ភ្នំពេញ៖ នាយករដ្ឋមន្រ្ដី នៃព្រះរាជា ណាចក្រ កម្ពុជា
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែង ការសោកស្ដាយ ចំពោះ ការសរសេរ អត្ថបទ
របស់អ្នកនិពន្ធ មួយរូប ជាប់សែស្រឡាយ រាជវង្ស ឈ្មោះ នរោត្តម សោម៉ា
ដែលបានចុះផ្សាយ នៅកាសែតភ្នំពេញប៉ុស្ដិ៍ កាលពីពេល ថ្មីនេះៗ ដោយអត្ថបទជា
ភាសាអង់គ្លេស ដាក់ចំណងជើងថា “យើងគួរតែរួបរួមគ្នា” និងជាភាសាខ្មែរ
ដាក់ចំណងជើងថា “អនាគតរាជានិយម ស្ថិតក្នុងកណ្តាប់ដៃ បក្ស ប្រជាជនកម្ពុជា”។
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការ សោកស្ដាយបែបនេះ នៅគ្រាដែល សម្ដេច
អញ្ជើញជា អធិបតីភាព ក្នុងពិធីចែកប័ណ្ណ កម្មសិទ្ធិជូន ប្រជាពលរដ្ឋ
៨១១គ្រួសារ នៅឃុំសង្កែសាទក ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៤
ខែវិច្ឆិកា ឆ្នាំ២០១២។
ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា វាជាការគួរឲ្យសោកស្ដាយ
ដែលអ្នកនិពន្ធ នរោត្តម សោម៉ា បានសរសេរ អត្ថបទ មួយនេះ ដោយមិនបាន
ដឹងពីទិដ្ឋភាព នៅពេលដែល រាជរដ្ឋាភិបាល រៀបចំព្រះរាជពិធី ដង្ហែព្រះបរមសព
ព្រះមហាវីរក្សត្រ ពីទីក្រុង ប៉េកាំង ប្រទេសចិន មកតម្កល់នៅ ព្រះបរមរាជវាំង។
សម្ដេចតេជោបន្ត ថា “បើសិនជា ព្រះអង្គម្ចាស់ ក្សត្រី ឬក៏អាចយកឈ្មោះ ឬក៏ពិត
ឬមិនពិត ព្រះអង្គម្ចាស់ក្សត្រីយ៍ យល់ក្នុង ហេតុការណ៍នេះ
ព្រះអង្គម្ចាស់ក្សត្រីយ៍ យល់ការ លំបាករបស់ រាជរដ្ឋាភិបាលប៉ុណ្ណា ក្នុង
ស្ថានភាព ដើម្បីយកព្រះសព ឡើងទៅ ភាគខាង ក្រោយនៃ ទេវាវិនិច្ឆ័យ” ។
សម្ដេច ហ៊ុន សែន ក៏បានស្នើរ ឲ្យព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម សោម៉ា
យោគយល់លើ បញ្ហានេះ ហើយប្រសិន បើអាចធ្វើ ការកែ តម្រូវបាន គួរតែធ្វើការ
កែតម្រូវ បើមិនដូច្នេះ មន្រ្ដីរដ្ឋាភិបាល និងមាន អារម្មណ៍មិនល្អ ចំពោះ
បញ្ហានេះ។
អត្ថបទ របស់កាសែត ភ្នំពេញប៉ុស្ដិ៍ ជាភាសាខ្មែរ ចុះផ្សាយកាលពីថ្ងៃទី២៦
ខែតុលា ឆ្នាំ២០១២ សរសេរ ដោយឈ្មោះ នរោត្តម សោម៉ា ក្នុងទំព័រទី២
បានដាក់ចំណងជើង ថា អនាគតរាជានិយម ស្ថិតក្នុងកណ្តាប់ ដៃបក្ស ប្រជាជនកម្ពុជា ។
អត្ថបទនោះ បានសរសេរថា ក្នុងអំឡុងព្រះ រាជពិធីបុណ្យ ព្រះបរមសព
ព្រះមហាវីរក្សត្រ នរោត្តម សីហនុ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ ខ្ញុំបានមើល
ឃើញផ្ទាល់ ភ្នែកថា ការរួបរួម ក្នុងចំណោម គ្រួសារ រាជវង្ស មានលក្ខណៈ
ពុំរឹងមាំ និងមានការ បែងចែកក្នុង រដ្ឋាភិបាលបច្ចុប្បន្ន។
ព្រះមហាក្សត្រ នរោត្តម សីហមុនី ជាព្រះមហាក្សត្រ តែគ្មានអំណាច
ហើយរដ្ឋាភិបាល គឺជាអ្នកកាន់ អំណាច ទាំងស្រុង។ វាច្បាស់ នៅក្នុងព្រះរាជ
ពិធីបុណ្យ ព្រះបរមសព នៅពេលសមាជិក គ្រួសារ រាជវង្សមួយចំនួន មិនអាច
ចូលទៅក្នុង សាលព្រះរាជបល្ល័ង្ក នៃព្រះបរម រាជវាំងបាន ដើម្បីសម្តែងគារវកិច្ច
ដល់សមាជិក គ្រួសារជា ទីស្រឡាញ់ របស់ពួកគេ គឺព្រះមហាវីរក្ស ត្រនរោត្តម
សីហនុ។ សាលព្រះ រាជបល្ល័ង្ក ពោរពេញទៅ ដោយ មន្រ្តីរដ្ឋាភិបាល ប្រតិភូ
និងឥស្សរជនសំខាន់ៗ មកពី បណ្តា ប្រទេសអាស៊ី។
តែភ្លាមៗនោះ អ្នកនាំពាក្យ រាជរដ្ឋាភិបាល កម្ពុជា និងជារដ្ឋមន្រ្ដី
ក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានច្រាន ចោល ហើយប្រតិកម្ម ចំពោះ
អត្ថបទនោះថា គឺជាការញុះញង់ និងចង់បំបែកបំបាក់ ជាតិខ្មែរ ពិសេសបំបែកបំបាក់
រវាង ព្រះរាជវង្សានុវង្ស ជាមួយរាជ រដ្ឋាភិបាល ផងដែរ។
លោកបន្ត “យើងឃើញថា អត្ថបទនេះ ជាអត្ថបទ បញ្ឆេះធំណាស់ ឆ្លៀតពេលដែល
យើងមានទុក្ខសោក ទាំងមូល ហើយគាត់ បានឆ្លៀត ប្រើអត្ថបទនេះ ដើម្បីបង្កជាការ
បំបែក បំបាក់ក្នុង ប្រទេសជាតិ របស់យើងផង បំបែកបំបាក់ រវាង
ព្រះរាជរង្សានុវង្ស និងរាជរដ្ឋាភិបាល ក៏ដូចជាគណបក្ស ប្រជាជនផងដែរ”។
យ៉ាងណា ក៏ដោយ អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា និងជារដ្ឋមន្រ្តី
ក្រសួងព័ត៌មាន បញ្ជាក់ថា នៅក្នុងពិធីដង្ហែ ព្រះបរមសព អង្គសម្ដេចឪ យាងចូល
ព្រះបរមរាជវាំង កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ កន្លងទៅនេះ សូម្បីមន្រ្ដី
រាជរដ្ឋាភិបាល គឺមិនមាន នរណាម្នាក់ បានចូលនោះទេ គឺមាន តែថ្នាក់ត្រឹម
ឧបនាយករដ្ឋមន្រ្ដី ឡើងលើ ទើបអាច ចូលបាន ក្រៅពីនោះគឺមានតែ
ព្រះរាជវង្សានុវង្ស និងមន្រ្ដីជំនិត របស់អង្គសម្ដេចឳ តែប៉ុណ្ណោះ ៕
9 comments:
Now Ah Kwak threatens Soma for her opinions?
Why doesnt Ah kwak catch CHuuk Bandit for the attempted murder, or catch CHuut Vutthy killer?
I think Ah Kwak spends to much time farting in public places.
15 November 2012 3:04 AM/15 November 2012 3:08 AM - Your computer's IP address and location will be exposed on the Internet if you continue to talk negative about helpless and unfortunate Cambodian victims just because you are a happy Vietnamese folk who lives in Cambodia and looks down on poor Cambodian people. You will be in trouble one of these days.
So, be good and kind to another.
Hun Sen is actually threatening Princess Soma. This is the best he cay say considering that his language is usually gangster-like. He demanded she apologize, if not he is not happy- meaning she might get into trouble. The threat is there in his language, but he said it in a nice way.
Hun Sen does not tolerate freedom of opinion if it is directed at him. What Princess Soma wrote was what she saw and the truth, so the truth hurts Hun Sen.
Hun Sen try to speak nicely, but his words are full of threats, like "correct it or officials are not happy". This is a threat.
If Hun Sen and his officials were not happy what Norodom Somma wrote, who cares? Hun Sen and his officials have made khmer people suffered , have no jobs , no places to live, have robbed their land , have killed them , put them in jail ........Do Hun Sen and his officials care? No way. This thug government has tried to eliminate khmer without bleeding directly and indirectly. Hun Sen does not know who he is anymore. He is confused where is he from? oh! by the way I forgot , he uses drug, produces and sells drug to hold his cpp party more powerful. Look at his face , it looks swollen. The international countries including european and USA should concern about Hun Sen drug trafficking. Cambodia now becomes the king farm producing and selling drug around the world. USA used to make an effort to catch the king of drug in Mexico, why not in Cambodia. Please do, the sooner the better.
SOS Mr. President Barack Obama, khmer ship is sinking .
អ្នកណាថាបុរសភ្នែកទោល ការពាររក្សា របបរាជានិយម
ម្ចាស់សរសេរអត្ថបទមានសេចក្តីយល់ដឹងត្រឹមត្រូវណាស់
សូមអរគុណចំពោះការចុះផ្សាយដើម្បីសម្រាប់ពិចារណា?
តើហ៊ុនសែន កំចាត់ឬការពាររបបរាជានិយម?
Post a Comment