A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 24 February 2013

Former resistance fighters who were based a long the border with thailand criticised the government for jailing defenders of Cambodian border against encroachments by neighbouring countries អតីត​ទាហាន​តស៊ូ​រិះគន់​ការ​ចាប់​អ្នក​ឈឺ​ឆ្អាល​បញ្ហា​ព្រំដែន​ដាក់​គុក

អតីត​ទាហាន​តស៊ូ​គាំទ្រ​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ តាម​ជាយ​ដែន​កម្ពុជា-ថៃ បាន​រិះគន់​រដ្ឋាភិបាល​បច្ចុប្បន្ន​ថា តែង​បាន​ធ្វើ​ទុក្ខទោស​ទៅ​លើ​ពលរដ្ឋ​របស់​ខ្លួន​ដែល​ហ៊ាន​សម្ដែង​មតិ​ សោកស្ដាយ​លើ​ការ​បាត់​បង់​បូរណភាព​ទឹកដី​ទៅ​ឲ្យ​ប្រទេស​ជិត​ខាង។
ដោយ ដែន អយុធ្យា
2013-02-23
ព្រំដែន កំពង់ចាម ៣០៥
កង​កម្លាំង​ការពារ​ព្រំដែន​វៀតណាម រារាំង​ក្រុម​មន្ត្រី​គណបក្ស សម រង្ស៊ី មិន​ឲ្យ​ចូល​ទៅ​ពិនិត្យ​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម ក្នុង​ស្រុក​មេមត់ ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១០។
RFA/Uon Chhin
អតីត​ទាហាន​តស៊ូ​ដដែល​បាន​លើក​ឡើង​ទៀត​ថា បញ្ហា​នេះ​រដ្ឋាភិបាល​បាន​អនុវត្ត​ផ្ទុយ​ពី​គោល​នយោបាយ​របស់​ប្រទេស​ជិត​ខាង ​កម្ពុជា មាន​ប្រទេស​ថៃ ជាដើម ដែល​ពលរដ្ឋ​គេ ឬ​អ្នក​នយោបាយ​ក្តី បើ​កាល​ណា​បាន​ជួយ​ឈឺ​ឆ្អាល​លើ​បញ្ហា​ព្រំដែន ត្រូវ​រដ្ឋាភិបាល​គេ​ចាត់​ទុក​ជា​វីរជន​អ្នក​ស្នេហា​ជាតិ និង​ផ្តល់​កិត្តិយស​ថែម​ទៀត​ផង។
ប្រជាពលរដ្ឋ សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង បាន​បង្ហាញ​អារម្មណ៍​គ្រោតគ្រាត​ចំពោះ​ទង្វើ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ប្រកាន់​យក​វប្បធម៌​គំរាម​ប្ដឹង​ចាប់​ដាក់​គុក​ទៅ​លើ​អ្នក​ហ៊ាន​ រិះគន់​បញ្ហា​បាត់​បង់​បូរណភាព​ទឹកដី​ទៅ​ប្រទេស​ជិត​ខាង។
លោក ញាណ សារុំ ជា​អតីត​កងទ័ព​ជាតិ​ដែល​ធ្លាប់​តស៊ូ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ កម្ពុជា-ថៃ ខេត្ត​ឧត្តរមានជ័យ ដែល​កាល​នោះ​គាំទ្រ​ដោយ​ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ។ លោក​មើល​ឃើញ​ថា ប្រទេស​ជិត​ខាង​កម្ពុជា មាន​ថៃ ជាដើម ចំពោះ​ពលរដ្ឋ ឬ​អ្នក​នយោបាយ​របស់​គេ​ដែល​បាន​ចេញ​មុខ​ជួយ​ការពារ​ព្រំដែន​មិន​ឲ្យ​បាត់​ បង់​ទឹកដី​នោះ ត្រូវ​បាន​រដ្ឋាភិបាល​គេ​ផ្តល់​កិត្តិយស​ជា​វីរជន អ្នក​ស្នេហា​ជាតិ។ លោក​ថា ទោះ​ការ​អប់រំ​នៅ​មាន​កម្រិត ប៉ុន្តែ​លោក​ហ៊ាន​រិះគន់​ចំពោះ​ទង្វើ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ប្ដឹង និង​ចាប់​ដាក់​ពន្ធនាគារ​ចំពោះ​អ្នក​ណា​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​ពី​ការ​ឈ្លាន ​ពាន​ទឹកដី​ពី​ប្រទេស​ជិត​ខាង​ណា​មួយ​នោះ។

អតីត​អ្នក​តស៊ូ​រូប​នេះ បាន​ថ្លែង​រិះគន់​ចំពោះ​ទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា សព្វថ្ងៃ​ថា ទំនង​ជា​មិន​មាន​លទ្ធភាព​ថែ​រក្សា​បូរណភាព​ទឹកដី​ឲ្យ​បាន​គង់វង្ស​ទេ​នា​ ថ្ងៃ​អនាគត ព្រោះ​សូម្បី​តែ​ពលរដ្ឋ​របស់​ខ្លួន​លើក​ឡើង​ពី​ការ​បាត់​បង់​ដី​ស្រែ ឬ​ទឹក​ដី​ទៅ​ឲ្យ​ប្រទេស​ជិត​ខាង ត្រូវ​រដ្ឋាភិបាល​ខ្លួន​ឯង​ប្ដឹង​ដាក់​គុក​ច្រវាក់​ដូច​ករណី​កសិករ ២​នាក់​នៅ​ខេត្ត​ស្វាយរៀង ជាដើម។
លោក ញាណ សារុំ បាន​វាយ​តម្លៃ​ថា រដ្ឋាភិបាល​ខ្មែរ​ធ្វើ​សកម្មភាព​ខ្លាំង និង​ជោគជ័យ​តែ​ជាមួយ​ខ្មែរ​គ្នា​ឯង ប៉ុន្តែ​បើ​ជាមួយ​បរទេស​ឈ្លាន​ពាន មាន​វៀតណាម ឬ​ថៃ ជាដើម​វិញ រដ្ឋាភិបាល​ហាក់​ដូច​ជា​ខ្លាច និង​រណប​គេ​មិន​ហ៊ាន​ត​ទល់​ឡើយ។ លោក​គិត​ថា ក្នុង​ការ​អនុវត្ត​សកម្មភាព​បោះ​បង្គោល​ព្រំដែន​របស់​រដ្ឋាភិបាល​កម្ពុជា ជា​មួយ​ប្រទេស​ជិត​ខាង​ទំនង​ជា​មិន​ត្រឹម​បាត់​បង់​ទឹកដី​តែ​ជាមួយ​វៀតណាម ដូច​កសិករ​ខេត្ត​ស្វាយរៀង អះអាង​នោះ​ទេ។
លោក​បន្ត​ថា សកម្មភាព​ដូច​គ្នា​នេះ​នឹង​បន្ត​កើត​មាន​នៅ​ពេល​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​បោះ​បង្គោល​ព្រំដែន​គោក​ជាមួយ​ថៃ នា​ថ្ងៃ​ខាង​មុខ​ទៀត ពីព្រោះ​តាម​ការ​សង្កេត សព្វថ្ងៃ​នេះ​ភាគី​ថៃ បាន​ចូល​ត្រួតត្រា​ទឹកដី​ខ្មែរ​តំបន់​មួយ​ចំនួន​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ ជួរ​ភ្នំ​ដងរែក ឬ​នៅ​ម្តុំ​ច្រក​អូស្មាច់ តំបន់​ព្រំដែន​ភ្នំ​ប៉ោល និង​នៅ​តំបន់​ព្រំដែន​ច្រក​ជាំសាងុំាំ ជា​ដើម ហើយ​ភាគី​ខ្មែរ​គ្មាន​ប្រតិកម្ម​ទេ។
មិន​ខុស​ការ​អះអាង​របស់​ទាហាន​តស៊ូ​នៅ​ជាយ​ដែន​ថៃ ពី​អតីត​កាល​នេះ​ទេ សម្រាប់​មន្ត្រី​សង្គម​ស៊ីវិល​ឃ្លាំ​មើល​ព្រំដែន​កម្ពុជា និង​គណបក្ស​ប្រឆាំង ក៏​បាន​រិះគន់​ទង្វើ​របស់​រដ្ឋាភិបាល​ជុំវិញ​បញ្ហា​ព្រំដែន​នេះ​ដែរ។
