A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 20 February 2013

Cambodia should allow opposition leader in poll: US លោក​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក សុំឲ្យ​មាន​ការដោះលែង លោក ម៉ម សូណង់ដូរ​

Mr. Posner making a statement (Photo: CEN)

A top US official Tuesday called on Cambodia to allow opposition leader-in-exile Sam Rainsy to compete in a general election this year expected to sweep the country's strongman leader back into power.
"The credibility of these elections will be judged by whether the political opposition is allowed to participate fully and fairly," said Michael Posner, US Assistant Secretary of State for Democracy, Human Rights and Labour.
"The government needs to take concrete steps to ensure a level playing field so that all political participants -- representing a wide ranges of views -- are able to compete fairly in the July elections, including Sam Rainsy," he said.
Sam Rainsy, seen as Prime Minister Hun Sen's main rival, lives in France to avoid prison for a string of convictions that critics contend are politically motivated.
The opposition leader heads the Cambodia National Rescue Party, formed last year in a merger of his Sam Rainsy Party and the Human Rights Party to challenge Hun Sen's 28-year grip on power.
Posner said July's polls will "test the government's stated commitment to promoting multiparty democracy" at a press conference during his one-day visit to Cambodia.
Sam Rainsy, 63, faces a total of 11 years in prison if he returns.
He was sentenced to 10 years in absentia in 2010 for publishing a 'false map' of the border with neighbouring Vietnam, though the punishment was later reduced to seven years.

He has two further convictions, one relating to the Vietnamese border, and the other for accusing the foreign minister of being a member of the brutal Khmer Rouge regime in the late 1970s.
In November, Cambodia's National Election Committee announced that Sam Rainsy would not be able to stand as a candidate in the elections because of the court rulings.
The government insists he will have to serve time in jail.
Hun Sen, 61, has ruled the country since 1985 and has vowed to stay in power until he is 90. His government is regularly accused of suppressing political freedoms and mistreatment of rights campaigners.
At the last parliamentary election in 2008, his ruling Cambodian People's Party won 90 of the 123 seats in the National Assembly.
suy/klm/ia
http://www.globalpost.com/dispatch/news/afp/130219/cambodia-should-allow-opposition-leader-poll-us

(ថ្ងៃទី 19 កុម្ភៈ 2013, ) | ដោយ: វិចិត្រ CEN
ភ្នំពេញ: ​លោក Michael Posner ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួលបន្ទុក​ផ្នែក​ លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការងារ​
 នៅ​រសៀល​ថ្ងៃ​ទី​ថ្ងៃទី ១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៣ បាន​ធ្វើ​ស​ន្និសិទ​កាសែត​មួយ នៅឯ​ស្ថានទូត សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា ដែល​មាន​ការចូលរួម ពី​អ្នកសារព័ត៌មាន​ជាច្រើន នឹង​មាន​តំណាង​អ្នក​ភូមិ​បឹងកក់​ពីរ​នាក់​ផង​ដែរ​។​

​ លោក Michael Posner បាន​ថ្លែង​ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​៣ របស់លោក មកកាន់ ប្រទេស​កម្ពុជា ក្នុង​មុខតំណែង​របស់​ខ្ញុំ ក្នុង​ក្រសួង​ការបរទេស​អាមេរិក​។ លោក​មក​ដើម្បី​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល ព្រមទាំង​មេដឹកនាំ នៃ​សង្គម​ស៊ីវិល ដែល​កំពុង​ដុះដាល​នៅ​កម្ពុជា តំណាង​គណបក្ស​នយោបាយ និង​តំណាង​ការិយាល័យ នៃ​អគ្គស្នងការ ជាន់ខ្ពស់ របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​។ ប្រទេស​កម្ពុជា​មាន​ភាព​ជឿនលឿន​ច្រើន តាំងពី​សម័យ​ខ្មៅ​ងងឺត​នៃ​ពួក​ខ្មែរក្រហម ដែល​ជា​ពេល​ដែល​ការប្រព្រឹត្ត​អំពើ​យង់ឃ្នង​ទៅលើ​មនុស្ស​ទាំង​ហ្វូងៗ​គឺជា​ រឿង​ដែល​កើតមាន​ជាធម្មតា​។ ក្នុងអំឡុង​ទស្សនកិច្ច​ម្តងៗ របស់លោក លោក​មាន​ការចាប់អារម្មណ៍ និង​មាន​ការលើកទឹកចិត្ត​ដោយ​ភាពខ្លាំង និង​ស្មារតី​រឹងប៉ឹង​របស់​ប្រជាជន​កម្ពុជា​។ ការប្តេជ្ញាចិត្ត ភាពក្លាហាន និង​ការតាំង​ចិត្ត​របស់​គេ​នឹង​ជួយ​កសាង​អនាគត​ភ្លឺស្វាង​ទៅ​អនាគត​។​

​ ក្នុង​ពេល​ប្រទេស​កម្ពុជា​បន្ត​ធ្វើ​សមាហរណកម្ម​ទៅក្នុង​តំបន់ និង​សហគមន៍​អន្តរជាតិ ពិភពលោក​កំពុង​សំលឹង​រកមើល​សញ្ញា​នៃ​ភាពជឿនលឿន ពិសេស​លើ​ផ្នែក​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​។ នេះ​ជា​ចំណុច​មួយ​ដែល​លោក​ប្រធានាធិបតី Obama និង​លោកស្រី Clinton អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បានលើកឡើង នៅ​ពេល​លោក​ទាំង​ពីរ​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា កាលពី ៣ ខែ​កន្លង​ទៅ​។ ការបោះឆ្នោត​សភា​នៅ​ខែ​កក្កដា​គឺជា​តេស្ត​ល្បងមើល​ទៅលើ​ការប្តេជ្ញាចិត្ត​ ដែល​រដ្ឋាភិបាល​បាន​ធ្វើ ក្នុង​ការជំរុញ​លទ្ធិប្រជាធិបតេយ្យ​ពហុបក្ស​។  គណបក្សនយោបាយ និង​អង្គការ​មួយចំនួន​នៅ​កម្ពុជា​បាន​ផ្តល់​អនុសាសន៍​ដើម្បី​អោយមាន​ ដំណើរការ​ដែល​មាន​ភាព​បើកចំហ​ច្រើន សំរាប់​គ្រប់គ្រង​ការបោះ​ឆ្នោត​ទាំង​នោះ​។ យើង​សុំ​អោយ​រដ្ឋាភិបាល​ពិចារណា​អោយបាន​ហ្មត់ចត់​លើ​សំណើ​ទាំងនេះ​។

​ រដ្ឋាភិបាល​ត្រូវ​ការប្រកាន់​ជំហាន​ជាក់ស្តែង​ក្នុង​ការធានា​អោយ​មាន​ ភាពស្មើគ្នា ដើម្បី​អោយ​គ្រប់​អ្នកចូលរួម​នយោបាយ​ទាំងអស់ ដែល​តំណាងអោយ​ទស្សនៈ​នានា​ជាច្រើន អាច​ប្រកួតប្រជែង​ដោយ​យុត្តិធម៌ នៅក្នុង​ការបោះឆ្នោត​នៅ​ខែកក្កដា ដោយ​រួមទាំង​លោក​សម រង្ស៊ី​ផង​ដែរ​។ ភាព​អាច​អោយ​គេ​ទុកចិត្ត​បាន​នៃ​ការបោះ​ឆ្នោត​ទាំង​នេះ​អាស្រ័យ​លើ​ថា តើ​គណបក្ស​នយោបាយ ប្រឆាំង ត្រូវបាន​គេ​អនុញ្ញាត អោយ​ចូលរួម ពេញលេញ និង​ដោយ​យុត្តិធម៌​ដែរ​ឬទេ​។​

​លោក Michael Posner ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ថ្លែងបន្តថា “​ក្នុងអំឡុង​ទស្សនកិច្ច​របស់​ខ្ញុំ ខ្ញុំ​ថែមទាំង​បាន សុំ​អោយ​មេដឹកនាំ កម្ពុជា អនុញ្ញាត​អោយ​មាន​ការ​ពិភាក្សា​ដេញដោល​ជា​សាធារណៈ​ដោយ​សន្តិភាព និង​ផល​ផុស អំពី​បញ្ហា​នានា ជាច្រើន ដោយ​គ្មាន​ការគំរាមកំហែង​សងសឹក​។ ការពិភាក្សា​ដេញដោល​គ្នា​នេះ​គួរ​ប្រព្រឹត្តទៅ​តាម​វិទ្យុ ទូរទស្សន៍ និង​អ៊ិន​ធឺរ​ណែ​ត ពិសេស​នៅក្នុង ពេល​ប៉ុន្មាន ខែ​មុន ដល់​ពេល​បោះឆ្នោត​ខែកក្កដា​។ យើង​មាន​កង្វល់​យ៉ាងខ្លាំង​ដោយ​ការ​អោយ​លោក ម៉ម សូណង់ដូ ដែល​ជា​ឥស្សរជន នាំមុខគេ ផ្នែក​សារព័ត៌មាន ហើយ​ដែល​បាន​អំពាវនាវ​អោយមាន​ការកែ​ទំរង់​ផ្នែក​នយោបាយ បន្ត​ជាប់ពន្ធនាគារ​។ យើង​សុំ​អោយ មាន​ការដោះលែង រូបលោក​។ វា​ជា​សញ្ញា​នៃ​លទ្ធិប្រជាធិបតេយ្យ​ល្អ​មួយ​ដែលថា សូម្បី​តែ​អ្នក​ដែល​មិន​យល់​ស្រប​តាម អ្នកកាន់អំណាច ក៏​អាច​បញ្ចេញ​សំលេង រួម​ទាំង​មតិ​រិះគន់​របស់គេ ដើម្បីអោយ​អ្នក​ឯទៀត​បានលឺ​ផងដែរ ដោយ​គ្មាន​ការភ័យខ្លាច ពី​ការ បំបិទ​សំលេង​”​។​

​លោក​បន្តថា លោក​មាន​កង្វល់​យ៉ាង​ជ្រាលជ្រៅ​លើ​ការ​ធ្វើ​ទុក្ខ​ដែល​សកម្មជន​ខ្លះ​បាន​ ប្រឈមមុខ​ជាមួយ​ក្នុង​ពេល​ថ្មីៗ​នេះ ដោយ​រួមមាន អ្នក​ដែល​ត្រូវ បាន​កោះហៅ​មក​សាកសួរ​ក្នុងករណី​ដោយឡែក ដូច​ជា​ការ​ធ្វើ​ចំពោះ​អ្នក​ស៊ើបអង្កេត​របស់​អង្គការ​អាដហុក និង​ប្រធាន សម្ព័ន្ធ សហជីព​កម្ពុជា (CCU)​។

​ការដាក់​សម្ពាធ​ដោយ​មិន​ ត្រឹមត្រូវ​ប្រឆាំងនឹង​អង្គការ​ទាំងនេះ​គឹ​មិន​ស្រប​តាម​កាតព្វកិច្ច និង​ការប្តេជ្ញា​ចិត្ត ផ្នែក​សិទ្ធិមនុស្ស អន្តរជាតិ របស់​ប្រទេស​កម្ពុជា​ទេ​។ សមាជិក​សង្គម​ស៊ីវិល​គួរតែ​ត្រូវបាន​អនុញ្ញាត ហើយ​លើក​ទឹកចិត្ត​អោយ​ដំណើរការ ការស្រាវជ្រាវ ការរៀបចំ​ចងក្រង និង​ការងារ​តស៊ូ​មតិ ដោយ​សេរី និង​ដោយ​គ្មាន​កំហិត​ឧបសគ្គ​ផ្លូវច្បាប់ ឬ​ការរំខាន​ឡើយ​។ ក្នុងពេល​ស្នាក់នៅ ប្រទេស​កម្ពុជា ខ្ញុំ​ក៏​បាន​ផ្តោត​ការយកចិត្តទុកដាក់​ផងដែរ​លើ​បញ្ហា​សិទ្ធិ​ដីធ្លី​។ ជំលោះ​ដីធ្លី ត្រូវការ ការដោះស្រាយ តាម​លក្ខណៈ ប្រកបដោយ តំលាភាព យុត្តិធម៌ និង​ត្រឹមត្រូវ​។

​លោក​សូម​ស្វាគមន៍​ការផ្អាក​ការចេញ​សម្បទាន​ដី​ សេដ្ឋកិច្ច​ថ្មីៗ​។ ឥឡូវ ដើម្បី​ចាក់គ្រឹះ​នៃ​ប្រព័ន្ធ​កាន់កាប់​ដីធ្លី​គ្រប់គ្រង​ដោយ​និតិរដ្ឋ ដែល​ទ្រទ្រង់​អោយមាន​វិបុលភាព​ជាទូទៅ គោលនយោបាយ​ដីធ្លី​ត្រូវការ​មាន​តំលាភាព​ច្រើនជាង​នេះ​។ យើង​ក៏​មាន​កង្វល់​ផងដែរ​ពី​សេចក្តីរាយការណ៍​ថា មាន​សកម្មជន​សិទ្ធិ​ដីធ្លី​មួយ​ចំនួន​ត្រូវបាន​ចាប់​ដាក់​ពន្ធនាគារ​។ រដ្ឋាភិបាល​គួរ​ផ្តួចផ្តើម​អោយមាន​ការពិភាក្សា​ដេញដោល​ជា​សាធារណៈ​ដោយ​ ស្មោះត្រង់ ដែល​ស្វែងរក​មើល​គោលនយោបាយ​ឆ្លើយតប​សមស្រប​ទៅនឹង​បញ្ហា​កាន់កាប់​ដីធ្លី ហើយ​រកមើល​វិធី​ប្រកបដោយ​តំលាភាព ប្រសិទ្ធភាព និង​សមធម៌​ច្រើន ក្នុង​ការដោះស្រាយ​ជំលោះ​។​

​លោក​ក៏​បាន​ពិភាក្សា​ផង​ដែរ​ពី​ សេចក្តីត្រូវការ​អោយមាន​តុលាការ​មិន​លំអៀង និង​ពី​កង្វះ​ដំណើរក្តី​ត្រឹមត្រូវ​។ ក្នុង​ឆ្នាំ​កន្លងទៅនេះ ខ្ញុំ​មាន​ការរំខាន​ចិត្ត​ដោយ​សារ​មាន​សេចក្តីរាយការណ៍​អំពី​សវនាការ​ដែល​ គ្រាន់តែ​ជា​ការ​បង្គ្រប់កិច្ច និង​ការ​ប្រតិបត្តិ​របស់​តុលាការ​ដែល​គេ​អាច​ចោទ​ជា​សំណួរ​។ ការ​នេះ​លេចឡើង​ញឹកញាប់​បំផុត​ក្នុង​ករណី​ដែល​គេ​មាន​ការចាប់អារម្មណ៍​ ខ្លាំង​ទៅលើ ដូចជា​ករណី​ឈ្មោះ សុខ សំអឿន និង​ប៊​ន សំណាង ដែល​ត្រូវបាន​ចោទ​ពី​បទ​ធ្វើឃាត​លើ​លោក ជា វិជ្ជា ដែល​ជា​សកម្មជន​ការងារ​។ ចុងចោទ​គ្រប់រូប​មាន​សិទ្ធិ​ទទួលបាន​ការកាត់ក្តី​ដោយ​យុត្តិធម៌ ហើយ​ខ្ញុំ​សុំអោយ​រដ្ឋាភិបាល​ធ្វើ​អោយបាន​ប្រសើរ​ជាង​នេះ​។​

​យើង​ មាន​កង្វល់​ផងដែរ​ពី​ការប្រើប្រាស់​កំលាំង​ជ្រុល និង​មិន​ចាំបាច់ ដោយ​មន្ត្រី​ពន្ធនាគារ និង​មន្ត្រី​សន្តិសុខ​។ បញ្ហា​នេះ​នាំអោយ​មាន​កង្វល់​ជា​ពិសេស​ទាក់ទង​នឹង​ជំលោះ​សិទ្ធិ​ដីធ្លី តែ​យើង​ក៏​មាន​កង្វល់​ផងដែរ​ពី​ការ​ធ្វើ​បាប​លើ​រូបរាងកាយ​របស់​អ្នក​ជាប់​ ឃុំ និង​អ្នកទោស​ក្នុង​ពន្ធនាគារ​។ ការប្រព្រឹត្ត​បែបនេះ​មាន​ការថយចុះ តែ​ត្រូវ​តែ​បញ្ឈប់​ទាំងស្រុង និង​ជា​បន្ទាន់​។ យើង​សុំ​អោយ​រដ្ឋាភិបាល​ចាប់​អោយ​មន្ត្រីនគរបាល និង​មន្ត្រី​សន្តិសុខ​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន ហើយ​លុបបំបាត់​និទណ្ឌភាព​បានដែល​កើត​មាន​ដដែលៗ​។​

​មួយ​ចំណែក​នៃ​ អនាគត​នៃ​ប្រទេស​កម្ពុជា​ក៏​នឹង​ត្រូវ​កំណត់​ដោយ​លក្ខណៈ​នៃ​កំណើន​ សេដ្ឋកិច្ច​ផង​ដែរ​។ កំណើន​ដែល​បាន​ជា​ប្រយោជន៍​ដល់​មនុស្ស​ទាំងមូល​នៅក្នុង​សង្គម កើត​មាន​ទៅបាន លុះណាតែ​មាន​ការពង្រីក​ឱ​កា​សេដ្ឋកិច្ច​អោយបាន​ទូលំទូលាយ ការកែលំអ​កំរិតជីវភាព​រស់នៅ ហើយ​មាន​ប្រជាជន​ច្រើន ពិសេស​ស្ត្រី អាច​ចូលរួម​ក្នុង​សេដ្ឋកិច្ច​ផ្លូវការ​។ ការអនុម័ត​ពង្រាងច្បាប់​សហជីព​អាច​ផ្តល់​ដល់​កម្មករ រួមទាំង​អ្នក​នៅ​ក្នុង​វិស័យ​ក្រៅផ្លូវការ នូវ​អំណាច​ក្នុងការ​ចងក្រង​គ្នា ហើយ​ទទួលបាន​ការការពារ​ច្រើន​ផ្នែក​សង្គម​។​

​ពេលនេះ ប្រទេស​កម្ពុជា​មាន​បញ្ហា​ប្រឈម​ផ្នែក​សិទ្ធិមនុស្ស​ច្រើន​។ ក្នុងនាម​ជា​ដៃគូ យើង​ចង់​ធ្វើការ​ជាមួយ​ភាគី​កម្ពុជា ដើម្បី​ជំរុញ​ដល់​សេ្ថរ​ភាព​តំបន់ វិបុលភាព និង​សេចក្តីប្រាថ្នា​របស់​ប្រជាជន​កម្ពុជា​៕

1 comment:

Anonymous said...

Mr. Posner hit the nail ( Hun Sen ) on the head !!!