A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 4 January 2013

Hun Sen urges cooperation with Thailand លោក ហ៊ុន សែន ព្រមាន​ប៉ូលិស​ថៃ ចំពោះ​ការ​បិទ​ច្រក​ព្រំដែន​កម្ពុជា-ថៃ [Hun Sen warned Thai police not to close border crossings]


RFA/Sok Serey

១០-ធ្នូ-២០១២៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្សារ​ទំនើប​របស់​ជប៉ុន នៅ​ក្បែរ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ រាជធានី​ភ្នំពេញ។
ហ៊ុន សែន៖ «កុំ​អា​ដែង​នែ​ផ្នែក​ព្រំដែន​អា​សា​ បិទ​អា​សា​បើក​ដូច​អា​ដែង​វ៉ាល់​ដូច​អា​ដែង​អា​សា​បិទ​កុងតាក់​ភ្លើង​ណា។ ជួន​កាល​ដឹក​ទំនិញ​ទៅ​ដល់​ទល់​ដែន ខាង​ណោះ​បិទ ជួន​កាល​ដឹក​ទំនិញ​មក​ដល់​ទល់​ដែន ខាង​ណេះ​បិទ តែ​ខាង​ណេះ​មិន​សូវ​បិទ​ទេ ច្រើន​ខាង​ណោះ។ សុំ​ផ្ដាំ​ផង ប្រយ័ត្ន​តែ​ដល់​បិទ គឺ​បិទ​រហូត អ្នក​ដែល​ខាត​ជាង​គេ គឺ​ថៃ មិន​មែន​ខ្មែរ​ទេ កុំ​ភាន់​ច្រឡំ​អា​កន្លែង​ហ្នឹង សុំ​ផ្ដាំ» Hun Sen said to Thai police: "Please don't close the border too often, closing and opening like you are a valve, like you are switching the lights on and off. Sometimes (Cambodian traders) transported the goods to the border and the other side (Thailand) closed the border, sometimes this side (Cambodia) closed the border. But this side do not often close the border, only the other (Thailand) side did. May I send a message (to the Thai side), please be mindful that if we close the border we will close it forever and the one who will lose is the Thai side, not the Khmer side, please don't get confused about this. This is the message I wanted to send (to the Thai side)".
PHNOM PENH, 3 January 2013 (The Cambodia Herald) - PAILIN (The Cambodia Herald) - Prime Minister Hun Sen urged Cambodia and Thai authorities Thursday to continue cooperation and asked Thailand not to close border crossings.

"Thai authorities near Pailin province have to expand good relations between Thailand’s Chanburi and Cambodia’s Pailin provinces," he told a ceremony in Pailin.
ដោយ ម៉ម មុនីរតន៍ 2013-01-03 RFA
ជា​ញឹកញាប់​រដ្ឋាភិបាល​ថៃ តែង​ប្រើប្រាស់​រូបមន្ត​ទប់​ស្កាត់​មិន​ឲ្យ​ទំនិញ​ឆ្លង​កាត់​ប្រទេស​ទាំង​ ពីរ​តាម​រយៈ​ការ​គំរាម​បិទ​ច្រក​ព្រំដែន ដើម្បី​ដាក់​សម្ពាធ​មក​លើ​កម្ពុជា។ បញ្ហា​នេះ ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​ថ្លែង​ថា បើ​កម្លាំង​សមត្ថកិច្ច​របស់​ថៃ នៅ​តែ​បន្ត​ប្រើ​រូបភាព​បែប​នេះ​បន្ត​ទៀត នោះ​កម្ពុជា នឹង​ពិចារណា​ក្នុង​ការ​បិទ​ច្រក​ជា​ឯកតោ​ភាគី​តាម​ក្រោយ​វិញ។
លោក ហ៊ុន សែន ហៅ​ការ​បិទ​ច្រក​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ថា​នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​បាងកក ត្រូវ​ខាត​បង់​ពី​ចំណូល​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​នេះ។
លោក​នាយក​រដ្ឋមន្ត្រី​ព្រមាន​ប៉ូលិស​ច្រក​ព្រំដែន​របស់​ថៃ ដែល​តែង​ជ្រើស​រើស​យក​ការ​បិទ​ច្រក​នៅ​តាម​ព្រំដែន ដើម្បី​ដាក់​សម្ពាធ​មក​លើ​កម្ពុជា ថា អាច​ជា​ការ​ពិចារណា​របស់​រដ្ឋ​អធិបតេយ្យ​មួយ​នេះ​ក្នុង​ការ​អនុវត្ត​ជំហាន​ បន្ទាប់។
ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី៣ ខែ​មករា ឆ្នាំ​២០១៣ ថា រដ្ឋាភិបាល​កម្ពុជា នឹង​ពិចារណា​បិទ​ច្រក​ដោយ​ឯកតោ​ភាគី​វិញ ប្រសិន​បើ​សមត្ថកិច្ច​ព្រំដែន​របស់​ថៃ នៅ​តែ​បន្ត​យក​មធ្យោបាយ​បិទ​ច្រក​ព្រំដែន ដើម្បី​ដាក់​សម្ពាធ​មក​លើ​កម្ពុជា តាម​រយៈ​យន្តការ​បែប​នេះ។ លោក​នាយក​រដ្ឋមន្ត្រី​បន្ត​ថា អ្វី​ដែល​ខាត​បង់​លើ​ផ្នែក​វិនិយោគ​នៅ​តាម​ព្រំដែន​នេះ ពុំ​មែន​ជា​កម្ពុជា នោះ​ទេ គឺ​ជា​ប្រទេស​ថៃ។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖ «កុំ​អា​ដែង​នែ​ផ្នែក​ព្រំដែន​អា​សា​ បិទ​អា​សា​បើក​ដូច​អា​ដែង​វ៉ាល់​ដូច​អា​ដែង​អា​សា​បិទ​កុងតាក់​ភ្លើង​ណា។ ជួន​កាល​ដឹក​ទំនិញ​ទៅ​ដល់​ទល់​ដែន ខាង​ណោះ​បិទ ជួន​កាល​ដឹក​ទំនិញ​មក​ដល់​ទល់​ដែន ខាង​ណេះ​បិទ តែ​ខាង​ណេះ​មិន​សូវ​បិទ​ទេ ច្រើន​ខាង​ណោះ។ សុំ​ផ្ដាំ​ផង ប្រយ័ត្ន​តែ​ដល់​បិទ គឺ​បិទ​រហូត អ្នក​ដែល​ខាត​ជាង​គេ គឺ​ថៃ មិន​មែន​ខ្មែរ​ទេ កុំ​ភាន់​ច្រឡំ​អា​កន្លែង​ហ្នឹង សុំ​ផ្ដាំ» Hun Sen said to Thai police: "Please don't close the border too often, closing and opening like you are a valve, like you are switching the lights on and off. Sometimes (Cambodian traders) transported the goods to the border and the other side (Thailand) closed the border, sometimes this side (Cambodia) closed the border. But this side do not often close the border, only the other (Thailand) side did. May I send a message (to the Thai side), please be mindful that if we close the border we will close it forever and the one who will lose is the Thai side, not the Khmer side, please don't get confused about this. This is the message I wanted to send (to the Thai side)".
