Hun Sen has for the first time reacted to an article written by one of the members of the royal family which was critical of the way he handled the repatriation of ex-King Sihanouk's body from China on 17th October 2012.
Princess Norodom Soma, a great niece of ex-King Sihanouk, complained in her article published in the Phnom Penh Post that members of the royal family were banned or restricted from entering the Throne Hall to pay respect to the body of the late king.
Hun Sen said no member of the royal family was not banned from paying respect to the body of the late king, but that the situation of the day was so hectic and busy that some people, including the royals, cannot get access to view his body. Hun Sen demanded that Princess Soma write and publish a correction to her original article.
ដោយ ទេព សុរ៉ាវី
2012-11-14 RFA
នាយករដ្ឋមន្ត្រីលោក ហ៊ុន សែន
បានប្រតិកម្មជាលើកដំបូងចំពោះសំណេរអត្ថបទរបស់សែរាជវង្សមួយអង្គ
គឺម្ចាស់ក្សត្រី នរោត្តម សោម៉ា ដែលបានសរសេររិះគន់រដ្ឋាភិបាល
នៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ កាលពីចុងខែតុលា កន្លងទៅ
និងបានភ្ជាប់អនាគតនៃរាជានិយមទៅក្នុងកណ្ដាប់ដៃគណបក្សប្រជាជន
កម្ពុជា។
សំណេររបស់ម្ចាស់ក្សត្រីអង្គនេះ
ធ្លាប់បានអ្នកនាំពាក្យរដ្ឋាភិបាលច្រានចោលម្តងរួចហើយ
និងចាត់ទុកថាជាសំណេរមួយដែលមានចរិតបញ្ឆេះបំបែកបំបាក់សែ
រាជវង្សានុវង្សជាមួយរដ្ឋាភិបាល ដែលមានគណបក្សប្រជាជនកម្ពុជា
កំពុងកាន់អំណាច។
នាយករដ្ឋមន្ត្រីលោក ហ៊ុន សែន
បានបកស្រាយចំពោះសំណេររបស់សែរាជវង្សមួយអង្គ
ដែលបានរិះគន់មន្ត្រីរដ្ឋាភិបាល ថាបានវ៉ាងទី
ហើយទាត់ចោលសែរាជវង្សានុវង្សនៅក្នុងពិធីរៀបចំព្រះបរមសពរបស់
ព្រះបាទ នរោត្តម សីហនុ នៅក្នុងព្រះបរមរាជវាំង
ក្រោយពីបញ្ជូនមកពីក្រុងប៉េកាំង ប្រទេសចិន ភ្លាមៗ កាលពីថ្ងៃទី១៧
ខែតុលា។
ថ្លែងនៅក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅ
ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៤ ខែវិច្ឆិកា លោក ហ៊ុន សែន
បានថ្លែងថា
នៅក្នុងការរៀបចំចាត់ចែងព្រះរាជពិធីព្រះបរមសពរបស់ព្រះបាទ នរោត្តម
សីហនុ ប្រសិនបើគ្មានរដ្ឋាភិបាល ជាពិសេសរូបលោក ដែលជានាយករដ្ឋមន្ត្រី
ចាត់ចែងទេនោះ
សែរាជវង្សានុវង្សមិនអាចចាត់ចែងពិធីបុណ្យនេះបានទេ។
នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បន្តថា ក្នុងសំណេររបស់ម្ចាស់ក្សត្រី
នរោត្តម សោម៉ា
ដែលរិះគន់ថាមន្ត្រីរដ្ឋាភិបាលបានវ៉ាងទីហើយបានទាត់ចោល
ព្រះរាជវង្សានុវង្ស។ លោក ហ៊ុន សែន ពន្យល់ថា ពេលកំពុងរៀបចំព្រះបរមសពនោះ
មិនទាន់ដល់ពេលដែលព្រះរាជវង្សានុវង្សចូលទៅពាក់ព័ន្ធនោះទេ
ហើយថាបើគ្មានមន្ត្រីរដ្ឋាភិបាលទេនោះ
រាជវង្សានុវង្សក៏មិនអាចធ្វើទៅបានដែរ៖ «រាជវង្សមួយក្រុមមិនអាច
ចាត់ការរឿងនេះបានទេ មិនអាចទេ
ហើយអ្នកចាត់ការរឿងនេះអ្នកដែលមានអំណាចធំបំផុត
ត្រូវសម្រេចចិត្តភ្លាមៗក្នុងករណីដែលវាចាំបាច់អ៊ីចឹង
អ្នកដែលមានអំណាចក្នុងការអារកាត់ភ្លាមៗ គឺនាយករដ្ឋមន្ត្រីនេះឯង
គឺតេជោសែន។ ត្រង់ថាកែតម្រូវ ឬមិនកែតម្រូវ គឺអាស្រ័យលើសិទ្ធិ
ក៏ប៉ុន្តែខ្ញុំក៏គួរតែត្រូវបកស្រាយដែរ ខ្ញុំអត់បានទៅវ៉ាងទីទេ
តែនេះជាភារកិច្ចរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ
ដែលត្រូវធ្វើកិច្ចការនេះ»។
ប្រតិកម្មរបស់នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ធ្វើឡើងជាលើកដំបូង
បន្ទាប់ពីសំណេរអត្ថបទរបស់ម្ចាស់ក្សត្រី នរោត្តម សោម៉ា
បានចុះផ្សាយក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ទាំងភាសាអង់គ្លេស
និងភាសាខ្មែរ កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅ។
ក្នុងអត្ថបទក្រោមចំណងជើងថា
"អនាគតរាជានិយមស្ថិតក្នុងកណ្ដាប់ដៃគណបក្សប្រជាជន" ម្ចាស់ក្សត្រី
នរោត្តម សោម៉ា បានពណ៌នាថា អ្នករិះគន់បានលើកឡើងថា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋាភិបាលគ្រប់គ្រងសង្វៀននយោបាយ
និងរាជានិយម ហើយនឹងបន្តគ្រប់គ្រងដរាបណាលោកនៅកាន់អំណាច
ហើយព្រះមហាក្សត្រ នរោត្តម សីហមុនី ជាមហាក្សត្របច្ចុប្បន្ន
ហាក់ដូចជាទីងមោងគ្មានអំណាចអ្វីទាំងអស់។
ម្ចាស់ក្សត្រី នរោត្តម សោម៉ា បានសរសេររិះគន់បន្តថា
អនាគតរាជានិយមស្ថិតក្នុងកណ្ដាប់ដៃរបស់គណបក្សកាន់អំណាច
ហើយអ្នកខ្លះជឿជាក់ថារាជានិយមនឹងបាត់បង់ទៅបន្តិចម្តងៗ។
នាយករដ្ឋមន្ត្រី ហ៊ុន សែន
បញ្ជាក់ជាថ្មីម្តងទៀតក្នុងនាមលោកទទួលគោរមងារជាសម្ដេចតេជោ
ពីព្រះមហាក្សត្រ លោកនឹងបំពេញតួនាទីការពាររាជបល្ល័ង្ក និងរាជានិយម៖ «ដែល
ហៅថា តេជោ មិនដែលក្បត់ស្ដេចទេ គឺជាអ្នកការពារស្ដេច
ការពាររាជបល្ល័ង្ក ការពាររាជានិយម
បើព្រះអង្គម្ចាស់ក្សត្រីមិនជួយការពារទេ សូមកុំបំផ្លាញ
ព្រោះរាជានិយមជារបស់អ្នកទាំងអស់គ្នា។
ខ្ញុំគួរនិយាយភាសាហ្នឹងខ្លះ
ព្រោះជួនកាលឡេឡឺៗទៅធ្វើឲ្យគេអាក់សទ្ធាដែរណា»។
ម្ចាស់ក្សត្រី នរោត្តម សោម៉ា
បដិសេធមិនធ្វើការអត្ថាធិប្បាយចំពោះប្រតិកម្មរបស់នាយករដ្ឋមន្ត្រី
ហ៊ុន សែន ទេ
ដោយម្ចាស់ក្សត្រីបញ្ជាក់ថានឹងឆ្លងឆ្លើយតាមកាសែតភ្នំពេញប៉ុស្តិ៍
ដែលចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា វិញ៖ «ឥឡូវភ្នំពេញប៉ុស្តិ៍ស្អែកសរសេររឿង ស្អែកទៅមើលទៅ។ ឥឡូវខ្ញុំអត់និយាយទេ ឲ្យភ្នំពេញប៉ុស្តិ៍ ខ្ញុំសូមទោស»។
អ្នកនាំពាក្យរដ្ឋាភិបាល និងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ
កាញារីទ្ធ មិនធ្លាប់បញ្ជាក់ពីនីតិវិធីណាមួយតាមផ្លូវច្បាប់
សម្រាប់កាសែតភ្នំពេញប៉ុស្តិ៍
ដែលបានចុះផ្សាយនូវអត្ថបទរបស់ម្ចាស់ក្សត្រី នរោត្តម សោម៉ា នោះទេ
តែបញ្ជាក់ថា ម្ចាស់អត្ថបទនេះគួរកែតម្រូវលើអត្ថបទរបស់ខ្លួន
ដែលបានចេញផ្សាយរួច៕
6 comments:
CPP Youn are also a proud blood Khmer but they still kill many Khmer and have lots of Youn families living in Khmer.
Are you also one of the millions of Youn living illegally because of your CPP families?
cpp youn are much smater than u.,
richer than u,
not dumb liked u.,
It was a good and fair answer of Mr. Hun Sen to the Princess Norodom Soma, the niece of the former King.
It means, the Princess Soma did not have a HRH tittle as always cam out on the internet.
Our country and we Khmer anyway used for decade the US § almost as our national currency.
To please almost our Khmer citizen around the world, maybe our country Cambodia should integrate as the 5.. State of United State of America.
We only keep our own Constitution as our Free State (Kingdom), with our state or kingdom government. The USA constitution is not a real Republic nor a real Kingdom, that allow us to integrate into the United State as the only one Kingdom.
It is ridiculous that Hun Sen and Khieu Kanharith ask Princess Soma to correct her article. It was her opinion piece, so how can you correct your opinion? There is no right or wrong in expressing your opinion. It is just an opinion and therefore you cannot correct it. This is a threat to her.
Post a Comment