...........................................
19/02/2013/ By Chham Chhany
19/02/2013/ By Chham Chhany
លោក ហ៊ុន សែន
នីតិកាលទី៥ នៃការបោះឆ្នោតជាតិជិតចូលមកដល់ គណបក្សប្រជាជនកម្ពុជា
បានប្រកាសថាខ្លួននិងដកចេញនូវសមាជិករដ្ឋសភា អាយុច្រើន
ហើយអសមត្ថភាព និងដាក់បញ្ចូលវិញនូវ យុវជនជំនាន់ក្រោយជំនួសវិញ
បញ្ចូលឈាមថ្មី ដើម្បីជាកោសិការ ទ្រទ្រង់ឲ្យគណបក្ស កាន់តែរឹងមាំ ។
ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយក្នុងប្រទេសបានលើកឡើងថា
ជានិច្ចកាលមន្ត្រី របស់រដ្ឋាភិបាលលោក ហ៊ុន សែន មិនដែលទទួលស្គាល់ថា
មន្ត្រី និងសមាជិកសភា មកពីគណបក្សនេះ ជាមនុស្សអសមត្ថភាពនោះទេ ។
ការលើកឡើងពីយុទ្ធសាស្រ្ត ប្តូរឈាមចាស់
ដាក់បញ្ចូលឈាមថ្មីរបស់គណបក្សកាន់អំណាចនៅពេលនេះ
ក៏មិនមែនដើម្បីធ្វើឲ្យគណបក្សកាន់អំណាចកាន់តែរឹងមាំនោះឡើយ ។
ផ្ទុយទៅវិញ យុទ្ធសាស្រ្តប្តូរឈាមចាស់ ដាក់បញ្ចូលឈាម នេះ គឺលោក ហ៊ុន សែន
ធ្វើ់ឡើងដើម្បីដកមន្ត្រីណាដែលជាក្រុមរបស់លោក ជា ស៊ីម តែប៉ុណ្ណោះ ជាងនេះ
ទៀតលោក ហ៊ុន សែន
កំពុងតែរៀបចំផ្ទេរតំណែងនាយករដ្ឋមន្ត្រីឲ្យទៅកូនរបស់ខ្លួន តាមរយះផ្តល់ឱកាសឲ្យកូនប្រុស២នាក់ ឈរ ឈ្មោះជាបេក្ខភាពតំណាងរាស្ត្រ ។
អ្នកតាមដានបានបញ្ជាក់ផងដែរថា ហេតុផលដែលលោក ហ៊ុន សែន
ឲ្យកូនប្រុសរបស់ខ្លួនពីរនាក់ឈរជាបេក្ខភាពតំណាងរាស្រ្តនេះ
គឺដើម្បីងាយស្រួលក្នុងការផ្ទេរតំណែងនាយក រដ្ឋមន្ត្រីឲ្យទៅកូន
ព្រោះថាបេក្ខភាពនាយរដ្ឋមន្ត្រី គឺជាបេក្ខជនដែលជាប់ជាតំណាងរាស្ត្រ
ទើបអាចទទួលបាន ។
សូមបញ្ជាក់ថា ការប្រកាសពីបេក្ខភាពតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា
សំរាប់ចូលរួមប្រកួតក្នុងនីតិកាលទី៥ នៅខែកក្កដា ឆ្នាំ២០១៣
ខាងមុខនេះ គឺបានលើក និយាយតែបេក្ខភាពកូន របស់លោក ហ៊ុន សែន ពីររូបតែប៉ុណ្ណោះ
សំរាប់កូនចៅរបស់ តំណាងរាស្រ្ត និងមន្ត្រីបក្សកាន់អំណាច ជាពិសេសក្រុមលោក ស
ខេង និងលោក ជា ស៊ីម មិនមានឈ្មោះបេក្ខភាពតំណាងរាស្ត្រឡើយ ។
ចំណែកអ្នកតំណាងរាស្ត្រ និងមន្ត្រី ដែលមានតួនាទីសព្វថ្ងៃដែលជាកក្រុមលោក ស
ខេង និងលោក ជា ស៊ីម ក៏កំពុងតែ ប្រឈមនិងការដកតួនាទីជាបន្តរបន្ទាប់
បើទោះអ្នកទាំងនោះជា មនុស្សមានសមត្ថភាព យ៉ាងណាក៏ដោយ ។ តែសំរាប់ក្រុមរបស់លោក
ហ៊ុន សែន វិញកុំថាឡើយ ដល់អសមត្ថភាពក្នុងការបំពេញតួនាទី
បើទោះជាអ្នកនោះជាឧក្រិដ្ឋជនក៏មិនត្រូវបានដក តួនាទី
ឬក៏នាំខ្លួនមកកាត់ទោសទៅតាមច្បាប់ឡើយ តួយ៉ាង ឈូក បណ្ឌិត អតីត
អភិបាលក្រុងបាវិត ៕
1 comment:
stop fooling your self,
i don't believe this articles,,,
i don't believe this stories...
Post a Comment