ការ​ថ្លែង​ដ៏​កម្រ​របស់​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ទៅ​លើ​ការ​ព្រមាន​បិទ​ច្រក​ព្រំដែន​នៅ​ដើម​ឆ្នាំ​២០១៣ នេះ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ដាក់​ឲ្យ​ប្រើប្រាស់​សមិទ្ធផល​នានា​នៅ​ខេត្ត​ប៉ៃលិន ជាប់​ព្រំដែន​ថៃ នៅ​ថ្ងៃ​ទី៣ ខែ​មករា ឆ្នាំ​២០១៣។
លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី គិត​ថា អ្វី​ដែល​កម្ពុជា ជ្រើសរើស​យក​ការ​បិទ​ច្រក​ព្រំដែន​ប្រឆាំង​នឹង​ការ​ដាក់​សម្ពាធ​របស់​ថៃ នេះ គឺ​ជា​ការ​បាត់​បង់​ចំណូល​យ៉ាង​ធំធេង​សម្រាប់​ពលរដ្ឋ​កម្ពុជា។ លោក​បន្ត​ថា នេះ​ជា​ទម្លាប់​របស់​មេ​ដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន ដែល​តែង​ប្រើប្រាស់​វេទិកា​នេះ​នៅ​មុន​ព្រឹត្តិការណ៍​បោះ​ឆ្នោត​កើត​ឡើង។ លោក យឹម សុវណ្ណ ហៅ​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពេល​នេះ​ថា ទំនង​ជា​សម្លឹង​ទៅ​ដល់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​សកល​ខាង​មុខ ជា​ជាង​ឆន្ទៈ​នយោបាយ។
លោក យឹម សុវណ្ណ៖ «ហើយ​ខ្ញុំ​កត់​សម្គាល់​ឃើញ​ថា ឲ្យ​តែ​ជិត​ដល់​ពេល​បោះ​ម្ដងៗ មិន​ដឹង​យ៉ាង​ម៉េច ចេះ​តែ​មាន​កើត​ឡើង​បញ្ហា​នៅ​តាម​ព្រំប្រទល់​ដែន​ថៃ ហ្នឹង។ អ៊ីចឹង យើង​ត្រូវ​តែ​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​សន្តិវិធី ដើម្បី​រក្សា​ភាព​ស្ងប់ស្ងាត់​នៅ​មុន​អើ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ មក​ផង ហើយ​ដើម្បី​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​យើង ប្រទេស​ជាតិ​របស់​យើង​ផង»
លោក កែម ឡី អ្នក​វិភាគ​សង្គម​និយាយ​ថា ប្រសិន​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​សម្រេច​ជ្រើស​រើស​យក​ការ​បិទ​ច្រក​ ព្រំដែន​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចរន្ត​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់៖ «កាល ​ណា​មាន​ការ​បិទ កាល​ណា​មាន​ការ​រាំង​ស្ទះ អ៊ីចឹង​វា​ខាត​ទាំង​អស់​គ្នា ទាំង​រដ្ឋាភិបាល ទាំង​ប្រជាជន ទាំង​អ្នក​នយោបាយ អា​ហ្នឹង​ចំណុច​ទី១។ ចំណុច​ទី២ កាល​ណា​មាន​ការ​បិទ​នៅ​ព្រំដែន​ទាំង​អស់ អ៊ីចឹង វា​ធ្វើ​ឲ្យ​មាន​គេ​ហៅ​ថា​អ៊ីនផ្លេសិន (Inflation = អតិផរណា) ជា​អូតូម៉ាទិច។ កាល​ណា​យើង​បិទ​តាម​ព្រំដែន វា​អាច​មាន​មក​តាម​កប៉ាល់​ហោះ វា​អាច​ឆ្លង​មក​ពី​ប្រទេស​គេ​ទៅ​វិញ បាន​ន័យ​ថា​ទំនិញ​ហ្នឹង​មាន​តម្លៃ​ពីរ​ដង។ ឧបមា​ពី​ប្រទេស​ថៃ ទៅ​វៀតណាម សិន ហើយ​យើង​ជញ្ជូន​ពី​វៀតណាម វិញ អ៊ីចឹង​តម្លៃ​ហ្នឹង​អាច​កើន​ឡើង​ថ្លៃ អា​ហ្នឹង​ចំណុច​ទី២។ ចំណុច​ទី៣ បើ​ទោះ​ជា​មិន​មាន​ការ​នាំ​ចូល​ពី​ថៃ ក៏​ដោយ កាល​ណា​បិទ​ច្រក​ខាង​លិច វា​អាច​កំណើន​ការ​នាំ​ចូល​ដដែល​ហ្នឹង គឺ​មក​ពី​ច្រក​ខាង​កើត ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ»
ការ​ព្រមាន​បិទ​ច្រក​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ ត្រូវ​បាន​អ្នក​វិភាគ​គិត​ថា​នឹង​ធ្វើ​ឲ្យ​មាន​ភាព​រកាំរកូស​ដល់​គោល​នយោបាយ ​សមាហរណកម្ម​អាស៊ាន ឆ្នាំ​២០១៥ ខាង​មុខ ដែល​មិន​អាច​ឈាន​ទៅ​ដល់​គោល​ដៅ​រួម​មួយ​នៅ​ក្នុង​តំបន់​បាន​នោះ​ទេ។ នៅ​ក្នុង​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ កាល​ពី​ឆ្នាំ​២០០៨ រដ្ឋាភិបាល​ទីក្រុង​បាងកក របស់​លោក អាប់ភីស៊ីត តែង​បិទ​ទំនិញ​ឆ្លង​កាត់​នៅ​តាម​ច្រក​ព្រំដែន​មួយ​ចំនួន​ជា​ឯកតោ​ភាគី ដូច​ជា​ច្រក​ប៉ៃលិន អូរបីជាន់ និង​ច្រក​អូស្មាច់ ជាដើម៕

No comments: