល់ព្រះមហាក្សត្រកម្ពុជា បានធ្វើសេចក្តីរាយការណ៍ កាលពីព្រឹកម៉ោង ១១ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៣ ប្រាប់ដល់ក្រុមអ្នកកាសែតនៅក្នុងស្ថានទូតបារាំង អំពីដំណើរទស្សនៈកិច្ច របស់លោក ហ្សង់ ម៉ាក អេរ៉ូ ( Jean Marc Ayrault នាយករដ្ឋមន្ត្រីបារាំង មកកាន់កម្ពុជា រយៈពេល ២ថ្ងៃ គឺចាប់ពី ថ្ងៃទី៣-៤ ខែកុម្ភៈ ឆ្នាំ២០១៣ ដើម្បីចូលរួមក្នុងពិធីថ្វាយព្រះភ្លើង ព្រះបរមសព ព្រះករុណា សម្តេចព្រះបាទ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។
លោក សែក្ស ម៉ូស្ទុយរ៉ា បានមានប្រសាសន៍ថា លោក ហ្សង់ ម៉ាក អេរ៉ូ នាយករដ្ឋមន្ត្រីបារាំង បានជួបជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបានលើកឡើង អំពីបញ្ហានយោបាយ ដូចជា ករណីលោក សម រង្ស៊ី ហើយនិងលោក ម៉ម សូណង់ដូ និងបញ្ហាអ្នកកាសែតបារាំងឈ្មោះ ដារីញ៉ែល ឡេនដេ ដែលអ្នកទាំងអស់នោះ សុទ្ធតែមានសញ្ជាតិបារាំង។
លោក សែក្ស ម៉ូស្ទុយរ៉ា បានលើកឡើងថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានកត់ត្រានូវអ្វីដែលនាយករដ្ឋមន្ត្រីបារាំង បានលើកឡើងនេះ ហើយការពិភាក្សាគ្នានោះ មានលក្ខណៈបើកជំហរ ដោយលោកនាយករដ្ឋមន្ត្រីបារាំង សង្ឃឹមថា នឹងមានការឆ្លើយតប ជាវិជ្ជមានផងដែរ។
យ៉ាងណាក៏ដោយ ក្នុងករណីលោក ម៉ម សូណង់ដូ និងលោក សម រង្ស៊ី ធ្លាប់ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងទៅកាន់លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ហើយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសជាញឹកញាប់ហើយថា ករណីទាំងនោះ មិនមែនជារឿងនយោបាយទេ។ ពោលគឺពលរដ្ឋខ្មែរ ដែលមានសញ្ជាតិបារាំងទាំងពីររូប បានប្រព្រឹត្តបទឧក្រិដ្ឋ ល្មើសនឹងច្បាប់កម្ពុជា ហើយត្រូវតុលាការកាត់ទោស ដោយរាជរដ្ឋាភិបាល មិនអាចទៅជ្រៀតជ្រែកកិច្ចការតុលាការ ដែលឯករាជ្យឡើយ៕

No comments:
Post a Comment