លោក ហ៊ុន សែន៖ «គ្រាន់តែសម្របសម្រួល ១.៨២៥ថ្ងៃ។ អាហ្នឹងសម្របសម្រួលរបស់ សុខ អាន។ បើរឿងហ្នឹងដល់ខ្ញុំ វាចប់សេចក្ដីហើយ។ ប៉ុន្តែវាមិនឱ្យដឹងដល់ខ្ញុំ អារឿងហ្នឹងវាអ៊ីចឹង។ រួចអារឿងណាមិនគួរឱ្យដឹង ឱ្យគ្នាដឹងវ៉ី។ ខ្លះមិនគួរឱ្យដឹងទេ កំប៉ិកកំប៉ុកក្ដាមខ្យងឱ្យដឹងដែរ។ ដល់អារឿងទាក់ទងនឹងប្រជាពលរដ្ឋមិនចេះតិច មិនឱ្យដឹង»។ Hun Sen: "Only trying to resolve (land issues) took [Sok An] 1825 days to do. This is resolution Sok An's style. If those issues came to my attention, they all will be finished (resolved). But This Conptemptible (Sok An) did not inform me- this was what had happened. And some issues that I should not know, he let me know, like some issues that I should not be informed, like the snail and crab (unimportant) issues, he informed me. But regarding numerous issues related to the people, he did not inform me".
........................................................
លោក សៀ ភារម្យ៖ «ខ្ញុំគិតថា បើអ្នកក្រោមលាក់គាត់ ក៏បញ្ហាសារព័ត៌មានបានបញ្ចេញច្រើន ហើយខ្ញុំជឿថា ប្រមុខរដ្ឋាភិបាលតាមដានណាស់រឿងព័ត៌មាន។ គឺថា សូម្បីតែអ្នកណាឈ្លោះប្ដីប្រពន្ធឯណា ក៏ប្រមុខរដ្ឋាភិបាលដឹងដែរ។ ដូច្នេះខ្ញុំជឿថា រឿងបឹងកក់ រឿងបុរីកីឡានេះ ជារឿងមិនមែនរដ្ឋាភិបាលមិនដឹងទេ គឺប្រមុខរដ្ឋាភិបាលដឹងច្បាស់ណាស់»។ Sear Phirum (NGO official): "I think that even if his [Hun Sen's] subordinates hide the issues from him, the issues have been widely reported by the media and I believe that the head of the government (PM) has followed the news very closely. Even the unimportant story about a couple fighting each other, the head of the government knew about it. So I believe that the Boeung Kak Lake, the Borei Keila (eviction) issues, are not issues that the government didn't know, (I'm) sure the head of the government knew them very clearly".
..........................................................
លោក ហ៊ុន សែន បារម្ភថា ពលរដ្ឋដែលទទួលប័ណ្ណកម្មសិទ្ធិដីធ្លីពីរាជរដ្ឋាភិបាលស្របច្បាប់ អាចនឹងយកដីទាំងនោះទៅលក់លេងល្បែង លុះពេលចាញ់លុយអស់ ដីក៏គ្មាន ក៏បែកគំនិតដើរពនេចរ សុំ ឬដើរចាប់ដីខុសច្បាប់គ្រប់ទីកន្លែង បង្កឲ្យមានការលំបាកដល់អាជ្ញាធរ៖ «ថ្ងៃហ្នឹងមានមុខមកទទួលដីនៅត្រាំកក់ ស្រាប់តែកន្លះឆ្នាំក្រោយទៅសុំដីសម្បទាននៅខេត្តឧត្តរមានជ័យ»។
ដោយ ឡេង ម៉ាលី និង ទេព សុរ៉ាវី 2012-12-30 RFA
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បន្ទោសមន្ត្រីក្រោមបង្គាប់របស់លោកថា
ទុកបញ្ហាដីរបស់ប្រជាពលរដ្ឋនៅស្រុកគិរីវង់ ខេត្តតាកែវ
មិនឱ្យលោកដឹងអស់រយៈពេល ៥ឆ្នាំ ដែលស្មើនឹង ១.៨២៥ថ្ងៃ។
លោក ហ៊ុន សែន៖ «គ្រាន់តែសម្របសម្រួល ១.៨២៥ថ្ងៃ។
អាហ្នឹងសម្របសម្រួលរបស់ សុខ អាន។ បើរឿងហ្នឹងដល់ខ្ញុំ
វាចប់សេចក្ដីហើយ។ ប៉ុន្តែវាមិនឱ្យដឹងដល់ខ្ញុំ
អារឿងហ្នឹងវាអ៊ីចឹង។ រួចអារឿងណាមិនគួរឱ្យដឹង ឱ្យគ្នាដឹងវ៉ី។
ខ្លះមិនគួរឱ្យដឹងទេ កំប៉ិកកំប៉ុកក្ដាមខ្យងឱ្យដឹងដែរ។
ដល់អារឿងទាក់ទងនឹងប្រជាពលរដ្ឋមិនចេះតិច មិនឱ្យដឹង»។
ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បែបនេះ ធ្វើឡើងក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីមួយ នៅខេត្តតាកែវ នៅព្រឹកថ្ងៃទី៣០ ធ្នូ ឆ្នាំ២០១២ ពេលដែលលោកថ្លែងដល់បញ្ហាកាន់កាប់ដីរបស់ប្រជាពលរដ្ឋក្នុងអាងទឹក ចាស់មួយកន្លែងនៅក្នុងឃុំអង្គប្រាសាទ និងឃុំរាមអណ្ដើក ស្រុកគិរីវង់ ខេត្តតាកែវ។
លោកថ្លែងថា មន្ត្រីពាក់ព័ន្ធបានប្រជុំសម្របសម្រួលបញ្ហានេះ តាំងពីឆ្នាំ២០០៧ មក។ ប៉ុន្តែលោក សុខ អាន មិនរាយការណ៍។ ពេលនេះលោកសម្រេចប្រគល់ដីនោះទៅឱ្យពលរដ្ឋ។
បញ្ហាស្រដៀងគ្នានេះដែរ មន្ត្រីឃ្លាំមើលសិទ្ធិលំនៅឋាន លោក សៀ ភារម្យ បញ្ចេញមតិថា ប្រមុខរដ្ឋាភិបាលក្ដាប់ព័ត៌មានបានល្អណាស់ តាំងពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន។ ក៏ប៉ុន្តែលោកមានចម្ងល់ចំពោះបញ្ហាដីធ្លីបឹងកក់ និងបុរីកីឡា នៅរាជធានីភ្នំពេញ ដែលប្រមុខរដ្ឋាភិបាលហាក់ដូចជាមិនបានដឹង ឬឮសោះ បើទោះជានៅជិតលោកក៏ដោយ។
លោក សៀ ភារម្យ៖ «ខ្ញុំគិតថា បើអ្នកក្រោមលាក់គាត់ ក៏បញ្ហាសារព័ត៌មានបានបញ្ចេញច្រើន ហើយខ្ញុំជឿថា ប្រមុខរដ្ឋាភិបាលតាមដានណាស់រឿងព័ត៌មាន។ គឺថា សូម្បីតែអ្នកណាឈ្លោះប្ដីប្រពន្ធឯណា ក៏ប្រមុខរដ្ឋាភិបាលដឹងដែរ។ ដូច្នេះខ្ញុំជឿថា រឿងបឹងកក់ រឿងបុរីកីឡានេះ ជារឿងមិនមែនរដ្ឋាភិបាលមិនដឹងទេ គឺប្រមុខរដ្ឋាភិបាលដឹងច្បាស់ណាស់»។
លោកអំពាវនាវឱ្យប្រមុខរដ្ឋាភិបាលដោះស្រាយបញ្ហាដី នៅបុរីកីឡា និងបឹងកក់ឱ្យបានសមរម្យ និងឆាប់ ដើម្បីកុំឱ្យប៉ះពាល់កិត្តិយសពលរដ្ឋខ្មែរទាំង ១៤លាននាក់ ដោយសារតែរដ្ឋាភិបាលពុំមានលទ្ធភាពដោះស្រាយបញ្ហានេះ។
លោកនាយករដ្ឋមន្ត្រីសំណូមពរពលរដ្ឋកុំឲ្យលក់ដីលេងល្បែង
ទន្ទឹមនឹងរាជរដ្ឋាភិបាលអនុវត្តបទបញ្ជា ០០១ ចុះវាស់វែង និងចែកប្លង់កម្មសិទ្ធិដល់ប្រជាពលរដ្ឋ ប្រមុខរដ្ឋាភិបាលសំណូមពរកុំឲ្យប្រជាពលរដ្ឋយកដីដែលមានប្លង់ កម្មសិទ្ធិទាំងនោះទៅលក់យកលុយលេងល្បែង។
ប្រមុខរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាស់តឿនដល់ប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់ថែរក្សាដីធ្លីដែល រដ្ឋាភិបាលចែកជូនប្លង់កម្មសិទ្ធិស្របច្បាប់ឲ្យបានគង់វង្ស ជៀសវាងយកដីទៅលក់ដើម្បីលេងល្បែងស៊ីសងផ្សេងៗ។
ការថ្លែងនេះ ធ្វើឡើងក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋនៅស្រុក ត្រាំកក់ ខេត្តតាកែវ នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែធ្នូ ឆ្នាំ២០១២។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តថា ការលក់ដីធ្លីទៅលេងល្បែងស៊ីសង មិនមែនជារឿងល្អនោះទេ។ លោកបញ្ជាក់ថា ដីជាប្រភពមាសពេជ្រដែលអាចផលិតបានតាមរយៈប្រជាពលរដ្ឋយកដីទៅ បង្កបង្កើនផល ដើម្បីទាញផលនោះដូរជាលុយទៅទិញអ្វីដែលជាតម្រូវការរបស់ពលរដ្ឋ វិញ។
លោក ហ៊ុន សែន បារម្ភថា ពលរដ្ឋដែលទទួលប័ណ្ណកម្មសិទ្ធិដីធ្លីពីរាជរដ្ឋាភិបាលស្របច្បាប់ អាចនឹងយកដីទាំងនោះទៅលក់លេងល្បែង លុះពេលចាញ់លុយអស់ ដីក៏គ្មាន ក៏បែកគំនិតដើរពនេចរ សុំ ឬដើរចាប់ដីខុសច្បាប់គ្រប់ទីកន្លែង បង្កឲ្យមានការលំបាកដល់អាជ្ញាធរ៖ «ថ្ងៃហ្នឹងមានមុខមកទទួលដីនៅត្រាំកក់ ស្រាប់តែកន្លះឆ្នាំក្រោយទៅសុំដីសម្បទាននៅខេត្តឧត្តរមានជ័យ»។
ប្រមុខរាជរដ្ឋាភិបាលមានគម្រោងនឹងបញ្ចូលទិន្នន័យប្លង់ដីដែលចែក ជូនពលរដ្ឋទាំងអស់ ចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រជាប្រព័ន្ធ ដើម្បីងាយស្រួលពេលផ្ដល់អត្តសញ្ញាណកម្មជូនពលរដ្ឋ ដែលត្រូវទទួលដីសម្បទានសង្គមកិច្ចពីរដ្ឋ។
លោក ហ៊ុន សែន បញ្ជាក់ថា ប្រសិនបើពលរដ្ឋយកអាជីពពនេចរចាប់ដីលក់គ្រប់ទីកន្លែងនោះ រដ្ឋាភិបាលមិនអាចដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋបានឡើយ៖ «ឧបមាថា អ្នកតាកែវ ត្រូវការដីឈ្មោះនេះៗ គេឆែកភ្លាមនៅតាមខេត្តហ្នឹងដឹងថា ឈ្មោះនេះមានដីហើយ ហើយបើមិនច្បាស់ទេ គេរុញទៅខាងលើទៀត ចុចទៅឈ្មោះហ្នឹងបានដីហើយ តើអ៊ីចឹងយើងអាចស្រាវជ្រាវបាន។ បើដើរយកដីនៅកន្លែងនេះហើយ យកទៅលក់ដល់ហើយ ទៅកន្លែងនោះទៀត។ លក់ធ្វើពនេចរដើរខាងចាប់ដីលក់ អាហ្នឹងទៅអត់រួចទេ ទោះបីជារដ្ឋឲ្យអស់មួយប្រទេសក៏នៅដោះស្រាយប៉ុន្មានគ្រួសារមិន អស់ដែរ»។
តាមទិន្នន័យពីគេហទំព័ររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្ហាញថា គិតត្រឹមថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១២ រាជរដ្ឋាភិបាលបានចែកប័ណ្ណកម្មសិទ្ធិដីធ្លីដល់ដៃប្រជាពលរដ្ឋតាម បទបញ្ជា ០០១ ក្នុងការអនុវត្តនយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លីបានចំនួន ជាង ៧ម៉ឺននាក់ (៧១.២២០)។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី ថ្លែងគាំទ្រចំពោះអនុសាសន៍របស់ប្រមុខរដ្ឋាភិបាលដែលឲ្យពលរដ្ឋរក្សា ដីធ្លី និងកុំលក់ដូរទៅលេងល្បែងផ្ដេសផ្ដាស។ តែបើតាមការសិក្សារបស់លោក ករណីដែលពលរដ្ឋលក់ដូរដីធ្លីច្រើន ដោយសារតែគ្មានលុយព្យាបាលជំងឺ ឬដោយសារតែជីវភាពរបស់ពួកគាត់កាន់តែក្រទៅៗ រកស៊ីមិនបានទើបបង្ខំចិត្តលក់ដីកេររបស់ពួកគាត់។
លោក យឹម សុវណ្ណ៖ «តម្លៃស្រូវដែលគាត់ធ្វើថ្លៃដើមរបស់គាត់វា ថ្លៃហើយ ពេលលក់ចេញមកវិញវាថោក ដ៏យូរៗទៅវាបាត់ដើមបាត់ចុងអស់ គាត់លក់ដីស្រែ។ អ៊ីចឹងវាជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលផងដែរ ដើម្បីធានាថា ប្រជាពលរដ្ឋគាត់មិនលក់ដីជាកម្មសិទ្ធិរបស់ពួកគាត់នោះ»។
ជុំវិញបញ្ហានេះ នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ យល់ឃើញថា ប្រជាពលរដ្ឋសាមញ្ញគ្មានខ្នងបង្អែកពីអ្នកមានលុយ និងអំណាច មិនហ៊ានទៅចាប់ដីធ្លីតែផ្ដេសផ្ដាសបានទេ។
លោក សៀ ភារម្យ ថ្លែងថា អាចមានពលរដ្ឋខ្លះវក់លេងល្បែង ពិតមែនតែការមានបនល្បែង ឬល្បែងស៊ីសងផ្សេងៗ វាជាការទទួលខុសត្រូវពីអាជ្ញាធរ។ ម្យ៉ាងរាជរដ្ឋាភិបាលគួរគិតពិចារណារកការងារឲ្យប្រជាពលរដ្ឋធ្វើជា រឿងប្រសើរ ព្រោះមានសំណួរជាច្រើនចោទសួរថា តើហេតុអ្វីបានជាពលរដ្ឋខ្មែរព្យាយាមរកការងារធ្វើនៅក្រៅប្រទេស?
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

4 comments:
5 years = 1825 days = 1 mandate
It's election time Hun Sen is pretending to be innocent and
nice guy . After election , Hun Sen's & Sok An 's cronies will rob and grab people's lands again and they both will laugh at the stupidity , gullible of Khmer voters . Hun Sen is getting more wicked because he know well that Vietnam & China will protect him to safeguard their investments .
I suggest that Hun sen should listens to the rules of Krum Ngoy in Khmer is called "chhbab Krum Ngoy in chapei Khmer rap song" Maybe he'll learn something from it.God hates the proud and the arrogant or the wicked one so god hates Hun sen...
Yobal Khmer
Hun Sen try to play dumb and innocent. The fact of the matter is he new everything like what Sear Phirum said. Not only that he knew everything about the issues, but he was the one who signed away millions of hectares of concessions land to foreign investors who then callously evicted the poor Cambodian land owners with peanut compensation or even with nothing at all.
For Hun Sen to pretend to know nothing and then trying to scapegoat Sok An is very irresponsible indeed on Hun Sen's part.
Criminals dogs is trying cover up each other back they all pretent not to know anything that happen to the poor Khmers when come to land and dispute with its dogs Hun sick and yuon sok Anh were in the same boat.
Post a Comment