A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 28 December 2012

Train service relaunched between Phnom Penh and Sihanoukville ផ្លូវរថភ្លើង ខ្សែទី១ នៅកម្ពុជា បានចាប់ផ្តើម ដំណើរការ សាកល្បង

PHNOM PENH, 28 December 2012 (The Cambodia Herald) - The government was to resume rail services between Phnom Penh and Sihanoukville Friday in collaboration with Toll Royal Co, Richz Electronic Services and the Asian Development Bank, sources said

On September 19, Toll and Richz signed an agreement to to buy rolling stock for the 266-kilometer railway.

The ADB financed $84 million of the railway's restoration with the Australian government contributing $21.5 million, OPEC $13 million, the Cambodian government $20.3 million and Malaysia $2.8 million.


ភ្នំពេញ៖ ផ្លូវរថភ្លើងប្រវែង ២៥៦គីឡូម៉ែត្រ តភ្ជាប់ពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់កំពង់ផែក្រុងព្រះសីហនុ លើកទី១នៅកម្ពុជា បានចាប់ផ្តើម ដំណើរការសាកល្បង ជាលក្ខណៈពាណិជ្ជកម្មហើយ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២នេះ។

ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា (ADB) បានស្វាគមន៍សេវាកម្ម រថភ្លើងពាណិជ្ជកម្មលើកទី១នេះ ដែលវាជាការវិវត្តមួយដ៏មានសារសំខាន់ ក្នុងដំណើរការឆ្ពោះទៅរក ការសម្រេចបាននូវមុខងារផ្លូវដែក ដោយបានតភ្ជាប់ក្នុងទ្វីបអាស៊ីទាំងមូល ដែលគេទន្ទឹងរង់ចាំជាយូរមកហើយនោះ ជាពិសេសក៏ជាជំហានឆ្ពោះ ទៅរកការតភ្ជាប់ពីប្រទេសសិង្ហបុរី ទៅកាន់ប្រទេស ស្កុតឡេនផងដែរ។
យោងតាម សេចក្តីប្រកាសព័ត៌មានរបស់ ADB បានឲ្យដឹងថា ផ្លូវរថភ្លើងថ្មីនេះនឹងផ្តល់ផលប្រយោជន៍ ជាច្រើនដល់កម្ពុជាដូចជា វានឹងកាត់បន្ថយ តម្លៃទំនិញសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដែលប្រជាជនកម្ពុជាត្រូវការ, វានឹងបង្កើតសុវត្ថិភាពតាមដងផ្លូវ ដោយការបញ្ជារថយន្តដឹកទំនិញធុនធ្ងន់ ដែលប្រកបដោយគ្រោះថ្នាក់ រួមមានរថយន្តដឹកប្រេងឥន្ទនៈ រវាងចំណតស្តុកប្រេងនៅខេត្តព្រះសីហនុ-ភ្នំពេញ ដែលធ្វើដំណើរតាមផ្លូវថ្នល់, វានឹងកាត់បន្ថយ ការកកស្ទះចរាចរណ៍នៅតាមដងផ្លូវ និងកាត់បន្ថយការចំណាយលើការថែទាំផ្លូវថ្នល់, វានឹងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិច (CO2) និងឧស្ម័នបំពុលបរិយាកាសផ្សេងទៀត, វានឹងធ្វើឲ្យកម្ពុជាក្លាយទៅជា តំបន់ដឹកជញ្ជូនអនុតំបន់ ដោយកាត់បន្ថយពេលវេលា និងតម្លៃដឹក ជញ្ជូនទំនិញនានា បង្កើតឱកាសការងារនិងមុខរបរថ្មី ក្នុងវិស័យឧស្សាហកម្មកែច្នៃ កម្មន្តសាលឬផលិតកម្ម និងសេវាកម្មភស្តុភា។
សេចក្តីប្រកាសបន្តថា ផ្លូវរថងភ្លើងកម្ពុជា នឹងពង្រឹងបរិយាយកាសពាណិជ្ជាកម្ម បង្កើតការងារ និងប្រាក់ចំណូល ធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាព តាមដងផ្លូវ ទាក់ទាញការវិនិយោគពីបរទេសនិងក្នុងស្រុក។ ដែលគុណប្រយោជន៍ទាំងនេះ ក៏សម្រេចបាននូវគោលបំណងរបស់ ADB ក្នុងការ កាត់បន្ថយភាពក្រីក្រ និងបង្កើនកំណើនសេដ្ឋកិច្ច តាមរយៈភាពជាដៃគូយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ខ្សែរថភ្លើងដែលមានប្រវែង ៣៣៧គីឡូម៉ែត្រ តភ្ជាប់ពីក្រុងភ្នំពេញទៅកាន់ប្រទេសថៃ ហើយរំពឹងថា នឹងបើកដំណើរការ ជា ៣ឬ៤ដំណាក់កាល នៅឆ្នាំ ២០១៤-២០១៥ ចំណាយសរុប១៤១,៦លានដុល្លារ ក្នុងនោះមាន៨៤លានដុល្លារ ជាកំចីហិញ្ញប្បទានរបស់ ADB, ២១,៥លានដុល្លារជាជំនួយ ឥតសំណងរបស់រដ្ឋាភិបាលអូស្រា្តលី,១៣លានដុល្លារ ជាជំនួយរបស់ OPEC សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ, ជំនួយឥតសំណងរបស់រដ្ឋាភិបាល ម៉ាឡេស៊ីប្រហែល២,៨លានដុល្លារ និងសម្បទានរដ្ឋាភិបាល២០,៣លានដុល្លារ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

No comments: