Phnom Penh Post
Some 140 Japanese investors arrived in Cambodia yesterday to meet
with local government leaders and other stakeholders in an effort to
boost economic cooperation between the two countries.
According to the Japanese Embassy in Cambodia, the delegation arrived
in the country yesterday afternoon, following a visit to Myanmar.
The group will stay for two days to look at the business opportunities in the Kingdom before heading back to Japan.
“They are the real investors with effective investment,” the embassy’s spokesman said.
“They will meet Prime Minister Hun Sen and many other significant stakeholders.”
The investors represent companies specialising in diverse areas of
investment, including agriculture, manufacturing and the industrial
sector, according to the embassy.
In a farewell meeting between outgoing Japanese Ambassador Masafumi
Kuroki and Foreign Minister Hor Namhong on Wednesday, the Japanese
ambassador noted the increasing numbers of Japanese investors flocking
to the country.
He noted that Cambodia appeals to investors because of its peace, political stability, security and good relations with Japan.
According to data from the Ministry of Economy and Finance, Cambodia
exported about $436.5 million worth of goods to Japan between 2010 and
2012. These exports included garment and textile products as well as
fishing products.
Rankings by the Council for the Development of Cambodia show that
Japan is the third-largest investor in the Kingdom, with South Korea
coming in first, followed by China.
According to the figures, total Japanese investment reached about
$212.3 million last year, thanks largely to the $205 million Aeon Mall
in Phnom Penh, which is currently under construction.
ដោយ សុខ សេរី RFA Service
អ្នកវិនិយោគទុនជប៉ុន ទាំងនោះ បានជួបប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចម ប្រសិទ្ធិ ជួបជាមួយមន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជួបជាមួយរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ត្រាំ អ៊ីវតឹក មុននឹងជួបជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន នៅល្ងាចថ្ងៃទី៨ ខែកុម្ភៈ។
