A Change of Guard

Khmerization is changing guard. Due to the unforeseen event, Khmerization will now be managed by Khmerican as an administrator. Hope readers will continue to support Khmerization. The new administrator will work hard to serve the readers.

Thursday, 20 December 2012

Cambodia-Thailand agreed to redeploy troops away from the Preah Vihear temple precinct កម្ពុជា-ថៃ ព្រម​ព្រៀង​ឲ្យ​មាន​ការ​កែ​សម្រួល​កងទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ

ដោយ វណ្ណ វិចារ 2012-12-19 RFA
បន្ទាប់​ពី​ជំនួប​គ្នា​ពេញ​មួយ​ថ្ងៃ​ទី១៨ ធ្នូ រួច​មក មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា ឲ្យ​ដឹង​ថា អង្គភាព​ជំនាញ​ដោះ​មីន​របស់​ប្រទេស​កម្ពុជា និង​ថៃ គ្រោង​នឹង​សម្អាត​មីន​ក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ ដើម្បី​បើក​ផ្លូវ​ឈាន​ទៅ​កែ​សម្រួល​កងទ័ព ប៉ុន្តែ​អ្នក​វិភាគ​យល់ថា កម្ពុជា នៅ​តែ​បណ្តោយ​ឲ្យ​ថៃ ដើរ​ខ្សែ​លើ​ដដែល។

RFA/Vann Vicha, Gen. Neang Phat.
រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ និង​ជា​ប្រធាន​ក្រុម​ដោះស្រាយ​ទំនាស់​ប្រាសាទ​ព្រះវិហារ លោក នាង ផាត ក្នុង​សន្និសីទ​កាសែត​ស្ដីពី​លទ្ធផល​កិច្ច​ប្រជុំ​កម្ពុជា-ថៃ កាល​ពី​ថ្ងៃ​ទី១៩ ខែ​ធ្នូ ឆ្នាំ​២០១២។
កម្ពុជា-ថៃ ព្រម​ព្រៀង​គ្នា​ជា​ថ្មី​កែ​សម្រួល​កងទ័ព​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ជា​លក្ខណៈ​ឯកតោ​ភាគី ឬ​ដក​ទ័ព​ស្រេច​តែ​ចិត្ត​រៀងៗ​ខ្លួន​នៅ​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០១៣ ខាង​មុខ។ រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​កម្ពុជា យល់​ថា ការ​ព្រម​ព្រៀង​នេះ​ជា​ជំហាន​មួយ​ថ្មី​ទៀត​នៃ​ស្មារតី​សាល​ដីកា​បង្គាប់​ តុលាការ​ក្រុង​ឡាអេ ប៉ុន្តែ​អ្នក​ជំនាញ​នយោបាយ​ហៅ​ការ​ចរចា​ទ្វេភាគី​នេះ​ជា​ការ​បើក​ដៃ​ឲ្យ​ថៃ យក​ប្រៀប និង​កេង​ចំណេញ​មក​លើ​កម្ពុជា។
រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ និង​ជា​ប្រធាន​ក្រុម​ដោះស្រាយ​ទំនាស់​ប្រាសាទ​ព្រះវិហារ លោក នាង ផាត មាន​ប្រសាសន៍​ថា កម្ពុជា ជា​អ្នក​រក​ឃើញ​ទីតាំង​ដែល​បង្គាប់​ដោយ​ដីកា​តុលាការ​ក្រុង​ឡាអេ ហើយ​គ្រោង​នឹង​នាំ​ភាគី​ថៃ ទៅ​ពិនិត្យ​ស្នើ​ឲ្យ​មាន​ការ​ឯកភាព​គ្នា ដើម្បី​ដោះ​មីន​ដោយ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (ស៊ីម៉ាក់ = CMAC) និង​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​ថៃ (ធីម៉ាក់ = TMAC)។ លោក​បន្ត​ថា បន្ទាប់​ពី​ដោះ​មីន​រួច ភាគី​ទាំង​ពីរ​ក៏​ព្រម​ព្រៀង​គ្នា​កែ​សម្រួល​កងទ័ព ប៉ុន្តែ​លោក​បដិសេធ​មិន​ប្រាប់​ពី​ចំនួន​ទ័ព​ដែល​ត្រូវ​ដក​ចេញ​នោះ​ឡើយ។
លោក នាង ផាត៖ «សាល​ដីកា​តុលាការ​អន្តរជាតិ​បញ្ជាក់​ជូន​ធ្វើ​ឲ្យ​ តំបន់​ប្រាសាទ​ព្រះវិហារ ជា​តំបន់​គ្មាន​កងទ័ព​បណ្ដោះ​អាសន្ន ដូចនេះ​យើង​ត្រូវ​កែ​សម្រួល​កងទ័ព​ដើម្បី​ឲ្យ​មាន​សន្តិភាព​បណ្ដោះ​អាសន្ន យើង​ជជែក​គ្នា នឹង​ឡើង​ផែនការ​កែ​សម្រួល​ទ័ព​នៅ​ត្រីមាស​ទី១ ឆ្នាំ​២០១៣»
កន្លង​ទៅ កម្ពុជា ធ្លាប់​កែ​សម្រួល​ទ័ព​ជា​ឯកតោ​ភាគី​ចេញ​ពី​ទឹកដី​របស់​ខ្លួន​ម្តង​រួច​ទៅ​ ហើយ ដោយ​កាល​នោះ​កម្ពុជា ប្ដូរ​កងទ័ព​ចេញ ជំនួស​ទៅ​វិញ​ដោយ​កម្លាំង​នគរបាល។ ប៉ុន្តែ​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ យល់​ថា ការ​កែ​សម្រួល​ទ័ព​កាល​ណោះ​ជា​ការ​អនុវត្ត​គោល​នយោបាយ​ការពារ​ជាតិ​ដ៏​ទន់​ ខ្សោយ។
ចំពោះ​ការ​កែ​សម្រួល​កងទ័ព​លើក​នេះ អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា កម្ពុជា និង​ថៃ មិន​បាន​អនុវត្ត​តាម​ដីកា​បង្គាប់​របស់​តុលាការ​ក្រុង​ឡាអេ ដែល​បញ្ជា​ឲ្យ​ដាក់​អ្នក​អង្កេត​ការណ៍​ឥណ្ឌូនេស៊ី នោះ​ឡើយ ដោយ​ភាគី​ទាំង​ពីរ​ព្យាយាម​ចរចា​ទ្វេភាគី​ទៅ​វិញ។ លោក​បន្ត​ថា កម្ពុជា ជា​ម្ចាស់​ទឹកដី ម្ចាស់​ប្រាសាទ តាម​អំណាច​សាល​ក្រម​ស្ថាពរ​របស់​តុលាការ​អន្តរជាតិ ប៉ុន្តែ​កម្ពុជា នៅ​តែ​បណ្តោយ​ឲ្យ​ថៃ ឆ្លៀត​ឱកាស​កេង​ចំណេញ​នយោបាយ​ដដែល។
លោក សុខ ទូច បញ្ជាក់​ថា រដ្ឋាភិបាល​ថៃ មិន​ដែល​មាន​ចេតនា​ល្អ​ដោះស្រាយ​រឿង​ប្រាសាទ​ព្រះវិហារ ទេ រាប់​ទាំង​រដ្ឋាភិបាល​របស់​លោកស្រី យីងឡាក់ ហើយ​បើ​សិន​កម្ពុជា នៅ​តែ​បន្ត​ចរចា​ទ្វេភាគី​នោះ ភាគី​ថៃ កាន់​តែ​ចំណេញ៖ «លក្ខណៈ​ទ្វេភាគី​ គេ​នៅ​តែ​ធ្វើ​នំ​អត់​ម្សៅ យើង​នៅ​តែ​ចាញ់​ប្រៀប​គេ បើ​គេ​ឈ្នះ​ជោគជ័យ គេ គេ​ចាញ់​គេ​រួច​ខ្លួន។ កម្ពុជា ដាច់​ខាត​ត្រូវ​តែ​រក​ភាគី​ទី៣ ដើម្បី​ដោះស្រាយ​រឿង​ហ្នឹង ទាំង​យន្តការ​ច្បាប់ និង​យោធា ជៀសវាង​ប្រើប្រាស់​យន្តការ​ធ្វើ​ជា​ពន្យារ​កំណើត​រដ្ឋាភិបាល យីងឡាក់»
ប្រទេស​ទាំង​ពីរ បាន​កែ​សម្រួល​កងទ័ព​លើក​ទី​មួយ កាល​ពី​ថ្ងៃ​ទី១៨ ខែ​កក្កដា ឆ្នាំ​២០១២ ហើយ​ការ​កែ​សម្រួល​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​កិច្ច​ជំនួប​ដោយ​ទ្វេភាគី​រវាង​ លោក ហ៊ុន សែន ជាមួយ​នាយក​រដ្ឋមន្ត្រី​ថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ដោយ​គ្មាន​ការ​ចូល​រួម​ពី​ភាគី​ឥណ្ឌូនេស៊ី តាម​ការ​បង្គាប់​របស់​តុលាការ​យុត្តិធម៌​ក្រុង​ឡាអេ កាល​ពី​ថ្ងៃ​ទី១៨ ខែ​កក្កដា ឆ្នាំ​២០១១ នោះ​ឡើយ។ រឿង​ក្តី​ប្រាសាទ​ព្រះវិហារ នេះ ត្រូវ​បាន​តុលាការ​យុត្តិធម៌​អន្តរជាតិ បន្ត​នីតិវិធី​ច្បាប់ និង​ឈាន​ទៅ​បកស្រាយ​សាល​ក្រម​តុលាការ​ដែល​កាត់​ក្តី​ឲ្យ​កម្ពុជា ឈ្នះ កាល​ពី​ឆ្នាំ​១៩៦២ តាម​បណ្ដឹង​របស់​កម្ពុជា៕

1 comment:

Escorts Doha said...

Well said..I am exactly looking for the same post that I have got at your blog, I am not sure if someone can let me know, is their any way to book Escorts Barcelona or may be one in Escorts doha , please help
http://www.Callyourescort.es