A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 29 January 2013

Hundreds of Thai yellow shirt protesters gathered at Border Post No. 17 in Samrong district, Oddar Meanchey province to try to evict Cambodian border guards from the spot, but they were prevented from doing so by Thai border police ក្រុម​អាវ​លឿង​ថៃ ព្យាយាម​មក​តវ៉ា នៅ​បង្គោល​សីមា​លេខ​១៧ នៅ​ព្រំដែន​ខេត្ត​ឧ​ត្ត​រ​មានជ័យ

Thai army stops Yellow Shirts marching on border 

ODDOR MEANCHEY (The Cambodia Herald) – Thai soldiers have stopped hundreds of anti-government protestors from marching on the Cambodian border, police said.
The Yellow Shirts got within 200 meters of Border Post No 17 in Samrong Monday before being blocked by hundreds of Thai soldiers in black uniforms.
Police said the Yellow Shirts had been protesting since Friday.
Border Post No 17 is located between Kun Kreal commune in Samrong district and Kok Ta Chhean commune in Thailand's Sorin Kap Choeung district.  

(ថ្ងៃទី 28 មករា 2013,) | ដោយ: បាយ័ន CEN

​ព្រំដែន​-​ឧត្ដរមានជ័យ: សមត្ថកិច្ច​កម្ពុជា ឈរជើង​នៅ​ព្រំដែន ភូមិ​អូរ​ពក សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ដ​ឧត្ដរមានជ័យ បាន​រាយការណ៍​ឱ្យដឹងថា ក្រុមប្រឆាំង​អាវ​លឿង​ថៃ​រាប់រយ​នាក់ បាន​ព្យាយាម​សំរុក​ចូលមក​ចំណុច​បង្គោល​សីមា លេខ​១៧ ជាប់​ព្រំដែន​កម្ពុជា ត្រង់​ក្រុង​សំរោង និង​ទឹកដី​ថៃ​ត្រង់​ស្រុក​កាប់​ជើង ក្នុង​គោលបំណង​មក​តវ៉ា ដើម្បីឱ្យ​កំលាំង​ឈរជើង​ប្រដាប់អាវុធ ដែលមាន​នគរបាល​ក​ម្ពុ​ជា នៅ​ចំណុច​ក្បែរ​បង្គោល​សីមា លេខ​១៧ ចាកចេញ​។​

​ ប៉ុន្ដែ​ការព្យាយាម​របស់​ក្រុមប្រឆាំង​អាវ​លឿង បាន​បរាជ័យ ដោយសារ​តែមាន​ទាហាន​ឈុតខ្មៅ រាប់រយ​នាក់ បានចេញ​មករា​រាំង ធ្វើឱ្យ​ពួក​អាវ​លឿង ត្រលប់​ទៅកាន់​ទីក្រុង​បាងកក​វិញ យ៉ាង​អាម៉ាស់​។​

​ សមត្ថកិច្ច​កម្ពុជា​នៅ​ព្រំដែន​ខាងលើ​បាន​និយាយថា ចាប់ពី​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៣ នៅ​ចំណុច​ភ្នំ​ប៉ោយ ក្នុង​ទឹកដី​កម្ពុជា​ត្រង់ ភូមិ​អូរ​ពក សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ដ​ឧត្ដរមានជ័យ​ដែលមាន​បង្គោល​សីមា​លេខ​១៧ និង​ឈម​គ្នា​ជាមួយ​ប្រទេស​ថៃ ត្រង់​ម្ដុំ​ឃុំ​គោក​តា​ឈាន ស្រុក​កាប់​ជើង ខេត្ដ​សុរិន្ទ និង​មាន​ចំងាយ ១០ គីឡូម៉ែត្រ ពី​បន្ទាយ​ទាហាន​ឈុតខ្មៅ (​គិតពី​បន្ទាយ​ចូលទៅក្នុង​ទឹកដី​ថៃ​) ក្រុមប្រឆាំង​នៃ​ពួក​អាវ​លឿង មាន​គ្នា​ជាច្រើន​រយ​នាក់ បាន​ព្យាយាម​មកកាន់​បង្គោល​សីមា លេខ​១៧ ដើម្បី​ទាមទារ​ដេញ​ទាហាន និង​នគរបាល​របស់​កម្ពុជា ដែល​កំពុង​ឈរជើង​នៅ​ចំណុច​ចាស់ ដែលមាន​ស្រាប់ ឱ្យ​ចាកចេញ ប៉ុន្ដែ​ត្រូវបាន​កំលាំងចំរុះ​ថៃ​ប្រមាណ ១៣​ឡាន មាន​គ្នា​ជាង ១០០​នាក់ ដែល​ក្នុងនោះ មាន​ទាហាន​ឈុតខ្មៅ​ថៃ បាន​ឈរ​នៅ​ប្រមាណ ២០០​ម៉ែត្រ ពី​បង្គោល​សីមា​លេខ​១៧ ដើម្បី​ត្រៀម​រារាំង​ក្រុម​អាវ​លឿង​ទាំងនោះ​។​


​ ការព្យាយាម​របស់​ក្រុម​អាវ​លឿង មកកាន់​បង្គោល​សីមា​លេខ​១៧ មិន​ទទួលបាន​ជោគជ័យ​ឡើយ ព្រោះ​សមត្ថកិច្ច​ថៃ បាន​រារាំង ហើយ​ក្រុម​អាវ​លឿង ក៏​មិន​ហ៊ាន​ចូលមក​ព្រំដែន​បង្គោល​សីមា​លេខ​១៧​ដែរ​។ សមត្ថកិច្ច​របស់​កម្ពុ​ជា ដែលមាន​នគរបាល និង​យោធា ឈរជើង​នៅ​តំបន់​ចំណុច​បង្គោល​សីមា​លេខ​១៧ ក៏បាន​រាយការណ៍​ថា នៅ​ម៉ោង ១៤ រសៀល​ថ្ងៃ​ដដែល ក្រុម​អាវ​លឿង​បាន​ដកថយ​ត្រលប់​ទៅវិញ ហើយ​ក្រុម​កំលាំងប្រដាប់អាវុធ​ចំរុះ​របស់​ថៃ ក្រោយពី​ដឹងថា ក្រុម​អាវ​លឿង​ថៃ ដែលជា​ក្រុមប្រឆាំង​ត្រលប់​ចូល​ប្រទេស​ថៃ​វិញ ពួកគេ​ក៏​បំបែក​ចូល​បន្ទាយ​រៀងៗ​ខ្លួន​។​

​សមត្ថកិច្ច​កម្ពុជា​ក៏បាន ​និយាយថា​ដឹង​ដែរ​ថា នេះ​ជា​សកម្មភាព​ថ្មីៗ​មួយ ដែល​ក្រុម​អាវ​លឿង​ថៃ​បាន​ធ្វើឡើង ក្នុង​គោលបំណង​បង្វែរ​សភាពការណ៍​នៅ​ប្រទេស​ថៃ ដែល​វឹកវរ​រាល់ថ្ងៃ មកកាន់​ព្រំដែន ឱ្យមាន​ភាពច្របូកច្របល់​តាម​អ្វីដែល​ជាម​ហិ​ច្ឆិ​តា របស់​ក្រុម​អាវ​លឿង តែងតែ​ធ្វើឡើង​។ ប៉ុន្ដែ​ការធ្វើ​ឡើង ដើម្បី​បំពុល​សភាពការណ៍​រប​ស់​ក្រុម​អាវ​លឿង នៅ​ព្រំដែន​កម្ពុជា​ថៃ ទាំង​នៅ​តំបន់​ប្រាសាទព្រះវិហារ តំបន់​ខេត្ដ​ឧត្ដរមានជ័យ ពួក​ជ្រុលនិយម​អាវ​លឿង មិនដែល​បានទទួល​ជោគជ័យ​ឡើយ ព្រោះថា​សមត្ថកិច្ច​របស់​ប្រទេស​ថៃ មិន​អនុញ្ញាតឱ្យ​ពួក​អាវ​លឿង ធ្វើ​ស្រេច​តែ​ចិ​ត្ដ​នោះទេ​៕​

1 comment:

Anonymous said...

We Khmers should counter protest back make noise like them yellow shit Siamese trouble maker!....Why are we waiting for? Pull out all your Khmers workers let Siamese company lost money without workers,let its ecomy goes down the drain.