A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 7 February 2013

Khieu Kanharith said Hun Sen swore in front of Sihanouk's body that he will protect the monarchy [Hun Sen was the only one who threatened to abolish the monarchy on several occasions in the past] លោក ខៀវ កាញារីទ្ធ៖ សម្តេច​តេ​ជោ បាន​ស្បថ​នៅ​ចំពោះមុខ​ព្រះ​បរមសព ការពារ​របបរាជានិយម​

(ថ្ងៃទី 7 កុម្ភៈ 2013,) | ដោយ: រតនា CEN
ភ្នំពេញ: ​របបរាជានិយម​ទី​២ នៅក្នុង​ប្រទេស​កម្ពុជា នៅពេល​បច្ចុប្បន្ននេះ និង​ទៅ​ថ្ងៃ​អនាគត ពុំមាន​អ្វី​ប្រែប្រួល​ទេ ទោះបីជា​ព្រះមហាវីរក្សត្រ ព្រះអង្គបាន​សោយ​ទិវង្គត​ហើយ។ ព្រះ​បរម​រតន​កោដ្ឋ ក៏បានទទួលព្រះ​កិ​ត្តិ​យសយ៉ាង​ខ្ពង់ខ្ពស់ពី​រាជរដ្ឋាភិបាល និង​ពី​សំណាក់ ប្រជាព​ល​រដ្ឋ​ខ្មែរ ដែលជា​កូន ជា​ចៅរបស់​ព្រះអង្គ និង​ពី​សំណាក់​មិត្តភក្តិ​បរទេស ជិត​ឆ្ងាយ នៅលើ​ពិភពលោក​។​ នេះបើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល។

​លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យរាជរដ្ឋាភិបាល​កម្ពុជា និង​ជា​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​មានប្រសាសន៍ កាលពី​ល្ងាចថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៣ ​ថា សម្តេច​តេ​ជោ ​ហ៊ុន សែន ​បាន​បេ្ត​ជា្ញយ៉ាងច្បាស់ថា ការពាររបបរាជានិយម នៅក្នុង​ប្រទេស​កម្ពុជា និង​មើលថែសម្តេចម៉ែ​។


​ឆ្លើយតប​ទៅនឹង​សំណួរ ​ ជាមួយ​អ្នកសារព័ត៌មាន ​នៅពេល​នោះដែរ ដែល​ថា តើអាច​នឹង​មាន​ការប្រេះឆា ឬកល​យុគ កើតឡើង​ នៅក្នុងប្រទេសទេ នៅពេលព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ បានយាងចូលព្រះទិវង្គត? លោក ខៀវ កា​ញារី​ទ្ធ បាន​មាន​ប្រសាសន៍ថា “​អ្នក​ដែល​និយាយ​ហ្នឹង គាត់​ប្រហែល​មិនបានតាមដានព្រឹត្តិការណ៍​ទេ។ នៅពេលដែល​ព្រះករុណា ​យាង​ចូល​ទិវង្គត គឺ​សម្តេច​តេ​ជោ បាន​ស្បថ នៅ​ចំពោះមុខ​ព្រះ​បរមសព របស់​ព្រះអង្គហើយ។​ ចំពោះ​ខ្មែរ​យើង ការស្បថ នៅ​ចំពោះមុខព្រះ​បរមសព គឺ​ធ្ងន់​ធ្ងរ​ណាស់។ បើ​យល់​ពី​បញ្ហា​ហ្នឹងហើយ ប្រហែលជា​មិន​ឆ្ងល់​ទេ លើកលែងតែ​អ្នក​មិន តាម​ដាន លើ​រឿង​ហ្នឹង ហើយ​បើតាម​ដាន ​គឺ​មិន​ឆ្ងល់​ទេ​”៕​

1 comment:

Anonymous said...

A week before Sihanouk's death, Hun Sen claims that he himself is more important that the monarchy because the monarchy is irrelevant.

Hun Sen is a two face dog, barking at the shit then eating his own shit.