Hun Sen reiterates his determination to protect the throne, but it was Hun Sen who had threatened to abolish the monarchy many times before.
(ថ្ងៃទី 14 វិច្ឆិកា 2012,) | ដោយ: លី សិលា
CEN
ភ្នំពេញ:
ជាថ្មីម្តងទៀត នៅថ្ងៃពុធនេះ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានប្រកាសជាថ្មីពីការសច្ចាប្តេជ្ញារបស់សម្តេច
ដើម្បីតាមការពាររាជានិយម និងរាជបល្ល័ង្គ នៅកម្ពុជា។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានចំណាយពេលយ៉ាងច្រើន
ក្នុងប្រសាសន៍សំណេះសំណាលរបស់សម្តេច នៅពេលចែកប័ណ្ណកម្មសិទ្ធិដីធ្លី
ដល់ប្រជាពលរដ្ឋនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៤
ខែវិច្ឆិកា ឆ្នាំ២០១២ ដើម្បីឆ្លើយតបទៅនឹងអត្តបទកាសែត
ដែលបានសរសេរថា សម្តេចបានវ៉ាតទី លើព្រះបរមរាជវាំង
ហើយទាត់ចោលរាជវង្សានុវង្ស
ក្នុងពេលដង្ហែព្រះបរមសពសម្តេចព្រះមហាវីរក្សត្រ នរោត្តម
សីហនុមកកាន់ព្រះបរមរាជវាំង កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា "សូមឲ្យព្រះអង្គម្ចាស់ក្សត្រី នរោត្តម សោម៉ា ( អ្នកសរសេរអត្តបទវិភាគនៅកាសែតភ្នំពេញប៉ុស្តិ៍ ) ត្រូវយោគយល់ ចំពោះរាជរដ្ឋាភិបាល ក្នុងការចាត់ចែង ដង្ហែព្រះបរមសព ចូលទៅកាន់ប្រាសាទព្រះទិវាវិនិច្ឆ័យ។ ដោយត្រូវប្រើដែករ៉ៃ រ៉តឡើង... ហើយបើគ្មានរាជរដ្ឋាភិបាលទេ គឺមិនអាចធ្វើការងារនោះបានទេ។ ... ក្នុងពេលចាត់ចែងដង្ហែ យកព្រះសព ទៅតម្កល់នៅប្រាសាទព្រះទិវាវិនិច្ឆ័យនោះ គឺលំបាក ហើយក៏មិនមែនជាពេលវេលា ដែលរាជវង្សានុវង្ស ត្រូវចូលទៅរៀបចំទេ"។
សម្តេច ហ៊ុន សែន បានបន្ថែមថា "ដូច្នេះសូមឲ្យព្រះអង្គម្ចាស់ក្សត្រី យោគយល់ ហើយបើអាចធ្វើការកែតម្រូវបាន គួរតែធ្វើការកែតម្រូវ បើមិនអីចឹងទេ មន្ត្រីនានា អាចមានអារម្មណ៍មិនល្អ ចំពោះបញ្ហានេះ"។
ភ្លាមៗ នៅពេលចេញផ្សាយអត្តបទកាសែតនោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានបញ្ចេញប្រតិកម្មរួចហើយ។ តែសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន បានអះអាងនៅថ្ងៃនេះថា សម្តេច ចាំបាច់ត្រូវតែឆ្លើយតបបំភ្លឺ ដើម្បីកុំឲ្យមានការយល់ច្រលំលើអត្តបទកាសែត ដែលបានបោះពុម្ព ក៏ដូចជា បង្ហោះក្នុងហ្វេសបុក របស់ព្រះអង្គម្ចាស់ក្សត្រី នរោត្តម សោម៉ា។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា "ឈ្មោះថា តេជោ ខ្ញុំបានទូលថ្វាយព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នៅក្បែរព្រះសព ព្រោះពេលនឹងហ្លួងម៉ែ បានមានសុវណ្ណី ប្រាប់ភរិយាខ្ញុំថា សម្តេចនាយក យំរហូត... ហើយខ្ញុំបានទូលថា ជាទម្លាប់ ពួកសាធារណៈរដ្ឋ គ្មានទេគោរមងារ តេជោនោះ។ សម្តេច ឬតេជោ អត់មានទេ។ មានតែរបបរាជានិយមប៉ុណ្ណោះ បានមានគោរមងារ តេជោ និងសម្តេច ហើយជាទម្លាប់ តេជោ មិនមាន... ភារកិច្ចរបស់តេជោ គឺការពារព្រះរាជាណាចក្រ ការពាររាជ្យបល្ល័ង្គ ការពារព្រះមហាក្សត្រ។ អីចឹងទេ កុំមានការភ័ន្តច្រឡំ ទៅលើបញ្ហាថា ដូចជា រាជរដ្ឋាភិបាល ត្រួតត្រា វ៉ាងទីទៅលើតំបន់ដែលជារបស់ព្រះរាជវង្សានុវង្ស។ ជាការគួរឲ្យសោកស្តាយ"។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងពីព្រះរាជសារថ្លែងអំណរគុណរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងព្រះមហាក្សត្រ ព្រមទាំងព្រះមហាក្សត្រី ដែលបានផ្ញើសារមកកាន់សម្តេច ដើម្បីជាការលើកទឹកចិត្ត ដល់សម្តេច ដែលបានប្រឹងប្រែងរៀបចំព្រះរាជពិធីបុណ្យ ថ្វាយព្រះបរមសព របស់ព្រះករុណា សម្តេចព្រះមហាវីរក្សត្រ។
ដោយរម្លឹកយ៉ាងច្រើន ពីការរៀបចំចាត់ចែងព្រះរាជពិធីបុណ្យ ថ្វាយព្រះបរមសព សម្តេចព្រះមហាវីរក្សត្រ និងអនុស្សាវរីយ៍រវាងសម្តេច និងសម្តេចព្រះមហាវីរក្សត្រ រួមទាំងជាមួយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក្នុងពេលចូលមកកាន់មាតុប្រទេសដំបូង កាលពីឆ្នាំ១៩៩១ រហូតដល់ការបោះឆ្នោតនៅឆ្នាំ១៩៩៣ ដែលបង្កើតរដ្ឋាភិបាល រួមគ្នានោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានគូសបញ្ជាក់ជាថ្មីថា "ដែលហៅថា តេជោហើយ មិនដែលក្បត់ស្តេចទេ។ ព្រះមហាក្សត្រ បានប្រទានគោរមងារ តេជោ ដល់សម្តេច ហើយដែលហៅថា តេជោ ហើយ គឺមិនមែនជាអ្នកក្បត់ស្តេចទេ ជាអ្នកការពារស្តេច ការពាររាជានិយម ការពាររាជបល្ល័ង្គ។ បើព្រះអង្គម្ចាស់ក្សត្រី មិនជួយការពារទេ សូមកុំបំផ្លាញ ព្រោះរាជានិយម ជារបស់ទាំងអស់គ្នា"។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានគូសបញ្ជាក់ជាថ្មីថា "...ខ្ញុំតែងតែនិយាយថា បើចង់រំលាយរាជានិយម ត្រូវក្រឡោងសព ហ៊ុន សែន សិន។ ហើយរឿងនឹង មិនមែនរឿងថ្មីរបស់ខ្ញុំទេ គឺថា ខ្ញុំខំរួមបង្កើត ហើយបង្កើតហើយ ត្រូវការពារ ហើយខ្ញុំផ្តាំកូន ផ្តាំចៅ តកូន តចៅ តជំនាន់ ពូជខ្ញុំ អត់មានពូជ អ្នកក្បត់ស្តេចទៅវ៉ើយ!"៕

6 comments:
Ah Kwak, did you forget last month that you lied saying the Monarcy can be replaced but the Hun Sen government cant be replaced during one of your public speech?
Ah Kwak you can lie all you want, but your lowly uneducated speech only breed more stupid CPP offspring.
Do you think Khmer are still stupid? AH Kwak.
i'd loved u decho sen, i'm proud of u
to protect n defense on our country
i'm proud of u decho sen
be strong n be firmed to protect our country n our peoples,
15 November 2012 2:55 AM/15 November 2012 2:57 AM,
We know your computer's IP and location. We really enjoy negative comments on disadvantaged and poor Cambodian people who have no way out to get help. If your negative comments are getting worse to look down on poor Cambodian people. Your location and IP addresses will be exposed on the internet. We have software to hack your computer's IP address.
For poor and helpless Cambodian people, we don't let them worry.
Hun Sen only say this publicly, but deep down he hates the monarchy because it is a threat to his regime because of Sihanouk's popularity with the common people. However, now the monarchy serves him very well and not a threat anymore after Sihanouk's death so he pretends to say he loves the monarchy.
15 November 2012 3:16 AM
FBI, will go after u, watch out boy
Post a Comment