Interior Ministry plans to release statistics of Cambodia's population and population of migrants living in Cambodia [After Rong Chhun's Cambodia Watch Council urges the government to re-examine the presence of illgal migrants in Cambodia].
ដោយ ដែន អយុធ្យា 2013-01-15 RFA
មន្ត្រីឲ្យដឹងថា ក្រសួងមហាផ្ទៃ
កំពុងប្រមូលស្ថិតិប្រជាពលរដ្ឋខ្មែរ
និងជនអន្តោប្រវេសន៍នៅទូទាំងប្រទេសកម្ពុជា ដើម្បីប្រកាសជាសាធារណៈ។
ការអះអាងនេះ ស្របពេលមានអង្គការសង្គមស៊ីវិល
និងគណបក្សប្រឆាំងមួយចំនួនទទូចចង់ដឹងពីស្ថិតិរបស់ប្រជាពលរដ្ឋ
ខ្មែរ និងជនអន្តោប្រវេសន៍ ដែលកំពុងមានវត្តមានក្នុងប្រទេសកម្ពុជា។
លោក ឧត្ដមសេនីយ៍ឯក ខៀវ សុភ័គ មន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្រសួងបានទទួលលិខិតស្នើបង្ហាញស្ថិតិជនអន្តោប្រវេសន៍ និងប្រជាពលរដ្ឋខ្មែររបស់សង្គមស៊ីវិល និងបក្សប្រឆាំង ស្នើបំភ្លឺបញ្ហានេះរួចហើយ។ លោកថា ស្ថិតិ ឬជំរឿនប្រជាពលរដ្ឋនេះ រដ្ឋាភិបាលត្រូវធ្វើរៀងរាល់ ១០ឆ្នាំម្ដង ប៉ុន្តែការងារនេះ ក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធក៏បានធ្វើជាជំហានៗដែរ។
លោក ឧត្ដមសេនីយ៍ឯក ខៀវ សុភ័គ មន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្រសួងបានទទួលលិខិតស្នើបង្ហាញស្ថិតិជនអន្តោប្រវេសន៍ និងប្រជាពលរដ្ឋខ្មែររបស់សង្គមស៊ីវិល និងបក្សប្រឆាំង ស្នើបំភ្លឺបញ្ហានេះរួចហើយ។ លោកថា ស្ថិតិ ឬជំរឿនប្រជាពលរដ្ឋនេះ រដ្ឋាភិបាលត្រូវធ្វើរៀងរាល់ ១០ឆ្នាំម្ដង ប៉ុន្តែការងារនេះ ក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធក៏បានធ្វើជាជំហានៗដែរ។
លោកបន្តថា ស្ថិតិប្រជាពលរដ្ឋខ្មែរ
ក្រសួងអាចនឹងប្រកាសជាដំណាក់កាលៗ
នៅពេលមន្ត្រីជំនាញមានរបាយការណ៍ផ្លូវការបានត្រឹមត្រូវ។
ជាមួយគ្នានេះស្ថិតិជនអន្តោប្រវេសន៍ ដែលចូលមករស់នៅ
និងធ្វើការងារក្នុងប្រទេសកម្ពុជា ក៏ត្រូវបង្ហាញថែមទៀត។
លោក ខៀវ សុភ័គ ឲ្យដឹងបន្ថែមដូច្នេះ៖ «ឲ្យជំនាញរៀបចំដើម្បី
ត្រៀមធ្វើការផ្សព្វផ្សាយជាបន្តទៀតរួចហើយ
ព្រោះកន្លងមកយើងបានផ្សព្វផ្សាយហើយ
ប៉ុន្តែយើងត្រូវធ្វើបច្ចុប្បន្នភាពឡើងវិញ ព្រោះចំនួនមិននៅថេរទេ
ជួនកាលឆ្នាំមុនមានប៉ុណ្ណេះ ជួនកាលអាចថយចុះ ឬកើន។
បច្ចុប្បន្នបានណែនាំឲ្យជំនាញរៀបចំរួចហើយ»។
បញ្ហានេះមន្ត្រីសង្គមស៊ីវិល
និងគណបក្សប្រឆាំងធ្លាប់បានស្នើឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ
បង្ហាញស្ថិតិប្រជាពលរដ្ឋខ្មែរ និងស្ថិតិជនអន្តោប្រវេសន៍ ទាំងស្រប
និងខុសច្បាប់ ប្រកាសឲ្យដឹងជាសាធារណៈ។
លោក រ៉ុង ឈុន ក្នុងនាមតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
កាលពីថ្ងៃទី៨ ខែមករា បានសរសេរលិខិតជូនលោក ស ខេង
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យជួយបង្ហាញស្ថិតិប្រជាពលរដ្ឋខ្មែរ
និងជនអន្តោប្រវេសន៍ឲ្យពលរដ្ឋ និងភ្ញៀវទេសចរ បានដឹងឲ្យពិតប្រាកដ។
លោកថា
ស្ថិតិប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសមានការសន្និដ្ឋានខុសៗគ្នា
ដោយអ្នកខ្លះអះអាងថា មានចំនួនជាង ១៣លាននាក់
ឬអ្នកខ្លះទៀតអះអាងថា មានជាង ១៤លាននាក់ ជាចំនួនមិនពិតប្រាកដ។
រីឯស្ថិតិជនអន្តោប្រវេសន៍ទាំងស្រប និងខុសច្បាប់វិញ លោក រ៉ុង ឈុន
បានបញ្ជាក់ថា រដ្ឋាភិបាល ឬក្រសួងមហាផ្ទៃ
មិនដែលបានបង្ហាញឲ្យដឹងជាសាធារណៈទេកន្លងមក។
លោក រ៉ុង ឈុន៖ «ចង់ឲ្យក្រសួងមហាផ្ទៃបង្ហាញថា
មកដល់ថ្ងៃនេះកម្ពុជា មានប្រជាពលរដ្ឋចំនួនប៉ុន្មានហើយ
ហើយយើងឲ្យដាក់ប៉ាណូបង្ហាញជាសាធារណៈ ដើម្បីឲ្យអ្នកនយោបាយ
មន្ត្រីរាជការ ប៉ូលិស ទាហាន ទាំងអស់បានដឹង
និងបង្ហាញឲ្យអ្នកទេសចរបានដឹងថា
តើប្រជាពលរដ្ឋខ្មែរមានចំនួនប៉ុន្មាន?»។
មិនខុសគ្នាទេ លោក អ៊ូ ច័ន្ទឫទ្ធិ មន្ត្រីនាំពាក្យ
និងជាសមាជិកសភាគណបក្សសិទ្ធិមនុស្សបានឲ្យដឹងថា
កន្លងមករូបលោកក្នុងនាមអ្នកតំណាងរាស្ត្រ
ធ្លាប់បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
បង្ហាញស្ថិតិជនអន្តោប្រវេសន៍ ពិសេសជនជាតិវៀតណាម
ដែលចូលមករស់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែគ្មានការឆ្លើយតប។
លោករិះគន់ថា រដ្ឋាភិបាល ឬក្រសួងមហាផ្ទៃ
មិនគួរលាក់លៀមចំពោះស្ថិតិជនអន្តោប្រវេសន៍កំពុងរស់នៅក្នុងប្រទេស
កម្ពុជា ជាសាធារណៈទេ ព្រោះអាចនឹងអន្តរាយដល់ប្រទេសកម្ពុជា
ទៅថ្ងៃអនាគត។
លោក អ៊ូ ច័ន្ទឫទ្ធិ ឲ្យដឹងបន្ថែម៖ «ប្រជាពលរដ្ឋទូទៅលោកចង់ដឹង
ថា តើជនជាតិបរទេសដែលបានចូលសញ្ជាតិខ្មែរមានចំនួនប៉ុន្មាន
ហើយអ្នកមករស់នៅខុសច្បាប់ក្នុងប្រទេសកម្ពុជា មានចំនួនប៉ុន្មាន?
ហើយយើងក៏ចង់ឲ្យរដ្ឋាភិបាលខ្មែរហ្នឹង លោកប្រើប្រាស់ច្បាប់ខ្មែរ
ច្បាប់អន្តោប្រវេសន៍ក្នុងការអនុវត្តច្បាប់របស់យើង
ដើម្បីចាត់វិធានការចំពោះអ្នកមករស់នៅស្រុកខ្មែរខុសច្បាប់។
យើងឃើញថា កំណើន ជាពិសេសជនជាតិយួន
មានចំនួនច្រើនទៅៗក្នុងប្រទេសកម្ពុជា»។
ត្រង់ចំណុចនេះ លោក ខៀវ សុភ័គ បានថ្លែងថា
រដ្ឋាភិបាលកំពុងធ្វើការងារនេះដោយយកចិត្តទុកដាក់ ហើយព្រមានថា
មន្ត្រីសង្គមស៊ីវិល ឬបក្សប្រឆាំង មិនគួរព្រួយបារម្ភ
ឬរង់ចាំតែរិះគន់រដ្ឋាភិបាលនោះទេ។
ស្ថិតិប្រជាពលរដ្ឋខ្មែរដែលក្រសួង ឬស្ថាប័នពាក់ព័ន្ធ
ពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានយកទៅប្រើប្រាស់ជាផ្លូវការកន្លងមក សរុបមានជាង ១៤លាននាក់។
ប្រមុខដឹកនាំនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ
បញ្ញាសាស្រ្ត នៅព្រឹកថ្ងៃទី១៤ ខែមករា
បានប្រើប្រាស់ស្ថិតិប្រជាពលរដ្ឋសរុបមានជាង ១៤លាននាក់៖ «ក្រោយរំដោះប្រជាជនយើងនៅជុំវិញជាង ៥លានទេ ឆ្នាំ១៩៧៩ ក្រោយការកាប់សម្លាប់។ ប៉ុន្តែឥឡូវយើងមានជាង ១៤លាននាក់»។
ក្រោយប្រទេសកម្ពុជា បានរំដោះពីរបបខ្មែរក្រហមនៅឆ្នាំ១៩៧៩
ប្រទេសនេះបានធ្វើជំរឿនប្រជាពលរដ្ឋនៅទូទាំងប្រទេសបានចំនួនពីរ
លើក។ ជំរឿនលើកទី១ នៅឆ្នាំ១៩៩៨ និងលើកទី២ នៅឆ្នាំ២០០៨
ដោយស្ថិតិចុងក្រោយបង្ហាញថា
ចំនួនប្រជាពលរដ្ឋខ្មែរសរុបនៅទូទាំងប្រទេសមានជាង ១៤លាននាក់៕
1 comment:
Dear All,
The most detrimental problem in Cambodia is not so much about the losses of Khmer lands or the 99 year leases to Yuon, but it is the Yuon illegal immigrantion and immigrants.
Their offsprings who are born in Cambodia are by
law Cambodian citizens. Thereby, they can vote, own properties, for example just like us Khmers.
The deadly problem is they are only Cambodian citizens by rights, but their head and their heart are Yuon. And the process repeats itself generation after generation.
As far as the Khmer land losses, including Koh tral and the 99 year leases , they can be judicated and returned back to Cambodia by the International Courts of Justice at The Hague.
In the contrary, the offsprings of illegal Yuon immigrants remain the most deadly threat.
Aside from violence, only new Cambodia laws by NEW government can stop and remove the cancer.
Khmer Girl
Post a Comment