A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 14 February 2013

An unnamed government official claimed that a miracle happened at Sihanouk's cremation due to the prayer by Sihanouk's "god son" -Mr. Hun Sen [Really? Or is it just a lie spread for the purpose of electioneering as it is election time] ព័ត៌មានអភិនិហា​ ពេលថ្វាយព្រះភ្លើង​​ ត្រូវបាន ទម្លាយចេញ តេជោសែន បុត្រធម៌ ថ្វាយព្រះភ្លើង ផ្ទាល់ចុងក្រោយ


- ព្រះមហាក្សត្រ សម្ដេចម៉ែ សម្ដេចសង្ឃរាជទាំងពីរ ថ្វាយព្រះភ្លើង៤លើក មិនឆេះ លើកទី៥ សម្ដេតតេជោ បួងសួងសុំ ទើបថ្វាយព្រះភ្លើងឆេះ
ដោយ ៖ សយ សុភាព
ភ្នំពេញ៖ ក្រោយពីមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលបានចុះផ្សាយអត្ថបទរបស់លោក គុជ សុវណ្ណ ដែលមានចំណងជើងថា “បារមី របស់សម្ដេចតេជោ នៅពេលថ្វាយព្រះភ្លើង សម្ដេចព្រះនរោត្ដមសីហនុ” ដែលអត្ថបទ នេះ បានរៀប រាប់ថា សម្ដេចតេជោ ហ៊ុន សែន បានអធិដ្ឋាន លំឱនកាយថ្វាយបង្គំ បួងសួង ដោយការតាំងចិត្ដយ៉ាងមុតមាំ នៅទី បំផុតសម្ដេចតេជោ ថ្វាយព្រះភ្លើងក៏ឆាបឆេះភ្លាម ឡើងមួយរំពេច និងឆេះរហូតដល់នាទីចុង ក្រោយ នៅសល់តែព្រះ អដ្ឋិធាតុ។
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបានខិត ខំស្វែងរកព័ត៌មានបន្ថែមទៀតថា ពិតជាមាន អភិនិហាបែបនេះ យ៉ាងណា នោះ  ក៏ស្របពេលមានពាក្យចរចាមអារ៉ាម កើតចេញក្រោយ បន្ដិច ពេលថ្វាយព្រះភ្លើងសម្ដេចឪ ព្រះបរម សពព្រះ បរមរតនកោដ្ឋថា មានការប្រទាន ព្រះភ្លើងរហូតដល់ច្រើនដង ទើបឆេះនោះ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលបាន ស្វះស្វែង រកព័ត៌មានដ៏អស្ចារ្យនេះ យកមកផ្សព្វផ្សាយ ជូនថា ពិត ឬមិនពិត?។
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅល្ងាច ថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣ បានទទួល នូវព័ត៌មានដែលគួរឱ្យទុកចិត្ដ ពីមន្ដ្រីមួយរូប ដែលសុំមិនបញ្ចេញឈ្មោះ ហើយបានឃើញ ហេតុការណ៍ផ្ទាល់នៅក្នុងពិធីថ្វាយព្រះភ្លើង ព្រះបរមសព សម្ដេចឪ បានរៀបរាប់ថា ពិត ជាមានអភិនិហាដ៏អស្ចារ្យនេះប្រាកដមែន ហើយបាននិយាយថា បារមីសម្ដេចឪ ព្រះ បាទ នរោត្ដមសីហនុ ពិតជាខ្លាំងពូកែ ហើយ ថា ក៏មានតែបុត្រធម៌របស់ព្រះអង្គ គឺសម្ដេច តេជោ ហ៊ុន សែន ដែល មានរិទ្ធានុភាព បាន អធិដ្ឋាន សុំព្រះវិញ្ញាណក្ខន្ធសម្ដេចឪ ដើម្បី ព្រះវិញ្ញាណក្ខន្ធព្រះអង្គរាជានុញ្ញាតឱ្យសម្ដេច តេជោ ហ៊ុន សែន បានថ្វាយព្រះភ្លើង ហើយ ទីបំផុត គឺយ៉ាងដូច្នេះមែន។

មន្ដ្រីដែលបានចូលរួម ហើយបានឃើញ ផ្ទាល់ភ្នែកប្រាប់ឱ្យដឹងទៀតថា ការប្រទាន ភ្លើងសម្ដេចឪធ្វើឡើងរហូតដល់ ៥ដង ទើបបានសម្រេចជាស្ថាពរ។ លើកទីមួយព្រះមហា ក្សត្រ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី និងព្រះមហា ក្សត្រយានី នរោត្ដម មុនីនាថ សីហនុ បានថ្វាយព្រះភ្លើង ដោយផ្ទាល់ព្រះ ហស្ថ ហើយភ្លើងពិតជាបានឆេះមែនបន្ទាប់ មកព្រះសង្ឃក៏បានចាប់ផ្ដើមសូត្រមន្ដបង្សុ កូល តែទៀនក៏រលត់ទៅវិញ។ លើកទី២ ព្រះ មហាក្សត្រ និងសម្ដេចម៉ែ បានថ្វាយព្រះភ្លើង ម្ដងទៀត ពេលនោះភ្លើងទៀន ក៏បានឆេះខ្លាំង ជាងមុន តែមិនបានប៉ុន្មានផង ភ្លើងទៀននោះ ក៏ បានរលត់ម្ដងទៀត។ លើកទី៣ លោកអា ចារ្យ បាគូ ប្រចាំព្រះបរមរាជវាំង បានចាក់ អាល់កុល ដើម្បីងាយឱ្យឆេះពី លើទៀន ដោយចាប់ផ្ដើមចាក់ពីលើរហូតដល់ ក្រោម រួចហើយព្រះមហាក្សត្រនិងសម្ដេចម៉ែ បាន ថ្វាយព្រះភ្លើងម្ដង ទៀត ភ្លើងក៏ឆេះទៀត ប៉ុន្ដែមិនបានប៉ុន្មានផង ភ្លើងនោះ ក៏បានរលត់ រហូតទៅដល់ក្រោម សូម្បីតែមានអាល់កុល ហើយក៏ដោយ ក៏ភ្លើងនោះ នៅតែរលត់ទាំង អស់តែម្ដង។ លើកទី៤ សម្ដេចព្រះសង្ឃរាជ ទាំងពីរគណៈ និងសម្ដេច នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានកាន់ទៀនដុតថ្វាយព្រះភ្លើងសាជា ថ្មី តែមិនទាន់បាន ដុតផង ទៀនក៏រលត់ទៅ ទៀត រួមទាំងរលត់ទៀនសម្រាប់ចម្លងផង ដែរ។ លើកទី៥ គឺជាលើកចុងក្រោយ ហើយ ក៏ជាលើកទទួលបានជោគជ័យ ក្នុង ការថ្វាយ ព្រះភ្លើងសម្ដេចឪ ដោយមុនការប្រទាន សម្ដេចតេជោ ហ៊ុន សែន តែម្នាក់ឯងគត់ ដែល បានយកទៀន ដែលរលត់ទាំងពីរនោះ យក មកហើយក៏បានលើកដៃ បួងសួងអធិដ្ឋានលំ ឱនកាយថ្វាយបង្គំសម្ដេចឪ រួចក៏ថ្វាយព្រះ ភ្លើង ហើយព្រះភ្លើងក៏បានឆេះ រហូតដល់ទី បញ្ចប់ ដែលអាចរំលាយព្រះសពសល់តែព្រះ អដ្ឋិ ។
មន្ដ្រីដដែលនោះ បាននិយាយប្រាប់ដើម អម្ពិលទៀតថា ពេលដែលលោកបានឃើញ ផ្ទាល់ គឺពិតជាអស្ចារ្យ ហើយ បានព្រឺក្បាលខ្ញាក ដោយពោលក្នុងអារម្មណ៍ថា ព្រះវិញ្ញាណក្ខន្ធ របស់ព្រះអង្គពិតជាអស្ចារ្យ ហើយថា ក៏មាន តែ សម្ដេចតេជោ ហ៊ុន សែន ម្នាក់គត់ ដែល ព្រះអង្គចាត់ទុកជាកូនធម៌ មានបុណ្យបារមី អាចធ្វើឱ្យព្រះវិញ្ញាណក្ខន្ធរបស់ ព្រះអង្គទទួល យកនូវការថ្វាយព្រះភ្លើង បន្ទាប់ពីសម្ដេច តេជោ បានអធិដ្ឋាន ដោយចិត្ដស្មោះស និង សេចក្ដីគោរព ចំពោះព្រះវិញ្ញាណក្ខន្ធ និង ព្រះរាជបល្ល័ង្ក ។
ទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជា ការលើកឡើងរបស់មន្ដ្រីម្នាក់ ដែលបានមាន ភព្វសំណាងចូលរួមបុណ្យ ថ្វាយព្រះភ្លើងសម្ដេច ឪ កាលពីថ្ងៃទី៤ កុម្ភៈ កន្លងទៅ ហើយក៏បាន ឃើញព្រឹត្ដិការណ៍នេះ ដោយផ្ទាល់ផងដែរ ។
មន្ដ្រីរូបនេះ ដែលនៅតែបដិសេធមិនឱ្យ បញ្ចេញឈ្មោះ ទោះបីមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទូចសុំបញ្ចេញ ឈ្មោះយ៉ាងណា ក៏ដោយ បានមានប្រសាសន៍ទៀតថា អ្នកចូល រួមប្រាកដជាបានឃើញព្រឹត្ដិការណ៍នោះ ថា ហេតុអ្វី បានជាពេលថ្វាយព្រះភ្លើងមិនបាញ់កាំ ភ្លើងដំណាលគ្នា ហើយវាំងននបាំងនៅព្រះ បរមរតនកោដ្ឋ ហើយទូរទស្សន៍ មិនថតឱ្យចំ ដោយសារតែមានអព្ភូតហេតុដូច បានរៀប រាប់ខាងលើ។ ដូច្នេះគេរំពឹងថា ព័ត៌មាននេះ អាចនឹងមានការ ពន្យល់ជាសាធារណៈនាពេលណាមួយពីថ្នាក់ដឹកនាំគណៈកម្មការបុណ្យ ហើយអាចក្បោះក្បាយជាង។
ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ក៏ ដូចជាបានចូលរួមនៅក្នុងពិធីថ្វាយព្រះភ្លើង បានសម្ដែងនូវជំនឿរបស់ពួកគាត់ ចំពោះបារ មីស័ក្ដិសិទ្ធិរបស់ព្រះមហាវីរក្សត្រសម្ដេចឪ ហើយថា ព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គពិតជាគង់នៅជាមួយប្រ ជារាស្ដ្រកូនចៅរបស់ព្រះអង្គ ដើម្បីជួយថែរក្សាឱ្យកូនចៅមានសេចក្ដី សុខ ប្រទេសរីកចំរើន ដែលសព្វថ្ងៃរាជរដ្ឋាភិ បាលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន កំពុងដើរតាមមាគ៌ាដ៏ត្រឹមត្រូវរបស់ព្រះអង្គ ជាពិសេសបន្ដដឹកនាំប្រទេស ជាតិ តាមលំអានសម័យសង្គមរាស្ដ្រនិយម។
តាមការកត់សម្គាល់នៅក្នុងឆាកនយោ បាយកម្ពុជា គេសង្កេតឃើញអ្នកដឹកនាំដ៏ខ្លាំង ពូកែ មានតែពីរអង្គគត់គឺសម្ដេច ឪ ព្រះបិតាជាតិ ព្រះបិតាបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ និងសម្ដេចតេជោ ហ៊ុន សែន ដែលជាបុត្រធម៌ ដែលជាបិតា ស្ថាបនិកកិច្ចព្រមព្រៀងសន្ដិភាព ទីក្រុងប៉ារីស ២៣ តុលា ១៩៩១។ ឥឡូវនេះ នៅសល់តែសម្ដេចតេជោមួយគត់ ដែលបន្ដពីសម្ដេចឪ ហើយក៏គេធ្លាប់ឃើញសម្ដេចតេ ជោ ហ៊ុន សែន មានរិទ្ធានុភាពខ្លាំង ទើបអាចដង្ហែសម្ដេចព្រះ មហាវីរក្សត្រ បានដល់ទីបញ្ចប់ រីឯអ្នកនយោបាយខ្លះទៀត បានត្រឹមតែពាក់កណ្ដាល ឬក៏ទើបចាប់ផ្ដើម ក៏បាត់ទៅវិញ អាចថាមក ពីខ្វះការតស៊ូ ឬក៏គ្មានរិទ្ធានុភាព ដែលអាចដង្ហែព្រះអង្គបាន៕

7 comments:

Anonymous said...

អស្ចារ្យអីប៉ុណ្ណឹង ? តាភ្លុកភូមិខ្ញុំ ដុតខ្មោចរាប់រយ មិនដែលធ្លោះធ្លោយម្តងណាទេ ឲតែមានអុស
និងភ្លីង មិនបាច់មួងសួងក៏ឆេះមដ្ឋ បើប្រហែសទៅជាផេះរកឆ្អឹងមិនឃើញ ។
សម័យដើម រាស្ត្រខ្មែរល្ងង់ខ្លៅ គេតែងតែប្រឌិតរឿងអច្ឆរិយ ភ្ជាប់ទៅជាមួយប្រវត្តរូបស្តេចគ្រប់
គ្រងផែនដី ដើម្បីឲរាស្ត្រកោតខ្លាច និងគោរព ទទួលយកមនុស្សអស្ចារ្យ ចេះជប់ ចេះហោះ
ជាដើម ដោយសុទ្ធចិត្ត មកធ្វើជាអ្នកដឹកនាំ ។ 
តាមមើលទៅ ក្រោយពីប្លន់ប្រជាប្រិយភាពរបស់ស្តេចសីហនុ មិនបានសម្រេចតាមចិត្តប្រាថ្នា
អស់ទាំងលុយរាប់លានដុល្លា ក៏មន្ត្រីកន្ថោរ សីុភីភី នឹកឃើញប្រឌិត រឿងអស្ចារ្យនេះឡើង សំរាប់
បំភៃរាស្ត្រម្ចាស់ឆ្នោត ឲជឿថាហុ៊ន សែនមានមាត់ទិព្វ ខ្លាំងជាងសីហនុទៅទៀត ។ ដូចនេះបើបាន
ជាទទួល សារុង ឬ ម្សៅប៊ីចេងហើយ កុំងាកេរេ ប្រយត្ន័ ហុ៊ន សែនដាក់បណ្តាសា ព្រោះគាត់
ខ្វាក់មែន តែមាត់ទិព្វ ។ល។

Anonymous said...

Yes,miracle alright he got beaten up by his boss that was a miracle got punch the chest almost pass out ,huh? Your king of communism is useless in life nor in death.His son the gay King is also useless!

Yobal Khmer

Anonymous said...

Ridiculously interesting if it were true !!! Perhaps HS ordered
an engineer to install remote activated gas valve.
Only who ever can activate the valve can ignite the burner !!!
Problem solved folks ! No miracle ever involved but just an AA
battery powered remote control do the dirty trick. Now, $ 200
bonus goes to the anonymous rumor maker and $ 50 to DAP
good work, all from HS !!!.

KPCS

Anonymous said...

I don't believe none of these bullsh*t

Anonymous said...

Very often I hear the news from Cambodia about strange animals or plants which rural
Khmers believe that those things possess special or miracle power to help them to
alleviate their daily problems - Animals or human were born with birth defected ( water
buffalo born with sis legs , baby born legs first etc. ) are considered as miracle .
Voodoo & sharlatan make a lot of money where medical service are expensive or not
available .
The rumor about Hun Sen who has miracle power is sounded ridiculous or stupid , but
it is a good CPP strategy for election campaign . Sihanouk was not an ordinary man ,
he was miracle - his picture can be seen on the moon after his death . Hun Sen is also
a miracle mam whom Sihanouk has been supported even after the king father's dead .
This is a message that the CPP want to send to gullible Khmer voters .In Cambodia the rumor is spreading very fast from mouth to mouth & very effective too . CNRP should
not look into this lightly .

Anonymous said...

Hun sen might play trick because his evil mind is dirty and filthy so he himself would get to light the fire.we know you are good at this drama doesn't matter what type of situation.

Anonymous said...

A vernacula ( ayai) singer won congresstional election over a law professor
( Lon Nol's era ) .