A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 14 February 2013

Copper statue for Norodom Sihanouk ព្រះ​បរម​រូប​ព្រះ​មហា​វីរក្សត្រ​នឹង​ត្រូវ​ចាប់​ផ្ដើម​សង់​នៅ​ថ្ងៃ​២០ កុម្ភៈ

Last Updated on 13 February 2013 
Phnom Penh Post
By Meas Sokchea
130213 02
King Norodom Sihanouk waves to onlookers following the Royal Ploughing ceremony in Phnom Penh in 2001. Photograph: Reuters
Plans are in the works to build a larger-than-life commemorative copper statue of the late King Father Norodom Sihanouk and give it prominent placement near Phnom Penh’s Independence Monument, officials said yesterday.
Those familiar with the proposal said construction is scheduled to begin on February 20 and wrap up by the middle of July.
“The plan of this construction has already been agreed to by King [Norodom Sihamoni] and Queen Mother [Norodom Monineath]. This construction must be attractive and fitting with the King’s reputation,” said Tith Sothea, deputy president of the Press and Quick Reaction Unit at the Council of Ministers. He did not provide a sample sketch of the design.
He added that Seila Construction Group, headed up by former director of the National Museum and current Ministry of Culture official Hab Touch, is responsible for the project, the price tag of which was not disclosed.
Officials said they plan to build the seven-metre statue in the garden just east of the Independence Monument.

Nhek Bun Chhay, who sat on the government’s funeral committee for Sihanouk, told the Post yesterday that Sihamoni had already signed off on the sample plan for the statue.  
Phnom Penh municipal governor Kep Chuktema, who participated in a planning meeting held yesterday, declined to comment.
Yim Sovann, lawmaker and spokesman of opposition Sam Rainsy Party, said that the SRP supports building a statue, but urged the government to open up the bidding process for the project.

To contact the reporter on this story: Meas Sokchea at sokchea.meas@phnompenhpost.com
2013-02-12
រដ្ឋាភិបាល​កម្ពុជា គ្រោង​បើក​ការដ្ឋាន​សាងសង់​ព្រះ​បរម​រូប​ព្រះករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ​ខ្មែរ នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៣ នៅ​សួន​វិមាន​ឯករាជ្យ កណ្ដាល​រាជធានី​ភ្នំពេញ។
RFA Screenshot
ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ អតីត​ព្រះ​មហាក្សត្រ នៅ​ក្នុង​បទ​ចម្រៀង "លា​ហើយ​កម្ពុជា"។

ការ​សម្រេច​នេះ បន្ទាប់ពី​មាន​កិច្ចប្រជុំ​អនុ​គណៈកម្មការ​ចម្រុះ​សាងសង់​ព្រះ​បរម​រតន​ កោដ្ឋ ដែល​ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី សុខ អាន កាលពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៣។
នៅ​ក្នុង​កិច្ចប្រជុំ​នោះ មានការ​ចូលរួម​ពី​មន្ត្រី​តំណាង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក កែប ជុតិមា អភិបាល​សាលា​រាជធានី​ភ្នំពេញ តំណាង​ក្រុមហ៊ុន​សិលា និង​ក្រុម​វិចិត្រករ ដែល​មាន​ស្នាដៃ​សាងសង់​រូប​សំណាក។
សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​ព្រះ​បរម​សព ព្រះ​មហា​វីរក្សត្រ លោក ញឹក ប៊ុនឆៃ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១២ កុម្ភៈ ថា តាម​កិច្ច​ប្រជុំ​នោះ អនុ​គណៈកម្មការ​បាន​សម្រេច​ថា​នឹង​ធ្វើ​ឲ្យ​រួច​រាល់​មុន​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៣៖ «អនុ​គណៈកម្មការ​ជំនុំ​នោះ​ដើម្បី​រៀបចំ​ចាប់​ផ្ដើម ​កសាង​ហ្នឹង​ហើយ ព្រោះ​យើង​ធ្វើ Design (គូរ​ប្លង់) អី​ច្រើន​ទៅ​ព្រះ​មហាក្សត្រ ព្រះ​អង្គ​ទើប​សព្វ​ព្រះ​ហរទ័យ​ក្រោយ​ពី​ព្រះអង្គ​ឡាយ​ព្រះហស្ត​ហើយ​បាន​អនុ ​គណៈកម្មការ​ឯកឧត្ដម​ឧប សុខ អាន ប្រជុំ​ដើម្បី​ចាប់​ផ្ដើម​រៀបចំ​ធ្វើ​ព្រះ​បរម​រូប​សំណាក​ហ្នឹង»
ព្រះ​មហា​វីរក្សត្រ​យាង​ចូល​ព្រះ​ទិវង្គត​កាលពី​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១២ ក្នុង​ព្រះ​ជន្មាយុ ៩០​ព្រះ​វស្សា។ រដ្ឋាភិបាល​បាន​សម្រេច​យក​ថ្ងៃ​ទី​១៥ ខែ​តុលា ជា​រៀង​រាល់​ឆ្នាំ ចាប់​ពី​ឆ្នាំ​២០១៣ ជា​ទិវា​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា ឯករាជ្យ បូរណភាពទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ។
ទាក់ទង​ទៅ​នឹង​ការ​សាងសង់​ព្រះ​បរម​រូប​នេះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីត​លេខា​ផ្ទាល់​របស់​អតីត​ព្រះមហាក្សត្រ មាន​បន្ទូល​ថា ពេល​វេលា​នៃ​ការ​សាងសង់​ព្រះ​បរម​រូប​ឲ្យ​រួច​រាល់​នៅ​ពេល​ណា​នោះ​មិន​ សំខាន់​ទេ​ចំពោះ​ព្រះអង្គ​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ការ​សម្រេច​របស់​រដ្ឋាភិបាល​ឲ្យ​មាន​ព្រះ​ បរម​រូប​វិញ​ទេ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ៖ «ពេល​វេលា​ធ្វើ​ហើយ​កាល​ណា​កាល​ ហ្នឹង​ទៅ សំខាន់​រឿង​រដ្ឋាភិបាល​បាន​សម្រេច​អបអរសាទរ ព្រះ​ករុណា ព្រះ​មហា​វីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ហើយ​និង​សម្រេច​ឲ្យ​មាន​ព្រះ​បរម​រូប​មួយ​ជា​ភស្តុតាង​ជា​អវសាន ជា​អមត ដើម្បី​រំលឹក​នូវ​វីរភាព​របស់​លោក ស្នា​ព្រះហស្ត​របស់​លោក នេះ​ហើយ​សំខាន់»
អភិបាល​រាជធានី​ភ្នំពេញ លោក កែប ជុតិមា បាន​បដិសេធ​មិន​អត្ថាធិប្បាយ​លំអិត​លើ​បញ្ហា​នេះ​ទេ។
មន្ត្រី​សាលា​រាជធានី​ឲ្យ​ដឹង​ថា ព្រះ​បរម​រូប​ព្រះ​មហា​វីរក្សត្រ គឺ​សម្រេច​ឲ្យ​ក្រុមហ៊ុន​សិលា ជា​អ្នក​សាងសង់ ពីព្រោះ​ក្រុមហ៊ុន​នេះ​មាន​ស្នាដៃ​សាងសង់​រូប​សំណាក​តេជោ​យ៉ត និង​តេជោ​មាស។ រី​ឯ​ការ​រចនា​និង​សាងសង់​ព្រះ​បរម​រូប​តាម​បែប​ណា​នោះ នៅ​ពុំ​ទាន់​ចេញ​ជា​ផ្លូវ​ការ​នៅ​ឡើយ។
សារព័ត៌មាន​ក្នុង​ស្រុក​ចុះ​ផ្សាយ​ថា ទីតាំង​សាងសង់​ព្រះ​បរម​រូប​ព្រះ​មហា​វីរក្សត្រ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ២០០​ម៉ែត្រ ខាង​កើត​វិមាន​ឯករាជ្យ ខាងលិច​នាគ​បាញ់​ទឹក លើ​សួន​វិមាន​ឯករាជ្យ។
ព្រះ​បរម​រូប​សម្រេច​ធ្វើ​អំពី​ស្ពាន់​សុទ្ធ មាន​កម្ពស់ ៤​ម៉ែត្រ​កន្លះ ហើយ​ជើង​ទម្រ​ទៅ​ដល់​ព្រះ​បរម​រូប​កម្ពស់​ជាង ៧​ម៉ែត្រ នៅ​ខាង​ក្រោម​បុស្បុក​ទាំង​មូល​មាន​កម្ពស់ ២៧​ម៉ែត្រ ដែល​មាន​ដំបូល​គ្រប​ពី​លើ ចំណែក​ជើង​ទម្រ​ធ្វើ​ពី​ថ្មភក់។
ចំណែក​បុស្បុក​ត្រូវ​បាន​សាងសង់​តាម​រចនាបថ​ខ្មែរ។ មាន​ទីធ្លា​សួនច្បារ​ព័ទ្ធ​ជុំវិញ​សម្រាប់ធ្វើ​ពិធី​គោរព​វិញ្ញាណក្ខន្ធ និង​ក្រាល​ឥដ្ឋ ហើយ​ភ្ញៀវ​បរទេស ដែល​មក​គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ នឹង​អាច​ចូល​ទៅ​គោរព​វិញ្ញាណក្ខន្ធ​នៅ​ទី​នោះ​បាន​ដែរ៕

No comments: