PHNOM PENH (The Cambodia Herald) - Human rights worker Chan Soveth
appeared in court Monday to answer questions about his alleged role in a
secession attempt in Kratie province earlier this year.
Hundreds of supporters from two property development sites and other communities gathered at the court.
Chan Soveth, who works for the Cambodian Human Rights and Development Association (Adhoc) was accused in July of offering aid to land protestors in Kratie.
Hundreds of supporters from two property development sites and other communities gathered at the court.
Chan Soveth, who works for the Cambodian Human Rights and Development Association (Adhoc) was accused in July of offering aid to land protestors in Kratie.
ដោយ វណ្ណ វិចារ 2012-12-23 RFA
សកម្មជនការពារសិទ្ធិមនុស្សនៃសមាគមអាដហុក គឺលោក ចាន់ សុវ៉េត
នឹងត្រូវចូលខ្លួនទៅឆ្លើយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ
នៅរសៀលថ្ងៃច័ន្ទ ទី២៤ ធ្នូ
ពាក់ព័ន្ធនឹងសំណុំរឿងបង្កើតតំបន់អបគមន៍នៅភូមិប្រម៉ា ឃុំកំពង់ដំរី
ស្រុកឆ្លូង ខេត្តក្រចេះ។
លោក ចាន់ សុវ៉េត សកម្មជនការពារសិទ្ធិមនុស្ស
នឹងត្រូវចូលខ្លួនទៅបំភ្លឺចំពោះមុខចៅក្រមស៊ើបសួរសាលាដំបូងរាជធានី
ភ្នំពេញ។ ប៉ុន្តែសមាគមអាដហុក
មិនបានរៀបចំឲ្យមានការចូលរួមគាំទ្រណាមួយពីសំណាក់ប្រជាពលរដ្ឋ
នោះឡើយ។
មន្ត្រីជាន់ខ្ពស់របស់សមាគមអាដហុក និងលោក ចាន់ សុវ៉េត ខ្លួនឯង
សុទ្ធតែត្រៀមខ្លួនរួចជាសម្រេចដើម្បីដោះបន្ទុកឲ្យរួចពីការចោទ
ប្រកាន់ក្នុងសំណុំរឿងបង្កើតតំបន់អបគមន៍នេះ។
ប្រធានផ្នែកបច្ចេកទេសអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក លោក
នី ចរិយា មានប្រសាសន៍ថា ការចោទប្រកាន់កន្លងទៅមិនត្រឹមត្រូវនោះទេ
ព្រោះថា លោក ចាន់ សុវ៉េត មិនបានធ្វើអ្វីឲ្យផ្ទុយនឹងច្បាប់ឡើយ។
លោកបន្តថា សមាគមអាដហុក បានត្រៀមមេធាវី ៣នាក់
សម្រាប់ការពារក្តីឲ្យលោក ចាន់ សុវ៉េត តែអាដហុក
មិនបានរៀបចំឲ្យមានពលរដ្ឋគាំទ្រទេ។
លោក នី ចរិយា បញ្ជាក់ថា កន្លងទៅសង្គមស៊ីវិលនានា
និងម្ចាស់ជំនួយមានការគាំទ្រ
និងជំរុញលើកទឹកចិត្តយ៉ាងខ្លាំងក្លាដល់លោក ចាន់ សុវ៉េត ព្រោះថា
លោកបានធ្វើការងារយ៉ាងសកម្មក្នុងការជំរុញការគោរពសិទ្ធិមនុស្ស
និងនីតិរដ្ឋនៅកម្ពុជា៖ «យើងធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់
ទៅតាមនីតិវិធី
យើងមិនប្រើប្រាស់នីតិវិធីផ្សេងក្រៅពីផ្លូវច្បាប់នោះទេ។
យើងសូមអរគុណចំពោះសង្គមស៊ីវិលនានា ដែលគាំទ្រលោក ចាន់ សុវ៉េត។
យើងមានភស្តុតាងបង្ហាញចៅក្រមស៊ើបសួរពីសកម្មភាពរបស់អាដហុក និងលោក
ចាន់ សុវ៉េត ថាមិនមានអ្វីផ្ទុយនឹងច្បាប់ទេ»។
លោក នី ចរិយា បន្តថា កាលពីពេលថ្មីៗនេះ សហគមន៍អឺរ៉ុប
បានបញ្ជាក់ពីការគាំទ្រចំពោះសកម្មភាពអាដហុក តែក៏មិនបានបញ្ជាក់ថា
នឹងមានចំណាត់ការយ៉ាងណាចំពោះករណីលោក ចាន់ សុវ៉េត ដែរ។
ទន្ទឹមនឹងនេះ អនុប្រធានផ្នែកដីធ្លីរបស់សមាគមអាដហុក លោក ចាន់
សុវ៉េត មានប្រសាសន៍ថា មកដល់ថ្ងៃនេះ
លោកនៅតែមានការព្រួយបារម្ភចំពោះចំណាត់ការរបស់តុលាការ
តែលោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីបំភ្លឺចំពោះមុខចៅក្រម
ស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ លោកបន្តថា ទាំងសមាគមអាដហុក
និងរូបលោកផ្ទាល់ ចង់បាននូវភាពស្អាតស្អំ
និងយុត្តិធម៌ប្រកបដោយស្មារតីទន់ភ្លន់។
លោក ចាន់ សុវ៉េត
បញ្ជាក់ថា លោកមិនអាចទទួលយកបានឡើយនូវការចោទប្រកាន់ទាំងឡាយ
ដែលលើកឡើងផ្ទុយនឹងច្បាប់ប្រទេសកម្ពុជា៖ «ថ្ងៃច័ន្ទ គឺថ្ងៃ២៤
អ៊ីចឹងគិតថា ខ្ញុំគ្មានអីចាប់អារម្មណ៍ប្លែកខុសពីធម្មតាទេ។
ការសង្ស័យការចោទប្រកាន់ហ្នឹង ទាំងខ្ញុំ ទាំងសង្គមស៊ីវិល
ទាំងអស់គ្នាហ្នឹង ពិតជាទទួលយកអត់បានទេ។
ជុំវិញបញ្ហាហ្នឹងសមាគមអាដហុក ប្រកាន់ជំហរទន់ភ្លន់ ឯករាជ្យ
យកច្បាប់ជាធំ។ យើងធ្វើការងារដើម្បីពង្រឹងច្បាប់ទាំងអស់គ្នា
ហើយបើការអនុវត្តច្បាប់មិនស្របនឹងនីតិវិធី
នឹងនាំឲ្យប៉ះពាល់ដល់សិទ្ធិបុគ្គល»។
ទាក់ទិនសំណុំរឿង
បង្កើតតំបន់អបគមន៍នេះ តុលាការរាជធានីភ្នំពេញ
បានសម្រេចដាក់ទោសមនុស្សជាច្រើននាក់រួចទៅហើយ រាប់ទាំងលោក ម៉ម
សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ ឲ្យជាប់គុក ២០ឆ្នាំ។ ការសម្រេចនេះ
ធ្វើឲ្យមជ្ឈដ្ឋានជាតិ អន្តរជាតិ ស្ទើរពាសពេញពិភពលោក
រាប់ទាំងប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama)
ជំរុញរដ្ឋាភិបាលកម្ពុជា ឲ្យគោរពសិទ្ធិមនុស្ស
និងទាមទារឲ្យមានប្រព័ន្ធតុលាការឯករាជ្យ។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជា
តែងតែបដិសេធថា តុលាការកម្ពុជាឯករាជ្យ
និងមិនស្ថិតក្រោមឥទ្ធិពលនយោបាយ។
ទោះយ៉ាងណាក្តី ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ
មានប្រសាសន៍ថា
លោកនឹងចាត់ចែងឲ្យមានក្រុមការងារចុះឃ្លាំមើលដំណើរការសាកសួរលោក
ចាន់ សុវ៉េត នៅតុលាការ។ លោកបន្តថា
រដ្ឋាភិបាលព្យាយាមប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីគាបសង្កត់បំបាក់
សំឡេងប្រឆាំង និងបំបាក់ស្មារតីរបស់ក្រុមអង្គការសង្គមស៊ីវិល។
លោក អ៊ូ វីរៈ ប្រៀបធៀបថា លោក ចាន់ សុវ៉េត ខិតខំធ្វើការងារយ៉ាងច្រើន
តែបែរជាត្រូវព្រះរាជអាជ្ញាចោទប្រកាន់ផ្ទុយពីលោក ឈូក បណ្ឌិត
ដែលបាញ់កម្មការិនីឲ្យរបួស ហើយបែរជាត្រូវរួចខ្លួនទៅវិញ៖
«រឿងរ៉ាវលោក ចាន់ សុវ៉េត ហ្នឹង
ជាការគំរាមកំហែងមួយសម្រាប់អង្គការសង្គមស៊ីវិល។
យើងចាំមើលអង្គការសង្គមស៊ីវិលហ្នឹងមានការភ័យខ្លាច
ហើយការងារការជំរុញការគោរពសិទ្ធិមនុស្ស
និងលទ្ធិប្រជាធិបតេយ្យនឹងធ្លាក់ចុះ»។
លោក អ៊ូ វីរៈ បន្តថា
ក្នុងនាមជាពលរដ្ឋមិនត្រូវឱបដៃឈរមើលរឿងរ៉ាវអយុត្តិធម៌ឡើយ
គឺទាំងអស់គ្នាត្រូវជំរុញយ៉ាងណាឲ្យមានការគោរពសិទ្ធិមនុស្ស
និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ឆែ វីរៈ នៅដើមខែធ្នូ
បានចេញដីកាកោះហៅថ្មីមួយទៀតទៅលោក ចាន់ សុវ៉េត
ឲ្យចូលខ្លួននៅថ្ងៃច័ន្ទ ទី២៤ ធ្នូ ឆ្នាំ២០១២
ទាក់ទងទៅនឹងការចោទប្រកាន់ពីបទផ្ដល់ជំនួយដល់ចារី
ឬផ្ដល់ជំនួយដល់អ្នកប្រព្រឹត្តបទល្មើសតាមមាត្រា ៥៤៤
នៃក្រមព្រហ្មទណ្ឌដែលទាក់ទងរឿងទំនាស់ដីរវាងប្រជាពលរដ្ឋជាមួយ
រដ្ឋាភិបាលនៅខេត្តក្រចេះ បន្ទាប់ពីលោក ចាន់ សុវ៉េត
ខកខានចូលខ្លួនទៅបំភ្លឺតាមការកោះហៅកាលពីថ្ងៃទី២៤ ខែសីហា
ម្ដងរួច ដោយសារតែលោកជាប់បេសកកម្មទៅក្រៅប្រទេស។
ក្នុងរឿងក្តីបង្កើតតំបន់អបគមន៍នេះ
តុលាការបានសម្រេចដាក់គុកលោក ម៉ម សូណង់ដូ
និងពលរដ្ឋមួយចំនួនរួចទៅហើយ
ដែលធ្វើឲ្យអង្គការការពារសិទ្ធិមនុស្សគណបក្សនយោបាយ និងសហភាពអឺរ៉ុប
បានថ្លែងការណ៍ផ្ទាល់មាត់
និងថ្លែងការណ៍ជាលាយលក្ខណ៍អក្សរថ្កោលទោសតុលាការកម្ពុជា។
តាមសេចក្ដីថ្លែងការណ៍ករណីកាត់ទោសលោក ម៉ម សូណង់ដូ
ប៉ះពាល់ដល់សិទ្ធិសេរីភាពបញ្ចេញមតិ
និងប៉ះពាល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ប៉ុន្តែរដ្ឋាភិបាលដែលបានបញ្ជាឲ្យកងកម្លាំងបាញ់រះលើពលរដ្ឋហើយ
បណ្ដាលឲ្យកុមារីម្នាក់ឈ្មោះ ហេង ចន្ថា
រងគ្រោះរហូតបាត់បង់អាយុជីវិតមិនបានចេញមុខទទួលខុសត្រូវនោះឡើយ
ហើយបង្វែរការទទួលខុសត្រូវទៅលើលោក ម៉ម សូណង់ដូ ទៅវិញ។
ក្រុមអ្នកវិភាគបញ្ហាសង្គមយល់ថា
ដើម្បីការពារកេរ្តិ៍ឈ្មោះតុលាការរាជធានីភ្នំពេញ
ត្រូវតែផ្ដល់យុត្តិធម៌ជូនលោក ចាន់ សុវ៉េត បើពុំដូចនោះទេ
កម្ពុជានឹងមានកេរ្តិ៍កាន់តែអសោចថែមទៀត
បណ្ដាលមកពីតុលាការមិនយុត្តិធម៌៕
2 comments:
police make sure this guy, will not run away from the law's
don't say it intimidated by government, if found guilty
It is the persecution of government critics who see the corruption and human rights abuses committed by Hun sen and the government. Chan Soveth is one of the best and bravest human rights defenders. My hat off to you Chan Soveth.
Post a Comment