A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 22 January 2013

Cambodia urged to free activist murder 'scapegoats' លោក ជា មុនី ប្រកាស​ដក​ពាក្យ​បណ្ដឹង​សំណុំ​រឿង​ឃាតកម្ម​លោក ជា វិជ្ជា

Sunday Times, Sri Lanka
 
PHNOM PENH, Jan 22, 2013 (AFP) - The family of a slain Cambodian labour leader on Tuesday called for the release of two men -- seen by rights groups as scapegoats -- sentenced to 20 years in prison for his daylight murder.
The appeal came as more than 100 workers and unionists placed flowers and lit incense sticks at the spot where government critic Chea Vichea was gunned down in Phnom Penh nine years earlier.
“We demand that Born Samnang and Sok Sam Oeun be freed. They are not the real killers,” the late activist's brother Chea Mony told AFP.
Chea Mony, who now heads the Free Trade Union co-founded by his brother, urged the government to find the real culprits.
Born Samnang and Sok Sam Oeun had their long jail terms upheld last month after a long legal battle, in a verdict that rights watchdogs said was based on insufficient evidence.
The pair say they were framed by a group of police.
Rights groups say Cambodia's legal system is influenced by powerful and wealthy interests, leaving the country without proper rule of law.
2013-01-22
មេដឹកនាំ​សហជីព​សេរី​កម្មករ​កម្ពុជា ប្រកាស​ដក​ពាក្យ​បណ្ដឹង​ពី​តុលាការ​លើ​សំណុំ​រឿង​ឃាតកម្ម​អតីត​មេដឹកនាំ​ របស់​ខ្លួន គឺ​លោក ជា វិជ្ជា ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់​កាល​ពី​ឆ្នាំ​២០០៤។ ការ​ដក​ពាក្យ​បណ្ដឹង​នេះ ត្រូវ​មន្ត្រី​សហជីព​អះអាង​ថា ព្រោះ​ពួកគេ​គ្មាន​ជំនឿ​លើ​​​ប្រព័ន្ធ​តុលាការ​កម្ពុជា។

RFA/Den Ayuthyea
២២-មករា-២០១៣៖ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី ថ្លែង​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​គម្រប់​ខួប ៩​ឆ្នាំ នៃ​ការ​បាញ់​សម្លាប់​លោ ជា វិជ្ជា នា​រាជធានី​ភ្នំពេញ។

លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​​រិះគន់​ធ្ងន់ៗ និង​ចោទ​​ប្រព័ន្ធ​តុលាការ​កម្ពុជា ថា​មិន​មាន​ឯករាជ្យ បក្ស​ពួក​និយម និង​គ្មាន​វិជ្ជាជីវៈ។
ក្នុង​ពិធី​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​គម្រប់​ខួប ៩​ឆ្នាំ នៃ​ឃាតកម្ម​លោក ជា វិជ្ជា អតីត​មេដឹកនាំ​សហជីព​សេរី​កម្មករ កាល​ព្រឹក​ថ្ងៃ​អង្គារ ទី​២២ ខែ​មករា លោក ជា មុនី បាន​ប្រកាស​ដក​ពាក្យ​បណ្ដឹង​លើ​សំណុំ​រឿង​បាញ់​សម្លាប់​បង​ប្រុស​ពី​ តុលាការ។ បន្ថែម​លើ​នេះ លោក ជា មុនី បាន​ស្នើ​ឲ្យ​ ​តុលាការ​ដោះលែង​លោក ប៊ន សំណាង និង​​​លោក សុខ សំអឿន ឲ្យ​មាន​សេរីភាព​វិញ ដែល​អ្នក​ទាំង​២ ត្រូវ​គេ​ចាត់​ទុក​ថា ជា​ឃាតក​សិប្បនិម្មិត ហើយ​ត្រូវ​តុលាការ​ផ្តន្ទាទោស​​ឲ្យ​ជាប់​​ពន្ធនាគារ ២០​ឆ្នាំ។
លោក ជា មុនី បន្ថែម៖ «យើង​អត់​មាន​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​បន្តិច​ ណា​សោះ។ លោក ម៉ម សូណង់ដូ មិន​មាន​ភស្តុតាង​ដើម្បី​ដាក់​បន្ទុក​លើ​គាត់​ទេ ចាប់​គាត់​ដាក់​គុក ២០​ឆ្នាំ នេះ​ប្រព័ន្ធ​តុលាការ​ស្រុក​ខ្មែរ។ បើ សម រង្ស៊ី ដក​បង្គោល​តម្រុយ​ព្រំដែន​ហ្នឹង​ខុស ចុះ​ហេតុ​អី​មិន​ទៅ​ធ្វើ​បង្គោល​ឡាក់​ត្រង់​កន្លែង​ដក​ហ្នឹង​ទៅ? អា​ហ្នឹង​យើង​មើល​ឃើញ​ទាំង​អស់​គ្នា កាត់ សម រង្ស៊ី ជាប់​គុក។ រឿង​អ្នកស្រី យ៉ោម បុប្ផា ផ្ទះសម្បែង​ដេញ​អស់​រលីង គ្រាន់តែ​តវ៉ា​ដើម្បី​រក​ជម្រក​ចាប់​ដាក់​គុក។ លោក មឿង សុន គ្រាន់​តែ​ជម្រាប​ប្រាប់​គេ​ថា កុំ​ដាក់​ភ្លើង​នៅ​អង្គរ ធ្វើ​ឲ្យ​ប៉ះពាល់ ចាប់​ដាក់​គុក ចាប់​ប្រផាប់​ប្រភីង។ ប៉ុន្តែ​ក្រោយ​មក​អត់​មាន​ធ្វើ​អី គឺ​ដោះ​ភ្លើង​ពី​អង្គរ​ដែរ។ យើង​សម្លឹង​មើល​ទៀត លោក ឈូក បណ្ឌិត អភិបាល​ក្រុង​បាវិត បាញ់​កម្មករ​ធ្លាយ​ទ្រូង ធ្លាយ​សាច់ តុលាការ​អត់​ចាប់។ អ៊ីចឹង​បាន​ថា តុលាការ​ស្រុក​ខ្មែរ បុគ្គល​តំណាង​ឲ្យ​តុលាការ​ស្រុក​ខ្មែរ ក្រុម​ថោក​ទាប ដែល​គេ​រង​ទុក​ដោយសារ​ពួក​តុលាការ​ហ្នឹង​ឯង»
លោក ជា វិជ្ជា ត្រូវ​ឃាតក​បាញ់​សម្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤ នៅ​ពេល​កំពុង​អាន​កាសែត ក្បែរ​វត្ត​លង្កា ក្នុង​រាជធានី​ភ្នំពេញ។ គិត​មក​ដល់​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៣ ជា​គម្រប់​ខួប ៩​ឆ្នាំ​នៃ​ឃាតកម្ម​នេះ។
សាច់ញាតិ​ជន​រង​គ្រោះ​បាន​អះអាង​ថា សមត្ថកិច្ច ឬ​តុលាការ មិន​ទាន់​បាន​ស្វែង​រក​មុខ​ឃាតក​ពិត​ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​​ជន​រង​ គ្រោះ​នៅ​ឡើយ​ទេ។
សមាជិក​ព្រឹទ្ធ​សភា​គណបក្ស សម រង្ស៊ី លោក ហូរ វ៉ាន់ ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព​លោក ជា វិជ្ជា បាន​ទទូច​ឲ្យ​សមត្ថកិច្ច និង​តុលាការ​​ស្វែង​រក​ឃាតក​ពិត​យក​មក​ផ្ដន្ទាទោស​ជា​ជាង​ចាប់​មនុស្ស​មិន​ បាន​ប្រព្រឹត្ត​កំហុស​ឲ្យ​មក​ទទួល​ទោស៖ «ឲ្យ​រដ្ឋាភិបាល​ជួយ​រៀបចំ​សង់​ ស្តូប​ឲ្យ​លោក ជា វិជ្ជា ឲ្យ​បាន​ឆាប់ ហើយ​សុំ​ឲ្យ​ឧទ្ទេសនាម​ឈ្មោះ​របស់​គាត់​លោក ជា វិជ្ជា ជា​វីរបុរស​កម្មករ»
ទាក់ទិន​បញ្ហា​នេះ លោក រ៉ុង ឈុន ក្នុង​នាម​ប្រធាន​សហភាព​សហជីព​កម្ពុជា ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​​រំលឹក​ពី​វីរភាព​ក្លាហាន​របស់​លោក ជា វិជ្ជា កាល​នៅ​មាន​ជីវិត​ក្នុង​ការ​ទាមទារ​សិទ្ធិ​​សេរីភាព និង​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​ជូន​កម្មករ​ ព្រម​ទាំង​ចូល​រួម​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​​នៅ​កម្ពុជា។
ក្នុង​សំណុំ​រឿង​ឃាតកម្ម​សព​លោក ជា វិជ្ជា សមត្ថកិច្ច​បាន​ចាប់​ខ្លួន​បុរស ២​នាក់ មាន​ឈ្មោះ លោក ប៊ន សំណាង និង​លោក សុខ សំអឿន បញ្ជូន​ឲ្យ​តុលាការ​ផ្ដន្ទាទោស។ បុរស​ទាំង​២ ត្រូវ​តុលាការ​កាត់​ឲ្យ​ជាប់​ពន្ធនាគារ​​ក្នុង​ម្នាក់ៗ ចំនួន ២០​ឆ្នាំ។ ប៉ុន្តែ​សាលក្រម​នេះ​ត្រូវ​សាច់ញាតិ​ជន​រង​គ្រោះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ ចាត់​ទុក​ថា ​ជា​ឃាតក​​​សប្បនិម្មិត​ និង​ស្នើ​ឲ្យ​តុលាការ​ដោះលែង​ពី​ពន្ធនាគារ​ឲ្យ​មាន​សេរីភាព​វិញ។
ទាក់ទិន​សំណុំ​រឿង​នេះ ព្រះករុណា​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ​ខ្មែរ កាល​ព្រះអង្គ​នៅ​មាន​ព្រះ​ជន្ម ព្រះអង្គ​ធ្លាប់​មាន​ព្រះ​រាជតម្រិះ​តាម​ព្រះរាជសារ​ចុះ​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០០៥ ថា លោក ប៊ុន សំណាង និង​លោក សុខ សំអឿន មិន​មែន​ជា​ឃាតក​ពិត​ប្រាកដ​ដែល​សម្លាប់​លោក ជា វិជ្ជា នោះ​ទេ ប៉ុន្តែ​ព្រះអង្គ​មិន​មាន​សិទ្ធិ​អំណាច​អ្វី​ដើម្បី​ធ្វើ​អន្តរាគមន៍​ជួយ​ អ្នក​ទាំង​ពីរ​ទេ។ ប៉ុន្តែ​ព្រះអង្គ​សង្ឃឹម​ថា នៅ​ថ្ងៃ​ណា​មួយ​តុលាការ​នឹង​ទទួល​ស្គាល់​ការ​ប្រព្រឹត្ត​ខុស​របស់​ខ្លួន ហើយ​ដោះ​លែង​លោក ប៊ន សំណាង និង​លោក សុខ សំអឿន ឲ្យ​មាន​សេរីភាព​វិញ។
ពិធី​ដង្ហែ​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​​គម្រប់​ខួប ៩​ឆ្នាំ នៃ​អំពើ​ឃាតកម្ម​លើ​សព​លោក ជា វិជ្ជា អតីត​មេដឹកនាំ​សហជីព​សេរី​​កម្មករ​កម្ពុជា នៅ​ឆ្នាំ​នេះ មិន​​សូវ​មាន​វត្តមាន​មេដឹកនាំ​សង្គម​ស៊ីវិល ប្រជាពលរដ្ឋ ឬ​កម្មករ-​កម្មការិនី និង​ឥស្សរជន​នយោបាយ គណបក្ស​ប្រឆាំង ចូល​រួម​ឲ្យ​បាន​ច្រើន​កុះករ​ដូច​បណ្ដា​ឆ្នាំ​មុនៗ​ទេ៕

No comments: