ភ្នំពេញ:
គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស
នឹងប្រើប្រាស់បញ្ជីឈ្មោះបេក្ខភាព ឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្រ តែមួយ
នៅក្នុងគណបក្សសង្គ្រោះជាតិ សម្រាប់ការចូលរួម ប្រកួតប្រជែង
ក្នុងការបោះឆ្នោត អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី២៨
ខែកក្កដា ឆ្នាំ២០១៣។ ចំណែកគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស
ទុកមួយអន្លើ ពុំដាក់បេក្ខភាព ចូលរួមប្រកួតប្រជែងឡើយ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសមរង្ស៊ី ហើយក៏ជាអ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ឲ្យដឹងថា មកដល់ពេលនេះ គណបក្ស សម រង្ស៊ី នៅពុំទាន់បានប្រកាស ឲ្យថ្នាក់ដឹកនាំ ក្នុងជួរគណបក្ស សម រង្ស៊ី ធ្វើការប្រកាសលាឈប់ពីតំណែងសមាជិករដ្ឋសភា ឬព្រឹទ្ធសភា ដើម្បីរៀបចំខ្លួន ចូលរួមឈរឈ្មោះជាបេក្ខភាពសមាជិករដ្ឋសភា របស់គណបក្សសង្គ្រោះជាតិ សម្រាប់ការបោះឆ្នោត នៅខែកក្កដា ឆ្នាំ២០១៣ អាណត្តិទី៥ នៅឡើយទេ។
លោក យឹម សុវណ្ណ បានមានប្រសាសន៍បញ្ជាក់ថា “នៅរយៈពេល ៣ ទៅ ៤ខែ ទៀត ទើបយើងប្រាប់ឲ្យសមាជិកសភា និងព្រឹទ្ធសភាគណបក្ស ប្រកាសលាឈប់ពីតំណែងរបស់ខ្លួន ទៅឈរធ្វើជាបេក្ខភាព សមាជិកសភា របស់គណបក្សសង្គ្រោះជាតិ។ តែនៅពេលនេះ យើងពុំទាន់បានរៀបចំទេ”។
ប៉ុន្តែតាមប្រភពព័ត៌មាន ដែលអាចជឿទុកចិត្ត បានឲ្យដឹងថា សមាជិកព្រឹទ្ធសភា នៃគណបក្សប្រឆាំង សម រង្ស៊ី ចំនួន ៧ នាក់ ក្នុងចំណោម ១១ នាក់ នឹងត្រូវធ្វើការលាលែងពីតំណែងរបស់ខ្លួន នៅក្នុងពេលឆាប់ខាងមុខនេះ ដើម្បីទៅឈរឈ្មោះ ជាបេក្ខភាពតំណាងរាស្ត្រ នៅគណបក្សសង្គ្រោះជាតិ សម្រាប់ការប្រកួតប្រជែង នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៥ ឆ្នាំ២០១៣។
មន្ត្រីជាន់ខ្ពស់ដដែល បានឲ្យដឹងបន្តថា ចំពោះសមាជិកព្រឹទ្ធសភា នៃគណបក្ស សម រង្ស៊ី ចំនួន ៧ រូប ដែលនឹងត្រូវលាលែង មានដូចជា ១-លោក ម៉ែន សុថាវរិន្ទ្រ, ២-លោក អេង ឆៃអ៊ាង, ៣-លោក ហូរ វ៉ាន់, ៤-លោកស្រី កែ សុវណ្ណរតន៍, ៥-លោក នុត រំដួល, ៦-លោក ថាច់ សេដ្ឋា និង៧-លោកស្រី ថាក់ ឡានី។
ចំណែក អ្នកដែលត្រូវចូលមកជំនួសសមាជិកព្រឹទ្ធសភា ទាំង ៧រូប ដែលត្រូវលាលែងនោះ មាន ១-លោក សេង ម៉ារ៉ាឌី ជំនួសលោក ម៉ែន សុថាវរិន្ទ្រ, ២-លោក សោម ច័ន្ទដេត ជំនួសលោក អេង ឆៃអ៊ាង, ៣-លោក ជេប គឹមអៀង ជំនួសលោក ហូរ វ៉ាន់, ៤-លោកស្រី លី នារី ជំនួសលោកស្រី កែ សុវណ្ណរតន៍, ៥-លោក យូ សៀងហេង ជំនួសលោក នុត រំដួល, ៦-លោកស្រី ថាក់ ឡានី, ៧-លោក សោម ច័ន្ទដេត ជំនួសលោក ថាច់ សេដ្ឋា៕

No comments:
Post a Comment