A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 3 December 2012

International Court of Justice will begin hearing in April 2013 on Preah Vihear case with Thailand តុលាការ​យុត្តិធម៌​អន្តរជាតិ​គ្រោង​បើក​សវនាការ​ពី​សាល​ដីកា​ប្រាសាទ​ព្រះវិហារ

International Court of Justice will begin hearing in April 2013 on Preah Vihear case with Thailand.

ដោយ យន់ សាមៀន 2012-12-01 RFA

តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) គ្រោង​នឹង​បើក​សវនាការ​បកស្រាយ​សាល​ដីកា​តុលាការ​សម្រេច​កាល​ពី​ខែ​មិថុនា ឆ្នាំ​១៩៦២ ទាក់​ទង​នឹង​ប្រាសាទ​ព្រះវិហារ តាម​សំណើ​របស់​ភាគី​កម្ពុជា។

RFA/Hang Savyouth
ក្រុម​មន្ត្រី​នគរបាល​ជាន់​ខ្ពស់​ខ្មែរ​ ពិនិត្យ​មើល​ថ្ម​ប្រាសាទ​ព្រះវិហារ ដែល​បាក់​បែក​ដោយសារ​តែ​គ្រាប់​កាំភ្លើង​ថៃ​បាញ់​ចំ កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១១។ Cambodia police and military officers inspected damages to the temple caused by Thai shells fired during the 5th April 2011 armed clashes with Cambodian troops.

សវនាការ​នេះ​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី១៥ ដល់​ថ្ងៃ​ទី១៩ មេសា ឆ្នាំ​២០១៣ នៅ​ឯ​វិមាន​សន្តិភាព​ទីក្រុង​ឡាអេ ប្រទេស​ហូល្លង់។ តុលាការ​នឹង​បើក​ឱកាស​ឲ្យ​ភាគី​ដើម​បណ្ដឹង​កម្ពុជា និង​ចុង​ចោទ​ថៃ បកស្រាយ​ជា​ពីរ​វគ្គ​ដោយ​ឡែក​ពី​គ្នា​ក្នុង​រយៈពេល ៥​ថ្ងៃ​នោះ ប៉ុន្តែ​តុលាការ​មិន​ទាន់​ប្រកាស​នៃ​កាល​បរិច្ឆេទ​ចេញ​សាល​ដីកា​នៅ​ឡើយ​ទេ។
កម្ពុជា កាល​ពី​ថ្ងៃ​ទី២៨ មេសា ឆ្នាំ​២០១១ បាន​ដាក់​ពាក្យ​បណ្ដឹង​មួយ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ដើម្បី​បកស្រាយ​សាល​ដីកា​តុលាការ កាល​ពី​ឆ្នាំ​១៩៦២ ស្ដីពី​ប្រាសាទ​ព្រះវិហារ។ នៅ​ថ្ងៃ​ដដែល​នោះ កម្ពុជា ក៏​បាន​ស្នើសុំ​ឲ្យ​តុលាការ​ចេញ​សេចក្តី​សម្រេច​វិធានការ​បណ្ដោះ​អាសន្ន ឲ្យ​ទាហាន​ថៃ ដក​ចេញ​ពី​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ ដែល​តុលាការ​បាន​កំណត់​ជា​ទឹក​ដី​របស់​ខ្មែរ។
មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​បកស្រាយ​សាល​ដីកា​ឆ្នាំ​១៩៦២ នឹង​គ្មាន​អ្វី​ប្រែប្រួល​ទៅ​នឹង​ខ្លឹមសារ​សាល​ដីកា​តុលាការ​ចេញ​កាល​ពី​ ឆ្នាំ​១៩៦២ ឡើយ។ លោក​បន្ត​ថា ការ​បកស្រាយ​ចុង​ក្រោយ​នឹង​ជំរុញ​ឲ្យ​ភាគី​ថៃ គោរព​សាល​ដីកា​ឆ្នាំ​១៩៦២។
ជម្លោះ​ព្រំដែន​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ បាន​បណ្ដាល​ឲ្យ​ទាហាន​កម្ពុជា និង​ថៃ បាន​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​ជាច្រើន​លើក នាំ​ឲ្យ​ទាហាន​ទាំង​សង​ខាង​ស្លាប់ និង​រង​របួស។ បច្ចុប្បន្ន ស្ថានភាព​តាម​ព្រំដែន​មាន​ភាព​ធូរ​ស្រាល ហើយ​កងទ័ព​ទាំង​ពីរ​បាន​ដក​ចេញ​ពី​តំបន់​គ្មាន​យោធា​បណ្ដោះ​អាសន្ន កំណត់​ដោយ​តុលាការ​យុត្តិធម៌​អន្តរជាតិ រង់ចាំ​ការ​បកស្រាយ​សាល​ដីកា​ស្ដីពី​ប្រាសាទ​ព្រះវិហារ៕

No comments: