PHNOM PENH (The Cambodia Herald) -- Funcinpec has asked Princess Norodom
Arunrasmey, the youngest daughter of late King Father Norodom Sihanouk,
to lead the royalist party, a senior official said Wednesday.
Nhiek Bunchhay, the party's executive president, told reporters that there was no change to the party after the King Father's death.
He said the party would hold a congress on March 21 after receiving a reply from the princess, who is currently serving as the Cambodian ambassador to Malaysia.
"We have asked the princess to lead the party because we want to maintain the achievement's of the King Father," the executive president said.
Princess Arunrasmey was born in 1949 to Sihanouk and his Lao wife Mam Manivan Phanivong.
លោក ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច មានប្រសាសន៍បញ្ជាក់នៅថ្ងៃទី១៣ កុម្ភៈ ថា គណៈនាយករបស់គណបក្សហ៊្វុនស៊ិនប៉ិច បានចុះហត្ថលេខាជាឯកច្ឆន្ទលើលិខិតសុំយាងព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី មកធ្វើជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ហើយឥឡូវនេះការស្នើសុំនោះបានទទួលលទ្ធផលហើយ។
លោក ញឹក ប៊ុនឆៃ បានឲ្យដឹងបន្ថែមថា លិខិតស្នើសុំយាងនោះ បានផ្ញើជាផ្លូវការថ្វាយម្ចាស់ក្សត្រីកាលពីថ្ងៃច័ន្ទ ទី១១ កុម្ភៈ កន្លងទៅ ហើយព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី ជាព្រះរាជបុត្រីរបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ បានឆ្លើយយល់ព្រមយាងមកចូលរួមធ្វើជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។
លោក ញឹក ប៊ុនឆៃ៖ «លិខិតរបស់គណៈកម្មាធិការនាយកអចិន្ត្រៃយ៍ បានចុះហត្ថលេខាទាំងអស់គ្នា ដើម្បីសុំយាងលោកនោះ បានថ្វាយលោក ៣ថ្ងៃហើយ ហើយដែលតាមដឹងមកថា លោកសព្វព្រះទ័យមកហើយ អ៊ីចឹងនៅសល់តែនីតិវិធីក្នុងការធ្វើសមាជ»។
ចំពោះបែបបទដើម្បីយាងព្រះអង្គម្ចាស់ក្សត្រីមកគង់ជាប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច នោះ លោក ញឹក ប៊ុនឆៃ បានពន្យល់ថា គណបក្សហ៊្វុនស៊ិនប៉ិច នឹងរៀបចំសមាជនៅថ្ងៃទី២១ ខែមីនា ខាងមុខ ហើយនៅក្នុងពិធីសមាជនោះ គណៈនាយកនឹងបោះឆ្នោតតែងតាំងព្រះអង្គម្ចាស់ក្សត្រីជាប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច តែម្តង។
នៅក្នុងការរៀបចំរចនាសម្ព័ន្ធ ក្បាលម៉ាស៊ីនគណបក្សហ៊្វុនស៊ិនប៉ិច ឡើងវិញនេះ លោក ញឹក ប៊ុនឆៃ បានឲ្យដឹងថា មានការដោះដូរ និងរៀបឋានានុក្រម ដោយមានអ្នកដឹកនាំខ្ពស់បំផុត គឺប្រធាន បន្ទាប់មកមានអគ្គលេខាធិការគណបក្ស ហើយលោក ញឹក ប៊ុនឆៃ នឹងឈរឈ្មោះជាបេក្ខជនអគ្គលេខាធិការគណបក្ស។
លោក ញឹក ប៊ុនឆៃ៖ «បានជជែកគ្នាហើយ បើតាមទៅអ្វីដែលបានឯកភាពគ្នា ជំហានដំបូងប្រហែលជាមានតែប្រធាន អគ្គលេខា អគ្គរងអីសិន ព្រោះយើងមិនចង់ឲ្យមានអីសំពោងសំពាយអីច្រើនពេក»។
លោក ញឹក ប៊ុនឆៃ ធ្លាប់បាននិយាយឲ្យដឹងថា គោលដៅសំខាន់ក្នុងការរៀបចំគណបក្សហ៊្វុនស៊ិនប៉ិច ឡើងវិញនេះ គឺដើម្បីឈានទៅរកជ័យជំនះក្នុងការបោះឆ្នោតរើសសមាជិកសភាអាណត្តិ ថ្មី ដែលរៀបចំធ្វើនៅថ្ងៃទី២៨ ខែកក្កដា ខាងមុខ។
គណបក្សហ៊្វុនស៊ិនប៉ិច ធ្លាប់បានទទួលការគាំទ្រជាច្រើនកាលពីឆ្នាំ១៩៩៣ ដោយបានទទួល ៥៨អាសនៈ ក្នុងចំណោមកៅអីសភា ១២០អាសនៈ ដែលកាលនោះមានសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាប្រធាន។ តែក្រោយមក ដោយសារមានទំនាស់ផ្ទៃក្នុងធ្វើឲ្យគណបក្សមានការចុះខ្សោយ រហូតដល់បែកចេញជាច្រើនក្រុម និងជាច្រើនគណបក្ស។ បច្ចុប្បន្នគណបក្សហ៊្វុនស៊ិនប៉ិច មានអាសនៈចំនួន ២ប៉ុណ្ណោះ នៅក្នុងចំណោម ១២៣អាសនៈ ក្នុងរដ្ឋសភា។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ និងជាអ្នកតាមដាននយោបាយកម្ពុជា ធ្លាប់បានហៅការរៀបចំយាងព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី មកធ្វើជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ឡើងវិញនេះ ថាជាការទាក់ទាញឲ្យមានការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋដែលនិយម គណបក្សដែលមានព្រះរាជវង្សានុវង្សជាអ្នកដឹកនាំ និងជាការប្រើឥទ្ធិពលរបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ផង។
លោក ឡៅ ម៉ុងហៃ៖ «ខ្ញុំថាហ៊្វុនស៊ិនប៉ិច ត្រូវការមេដឹកនាំមួយដែលគេស្គាល់ច្រើន ហើយមានទំនាក់ទំនងជាមួយព្រះមហាវីរក្សត្រ ហើយនេះជាបុត្រីរបស់លោក ហើយប្រហែលជាដូចកាលជំនាន់ឆ្នាំ១៩៩៣ គឺយកឥទ្ធិពលរបស់ព្រះមហាវីរក្សត្រទៅប្រើប្រាស់ ដើម្បីទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋ»។
ចលនាតស៊ូហ៊្វុនស៊ិនប៉ិច បានបង្កើតឡើងកាលពីឆ្នាំ១៩៨១ ដោយអតីតព្រះមហាក្សត្រ នរោត្តម សីហនុ ហើយមកដល់ឆ្នាំ១៩៩២ ចលនានេះប្រែក្លាយជាគណបក្សហ៊្វុនស៊ិនប៉ិច ដឹកនាំដោយសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងបានចូលរួមបោះឆ្នោតសកលឆ្នាំ១៩៩៣ ទទួលជ័យជំនះ មានអាសនៈចំនួន ៥៨ ក្នុងរដ្ឋសភា។
នៅខែតុលា ឆ្នាំ២០០៦ លោក កែវ ពុទ្ធរស្មី បានក្លាយជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។ មកដល់ខែមេសា ឆ្នាំ២០១១ គណបក្សមានការកែសម្រួលលក្ខន្តិកៈ និងតែងតាំងលោក កែវ ពុទ្ធរស្មី ជាមគ្គុទ្ទេសក៍គណបក្ស និងបានជ្រើសរើសលោក ញឹក ប៊ុនឆៃ ជាប្រធានប្រតិបត្តិគណបក្ស៕
Nhiek Bunchhay, the party's executive president, told reporters that there was no change to the party after the King Father's death.
He said the party would hold a congress on March 21 after receiving a reply from the princess, who is currently serving as the Cambodian ambassador to Malaysia.
"We have asked the princess to lead the party because we want to maintain the achievement's of the King Father," the executive president said.
Princess Arunrasmey was born in 1949 to Sihanouk and his Lao wife Mam Manivan Phanivong.
ដោយ កែវ និមល RFA Service
2013-02-13
ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី ដែលជាព្រះរាជបុត្រីរបស់សម្ដេចឪ បានយល់ព្រមយាងមកគង់ធ្វើជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ហើយ ដូច្នេះការងារបន្តនៅសល់តែការរៀបចំធ្វើសមាជដើម្បីបោះឆ្នោត តែងតាំងព្រះអង្គម្ចាស់ក្សត្រីតែប៉ុណ្ណោះ។លោក ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច មានប្រសាសន៍បញ្ជាក់នៅថ្ងៃទី១៣ កុម្ភៈ ថា គណៈនាយករបស់គណបក្សហ៊្វុនស៊ិនប៉ិច បានចុះហត្ថលេខាជាឯកច្ឆន្ទលើលិខិតសុំយាងព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី មកធ្វើជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ហើយឥឡូវនេះការស្នើសុំនោះបានទទួលលទ្ធផលហើយ។
លោក ញឹក ប៊ុនឆៃ បានឲ្យដឹងបន្ថែមថា លិខិតស្នើសុំយាងនោះ បានផ្ញើជាផ្លូវការថ្វាយម្ចាស់ក្សត្រីកាលពីថ្ងៃច័ន្ទ ទី១១ កុម្ភៈ កន្លងទៅ ហើយព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី ជាព្រះរាជបុត្រីរបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ បានឆ្លើយយល់ព្រមយាងមកចូលរួមធ្វើជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។
លោក ញឹក ប៊ុនឆៃ៖ «លិខិតរបស់គណៈកម្មាធិការនាយកអចិន្ត្រៃយ៍ បានចុះហត្ថលេខាទាំងអស់គ្នា ដើម្បីសុំយាងលោកនោះ បានថ្វាយលោក ៣ថ្ងៃហើយ ហើយដែលតាមដឹងមកថា លោកសព្វព្រះទ័យមកហើយ អ៊ីចឹងនៅសល់តែនីតិវិធីក្នុងការធ្វើសមាជ»។
ចំពោះបែបបទដើម្បីយាងព្រះអង្គម្ចាស់ក្សត្រីមកគង់ជាប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច នោះ លោក ញឹក ប៊ុនឆៃ បានពន្យល់ថា គណបក្សហ៊្វុនស៊ិនប៉ិច នឹងរៀបចំសមាជនៅថ្ងៃទី២១ ខែមីនា ខាងមុខ ហើយនៅក្នុងពិធីសមាជនោះ គណៈនាយកនឹងបោះឆ្នោតតែងតាំងព្រះអង្គម្ចាស់ក្សត្រីជាប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច តែម្តង។
នៅក្នុងការរៀបចំរចនាសម្ព័ន្ធ ក្បាលម៉ាស៊ីនគណបក្សហ៊្វុនស៊ិនប៉ិច ឡើងវិញនេះ លោក ញឹក ប៊ុនឆៃ បានឲ្យដឹងថា មានការដោះដូរ និងរៀបឋានានុក្រម ដោយមានអ្នកដឹកនាំខ្ពស់បំផុត គឺប្រធាន បន្ទាប់មកមានអគ្គលេខាធិការគណបក្ស ហើយលោក ញឹក ប៊ុនឆៃ នឹងឈរឈ្មោះជាបេក្ខជនអគ្គលេខាធិការគណបក្ស។
លោក ញឹក ប៊ុនឆៃ៖ «បានជជែកគ្នាហើយ បើតាមទៅអ្វីដែលបានឯកភាពគ្នា ជំហានដំបូងប្រហែលជាមានតែប្រធាន អគ្គលេខា អគ្គរងអីសិន ព្រោះយើងមិនចង់ឲ្យមានអីសំពោងសំពាយអីច្រើនពេក»។
លោក ញឹក ប៊ុនឆៃ ធ្លាប់បាននិយាយឲ្យដឹងថា គោលដៅសំខាន់ក្នុងការរៀបចំគណបក្សហ៊្វុនស៊ិនប៉ិច ឡើងវិញនេះ គឺដើម្បីឈានទៅរកជ័យជំនះក្នុងការបោះឆ្នោតរើសសមាជិកសភាអាណត្តិ ថ្មី ដែលរៀបចំធ្វើនៅថ្ងៃទី២៨ ខែកក្កដា ខាងមុខ។
គណបក្សហ៊្វុនស៊ិនប៉ិច ធ្លាប់បានទទួលការគាំទ្រជាច្រើនកាលពីឆ្នាំ១៩៩៣ ដោយបានទទួល ៥៨អាសនៈ ក្នុងចំណោមកៅអីសភា ១២០អាសនៈ ដែលកាលនោះមានសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាប្រធាន។ តែក្រោយមក ដោយសារមានទំនាស់ផ្ទៃក្នុងធ្វើឲ្យគណបក្សមានការចុះខ្សោយ រហូតដល់បែកចេញជាច្រើនក្រុម និងជាច្រើនគណបក្ស។ បច្ចុប្បន្នគណបក្សហ៊្វុនស៊ិនប៉ិច មានអាសនៈចំនួន ២ប៉ុណ្ណោះ នៅក្នុងចំណោម ១២៣អាសនៈ ក្នុងរដ្ឋសភា។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ និងជាអ្នកតាមដាននយោបាយកម្ពុជា ធ្លាប់បានហៅការរៀបចំយាងព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី មកធ្វើជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ឡើងវិញនេះ ថាជាការទាក់ទាញឲ្យមានការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋដែលនិយម គណបក្សដែលមានព្រះរាជវង្សានុវង្សជាអ្នកដឹកនាំ និងជាការប្រើឥទ្ធិពលរបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ផង។
លោក ឡៅ ម៉ុងហៃ៖ «ខ្ញុំថាហ៊្វុនស៊ិនប៉ិច ត្រូវការមេដឹកនាំមួយដែលគេស្គាល់ច្រើន ហើយមានទំនាក់ទំនងជាមួយព្រះមហាវីរក្សត្រ ហើយនេះជាបុត្រីរបស់លោក ហើយប្រហែលជាដូចកាលជំនាន់ឆ្នាំ១៩៩៣ គឺយកឥទ្ធិពលរបស់ព្រះមហាវីរក្សត្រទៅប្រើប្រាស់ ដើម្បីទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋ»។
ចលនាតស៊ូហ៊្វុនស៊ិនប៉ិច បានបង្កើតឡើងកាលពីឆ្នាំ១៩៨១ ដោយអតីតព្រះមហាក្សត្រ នរោត្តម សីហនុ ហើយមកដល់ឆ្នាំ១៩៩២ ចលនានេះប្រែក្លាយជាគណបក្សហ៊្វុនស៊ិនប៉ិច ដឹកនាំដោយសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងបានចូលរួមបោះឆ្នោតសកលឆ្នាំ១៩៩៣ ទទួលជ័យជំនះ មានអាសនៈចំនួន ៥៨ ក្នុងរដ្ឋសភា។
នៅខែតុលា ឆ្នាំ២០០៦ លោក កែវ ពុទ្ធរស្មី បានក្លាយជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។ មកដល់ខែមេសា ឆ្នាំ២០១១ គណបក្សមានការកែសម្រួលលក្ខន្តិកៈ និងតែងតាំងលោក កែវ ពុទ្ធរស្មី ជាមគ្គុទ្ទេសក៍គណបក្ស និងបានជ្រើសរើសលោក ញឹក ប៊ុនឆៃ ជាប្រធានប្រតិបត្តិគណបក្ស៕
2 comments:
Cosmetic paint for FUNCIPEC , it still has an old CPP' engine . Nhek Bun Chhay selected Princess Reakmey to
head the party to silence the critic ,now no one will say
that " the Royalist party is head by non Royal family member " . Besides ; Mr Nhek wants something which connects to
Sihanouk popularity to preserve his seat - nothing to do
with national interest .
ពូជអាអស់នេះទៅមុខមិនរួចទៀតឡើយ មានន័យថា អាឈ្មោល ក៏ដូច មីញី គ្មានប្រយោន៏នោះទេ កុំសង្ឍឹមឲ្សសោះថាអាចស្រោចស្រង់ជាតិខ្មែរនោះ៕
កូនខ្មែរលេងជឿពូជស្តេចហើយៗកុំនឹកដល់ថាអាចយកឈ្នះលើ អាហ៊ុន សែន ផងនោះ ៕
Post a Comment