នេះគឺដំណើរទស្សនកិច្ចលើកទី៣ហើយរបស់អ្នកវិនិយោគទុនជប៉ុន មកកម្ពុជា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចម ប្រសិទ្ធិ និងជាទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ទៅកាន់អ្នកវិនិយោគទុនជប៉ុន ជាង ១០០នាក់នោះថា កម្ពុជា មានចំណុចខ្លាំង និងមានសក្ដានុពលជាច្រើន ដើម្បីទាក់ទាញឲ្យអ្នកវិនិយោគទុនជប៉ុន ឲ្យសម្រេចចិត្តមកវិនិយោគទុននៅកម្ពុជា នៅគ្រាដែលប្រទេសកម្ពុជា និងប្រទេសជប៉ុន បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នារយៈពេល ៦០ឆ្នាំមកហើយ គឺតាំងពីឆ្នាំ១៩៥៣ មក។
ចំណុចខ្លាំងទាំងនោះមានដូចជា ទី១ កម្ពុជា មានស្ថិរភាពនយោបាយជាច្រើនឆ្នាំមកហើយ ទី២ កម្ពុជា មានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច (Macroeconomic) និងទី៣ កម្ពុជា ប្រកាន់យកគោលការណ៍តម្លាភាព និងក្របខណ្ឌច្បាប់នានា ដើម្បីធានា និងការពារអ្នកវិនិយោគទុនជាតិ និងអន្តរជាតិ។
មួយវិញទៀត កម្ពុជា គឺស្ថិតក្នុងចំណោមប្រទេសក្រីក្របំផុតចំនួន ៤៨ប្រទេស នៅលើពិភពលោក ដែលមានសិទ្ធិនាំចេញទំនិញសម្លៀកបំពាក់ អង្ករ និងទំនិញដទៃទៀតទៅទីផ្សារសហភាពអឺរ៉ុប (EU) សហរដ្ឋអាមេរិក ប្រទេសកាណាដា និងប្រទេសដទៃទៀតដោយរួចពន្ធ។
ជាមួយគ្នានេះ ប្រទេសកម្ពុជា បានក្លាយជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) តាំងពីឆ្នាំ២០០៤ កន្លងមក ដូច្នេះកម្ពុជា ប្រកាន់យកការអនុវត្តតាមគោលការណ៍ច្បាប់នានារបស់អង្គការនេះជា អាទិភាពក្នុងការដោះស្រាយបញ្ហាពាណិជ្ជកម្ម។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចម ប្រសិទ្ធិ បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅថ្ងៃទី៨ ខែកុម្ភៈ ថា អ្នកវិនិយោគទុនជប៉ុន កំពុងតែសម្លឹងឃើញប្រទេសកម្ពុជា ថាជាកន្លែងផលិតកម្មនានាដើម្បីនាំចេញនៅលើពិភពលោកនាពេលខាងមុខ នេះ។
លោក ចម ប្រសិទ្ធិ៖ «ប៉ុន្តែអ្វីដែលយើងបានឃើញថា និន្នាការរបស់ជប៉ុន បានចាប់ផ្ដើមប្រែប្រួលក្នុងរង្វង់ ២ឆ្នាំកន្លងមកនេះ គឺមានការប្រែប្រួលខ្លាំង ដោយគេឃើញ ទី១ ស្ថិរភាពនយោបាយ និងស្ថិរភាពសេដ្ឋកិច្ចរបស់កម្ពុជា យើងផង។ ហើយដោយសារមានការតានតឹងជាមួយប្រទេសមួយចំនួនហ្នឹង គេឃើញថា នៅតែកន្លែងយើងទេ ដែលចេញកន្លែងយើងទៅ ទៅកន្លែងណាក៏ទៅបានដែរ។ អីចឹងហើយ យើងឃើញថាជប៉ុន ក៏ចាប់ផ្ដើមគិតគូរចូលមកវិនិយោគនៅកម្ពុជា ច្រើនឡើងៗនៅព្រះរាជាណាចក្រកម្ពុជា យើង»។
ជាមួយគ្នានេះ តំណាងអ្នកវិនិយោគទុនជប៉ុន ម្នាក់បានលើកឡើងក្នុងកិច្ចប្រជុំនោះថា លោកមានការព្រួយបារម្ភចំពោះរបាយការណ៍ថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា មិនសូវល្អ តម្លៃចរន្តអគ្គិសនីថ្លៃជាងប្រទេសជិតខាង និងមានបញ្ហាអំពើពុករលួយ និងបញ្ហាមិនតម្លាភាពជាដើម។
