A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 7 February 2013

Cambodia will not withdraw complaint to ICJ over Preah Vihear against Thailand កម្ពុជា​​មិន​ដក​​ពាក្យ​បណ្ដឹង​រឿង​ប្រាសាទ​ព្រះវិហារ

2013-02-07
មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស លោក កុយ គួង កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ បាន​ប្រកាស​ថា កម្ពុជា​នឹង​មិន​ដក​ពាក្យ​បណ្ដឹង​បកស្រាយ​សាលដីកា​តុលាការ​យុត្តិធម៌​ អន្តរជាតិ (ICJ) ឆ្នាំ​១៩៦២ ស្ដីពី​ប្រាសាទ​ព្រះវិហារ​ទេ។
RFA Photo/Hang Savyouth
០៦-កុម្ភៈ-២០១០: ទាហាន​ខ្មែរ​នៅ​ខ្សែ​ត្រៀម​តាម​កំពែង​ខាង​មុខ​នៃ​ប្រាសាទ​ព្រះវិហារ ក្នុង​ខែត្រ​ព្រះវិហារ
ការ​ប្រកាស​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​គណបក្ស​ភឿថៃ ដែល​ជំរុញ​ឲ្យ​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) ចរចា​នឹង​មេដឹកនាំ​កម្ពុជា ឱ្យ​ដក​ពាក្យ​បណ្ដឹង​ចេញ​ពី​តុលាការ​យុត្តិធម៌ ហើយ​វិល​ទៅ​ចរចា​ទ្វេ​ភាគី​ឡើង​វិញ។
លោក កុយ គួង៖ «រឿង​អស់​ហ្នឹង​កំពុង​ជាប់​ក្នុង​នីតិវិធី​តុលាការ​ ទីក្រុង​ឡាអេ។ ដូច្នេះ​ខ្ញុំ​យល់ គឺ​ថា គ្រប់​ភាគី​ទាំង​អស់​គួរ​តែ​រក្សា​ភាព​ស្ងប់​ស្ងាត់ ហើយ​និង​រង់ចាំ​មើល​ដំណើរ​ការ​នោះ​ទៅ។ ព្រោះ​សម្ដេច​តេជោ​លោក​បាន​បញ្ជាក់​ហើយ​ថា មាន​តែ​ដំណោះស្រាយ​ផ្លូវ​ហ្នុង​ទេ ដែល​ជា​ដំណោះស្រាយ​បញ្ចប់​មិន​ឲ្យ​ការ​ប៉ះទង្គិច​អាវុធ ជម្លោះ​អី​ត​ទៅ​ទៀត​នៅ​ក្នុង​តំបន់​នោះ»
តុលាការ​យុត្តិធម៌​អន្តរជាតិ គ្រោង​នឹង​បើក​សវនាការ​នៅ​ពាក់​កណ្ដាល​ខែ​មេសា ខាង​មុខ​នេះ ដើម្បី​បកស្រាយ​សាលដីកា​ឆ្នាំ​១៩៦២ ស្ដីពី​ប្រាសាទ​ព្រះវិហារ តាម​សំណើ​របស់​ភាគី​កម្ពុជា។

ជម្លោះ​ព្រំដែន​កម្ពុជា និង​ថៃ បាន​ផ្ទុះ​ឡើង​ជា​ថ្មី​កាល​ពី​ឆ្នាំ​២០០៨ ក្រោយ​ពេល​ដែល​ប្រាសាទ​ព្រះវិហារ ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាល​ពី​ថ្ងៃ​ទី​៧ កក្កដា ឆ្នាំ​២០០៨។ មួយ​សប្ដាហ៍​ក្រោយ​នៃ​ការ​បញ្ចូល​ឈ្មោះ​នេះ ទាហាន​ថៃ​ បាន​ចូល​កាន់កាប់​ដី​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ ដោយ​សំអាង​ថា​ ដី​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​ទំហំ ៤,៦​គីឡូម៉ែត្រ​ក្រឡា ឋិត​ក្នុង​បូរណភាព​ទឹក​ដី​របស់​ខ្លួន៕

No comments: