ឧទាហរណ៍ ប៊ន សំណាង និង សុខ សំអឿនមិនបាន
សម្លាប់គេគឺត្រូវជាប់គុក ប៉ុន្តែអ្នកសម្លាប់គេដូច
ឈូក បណ្ឌិត ត្រូវតែរួចខ្លួន។ នេះជាច្បាប់ស្រុកខ្មែរចេញ
ជាធរមានក្នុងសតវត្សទី២០
Cambodian men jailed 20 years for union chief's murder
Cambodia’s court of appeal jailed two men for 20 years each for the 2004 assassination of a prominent trade union leader, as rights groups condemned the ruling.
A lower court jailed the men in 2005, until the Supreme Court ordered them released on bail in 2009 pending a review of the case.
Human rights campaigners and United Nations officials have complained repeatedly of procedural irregularities in the case and a lack of evidence against the men.
The UN human rights office and the International Labour Organization in 2009 said it was “beyond doubt” that there was insufficient evidence to convict them.
However, Judge Chuon Sunleng said Thursday the latest investigations had found that the men were indeed guilty, citing numerous witnesses. On top of their prison terms, he ordered them each to pay 1,000 dollars in compensation to Chea Vichea’s family.
As the judge read out the verdict, the men began to weep. “Why? Why?” Born Samnang cried. “I am not a murderer.” The men continued to sob for more than an hour as they were processed for prison.
“I can’t believe it. Now I will have to live alone with my daughter. My husband is a good man, not a killer,” Sok Sam Oeun’s wife, Neang Then said, also crying as she held her 2-year-old daughter.
Hong Kimsuon, the defence lawyer for Sok Sam Oeun, said his client and Born Samnang were innocent. “They did not commit this crime although the judge said they were guilty,” he said.
Lawyers for both men lodged appeals with the Supreme Court immediately after the verdict was announced, he added.
The government has come under criticism this year for using legal action against its critics while promoting what rights groups say is a culture of impunity for the rich and well-connected.Author: Julia Wallace
ដោយ សុខ សេរី Radio Free Asia
2012-12-27
សាលាឧទ្ធរណ៍ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ បានប្រកាសសាលដីកាផ្ដន្ទាទោសជាថ្មីឲ្យលោក សុក សំអឿន និងលោក ប៊ន សំណាង ឲ្យជាប់គុកម្នាក់ៗចំនួន ២០ឆ្នាំ ក្រោមបទចោទថាបានបាញ់សម្លាប់ប្រធានសហជីពសេរីកម្មករកម្ពុជា លោក ជា វិជ្ជា ដោយចេតនា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ កន្លងទៅនៅក្នុងទីក្រុងភ្នំពេញ។បន្ថែមលើនេះទៀត សាលាឧទ្ធរណ៍បានបង្គាប់ឲ្យលោក សុក សំអឿន និងលោក ប៊ន សំណាង រួមគ្នាសងជំងឺចិត្តជូនលោក ជា មុន្នី ប្អូនប្រុសរបស់លោក ជា វិជ្ជា ចំនួន ៤០លានរៀល ស្មើនឹង ១ម៉ឺនដុល្លារអាមេរិក។
ចៅក្រមជម្រះក្តីលោក ជួន ស៊ុនឡេង បានប្រកាសសាលដីកាបញ្ជាឲ្យកម្លាំងនគរបាលចំនួនប្រមាណ ១០នាក់ចាប់គ្រៀកលោក សុក សំអឿន និងលោក ប៊ន សំណាង ទៅផ្ដិតមេដៃទទួលស្គាល់សាលដីកានេះ ហើយកម្លាំងនគរបាលបានចាប់ខ្លួនភ្លាមៗចូលក្នុងរថយន្ត ដើម្បីនាំទៅឃុំខ្លួននៅគុកព្រៃស។
មូលហេតុដែលនាំឲ្យមានការចាប់ខ្លួនជាថ្មីនេះ គឺចៅក្រមបានសម្អាងថា ទី១ ការសម្រេចផ្ដន្ទាទោសរបស់សាលាដំបូងក្រុងភ្នំពេញ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០០៥ កន្លងទៅចាត់ទុកជាបានការ។ ទី២ ការស៊ើបអង្កេតរបស់សមត្ថកិច្ចនគរបាលលើសំណុំរឿងឃាតកម្មនេះ គឺបានធ្វើឡើងដោយម៉ត់ចត់ និង ទី៣ គំនូសព្រាងជនសង្ស័យទាំងពីរនាក់កន្លងមក គឺមានគណៈកម្មការត្រួតពិនិត្យត្រឹមត្រូវ។
ជនជាប់ចោទលោក សុក សំអឿន អាយុ ៣២ឆ្នាំ និងលោក ប៊ន សំណាង អាយុ ២៤ឆ្នាំ បានស្រែកយំអង្វរសុំឲ្យព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ជួយដោះលែងឲ្យមានសេរីភាពវិញ៖ «ធ្វើបាបតទៀតហើយ។ យល់ទេថាវាអយុត្តិធម៌ខ្លាំងណាស់សម្រាប់ខ្ញុំ។ ខ្ញុំមិនមែនជាឃាតករទេ។ សម្ដេចតា អង្គព្រះមហាក្សត្រ សម្ដេចតេជោ និងលោកជំទាវជួយដោះលែង កូនចៅមិនដឹងអីទេ»។
ភរិយារបស់លោក សុក សំអឿន អ្នកស្រី នាង ថេន អាយុ ៣០ឆ្នាំ ដែលកំពុងតែពរកូនស្រីអាយុ ២ឆ្នាំ បាននិយាយទាំងសម្រក់ទឹកភ្នែកប្រាប់អ្នកកាសែតថា អ្នកស្រីខកចិត្តយ៉ាងខ្លាំងចំពោះសាលដីកាយ៉ាងអយុត្តិធម៌នេះ៖ «ស្វាមី ខ្ញុំមនុស្សល្អ ស្លូតត្រង់ណាស់ រស់នៅជាមួយគ្នាមិនដែលធ្វើបាបប្រពន្ធ មិនដែលធ្វើបាបអ្នកជិតខាងទេ។ មនុស្សគាត់ស្លូតត្រង់ណាស់ សុំឲ្យព្រះមហាក្សត្រជួយប្ដីខ្ញុំ»។
ប្រធានក្រុមអ្នកស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត ដែលបានតាមដានសំណុំរឿងនេះកន្លងមក បានមានប្រសាសន៍នៅសាលាឧទ្ធរណ៍ថា នេះជាសាលក្រមអាក្រក់មួយសម្រាប់លោក សុក សំអឿន និងលោក ប៊ន សំណាង៖ «សង្គម ស៊ីវិល យើងចាត់ទុកថាជនទាំងពីរនាក់នេះ គឺជាឃាតកសិប្បនិមិត្តដដែល ហើយជាអ្នកដែលមិនបានប្រព្រឹត្តទោសកំហុសដូចការចោទប្រកាន់ទេ។ នេះជាភាពអយុត្តិធម៌សម្រាប់លោក ជា វិជ្ជា និងក្រុមគ្រួសារនៅតែរកការពិត និងឃាតកពិតប្រាកដនៅតែមិនទាន់ឃើញ»។
ទាក់ទងនឹងបញ្ហានេះ មេធាវីរបស់លោក សុក សំអឿន លោក ជុំ សុវណ្ណលី បានមានប្រសាសន៍ថា លោកប្ដឹងសារទុក្ខទៅតុលាការកំពូលជាថ្មីឆាប់ៗនេះ ជំទាស់នឹងសាលដីកានេះ៖ «បាទ ប្ដឹង ២ចំណុចទាក់ទងដីកាសម្រេចឃុំ ហើយនិងសាលដីកាសាលាឧទ្ធរណ៍»។
លោក សុក សំអឿន និងលោក ប៊ន សំណាង ត្រូវបានសាលាដំបូងក្រុងភ្នំពេញ បានកាត់ទោសម្តងហើយកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០០៥ កន្លងទៅ ឲ្យជាប់គុកម្នាក់ៗ ២០ឆ្នាំ ក្រោមបទចោទថា បានបាញ់សម្លាប់លោក ជា វិជ្ជា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ កន្លងទៅ នៅក្នុងទីក្រុងភ្នំពេញ។ ក្រោយមក សាលាឧទ្ធរណ៍ធ្លាប់បានតម្កល់សាលក្រមនេះថាជាបានការម្តងហើយ ក៏ប៉ុន្តែតុលាការកំពូលបានសម្រេចដោះលែងលោក សុក សំអឿន និងលោក ប៊ន សំណាង ឲ្យមានសេរីភាពនៅក្រៅឃុំបណ្ដោះអាសន្ន កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ កន្លងទៅ។
នៅពេលនោះ តុលាការកំពូលក៏បានសម្រេចចាត់របៀបជាថ្មី ដើម្បីឲ្យសាលាឧទ្ធរណ៍ស៊ើបអង្កេតបន្ថែម ដោយសារតែការស៊ើបអង្កេតរបស់នគរបាលកន្លងមកនៅមានចន្លោះប្រហោង ច្រើន។
កន្លងមក សកម្មជនការពារសិទ្ធិមនុស្សជាតិ និងអន្តរជាតិ រាប់ទាំងព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ បានចាត់ទុកថា លោក សុក សំអឿន និងលោក ប៊ន សំណាង គឺជាឃាតកសិប្បនិម្មិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ឧទាហរណ៍ ប៊ន សំណាង និង សុខ សំអឿនមិនបាន
សម្លាប់គេគឺត្រូវជាប់គុក ប៉ុន្តែអ្នកសម្លាប់គេដូច
ឈូក បណ្ឌិត ត្រូវតែរួចខ្លួន។ នេះជាច្បាប់ស្រុកខ្មែរចេញ
ជាធរមានក្នុងសតវត្សទី២០
មតិ
ចុចត្រង់នេះដើម្បីបន្ថែមយោបល់របស់អ្នក