A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 14 February 2013

King Father’s youngest daughter asked to lead Funcinpec [she was not the youngest. Prince Norodom Norindrapong was the youngest (b. 1954) and King Sihamoni was the second youngest (b. 1953). She will be a puppet of Nhiek Bun Chhay like her husband was] ព្រះ​រាជ​បុត្រី​សម្ដេច​ឪ​យល់​ព្រម​ធ្វើ​ជា​ប្រធាន​បក្ស​ហ៊្វុនស៊ិនប៉ិច

Princess Norodom Arunsmey

PHNOM PENH (The Cambodia Herald) -- Funcinpec has asked Princess Norodom Arunrasmey, the youngest daughter of late King Father Norodom Sihanouk, to lead the royalist party, a senior official said Wednesday.

Nhiek Bunchhay, the party's executive president, told reporters that there was no change to the party after the King Father's death.

He said the party would hold a congress on March 21 after receiving a reply from the princess, who is currently serving as the Cambodian ambassador to Malaysia.

"We have asked the princess to lead the party because we want to maintain the achievement's of the King Father," the executive president said.

Princess Arunrasmey was born in 1949 to Sihanouk and his Lao wife Mam Manivan Phanivong.
2013-02-13
ព្រះ​អង្គ​ម្ចាស់ក្សត្រី នរោត្តម អរុណរស្មី ដែល​ជា​ព្រះ​រាជ​បុត្រី​របស់​សម្ដេច​ឪ បាន​យល់​ព្រម​យាង​មក​គង់​ធ្វើ​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ហើយ ដូច្នេះ​ការងារ​បន្ត​នៅ​សល់​តែ​ការ​រៀបចំ​ធ្វើ​សមាជ​ដើម្បី​បោះ​ឆ្នោត​ តែងតាំង​ព្រះអង្គម្ចាស់ក្សត្រី​តែប៉ុណ្ណោះ។


លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ិនប៉ិច មាន​ប្រសាសន៍​បញ្ជាក់​នៅ​ថ្ងៃ​ទី​១៣ កុម្ភៈ ថា គណៈ​នាយក​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ចុះ​ហត្ថលេខា​ជា​ឯកច្ឆន្ទ​លើ​លិខិត​សុំ​យាង​ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី មក​ធ្វើ​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ហើយ​ឥឡូវ​នេះ​ការ​ស្នើ​សុំ​នោះ​បាន​ទទួល​លទ្ធផល​ហើយ។
លោក ញឹក ប៊ុនឆៃ បាន​ឲ្យ​ដឹង​បន្ថែម​ថា លិខិត​ស្នើ​សុំ​យាង​នោះ បាន​ផ្ញើ​ជា​ផ្លូវ​ការ​ថ្វាយ​ម្ចាស់ក្សត្រី​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១១ កុម្ភៈ កន្លង​ទៅ ហើយ​ព្រះអង្គ​ម្ចាស់ក្សត្រី នរោត្តម អរុណរស្មី ជា​ព្រះ​រាជបុត្រី​របស់​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ បាន​ឆ្លើយ​យល់​ព្រម​យាង​មក​ចូល​រួម​ធ្វើ​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច។
លោក ញឹក ប៊ុនឆៃ៖ «លិខិត​របស់​គណៈកម្មាធិការ​នាយក​អចិន្ត្រៃយ៍ បាន​ចុះ​ហត្ថលេខា​ទាំង​អស់​គ្នា ដើម្បី​សុំ​យាង​លោក​នោះ បាន​ថ្វាយ​លោក ៣​ថ្ងៃ​ហើយ ហើយ​ដែល​តាម​ដឹង​មក​ថា លោក​សព្វព្រះទ័យ​មក​ហើយ អ៊ីចឹង​នៅ​សល់​តែ​នីតិវិធី​ក្នុង​ការ​ធ្វើ​សមាជ»
ចំពោះ​បែបបទ​ដើម្បី​យាង​ព្រះអង្គម្ចាស់ក្សត្រី​មក​គង់​ជា​ប្រធាន​គណបក្ស​ ហ៊្វុនស៊ិនប៉ិច នោះ លោក ញឹក ប៊ុនឆៃ បាន​ពន្យល់​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច នឹង​រៀបចំ​សមាជ​នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ខាង​មុខ ហើយ​នៅ​ក្នុង​ពិធី​សមាជ​នោះ គណៈ​នាយក​នឹង​បោះ​ឆ្នោត​តែងតាំង​ព្រះអង្គម្ចាស់ក្សត្រី​ជា​ប្រធាន​គណបក្ស​ ហ៊្វុនស៊ិនប៉ិច តែម្តង។
នៅ​ក្នុង​ការ​រៀបចំ​រចនាសម្ព័ន្ធ ក្បាលម៉ាស៊ីន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ឡើង​វិញ​នេះ លោក ញឹក ប៊ុនឆៃ បាន​ឲ្យ​ដឹង​ថា មាន​ការ​ដោះដូរ និង​រៀប​ឋានានុក្រម ដោយ​មាន​អ្នក​ដឹកនាំ​ខ្ពស់​បំផុត គឺ​ប្រធាន បន្ទាប់​មក​មាន​អគ្គលេខាធិការ​គណបក្ស ហើយ​លោក ញឹក ប៊ុនឆៃ នឹង​ឈរ​ឈ្មោះ​ជា​បេក្ខជន​អគ្គលេខាធិការ​គណបក្ស។
លោក ញឹក ប៊ុនឆៃ៖ «បាន​ជជែក​គ្នា​ហើយ បើ​តាម​ទៅ​អ្វី​ដែល​បាន​ឯកភាព​គ្នា ជំហាន​ដំបូង​ប្រហែល​ជា​មាន​តែ​ប្រធាន អគ្គលេខា អគ្គ​រង​អី​សិន ព្រោះ​យើង​មិន​ចង់​ឲ្យ​មាន​អី​សំពោង​សំពាយ​អី​ច្រើន​ពេក»
លោក ញឹក ប៊ុនឆៃ ធ្លាប់​បាន​និយាយ​ឲ្យ​ដឹង​ថា គោល​ដៅ​សំខាន់​ក្នុង​ការ​រៀបចំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ឡើង​វិញ​នេះ គឺ​ដើម្បី​ឈាន​ទៅ​រក​ជ័យជំនះ​ក្នុង​ការ​បោះ​ឆ្នោត​រើស​សមាជិក​សភា​អាណត្តិ​ ថ្មី ដែល​រៀប​ចំ​ធ្វើ​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ខាង​មុខ។
គណបក្ស​ហ៊្វុនស៊ិនប៉ិច ធ្លាប់​បាន​ទទួល​ការ​គាំទ្រ​ជា​ច្រើន​កាល​ពី​ឆ្នាំ​១៩៩៣ ដោយ​បាន​ទទួល ៥៨​អាសនៈ ក្នុង​ចំណោម​កៅអី​សភា ១២០​អាសនៈ ដែល​កាល​នោះ​មាន​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ជា​ប្រធាន។ តែ​ក្រោយ​មក ដោយសារ​មាន​ទំនាស់​ផ្ទៃក្នុង​ធ្វើ​ឲ្យ​គណបក្ស​មាន​ការ​ចុះ​ខ្សោយ  រហូត​ដល់​បែក​ចេញ​ជា​ច្រើន​ក្រុម និង​ជា​ច្រើន​គណបក្ស។ បច្ចុប្បន្ន​គណបក្ស​ហ៊្វុនស៊ិនប៉ិច មាន​អាសនៈ​ចំនួន ២​ប៉ុណ្ណោះ នៅ​ក្នុង​ចំណោម ១២៣​អាសនៈ ក្នុង​រដ្ឋ​សភា។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ និង​ជា​អ្នក​តាម​ដាន​នយោបាយ​កម្ពុជា ធ្លាប់​បាន​ហៅ​ការ​រៀបចំ​យាង​ព្រះអង្គ​ម្ចាស់ក្សត្រី នរោត្តម អរុណរស្មី មក​ធ្វើ​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ឡើង​វិញ​នេះ ថា​ជា​ការ​ទាក់ទាញ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ដែល​និយម​ គណបក្ស​ដែល​មាន​ព្រះរាជវង្សានុវង្ស​ជា​អ្នក​ដឹកនាំ និង​ជា​ការ​ប្រើ​ឥទ្ធិពល​របស់​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ ផង។
លោក ឡៅ ម៉ុងហៃ៖ «ខ្ញុំ​ថា​ហ៊្វុនស៊ិនប៉ិច ត្រូវ​ការ​មេដឹកនាំ​មួយ​ដែល​គេ​ស្គាល់​ច្រើន ហើយ​មាន​ទំនាក់ទំនង​ជាមួយ​ព្រះ​មហា​វីរក្សត្រ ហើយ​នេះ​ជា​បុត្រី​របស់​លោក ហើយ​ប្រហែល​ជា​ដូច​កាល​ជំនាន់​ឆ្នាំ​១៩៩៣ គឺ​យក​ឥទ្ធិពល​របស់​ព្រះ​មហា​វីរក្សត្រ​ទៅ​ប្រើប្រាស់ ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ»
ចលនា​តស៊ូ​ហ៊្វុនស៊ិនប៉ិច បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៨១ ដោយ​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ ហើយ​មក​ដល់​ឆ្នាំ​១៩៩២ ចលនា​នេះ​ប្រែ​ក្លាយ​ជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដឹក​នាំ​ដោយ​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ និង​បាន​ចូល​រួម​បោះ​ឆ្នោត​សកល​ឆ្នាំ​១៩៩៣ ទទួល​ជ័យជំនះ មាន​អាសនៈ​ចំនួន ៥៨ ក្នុង​រដ្ឋ​សភា។
នៅ​ខែ​តុលា ឆ្នាំ​២០០៦ លោក កែវ ពុទ្ធរស្មី បាន​ក្លាយ​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ មក​ដល់​ខែ​មេសា ឆ្នាំ​២០១១ គណបក្ស​មាន​ការ​កែ​សម្រួល​លក្ខន្តិកៈ និង​តែងតាំង​លោក កែវ ពុទ្ធរស្មី ជា​មគ្គុទ្ទេសក៍​គណបក្ស និង​បាន​ជ្រើស​រើស​លោក ញឹក ប៊ុនឆៃ ជា​ប្រធាន​ប្រតិបត្តិ​គណបក្ស៕

2 comments:

Anonymous said...

Cosmetic paint for FUNCIPEC , it still has an old CPP' engine . Nhek Bun Chhay selected Princess Reakmey to
head the party to silence the critic ,now no one will say
that " the Royalist party is head by non Royal family member " . Besides ; Mr Nhek wants something which connects to
Sihanouk popularity to preserve his seat - nothing to do
with national interest .

Anonymous said...

ពូជអាអស់នេះទៅមុខមិនរួចទៀតឡើយ ​ ​មានន័យថា អាឈ្មោល ក៏ដូច មីញី គ្មានប្រយោន៏នោះទេ កុំសង្ឍឹមឲ្សសោះថាអាចស្រោចស្រង់ជាតិខ្មែរនោះ៕
កូនខ្មែរលេងជឿពូជស្តេចហើយៗកុំនឹកដល់ថាអាចយកឈ្នះលើ អាហ៊ុន សែន ផងនោះ ៕