A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 1 December 2012

Khieu Kanharith: Cambodia has hired lawyers and prepared legal arguments for Preah Vihear temple case to present to the ICJ in The Hague which will begin hearing in April 2013 លោក ខៀវ កាញ៉ារីទ្ធ៖ កម្ពុជា ត្រៀមអ្នកច្បាប់ និងទឡ្ហីករណ៍រួច ជាស្រេចសម្រាប់ បកស្រាយនៅ ក្រុងឡាអេ


Photo by DAP-News
Photo by DAP-News
          Information MInister speaking in a press conference this morning, 1st December 2012.
 
Saturday, 01 December 2012 ដោយ ៖ ដើមអម្ពិល(DAP): ID-078

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួង ព័ត៌មាន និងជាអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា លោក ខៀវ កាញ៉ារីទ្ធ បានមានប្រសាសន៍ថា កម្ពុជា បានត្រៀមរួចហើយ ចំពោះអ្នកច្បាប់ និងទឡ្ហីករណ៍ សម្រាប់តតាំងជាមួយ ភាគីថៃនៅតុលាការ អន្តរជាតិក្រុងឡាអេ (ICJ) រឿងដែលកម្ពុជា ស្នើឲ្យបកស្រាយឡើងវិញ នូវសាលក្រមឆ្នាំ១៩៦២ ចំពោះ ករណីប្រាសាទ ព្រះវិហារ របស់ខ្មែរ។
មានប្រសាសន៍ប្រាប់ដល់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១២ នាភោជនីយដ្ឋាន ផាក់កាហ្វេ បន្ទាប់ពីចូលរួម ជាអធិតីនៃសន្និសីទ សារព័ត៌មាន និងពិធី បើកវគ្គ បណ្តុះបណ្តាល រយៈពេលខ្លី ស្តីពីវិជ្ជាជីវៈ សារព័ត៌មានមួយថា តុលាការក្រុងឡាអេ នឹងចាប់ផ្តើមបកស្រាយ សាលក្រម ឡើងវិញ នៅក្នុងកំឡុងខែមេសា ឆ្នាំ២០១៣ ខាងមុខនេះ តបទៅនឹងសំណើ របស់កម្ពុជា ទាក់ទង់នឹងប្រាសាទ ព្រះវិហារ របស់ខ្មែរ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ អំពីអត្ថន័យទាំងឡាយ កាលនោះ។
លោក ខៀវ កាញ៉ារីទ្ធបានបញ្ជាក់ថា "ការបន្តឲ្យតុលាការ(ICJ) បកស្រាយឡើងវិញ នូវសេចក្តីសម្រេច កាលពីឆ្នាំ១៩៦២ ដែលការផ្អែកហ្នឹង គឺទៅលើផែនទី។ យើងបាន ត្រៀម រួចគ្រប់គ្រាន់ហើយ ចំពោះការងារនេះ....."។
កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១១ កម្ពុជា បានស្នើឲ្យតុលាការ ក្រុងឡាអេ បកស្រាយ ឡើងវិញនូវ សាលក្រមរបស់ខ្លួនទាក់ទង នឹងប្រាសាទព្រះវិហារ ដែលនៅជាប់ នឹង ព្រំដែននៃ ប្រទេសថៃ បន្ទាប់ពីប្រទេសថៃ មាន អាប់ភីស៊ីត វីចាជីវា ញាំញីនិងឈ្លានពាន ទឹកដីខ្មែរ កន្លងទៅនេះ។
កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១កន្លងទៅដែរ តុឡាការក្រុងឡាអេ បានចេញសាលក្រម បន្ទាន់មួយដើម្បីឲ្យ កម្ពុជានិងប្រទេសថៃ ដកកងទ័ពចេញពី តំបន់ ប្រាសាទព្រះវិហារ របស់ខ្មែរជា បណ្តោះអាសន្ន ហើយឲ្យដាក់អ្នក សង្កេតការណ៍ ឃ្លាំមើលផងដែរ។ ក៏បុន្តែសម្រាប់អ្នក សង្កេតការណ៍វិញ រហូតមកដល់ពេលនេះ ពុំមានវត្តមានឡើយ ពោលដោយសារ តែភាគីថៃ ជាអ្នកហាមប្រាម មិនព្រមឲ្យមាន។
កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២នេះផងដែរ ភាគីកម្ពុជា និងភាគីថៃ បានដកកងទ័ព មួយចំនួនចេញពី តំបន់ប្រសាទ ព្រះវិហាររបស់ខ្មែរ ដោយឯកតោភាគី ដែល ការដកនេះគឺធ្វើ ទៅតាមសេចក្តីសម្រេច របស់តុលាការក្រុងឡាអេ កាលពីខែកក្កដា ឆ្នាំ២០១១។
ចំពោះការបកស្រាយ សាលក្រមឡើងវិញ ដែលនឹងប្រព្រឹត្ត ឡើងនៅខែមេសា ឆ្នាំ២០១៣ ខាងមុខ គេរំពឹងថា កម្ពុជានឹងនៅតែទទូល ជ័យជំនះដដែល ពីព្រោះនេះ គ្រាន់តែការ បកស្រាយ សាលក្រម ឡើងវិញប៉ុណ្ណោះ មិនមែនជាការកាត់ក្តី ឡើងវិញឡើយ ៕
-----------------------------------------------------------------
សំណុំរឿង​ប្រាសាទព្រះវិហារ នឹង​ត្រូវ​តុលាការ​យុត្តិធម៌​អន្តរជាតិ ទី​ក្រុងឡាអេ បើកសវនាការ នៅ​ខែ​មេសា
(ថ្ងៃទី 1 ធ្នូ 2012,) | ដោយ: លី សិលា Cambodia Express News
សំណុំរឿង​ប្រាសាទព្រះវិហារ នឹង​ត្រូវ​តុលាការ​យុត្តិធម៌​អន្តរជាតិ ទី​ក្រុងឡាអេ បើកសវនាការ នៅ​ខែ​មេសា
សំណុំរឿង​ប្រាសាទព្រះវិហារ នឹង​ត្រូវ​តុលាការ​យុត្តិធម៌​អន្តរជាតិ ទី​ក្រុងឡាអេ បើកសវនាការ នៅ​ខែ​មេសា
ភ្នំពេញ: តុលាការ​យុត្តិធម៌​អន្តរជាតិទី​ក្រុងឡាអេ ICJ បាន​កំណត់​ថា នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​បណ្តឹង​របស់​កម្ពុជា ដែល​ទាមទារ​ឲ្យ​បកស្រាយ​សាលក្រម ឆ្នាំ​១៩៦២ ស្តីពី សំណុំ​រឿង​ព្រះវិហារ ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៣​។ សំណុំរឿង​ក្តី​នោះ ត្រូវបាន​ភាគី​កម្ពុជា ដាក់ពាក្យ​​បណ្តឹង​ទៅ​កាន់​តុលាការ​ឡាអេ ក្រោយ​ពី​កងទ័ព​ថៃ បាន​បើក​​ការ​វាយ​ប្រហារ​ជាច្រើនលើកនៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ ព្រោះ​ថៃ សំអាងថា ទឹក​ដី​ទំហំ ៤,៦ គីឡូម៉ែត្រ​ក្រឡា នៅជាប់​ប្រាសាទព្រះវិហារ ជា​ទឹកដី​របស់​ខ្លួន​។​

​តុលាការ​យុត្តិធម៌​អន្តរជាតិ ទី​ក្រុងឡាអេ បាន​ចេញ​សេចក្តីប្រកាស កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១២ ដោយ​បញ្ជាក់​ថា សវនាការ​ដែល​នឹង​បើក​ធ្វើនៅ​ទីស្នាក់ការ​របស់​តុលាការ នៅ​វិមាន​សន្តិភាព ក្នុង​ទីក្រុង​ឡាអេ ប្រទេស​ហូ​ឡង់ ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៣ គឺ​មាន​ភាគី​កម្ពុជា ជា​ដើមបណ្តឹង និង​ភាគី​ថៃ ដែល​ជា​ចុង​ចម្លើយ នឹង​ត្រូវ​ឡើង​ថ្លែង​ការពារ​ខ្លួន​ម្នាក់​ម្តង​។ ការឆ្លើយ​ការពារ​ខ្លួន​ដោយ​ផ្ទាល់មាត់​នោះ នឹង​ត្រូវ​ធ្វើឡើង​ជា​ពីរ​ជុំ​។​

​ សេចក្តីប្រកាស​លើក​ឡើង​ថា ការឆ្លើយបំភ្លឺ​ផ្ទាល់មាត់នៅ​ជុំទីមួយ គឺ​ធ្វើឡើង​នៅ​ថ្ងៃ​ចន្ទ ទី​១៥ ខែ​មេសា ឆ្នាំ​២០១២ ដោយ​ភាគី​កម្ពុជា​។ ចំណែក​នៅ​ថ្ងៃ​ពុធ ទី​១៧ ខែ​មេសា ឆ្នាំ​២០១៣ ជា​វេន​របស់​ភាគី​ថៃ​។​

​ សេចក្តីប្រកាស លើកឡើងថា ការឆ្លើយបំភ្លឺ​ផ្ទាល់មាត់​ជុំ​ទី​ពីរ ធ្វើឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែ​មេសា ឆ្នាំ​២០១៣ ជា​វេន​របស់​ភាគី​កម្ពុជា ចាប់ពី​ម៉ោង​៣ ដល់​ម៉ោង ៥ រសៀល​។ ចំណែក​នៅ​ថ្ងៃ​សុក្រ ទី​១៩ ខែ​មេសា ឆ្នាំ​២០១៣ គឺ​ភាគី​ថៃ ត្រូវ​ផ្តល់​អំណះអំណាង​ផ្ទាល់មាត់ ចាប់ពី​ម៉ោង ៣ ដល់​ម៉ោង ៥​រសៀល​។​

​ តុលាការ​ក្រុងឡាអេ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ភាគី​កម្ពុជា និង​ថៃ សុទ្ធតែ​បាន​បញ្ជូន​សារ​ណា​ជា​លាយលក្ខណ៍អក្សរ ការពារ​ជំហរ​រៀងៗ​ខ្លួន ទៅតាម​កាលបរិច្ឆេទ ដែល​បាន​កំណត់​រួចរាល់​អស់ហើយ​។

​សូម​រម្លឹកថា កម្ពុជាបាន​ដាក់​ពាក្យបណ្តឹង ទៅកាន់​តុលាការ​យុត្ដិធម៌​អន្ដរជាតិ ទី​ក្រុងឡាអេ ICJ កាលពី​ខែ​ឧសភា ឆ្នាំ​២០១១ ក្រោយ​ពី​ទាហាន​ថៃបាន​ធ្វើ​សង្គ្រាម​ច្រើនលើក​ច្រើនសាមកលើ​កម្ពុជា ពិសេស​នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ ដែល​បាន​បណ្តាលឲ្យ​ខូចខាតដោយ​គ្រាប់កាំភ្លើង​របស់​ថៃ លើ​ប្រាសាទ​ព្រះវិហារ ចាប់តាំងពី​ថៃ​បាន​លើកទ័ព​ចូល​ឈ្លានពាន​ទឹកដី​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០០៨​។​

​ក្នុង​ពាក្យបណ្តឹង កម្ពុជា​បាន​ស្នើសុំ​វិធាន​បន្ទាន់ ដើម្បី​ការពារ​ប្រាសាទ​ព្រះវិហារ ដែល​ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភពលោក និង​ស្នើសុំ​តុលាការ​យុត្តិធម៌​អន្តរជាតិ បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ លើ​រឿងក្តី​ប្រាសាទ​ព្រះវិហារ ដើម្បី​ឲ្យដឹងថា ទឹក​ដី​នៅ​ម្តុំ​ប្រាសាទ​ព្រះវិហារ ដែល​ថៃ​អះអាងថាមាន​ទំហំ ៤,៦ គីឡូម៉ែត្រ នៅជាប់​នឹង​ប្រាសាទ​ព្រះវិហារ ជា​ទឹកដី​របស់​កម្ពុជា ឬក៏​ជា​របស់​ថៃ​?​។​

​ តាមរយៈ​ពាក្យបណ្តឹង​នោះ នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១១ តុលាការ​យុត្តិធម៌​អន្តរជាតិ ទី​ក្រុងឡាអេ ICJ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ភាគី​កម្ពុជា និង​ថៃ ដក​កងទ័ព ចេញពី​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ ដែល​ត្រូវបាន​កំណត់ថា ជា​តំបន់​គ្មាន​កងទ័ព​បណ្តោះអាសន្ន ទំហំ​ជាង ១៧ គីឡូម៉ែត្រ​ក្រឡា​។​

​ រហូត​ដល់​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១២ ទើប​មាន​ការកែសម្រួល​កងទ័ព​រៀងៗ​ខ្លួន រវាង​កម្ពុជានិង​ថៃ ដកចេញ​ពី​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ ដោយ​ជំនួស​នូវ​កង​នគរបាលជាតិ ដើម្បី​ឈរជើង​នៅ​តំបន់​គ្មាន​កងទ័ព​បណ្ដោះអាសន្ន​។

​ការប្រឈមមុខ​ ដោយ​អាវុធ និង​ស្នួរ​កាំភ្លើង​រវាង​កម្ពុជានិង​ថៃ ក៏​បាន​ស្ងប់ស្ងាត់ ចាប់តាំងពី​កម្ពុជា ដាក់​ពាក្យបណ្តឹង​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ទី​ក្រុងឡាអេ ខណៈ​ដែល​ប្រទេស​ថៃ បាន​បោះឆ្នោត​ជ្រើសតាំង​រដ្ឋាភិបាល​ថ្មី ដែល​ដឹកនាំ​ដោយ​លោកស្រី យ៉ីង​ឡាក់ ស៊ីណា​វ៉ាត់ កាលពី​ខែ​កក្កដា ឆ្នាំ​២០១១៕​ S 

1 comment:

Anonymous said...
This comment has been removed by a blog administrator.