A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 7 December 2012

CPP lawmaker apologizes for insulting ethnic minority [Why did Chheang Vun apologise in the first place if he think he was right] លោក ឈាង វុន សុំ​ទោស​ជនជាតិ​ដើម​ភាគ​តិច​ព្នង​នៅ​រដ្ឋ​សភា

Senior CPP lawmaker Chheang Vun

PHNOM PENH (The Cambodia Herald) - Senior Cambodian People’s Party lawmaker Chheang Vun apologized Thursday for insulting ethnic minority Phnong people while attacking an opposition member of parliament.

"I use this forum to apologize to ethnic minority Phnong. Please forgive me because I didn’t intend to insult them," he said.

The lawmaker added that the word "phnong" could be found in several dictionaries. "If what I said was wrong, let the Ministry of Education throw those dictionaries away." [It was insult Chheang Vun because the word "Phnong" has the connotation of "savagery, ignorance, jungle people and barbarism"].

Chheang Vun used the term to describe Human Rights Party President Kem Sokha last month, prompting about 30 opposition lawmakers to walk out of the National Assembly.

The Phnong community subsequently asked for an apology.
ដោយ ទេព សុរ៉ាវី RFA
2012-12-06 អ្នក​តំណាងរាស្ត្រ​បក្ស​ប្រជាជន​កម្ពុជា មណ្ឌល​បាត់ដំបង និង​ជា​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា និង​ព័ត៌មាន​នៃ​រដ្ឋ​សភា លោក ឈាង វុន បាន​សុំ​ឲ្យ​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ទាំង​អស់ អភ័យទោស​ឲ្យ​លោក​នូវ​រាល់​ពាក្យ​សំដី​ដោយ​អចេតនា ដែល​លោក​បាន​និយាយ​នៅ​ក្នុង​រដ្ឋ​សភា​កន្លង​មក។

RFA/Tep Soravy
អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​បាត់ដំបង និង​ជា​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា និង​ព័ត៌មាន​នៃ​រដ្ឋ​សភា លោក ឈាង វុន ថ្លែង​សុំ​ទោស​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ក្នុង​រដ្ឋ​សភា នៅ​ថ្ងៃ​៦ ធ្នូ ឆ្នាំ​២០១២។
ការ​សុំ​អភ័យទោស​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​សភា​បន្ត​លើក​ទី​៩ នីតិកាល​ទី​៤ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១២។
លោក ឈាង វុន បាន​សុំ​ការ​អភ័យទោស​ពី​ជនជាតិ​ដើម​ភាគ​តិច​ព្នង និង​សំដែង​ការ​សោកស្ដាយ​ចំពោះ​ពាក្យ​សំដី​របស់​ខ្លួន ដែល​លោក​មិន​នឹក​ស្មាន​ថា មាន​ជន​កំហូច​មួយ​ចំនួន​ភ្ជាប់​សំដី​របស់​គាត់​ទៅ​នឹង​ជនជាតិ​ភាគ​តិច​ព្នង​ នោះ​ទេ។
លោក​ថ្លែង​ដូច្នេះ៖ «តាម​រយៈ​វេទិកា​នេះ សូម​ឲ្យ​ប្រជាពលរដ្ឋ​យើង​ដែល​មាន​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង អធ្យាស្រ័យ​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​ដែល​នឹក​ឃើញ​និយាយ​ប៉ះពាល់​ដល់​បង​ប្អូន​នោះ​ទេ ខ្ញុំ​មិន​ស្មាន​ថា ស្អី​ដែល​ខ្ញុំ​និយាយ​ហ្នឹង អាច​ធ្វើ​ឲ្យ​មនុស្ស​កំហូច​មួយ​ចំនួន​ភ្ជាប់​រឿង​នេះ​ទៅ​ជនជាតិ​ព្នង​របស់​ យើង​នោះ​ទេ។ ស្អី​ដែល​ខ្ញុំ​និយាយ ត្រូវ​ការពារ​ដោយ​វចនានុក្រម ហើយ​ពាក្យ​គេ​និយាយ​ច្បាស់​ណាស់។ ខ្ញុំ​មិន​អាន​ឲ្យ​ស្ដាប់​ទេ សូម​ឲ្យ​បើក​មើល​វចនានុក្រម​ដែល​គេ​ប្រើប្រាស់​នៅ​កម្ពុជា​យើង​សព្វថ្ងៃ​នេះ ហើយ​វចនានុក្រម​ទាំង​នោះ ត្រូវ​គេ​យក​ទៅ​បង្រៀន​នៅ​សាលា។ បើ​សិន​ជា​អ្វី​ដែល​ខ្ញុំ​និយាយ​ខុស សូម​ឲ្យ​ក្រសួង​អប់រំ យក​វចនានុក្រម​ទៅ​បោះចោល​ក្នុង​ធុង​សំរាម កុំ​ឲ្យ​ទៅ​បង្រៀន​កូន​សិស្ស​ទៀត។ សូម​បង​ប្អូន​ព្នង​មេត្តា​អធ្យាស្រ័យ​ខ្ញុំ»

គួរ​រំលឹក​ថា ក្នុង​អំឡុង​ពេល​ចូល​រួម​ប្រជុំ​ពេញ​អង្គ​របស់​រដ្ឋ​សភា​លើក​ទី​៩ នីតិកាល​ទី​៤ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១២ លោក ឈាង វុន បាន​ប្រើ​ពាក្យ​ជ្រុលជ្រួស​ដាក់​ទៅ​លើ​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ដោយ​បាន​ប្រៀប​ប្រដូច​ក្រុម​អ្នក​ទាំង​នោះ​ថា មាន​ចរិត​ព្រៃផ្សៃ​ដូច​ជា​ពួក​ព្នង។
ការ​ប្រដូច​របស់​លោក ឈាង វុន ធ្វើ​ឲ្យ​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​យុវជន​ជនជាតិ​ដើម​ភាគ​តិច ទាមទារ​ឲ្យ​លោក ឈាង វុន សុំ​ទោស​ជនជាតិ​ដើម​ភាគ​តិច​តាម​ប្រពៃណី​នៅ​ភ្នំ​ដោះក្រមុំ ស្ថិត​នៅ​ខេត្ត​មណ្ឌលគិរី។
តែ​ទោះ​ជា​យ៉ាង​ណា លោក ឈាង វុន ធ្លាប់​បញ្ជាក់​ថា បើ​អាច​ធ្វើ​ទៅ​បាន​លោក​នឹង​រៀបចំ​កម្មវិធី​មួយ ដើម្បី​ជា​ការ​សុំ​ខមាទោស​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ខេត្ត​មណ្ឌលគិរី។ ប៉ុន្តែ​ជំហាន​ដំបូង លោក​សុំ​ខមាទោស​ជនជាតិ​ភាគ​តិច​ជា​ផ្លូវ​ការ​នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​ពេញ ​អង្គ​ជា​មុន​សិន៕

3 comments:

Anonymous said...

This is a lesson that all Cambodian should remember.

Anonymous said...

This monky won't learns its ain't the first time that he has done this insulting cambodians people.This monky shouldn't be in public servant.

Anonymous said...

Apology accepted. He's 100 times better than any politicians.