Nuon Chea's lawyer, Michiel Pestman, was expelled from court after he asked about the K-5 Plan, a plan devised in the 1980s to build the dams, trenches and bamboo fences to stop the Cambodian guerrilla from infiltrating the interior of Cambodia, where hundreds of thousands of Khmer workers were killed by landmines and died by sickness, exhaustion and people blamed this on Hun Sen who was the prime minister at the time.
ដោយ ខែ សុណង
2012-12-13 RFA
ប្រធានអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម
បណ្ដេញមេធាវីអន្តរជាតិរបស់ជនជាប់ចោទ នួន ជា
ចេញពីបន្ទប់សវនាការភ្លាមៗ នៅថ្ងៃទី១៣ ខែធ្នូ
បន្ទាប់ពីមេធាវីរូបនោះ
បានជជីកសួរសាក្សីអំពីរឿងជម្លៀសប្រជាជនចេញពីទីក្រុង
ការកែនពលរដ្ឋទៅកាប់ព្រៃតាមព្រំដែនខ្មែរ-ថៃ "ក៥" នៅឆ្នាំ១៩៨០
និងដេញដោលទៅដល់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបច្ចុប្បន្ន។
មន្ត្រីអង្គការមិនមែនរដ្ឋាភិបាលដែលឃ្លាំមើលដំណើរការនៃការ
សាលាក្ដីខ្មែរក្រហម
បានរិះគន់ទៅប្រធានអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម
ដែលបានបណ្ដេញមេធាវីអន្តរជាតិរបស់ ជនជាប់ចោទ នួន ជា
ចេញពីបន្ទប់សវនាការ ថាបានបង្ហាញពីភាពមិនឯករាជ្យ និងលម្អៀង។
មន្ត្រីកម្មវិធីនៃគម្រោងយុត្តិធម៌នៅកម្ពុជា លោក ឡុង បញ្ញាវុឌ្ឍ
មានប្រសាសន៍នៅថ្ងៃទី១៣ ធ្នូ ថា
លោកយល់ស្របចំពោះប្រធានអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរ
ក្រហម លោក និល ណុន ដែលថា ការជជីកសួររបស់លោក អេនឌ្រូ អ៊ីននូហ្ស៊ី
(Andrew Ianuzz)iមេធាវីអន្តរជាតិរបស់ជនជាប់ចោទ នួន ជា ទៅសាក្សីឈ្មោះ
ខាំ ផាន់ ហៅ ផាន វ៉ាន
ដែលជាអតីតអ្នកនាំសារឲ្យកម្មាភិបាលជាន់ខ្ពស់ក្នុងសម័យខ្មែរ
ក្រហម
ថាមិនជាប់ពាក់ព័ន្ធទៅនឹងអ្វីដែលសាលាដំបូងកំពុងតែសួរដេញដោល
នោះទេ។ ប៉ុន្តែលោកថា
ចៅក្រមដែលជាប្រធានជំនុំជម្រះគួរពិចារណាចំពោះការជជីកសួររបស់
មេធាវីរូបនោះដែលជាប់ពាក់ព័ន្ធនឹងសំណុំរឿង០០៥។
ការបណ្ដេញមេធាវីចេញពីបន្ទប់សវនាការ
បានកើតឡើងនៅពេលដែលមេធាវីរូបនេះបានសួរដេញសាក្សីមួយរូបឈ្មោះ
ខាំ ផាន់ ហៅ ផាន វ៉ាន អំពីសក្ខីកម្មនានា
ដែលលើកឡើងប្រឆាំងនឹងកូនក្ដីរបស់ខ្លួន គឺលោក នួន ជា
នៅក្នុងសវនាការសាលាក្ដីខ្មែរក្រហមលើសំណុំរឿង០០២។
លោក អេនឌ្រូ អ៊ីននូហ្ស៊ី មេធាវីរបស់ជនជាប់ចោទ នួន ជា
បានព្យាយាមជជីកសួរទៅសាក្សីនោះ
ថាតើស្គាល់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបច្ចុប្បន្ន
គឺលោក គាត ឈន់ បានធ្វើការជាមួយ អៀង សារី ថា ជានរណាដែរទេ?
ក្រៅពីនោះមេធាវីដដែលបានជជីកសួរថា តើលោកនៅចាំទេ
អំពីរឿងការកែនពលរដ្ឋទៅ "ក៥"
ដែលកើតឡើងនៅភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា នៅឆ្នាំ១៩៨០។
ប៉ុន្តែត្រូវបានប្រធានអង្គជំនុំជម្រះហាមមិនឲ្យសាក្សីឆ្លើយតបនោះ
ទេ។
ប្រធានអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម លោកចៅក្រម
និល ណុន បានប្រកាសបណ្ដេញ
និងបញ្ជាឲ្យកងសន្តិសុខនាំមេធាវីរូបនេះចេញពីបន្ទប់សវនាការភ្លាម
ដោយផ្អែកលើវិធានផ្ទៃក្នុងស្ដីពីកំហុសវិជ្ជាជីវៈរបស់មេធាវី
ដោយសារតែមិនស្ដាប់ប្រធានជំនុំជម្រះ។
នេះជាលើកទី១ហើយដែលប្រធានអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដី
ខ្មែរក្រហម បានដេញលោក អេនឌ្រូ អ៊ីននូហ្ស៊ី
មេធាវីអន្តរជាតិរបស់ជនជាប់ចោទ នួន ជា ចេញពីអង្គជំនុំជម្រះ។
កន្លងមក លោក និល ណុន ធ្លាប់បានព្រមានប្ដឹងចំពោះអប្បកិរិយារបស់គាត់
ថាមិនស្ដាប់បង្គាប់នៅក្នុងពេលជំនុំជម្រះ៕
4 comments:
Court is stepin's stools of hun cent you can't ask anything that related to hun's dirty works or related to hanoi dirty works.
Hanoi would be please to see this result,as the court in Phnom Penh try to cover up its dirty crime in the 80's. K5 plan was Hanoi way of killing Khmer people,by forcing civilian from across the country to the area,where the Khmer Rouge resistant forces laid land mines,as a result thousand of young civilians were killed or losing their legs.
Did Hanoi tried to save us from genocidal Khmer Rouge,if so why did they sent unarmed civilians to,where the Khmer Rouge defense lines?
The answer is Hanoi invasion was interest more of our land than to save our people from genocide.
Another question what sort of court system do they have?,where defense layer can't ask this related crime.Those who try to cover up this crime aren't they criminal themselves?
Welcome to the kingdom of wonder and welcome to the museum of ignorance.
True Khmer
Hun Sen owns the Cambodia courts.
His courts are nothing but a joke, and so is
his Prime Ministership !!!!
I knew the KR court is never be independent because it is located in Cambodia under Hun Sen's tight control. I supported this court from the beginning, but now I think it is a waste of money. The money spent for this court should have been better used for Cambodia development or on health or social issues. The ex-KR leaders should be just tried in a normal, established court so not much money will be spent and the process will be finished quicker.
Post a Comment