លោក រ៉ុង ឈុន តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​ថ្លែង​ថា សព្វថ្ងៃ​នេះ​ចំពោះ​អ្នក​ហ៊ាន​រិះគន់ ឬ​លើក​យក​បញ្ហា​បាត់​បង់​ទឹក​ដី​ស្រែ ឬ​ការ​ជ្រៀតជ្រែក​បូរណភាព​ទឹកដី​កម្ពុជា ពី​ប្រទេស​ជិត​ខាង ពិសេស​វៀតណាម ស្ថិត​ក្នុង​លក្ខណៈ​ភ័យ​ខ្លាច ព្រោះ​តែង​ត្រូវ​បាន​រដ្ឋាភិបាល​ព្រមាន​ប្ដឹង និង​ប្រឈម​ជាប់​ពន្ធនាគារ។ លោក​ថា សកម្មភាព​របស់​រដ្ឋាភិបាល​សព្វថ្ងៃ ហាក់​មាន​អាថ៌កំបាំង​អ្វី​មួយ​លើ​បញ្ហា​ព្រំដែន ទើប​បាន​ជា​បំបិទ​សិទ្ធិ​សម្ដែង​មតិ​ដោយ​យក​ប្រព័ន្ធ​តុលាការ មក​បំបិទ​មាត់​មិន​ឲ្យ​មាន​អ្នក​តវ៉ា​លើ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ វៀតណាម។
លោក រ៉ុង ឈុន ធ្លាប់​ត្រូវ​រដ្ឋាភិបាល​ប្ដឹង​ចោទ និង​ចាប់​ដាក់​ពន្ធនាគារ​ជាង ៣ខែ ព្រោះ​ហ៊ាន​រិះគន់​ការ​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​រវាង​លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​វៀតណាម ថ្ងៃ​ទី១១ ខែ​តុលា ឆ្នាំ​២០០៥។ លោក​ថ្លែង​ថា បញ្ហា​ព្រំដែន​នេះ​រដ្ឋាភិបាល​គប្បី​មាន​គោល​នយោបាយ​លើក​ទឹកចិត្ត​ឲ្យ​មាន​ អ្នក​ចូល​រួម​ឈឺ​ឆ្អាល​លើ​បញ្ហា​បូរណភាព​ទឹកដី​ពី​ការ​ឈ្លាន​ពាន​ឲ្យ​បាន​ ច្រើន ជា​ជាង​គំរាម​ចាប់​ពលរដ្ឋ​របស់​ខ្លួន​ដាក់​គុក។
មិន​មែន​មាន​តែ​លោក រ៉ុង ឈុន ម្នាក់​ទេ​ដែល​រដ្ឋាភិបាល​ប្ដឹង​ចោទ និង​ចាប់​ដាក់​ពន្ធនាគារ​ដោយ​សារ​ហ៊ាន​រិះគន់​រដ្ឋាភិបាល​លើ​បញ្ហា​ព្រំដែន។ ក្នុង​នោះ​ក៏​មាន​លោក សម រង្ស៊ី ប្រធាន​បក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល​ច្រើន​នាក់​ទៀត ត្រូវ​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​គេច​ពី​ការ​ចាប់​ខ្លួន។
ករណី​លោក សម រង្ស៊ី ដែល​បាន​រិះគន់​សកម្មភាព​បោះ​បង្គោល​ព្រំដែន​គោក​របស់​រដ្ឋាភិបាល​ជាមួយ​ វៀតណាម ថា​នាំ​ឲ្យ​បាត់​បង់​ដី​កសិកម្ម​របស់​កសិករ​ជាច្រើន​ហិកតារ នៅ​ខេត្ត​ស្វាយរៀង ក៏​ត្រូវ​តុលាការ​ផ្ដន្ទាទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​ជាង ១០​ឆ្នាំ។ បន្ថែម​លើ​នេះ កសិករ ២​នាក់ នៅ​ខេត្ត​ស្វាយរៀង ក៏​ត្រូវ​រដ្ឋាភិបាល​ប្ដឹង និង​កាត់​ឲ្យ​មាន​ទោស​ជាប់​ពន្ធនាគារ ព្រោះ​បាន​តស៊ូ​មតិ​ជុំវិញ​ការ​បោះ​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម នាំ​ឲ្យ​បាត់​បង់​ដី​កេរ​ដូនតា។
បញ្ហា​នេះ លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ និង​ជា​សមាជិក​សភា​គណបក្ស សម រង្ស៊ី បាន​ថ្លែង​រិះគន់​រដ្ឋាភិបាល​ដែល​បាន​ធ្វើ​ទុក្ខទោស​ចំពោះ​អ្នក​ហ៊ាន​ចេញ​ មុខ​សម្ដែង​មតិ​បញ្ហា​ព្រំដែន។ លោក​ថា ទង្វើ​រដ្ឋាភិបាល​បាន​អនុវត្ត​ផ្ទុយ​ពី​បណ្ដា​ប្រទេស​ជិត​ខាង​នៅ​លើ​ ពិភពលោក។ លោក​ថ្លែង​ថា ប្រទេស​គេ​បើ​មាន​អ្នក​ហ៊ាន​ចេញ​មុខ​ជួយ​តវ៉ា​លើ​បញ្ហា​ឈ្លាន​ពាន​ទឹកដី​ពី​ ប្រទេស​ជិត​ខាង​ណា​មួយ ត្រូវ​រដ្ឋាភិបាល​គេ​លើក​ទឹក​ចិត្ត និង​ផ្តល់​តម្លៃ​ជា​វីរជន​ស្នេហា​ជាតិ ផ្ទុយ​ពី​ប្រទេស​កម្ពុជា។
ទោះ​យ៉ាង​ណា លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា ធ្លាប់​បាន​ថ្លែង​ការពារ​រដ្ឋាភិបាល​ថា កម្ពុជា មិន​ទៅ​ឆោត​ល្ងង់​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​នាំ​ឲ្យ​បាត់​ បង់​ទឹកដី​របស់​ខ្លួន​នោះ​ទេ។ លោក​ថា រដ្ឋាភិបាល​មាន​អ្នក​ជំនាញ​គិតគូរ​បញ្ហា​បោះ​បង្គោល​ព្រំដែន​បាន​ត្រឹមត្រូវ មិន​មែន​ដូច​ការ​រិះគន់​របស់​សង្គម​ស៊ីវិល ឬ​បក្ស​ប្រឆាំង​នោះ​ទេ។ លោក វ៉ា គឹមហុង ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី២១ ខែ​កុម្ភៈ ថា បញ្ហា​បូរណភាព​ទឹក​ដី​នឹង​ពុំ​មាន​ការ​បាត់​បង់​ជាមួយ​ប្រទេស​ជិត​ខាង​ទេ។ លោក​ថា បញ្ហា​បោះ​បង្គោល​ព្រំដែន​គោក​ជាមួយ​ថៃ នា​ថ្ងៃ​ខាង​មុខ រដ្ឋាភិបាល​ប្រទេស​ទាំង​២ មាន​ព្រំដែន​រួច​ហើយ ដែល​ជា​បង្គោល​ព្រំដែន​អន្តរជាតិ​ទទួល​ស្គាល់​ដោយ​អាណាព្យាបាល​បារាំង ក្រោយ​ឆ្នាំ​១៩០៤ ចំនួន ៧៣​បង្គោល។
ប្រតិកម្ម​របស់​លោក វ៉ា គឹមហុង កើត​ឡើង​បន្ទាប់​ពី​អតីត​ទាហាន​តស៊ូ​នៃ​កងទ័ព​ជាតិ​គាំទ្រ​ដោយ​អតីត​ ព្រះមហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ បាន​អះអាង​ថា ទឹកដី​កម្ពុជា មួយ​ផ្នែក​ទៀត​នៅ​ជួរ​ភ្នំ​ដងរែក ត្រូវ​បាត់​បង់ និង​កំពុង​គ្រប់​គ្រង​ដោយ​ភាគី​ថៃ។ លោក​ថា បញ្ហា​បោះ​បង្គោល​ព្រំដែន​គោក​ជាមួយ​ថៃ នឹង​មិន​មាន​បញ្ហា​ចោទ​ទេ គឺ​គណៈកម្មាធិការ​ព្រំដែន​ប្រទេស​ទាំង​២ បាន​ឯកភាព​ធ្វើ​ការងារ​នេះ​រួម​គ្នា​ទៅ​តាម​បង្គោល​ព្រំដែន​ជំនាន់​បារាំង ត្រួតត្រា។
ទោះ​យ៉ាង​ណា សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-វៀតណាម និង​ថៃ បាន​អះអាង​ថា មាន​ការ​បាត់​បង់​ទឹកដី​តាម​ព្រំដែន​ទៅ​ឲ្យ​ប្រទេស​ជិត​ខាង​ជា​បន្តបន្ទាប់ ប៉ុន្តែ​កង្វល់​នេះ​រដ្ឋាភិបាល​មិន​ត្រឹម​តែ​មិន​ចេញ​មុខ​ជួយ​ឈឺ​ឆ្អាល​ទេ ផ្ទុយ​ទៅ​វិញ​បាន​ប្ដឹង​ពលរដ្ឋ ឬ​អ្នក​ហ៊ាន​ចេញ​មុខ​តវ៉ា ឬ​តស៊ូ​មតិ​លើ​បញ្ហា​បាត់​បង់​បូរណភាព​ទឹកដី​នេះ​ទៅ​វិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: