A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 5 November 2012

Phnom Penh City Hall gives permission for SRP Youth to hold a demonstration calling for reform of the National Election committee សាលាក្រុង​ អនុញ្ញាត​ឲ្យក្រុម ចលនាយុវ ជនគណបក្ស សមរង្ស៊ី ធ្វើបាតុកម្មហើយ

Sunday, 04 November 2012 ដោយៈ ដើមអម្ពិល(DAP) ID-067

ភ្នំពេញ៖ ប្រធានក្រុមចលនាយុវជន គណបក្សសមរង្ស៊ី បានឲ្យដឹងថា សាលារាជធានីភ្នំពេញ បានអនុញ្ញាត ឲ្យក្រុមចលនាយុវជន ធ្វើបាតុកម្ម នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១២ នាទីលានប្រជាធិបតេយ្យហើយ ប៉ុន្ដែការដង្ហែ ញាត្តិ មិនទាន់ត្រូវបាន អនុញ្ញាតនៅឡើយទេ ដោយរង់ចាំការឆ្លើយបតពី ក្រសួងមហាផ្ទៃជាមុនសិន។
លោក សួង សុភ័ណ្ឌ ប្រធានក្រុមចលនាយុវជន គណបក្សសមរង្ស៊ី បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី៤ ខែវិច្ឆិកាថា បន្ទាប់ពីបានដាក់លិខិតស្នើរសុំទៅសាលារាជធានីភ្នំពេញ កាលពី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២រួមមក សាលារាជធានីភ្នំពេញ បានអនុញ្ញាតឲ្យធ្វើបាតុកម្មហើយ ក៏ប៉ុន្ដែ មិនអនុញ្ញាតឲ្យ ដើរក្បួនដង្ហែ ញាត្តិទេ ”យោងទៅតាមការដាក់លិខិតទៅសាលាក្រុង ហើយត្រូវបានសាលាក្រុងកោះ ហៅជួបជុំគ្នានៅថ្ងៃទី២ ហើយក៏បានអនុញ្ញាតឲ្យធ្វើនៅទីលានប្រជាធិបតេយ្យ ចំពោះការដង្ហែត្រូវចាំការឆ្លើយ តបពីក្រសួងមហាផ្ទៃ មកវិញ”។

លោកបញ្ជាក់ថា ទោះបីសាលារាជធានីភ្នំពេញ រង់ចាំការឆ្លើយតបពីក្រសួងមហាផ្ទៃយ៉ាងណាក៏ដោយ ក៏ក្រុមចលនាយុវជន គណបក្ស សម រង្ស៊ី នៅតែធ្វើការដង្ហែញាត្តិដែរ ព្រោះការធ្វើដង្ហែញាត្តិនេះ ធ្វើតាម ច្បាប់រដ្ឋធម្មនុញ្ញបបានចែងប៉ុណ្ណោះ ហើយដាក់លិខិតនេះ គ្រាន់តែជាការជូនដំណឹងប៉ុណ្ណោះ។
លោក សួង សុភ័ណ្ឌ បន្ថែមថា ការធ្វើបាតុកម្មខាងលើនេះ មានអ្នកចូលរួមប្រមាណ១០០០នាក់ ក្នុងនោះ មានចលនាយុវជន យុវនិស្សិត កម្មករ-កម្មការិនី និងគ្រូបង្រៀនជាដើម។
កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២ មេដឹកនាំចលនាយុវជនគណបក្ស សម រង្ស៊ី លោក សួង សុភ័ណ្ឌ បានដាក់ លិខិតជាផ្លូវការទៅកាន់លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ ដើម្បីស្នើសុំធ្វើបាតុកម្ម និងដង្ហែញ្ញាតិដោយ សន្ដិវិធី។ ក្នុងគោលបំណងឲ្យមានការផ្លាស់ប្តូរសមាសភាព គ.ជ.ប កែទម្រង់លើនីតិវិធីបោះឆ្នោត ស្នើឲ្យរាជរដ្ឋាភិបាល ដោះលែងអ្នកទោសនយោបាយ និងឲ្យគោរពសិទ្ធិមនុស្សជាដើម។
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បានមានប្រសាសន៍នៅនៅថ្ងៃទី៤ ខែវិច្ឆិកា ថា ការធ្វើបាតុកម្មរបស់ ក្រុមចលនាយុវជនគណបក្សប្រឆាំងនោះ ជាសិទ្ធិរបស់ពួកគេ ក៏ប៉ុន្តែ គ.ជ.ប បានអនុវត្តន៍ទៅតាមច្បាប់ បានកំណត់ និងតាមនីតិវិធីច្បាប់ដោយឯករាជ្យ។
លោកបន្ថែមថា “សមាសភាព គ.ជ.ប ថ្មី ត្រូវបានរដ្ឋសភាអនុម័ត និងសម្រេចរួចរាល់ហើយ ក្នុងនោះក៏បានស្បថ ចូលកាន់ដំណែងហើយដែរ ចំណែកនៅថ្ងៃច័ន្ទស្អែក សមាសភាព គ.ជ.ប នឹងប្រកាសចូលកាន់ដំណែង ជាផ្លូវការ”។
កន្លងមកមន្រ្ដីរាជរដ្ឋាភិបាលបានបញ្ជាក់ថា ការធ្វើបាតុកម្មពីសំណាក់ចលនាយុវជន គណបក្ស សម រង្ស៊ី ជាសិទ្ធិសេរីភាពរបស់ពួកគេ គ្មាននរណាម្នាក់ហាមឃាត់នោះឡើយ ក៏ប៉ុន្តែពួក គេត្រូវធ្វើទៅតាមច្បាប់បាន កំណត់ ហើយប្រទេសកម្ពុជាក៏គ្មានអ្នកទោសនយោបាយដែរ៕

1 comment:

Anonymous said...

CPP dogs will allow the students to scream their protest on deaf ears. The question is, how many student will be beaten like dogs such as the last time the students protested against the force eviction?