ឆ្លើយតបនឹងការព្រួយបារម្ភនេះ លោក ចម ប្រសិទ្ធិ បានពន្យល់ថា កម្ពុជា មានយន្តការដោះស្រាយបញ្ហាអំពើពុករលួយ និងកំពុងតែធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធទាំងនោះ។
គេបានកត់សម្គាល់ថា ប្រទេសជប៉ុន គឺជាប្រទេសមហាមិត្តរបស់កម្ពុជា មួយដែរ និងបានផ្តល់ជំនួយច្រើនរយលានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ សម្រាប់សាងសង់ផ្លូវថ្នល់ ស្ពាន និងគម្រោងអភិវឌ្ឍន៍សំខាន់ៗដទៃទៀត ប៉ុន្តែប្រទេសជប៉ុន នៅតែជាប្រទេសដែលមានទំហំវិនិយោគទុនតិចតួចនៅកម្ពុជា កន្លងមក។
រហូតដល់ឆ្នាំ២០១២ កន្លងមកនេះ របាយការណ៍បានឲ្យដឹងថា ប្រទេសជប៉ុន បានឈរនៅលំដាប់ទី៤ ដែលមានទំហំវិនិយោគ និងពាណិជ្ជកម្មបានកើនឡើងយ៉ាងឆាប់រហ័សដល់ចំនួន ៦៤១លានដុល្លារអាមេរិក។
វិនិយោគទុនជប៉ុន នោះមានដូចជាក្រុមអ្នកធ្វើនំ ក្រុមហ៊ុនធ្វើម្រេច ក្រុមហ៊ុនផលិតម្សៅស៊ុប (Ajinomoto) ក្រុមហ៊ុនផលិតម៉ូតូហុងដា និងយ៉ាម៉ាហា (Honda & Yamaha) ក្រុមហ៊ុនផលិតម៉ូទ័រ និងក្រុមហ៊ុនដទៃទៀត៕
ដោយ សុខ សេរី RFA Service
2013-02-08
អ្នកវិនិយោគទុនជប៉ុន មួយក្រុម ដែលមានសមាជិកចំនួនជាង ១០០នាក់ មកពីក្រុមហ៊ុនចំនួន ៦០ក្រុមហ៊ុន បានមកបំពេញទស្សនកិច្ចនៅទីក្រុងភ្នំពេញ នៅថ្ងៃទី៨ ខែកុម្ភៈ ដើម្បីស្វែងយល់អំពីស្ថានការណ៍វិនិយោគទុន និងឱកាសមកបណ្ដាក់ទុននៅប្រទេសកម្ពុជា។អ្នកវិនិយោគទុនជប៉ុន ទាំងនោះ បានជួបប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចម ប្រសិទ្ធិ ជួបជាមួយមន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជួបជាមួយរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ត្រាំ អ៊ីវតឹក មុននឹងជួបជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន នៅល្ងាចថ្ងៃទី៨ ខែកុម្ភៈ។
នេះគឺដំណើរទស្សនកិច្ចលើកទី៣ហើយរបស់អ្នកវិនិយោគទុនជប៉ុន មកកម្ពុជា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចម ប្រសិទ្ធិ និងជាទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ទៅកាន់អ្នកវិនិយោគទុនជប៉ុន ជាង ១០០នាក់នោះថា កម្ពុជា មានចំណុចខ្លាំង និងមានសក្ដានុពលជាច្រើន ដើម្បីទាក់ទាញឲ្យអ្នកវិនិយោគទុនជប៉ុន ឲ្យសម្រេចចិត្តមកវិនិយោគទុននៅកម្ពុជា នៅគ្រាដែលប្រទេសកម្ពុជា និងប្រទេសជប៉ុន បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នារយៈពេល ៦០ឆ្នាំមកហើយ គឺតាំងពីឆ្នាំ១៩៥៣ មក។
ចំណុចខ្លាំងទាំងនោះមានដូចជា ទី១ កម្ពុជា មានស្ថិរភាពនយោបាយជាច្រើនឆ្នាំមកហើយ ទី២ កម្ពុជា មានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច (Macroeconomic) និងទី៣ កម្ពុជា ប្រកាន់យកគោលការណ៍តម្លាភាព និងក្របខណ្ឌច្បាប់នានា ដើម្បីធានា និងការពារអ្នកវិនិយោគទុនជាតិ និងអន្តរជាតិ។
មួយវិញទៀត កម្ពុជា គឺស្ថិតក្នុងចំណោមប្រទេសក្រីក្របំផុតចំនួន ៤៨ប្រទេស នៅលើពិភពលោក ដែលមានសិទ្ធិនាំចេញទំនិញសម្លៀកបំពាក់ អង្ករ និងទំនិញដទៃទៀតទៅទីផ្សារសហភាពអឺរ៉ុប (EU) សហរដ្ឋអាមេរិក ប្រទេសកាណាដា និងប្រទេសដទៃទៀតដោយរួចពន្ធ។
ជាមួយគ្នានេះ ប្រទេសកម្ពុជា បានក្លាយជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) តាំងពីឆ្នាំ២០០៤ កន្លងមក ដូច្នេះកម្ពុជា ប្រកាន់យកការអនុវត្តតាមគោលការណ៍ច្បាប់នានារបស់អង្គការនេះជា អាទិភាពក្នុងការដោះស្រាយបញ្ហាពាណិជ្ជកម្ម។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចម ប្រសិទ្ធិ បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅថ្ងៃទី៨ ខែកុម្ភៈ ថា អ្នកវិនិយោគទុនជប៉ុន កំពុងតែសម្លឹងឃើញប្រទេសកម្ពុជា ថាជាកន្លែងផលិតកម្មនានាដើម្បីនាំចេញនៅលើពិភពលោកនាពេលខាងមុខ នេះ។
លោក ចម ប្រសិទ្ធិ៖ «ប៉ុន្តែអ្វីដែលយើងបានឃើញថា និន្នាការរបស់ជប៉ុន បានចាប់ផ្ដើមប្រែប្រួលក្នុងរង្វង់ ២ឆ្នាំកន្លងមកនេះ គឺមានការប្រែប្រួលខ្លាំង ដោយគេឃើញ ទី១ ស្ថិរភាពនយោបាយ និងស្ថិរភាពសេដ្ឋកិច្ចរបស់កម្ពុជា យើងផង។ ហើយដោយសារមានការតានតឹងជាមួយប្រទេសមួយចំនួនហ្នឹង គេឃើញថា នៅតែកន្លែងយើងទេ ដែលចេញកន្លែងយើងទៅ ទៅកន្លែងណាក៏ទៅបានដែរ។ អីចឹងហើយ យើងឃើញថាជប៉ុន ក៏ចាប់ផ្ដើមគិតគូរចូលមកវិនិយោគនៅកម្ពុជា ច្រើនឡើងៗនៅព្រះរាជាណាចក្រកម្ពុជា យើង»។
ជាមួយគ្នានេះ តំណាងអ្នកវិនិយោគទុនជប៉ុន ម្នាក់បានលើកឡើងក្នុងកិច្ចប្រជុំនោះថា លោកមានការព្រួយបារម្ភចំពោះរបាយការណ៍ថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា មិនសូវល្អ តម្លៃចរន្តអគ្គិសនីថ្លៃជាងប្រទេសជិតខាង និងមានបញ្ហាអំពើពុករលួយ និងបញ្ហាមិនតម្លាភាពជាដើម។
ឆ្លើយតបនឹងការព្រួយបារម្ភនេះ លោក ចម ប្រសិទ្ធិ បានពន្យល់ថា កម្ពុជា មានយន្តការដោះស្រាយបញ្ហាអំពើពុករលួយ និងកំពុងតែធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធទាំងនោះ។
គេបានកត់សម្គាល់ថា ប្រទេសជប៉ុន គឺជាប្រទេសមហាមិត្តរបស់កម្ពុជា មួយដែរ និងបានផ្តល់ជំនួយច្រើនរយលានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ សម្រាប់សាងសង់ផ្លូវថ្នល់ ស្ពាន និងគម្រោងអភិវឌ្ឍន៍សំខាន់ៗដទៃទៀត ប៉ុន្តែប្រទេសជប៉ុន នៅតែជាប្រទេសដែលមានទំហំវិនិយោគទុនតិចតួចនៅកម្ពុជា កន្លងមក។
រហូតដល់ឆ្នាំ២០១២ កន្លងមកនេះ របាយការណ៍បានឲ្យដឹងថា ប្រទេសជប៉ុន បានឈរនៅលំដាប់ទី៤ ដែលមានទំហំវិនិយោគ និងពាណិជ្ជកម្មបានកើនឡើងយ៉ាងឆាប់រហ័សដល់ចំនួន ៦៤១លានដុល្លារអាមេរិក។
វិនិយោគទុនជប៉ុន នោះមានដូចជាក្រុមអ្នកធ្វើនំ ក្រុមហ៊ុនធ្វើម្រេច ក្រុមហ៊ុនផលិតម្សៅស៊ុប (Ajinomoto) ក្រុមហ៊ុនផលិតម៉ូតូហុងដា និងយ៉ាម៉ាហា (Honda & Yamaha) ក្រុមហ៊ុនផលិតម៉ូទ័រ និងក្រុមហ៊ុនដទៃទៀត៕
No comments:
Post a Comment