A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 23 December 2012

President of the Sam Rainsy Party Youth Movement, Suong Sophorn, dropped criminal lawsuit against PM Hun Sen ប្រធាន​ក្រុម​យុវជន​បក្ស សម រង្ស៊ី លុប​ចោល​បណ្ដឹង​ប្ដឹង​នាយក​រដ្ឋមន្ត្រី

President of the Sam Rainsy Party Youth Movement, Suong Sophorn, dropped criminal lawsuit against PM Hun Sen

ដោយ សុខ សេរី 2012-12-22 RFA
ផែនការ​របស់​ក្រុម​យុវជន​ប្ដឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រោម​បទ​អំពើ​ឃាតកម្ម​គិត​ទុក​ជា​មុន ក្នុង​ហេតុការណ៍​ស្លាប់​មនុស្ស ៣៥៣​នាក់ នៅ​លើ​ស្ពាន​កោះ​ពេជ្រ កាល​ពី​ឆ្នាំ​២០១០ នោះ ត្រូវ​បាន​លុប​ចោល​ហើយ។

RFA/Khe Sonorng
ប្រធាន​ក្រុម​យុវជន​នៃ​គណបក្ស សម រង្ស៊ី លោក សួង សុភ័ណ្ឌ ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​ខាង​មុខ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១២។
ប្រធាន​ក្រុម​ចលនា​យុវជន​នៃ​គណបក្ស សម រង្ស៊ី ដែល​ជា​ដើម​បណ្ដឹង បាន​បញ្ជាក់​ថា ការ​លុប​ចោល​បណ្ដឹង​នេះ គឺ​ដើម្បី​ចង់​រក្សា​ការ​ផ្សះផ្សា​ជាតិ និង​បង្រួប​បង្រួម​ជាតិ។
ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​ចលនា​យុវជន​គណបក្ស សម រង្ស៊ី នៅ​ទូទាំង​ប្រទេស​កម្ពុជា លោក សួង សុភ័ណ្ឌ នៅ​ថ្ងៃ​ទី២២ ខែ​ធ្នូ បាន​ប្រកាស​ថា លោក​លុប​ចោល​នូវ​ផែនការ​ប្ដឹង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ក្រោម​បទ​អំពើ​ឃាតកម្ម​គិត​ទុក​ជា​មុន​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (អាយ.ស៊ី.ស៊ី = ICC = International Criminal Court) នោះ​ហើយ។
ការ​បោះ​បង់​ចោល​ផែនការ​នេះ គឺ​លោក​ចង់​បង្វែរ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នានា ងាក​មក​រក​ការ​បោះ​ឆ្នោត​សកល​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ដើម្បី​ផ្លាស់​ប្ដូរ​មេ​ដឹកនាំ​រដ្ឋាភិបាល និង​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ឲ្យ​ឯករាជ។
ការ​បង្វែរ​ទិសដៅ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​សាលា​ដំបូង​នៅ​ខេត្ត​ស្វាយរៀង បាន​លើក​លែង​ការ​ចោទ​ប្រកាន់​ជន​សង្ស័យ​ឈ្មោះ ឈូក បណ្ឌិត កាល​ពី​ថ្មីៗ​នេះ។ លោក ឈូក បណ្ឌិត ជា​អតីត​អភិបាល​ក្រុង​បាវិត ដែល​ជា​ជន​សង្ស័យ ថា​បាន​បាញ់​កម្មការិនី​ចំនួន ៣​នាក់​ឲ្យ​រង​របួស​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១១ កន្លង​ទៅ​នេះ។
លោក សួង សុភ័ណ្ឌ៖ «មូលហេតុ​នៃ​ការ​ទម្លាក់​ចោល​នេះ មូលហេតុ​ទី១ ខ្ញុំ​ជា​អ្នក​គាំទ្រ​ព្រះបាទ​សម្ដេច​នរោត្តម​សីហនុ ដូច្នេះ​ក្នុង​អំឡុង​ពេល​នៃ​ការ​កាន់​ទុក្ខ​នៃ​ព្រះ​វិញ្ញាណក្ខន្ធ​នៃ​ ព្រះបាទ​សម្ដេច​នរោត្តម​សីហនុ ដើរ​តាម​ព្រះរាជ​តម្រិះ​របស់​ព្រះបាទ​សម្ដេច​នរោត្តម​សីហនុ។ ខ្ញុំ​ដើរ​តាម​ពាក្យ​ថា បង្រួប​បង្រួម​ជាតិ និង​ផ្សះផ្សា​ជាតិ និង​ឯកភាព​ជាតិ ហើយ​ក៏​ជា​ការ​លើក​តម្លៃ​ដល់​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​មួយ​ដែល​បាន​អះអាង​ថា ជា​ប្រទេស​នីតិរដ្ឋ។ ដូច្នេះ ដើម្បី​គោរព ខ្ញុំ​មិន​ប្ដឹង​ទៅ​តុលាការ​ក្រៅ​ប្រទេស​ឡើយ»
ទាក់​ទង​នឹង​ការ​ប្ដូរ​ជំហរ​ភ្លាមៗ​នេះ តំណាង​រាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ ធ្លាប់​បាន​មាន​ប្រសាសន៍​ថា៖ «ការ​ប្ដឹង ឬ​មិន​ប្ដឹង លោក ហ៊ុន សែន នោះ មិន​មែន​ជា​ជំហរ​របស់​គណបក្ស​ទេ»
ចំណែក​ឯ​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា ករណី​នេះ​ជា​ហេតុផល​នយោបាយ ដើម្បី​ទាក់​ទាញ​ប្រជាប្រិយភាព​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣៖ «ដូច្នេះ គេ​មិន​គោរព​នូវ​អ្វី​ដែល​ជា​នីតិវិធី ឬ​ប្រព័ន្ធ​តុលាការ​ដើម្បី​ការពារ​ផល​ប្រយោជន៍​ដូច​បាន​គិត​នោះ​ទេ បើ​សិន​យល់​ឃើញ​ថា ជា​ការ​រំលោភ​សិទ្ធិ​មែន​ទែន គេ​គួរ​តែ​ប្រើប្រាស់​រាល់​មធ្យោបាយ និង​រាល់​វិធាន ដើម្បី​ការពារ​ផល​ប្រយោជន៍ និង​សិទ្ធិ ដែល​គេ​បាន​និយាយ​ប្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ថា​គេ​ការពារ​ផល​ប្រយោជន៍​របស់​ ប្រជាពលរដ្ឋ ដែល​ទទួល​ការ​ខូច​ខាត។ ដូច្នេះ​ហើយ បង្ហាញ​ថា​គេ​ប្រើ​ប្រាស់​តុលាការ​ហ្នឹង​គ្រាន់​តែ​ជា​ទិសដៅ​នៃ​យុទ្ធនាការ​ ឃោសនា​បោះ​ឆ្នោត»
លោក សួង សុភ័ណ្ឌ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ដំបូង​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ ប្ដឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អភិបាល​ក្រុង​ភ្នំពេញ លោក កែប ជុតិមា រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង លោក គង់ សំអុល និង​ជា​ឧបនាយក​រដ្ឋមន្ត្រី និង​ប្ដឹង​អតីត​ស្នងការ​ក្រុង​ភ្នំពេញ លោក​ឧត្តមសេនីយ៍ទោ ទូច ណារ៉ុថ ក្រោម​បទ​អំពើ​ឃាតកម្ម​គិត​ទុក​ជា​មុន ដែល​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ៣៥៣​នាក់ រត់​ជាន់​គ្នា​ស្លាប់ និង​រង​របួស​ជិត ៤០០​នាក់ នៅ​លើ​ស្ពាន​កោះ​ពេជ្រ កាល​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០។
ការ​ស្លាប់​នោះ គឺ​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​បុណ្យ​អុំទូក សំពះ​ព្រះខែ និង​អក​អំបុក នៅ​ភ្នំពេញ។ សាលា​ដំបូង​ក្រុង​ភ្នំពេញ បាន​ចេញ​សេចក្តី​ប្រកាស​នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ កន្លង​ទៅ​នេះ​ថា តុលាការ​មិន​ចាត់​ការ​បណ្ដឹង​នេះ​ទេ ដោយ​សារ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់។
ចំពោះ​ការ​ដោះស្រាយ​សំណុំ​រឿង​ស្លាប់​ដោយ​រត់​ជាន់​គ្នា​នោះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ចេញ​សេចក្តី​សម្រេច​ជា​បន្ទាន់​មួយ​ចុះ​ថ្ងៃ​ទី២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១០ កន្លង​ទៅ បង្កើត​គណៈកម្មការ និង​អនុ​គណៈកម្មការ​មួយ ដោយ​មាន​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន និង​ជា​ឧបនាយក​រដ្ឋមន្ត្រី​ជា​ប្រធាន និង​សមាជិក​ជាច្រើន​ទៀត ដើម្បី​ស៊ើប​អង្កេត និង​ដោះស្រាយ​សំណុំ​រឿង​នេះ​រួច​ហើយ៕

2 comments:

Anonymous said...

លោកយឹម សុវណ្ណ ដែលជាអ្នកនាំពាក្យគណបក្សសម រង្សី បានមានប្រសាសន៍ថា " រឿងប្តឹងឬ
មិនប្តឹង វាជារឿងបុគ្គលសោភាន់ម្នាក់ឯង គ្មានទាក់ទងនឹងគណបក្សទេ "  ។  រឿងនេះប្រៀបដូច
ជាទូរទេះភ្លើងលោកសាភាន់ឆេះ គេមិននាំគ្នាលត់ភ្លើងទេ នាំគ្នាឈរមើលបណ្តោយឲឆេះ ដល់ខ្លាច
ឆេះឆាបដល់ក្បាលម៉ាសុីន ក៏កាត់ផ្តាច់ទូលោកសោភាន់ចោលឲឆេះតែឯង ? បើសិនជាមានអ្នក
ផ្តល់យោបល់ ជួយឃាត់ ឬ មិនរុញគូថថែម ប្រហែលជាគ្មានរឿងគួរឲរិះគន់ ព្រោះនរណាក៏ដឹង
ថាតុលាការខ្មែរទោរទៅខាងអ្នកកាន់អំណាច ។ ឬ មួយរឿងនេះបង្កឡើងដោយក្រុមលោកហុ៊ន
 សែន ដើម្បីបំបាក់មុខគណបក្សសម រង្សី ? ល្បិចយួន ?

Anonymous said...

Dictatorship rises, then falls.