Hun Sen: $500 million of Cambodia's $3 billion annual budget comes from Chinese loans [This means that Cambodia's $8 billion debts to China is increased by $500 million a year].
ដោយ អាន ស៊ីថាវ 2012-11-23 RFA
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងនៅថ្ងៃទី២២ វិច្ឆិកា ថា
កម្ពុជា ត្រូវការថវិកាប្រមាណ ៥០០លានដុល្លារពីប្រទេសចិន
ដើម្បីអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ពន្ធរៀងរាល់ឆ្នាំ។
ប៉ុន្តែអ្នកវិភាគសង្គមយល់ថា
រដ្ឋាភិបាលត្រូវស្រាវជ្រាវឲ្យបានច្បាស់មុននឹងស្នើសុំជំនួយ
ឬបំណុលបរទេសទាំងនោះ
ដើម្បីឆ្លើយតបទៅលើតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។
បើពុំដូច្នេះទេ ជំនួយ ឬបំណុលបរទេសនេះ
នឹងធ្វើឲ្យការដឹកនាំប្រទេសនោះធ្លាក់ចូលរបបកុម្មុយនិស្ត
ដែលពឹងលើជំនួយបរទេស។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
មានប្រសាសន៍នៅក្នុងពិធីសម្ពោធផ្លូវជាតិលេខ៨ នៅថ្ងៃទី២២
ខែវិច្ឆិកា ឆ្នាំ២០១២ ថា ការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ពន្ធ
គឺចាំបាច់បំផុតសម្រាប់ការតភ្ជាប់ក្នុងការអភិវឌ្ឍនៅប្រទេសកម្ពុជា
ដោយលោកបញ្ជាក់ថា ប្រទេសកម្ពុជា បច្ចុប្បន្ន
ត្រូវតែពង្រីកផ្លូវក្រាលកៅស៊ូឲ្យបានច្រើន
ដែលត្រូវការទឹកប្រាក់ច្រើនលានដុល្លារសម្រាប់សាងសង់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍បន្តទៀតថា
ក្រៅពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
បានផ្ដល់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ ប្រទេសកម្ពុជា
បានចាត់ទុកប្រទេសចិន ជាដៃគូយុទ្ធសាស្ត្រសម្រាប់អភិវឌ្ឍ
ការសាងសង់ផ្លូវ ដោយលោកបញ្ជាក់ថា នឹងចរចាជំនួយពីចិន ចន្លោះប្រមាណ
៣០០លានទៅ ៥០០លានដុល្លាររៀងរាល់ឆ្នាំ
ហើយជំនួយនេះនឹងត្រូវអនុវត្តឲ្យបាននៅឆ្នាំ២០១៣ តទៅ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «ខ្ញុំ
ប៉ុន្មានថ្ងៃមុនបានចរចាជាមួយនឹងនាយករដ្ឋមន្ត្រី វិន ជាបាវ (Wen
Jiabao) ដែលគាត់ជាមនុស្សម្នាក់ក្នុងចំណោម មេដឹកនាំរបស់ចិន
បានមកទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា
ហើយនឹងមានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន
ទាក់ទិននឹងការផ្ដល់ជំនួយឥតសំណង និងសម្បទាន»។
លោកមានប្រសាសន៍បន្តថា តាមរយៈជំនួយចិន ប្រទេសកម្ពុជា
ត្រូវអភិវឌ្ឍផ្លូវក្រាលកៅស៊ូយ៉ាងតិច ឲ្យបាន
៤០០គីឡូម៉ែត្រក្នុងមួយឆ្នាំ។
ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា
រាល់ទស្សនកិច្ចផ្លូវការរបស់ចិន គឺនាយករដ្ឋមន្ត្រីចិន លោក វិន ជាបាវ
បានទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជា ពីរដងនោះ
តែងតែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនានា
រួមទាំងការផ្ដល់ជំនួយឥតសំណង និងប្រាក់កម្ចីជាដើម។
បញ្ហាប្រឈមរបស់កម្ពុជា មួយ សម្រាប់ការអភិវឌ្ឍអាជីវកម្ម
គឺភាពខ្វះខាតផ្នែកហេដ្ឋារចនាសម្ពន្ធដែលជាកត្តារាំងស្ទះដល់ការ
តភ្ជាប់ពីជនបទមកកាន់ទីផ្សារ ទាំងក្នុង និងក្រៅតំបន់។
រដ្ឋាភិបាលកម្ពុជា ប្រឹងប្រែងក្នុងការអភិវឌ្ឍវិស័យនេះ
ដើម្បីបង្កើនភាពប្រកួតប្រជែងការវិនិយោគ និងការធ្វើពាណិជ្ជកម្ម។
ទោះជាយ៉ាងក៏ដោយ
ដើម្បីបង្កើនការវិនិយោគលើការកសាងហេដ្ឋារចនាសម្ពន្ធ
រដ្ឋាភិបាលបានកៀងគរធនធានហិរញ្ញវត្ថុ ដូចជា កម្ចី
និងជំនួយពីដៃគូអភិវឌ្ឍន៍នានា។
ធនាគារអភិវឌ្ឍន៍អាស៊ី បានជួយពង្រីកហេដ្ឋារចនាសម្ពន្ធដល់កម្ពុជា
ប្រមាណទឹកប្រាក់ច្រើនពាន់លានដុល្លាររហូតដល់ពេលនេះ
ក្នុងនោះធនាគារអភិវឌ្ឍន៍អាស៊ី បានសង់ផ្លូវប្រមាណជាង
៥០០គីឡូម៉ែត្រនៅក្នុងដំណាក់កាលទីមួយ និងប្រមាណជាង
១ពាន់គីឡូម៉ែត្រសម្រាប់ដំណាក់កាលទីពីរ។ ក្រៅពីនេះ
រដ្ឋាភិបាលបានរកប្រភពជំនួយពីប្រទេសផ្សេងៗសម្រាប់អភិវឌ្ឍ
ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
អ្នកវិភាគសេដ្ឋកិច្ចយល់ថា ជំនួយរួមទាំងជំនួយរបស់ចិន
បានជួយអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធនៅកម្ពុជា
ប៉ុន្តែអ្នកវិភាគសង្គមបានអះអាងថា ការពឹងតែលើជំនួយបរទេស
នឹងធ្វើឲ្យរដ្ឋាភិបាលប្រទេសនោះដឹកនាំបែបផ្ដាច់ការ។
អ្នកស្រាវជ្រាវ និងជាអ្នកអភិវឌ្ឍន៍សង្គម លោក កែម ឡី
មានប្រសាសន៍ថា
ជំនួយបរទេសបានជំរុញឲ្យរដ្ឋាភិបាលធ្លាក់ចូលទៅក្នុងការដឹកនាំបែប
កុម្មុយនិស្ត និងមិនបម្រើផលប្រយោជន៍ដល់ប្រជាជនទូទៅ៖ «ជំនួយនៅ
ស្រុកខ្មែរ បច្ចុប្បន្ននេះ គឺផលអវិជ្ជមាន
ធ្វើឲ្យអ្នកដឹកនាំពឹងផ្នែកទៅលើជំនួយតែមួយផ្លូវ
បង្កើនការដឹកនាំរបៀបតឹងរាំង របៀបកុម្មុយនិស្ត នេះជាចំណុចទីមួយ
ដែលជាផលអវិជ្ជមាន។ ផលអវិជ្ជមានទីពីរ
ប្រសិនបើយើងមិនអភិវឌ្ឍឲ្យមានការចូលរួម
ឲ្យមានការសិក្សាអំពីសេចក្ដីត្រូវការរបស់ប្រជាជនច្បាស់លាស់
គឺការអភិវឌ្ឍហ្នឹង មិនបានផ្ដល់ផលទៅដល់ប្រជាជនប្រើប្រាស់នោះទេ
បានផលទៅលើអ្នកដែលអភិវឌ្ឍន៍ទៅវិញ»។
លោក កែម ឡី បន្ថែមថា
ការប្រើប្រាស់ជំនួយដើម្បីបម្រើដល់តម្រូវការជាក់ស្ដែង
គឺត្រូវមានការស្រាវជ្រាវជាក់លាក់មួយ មុននឹងស្នើសុំជំនួយ
ឬបំណុលពីប្រទេសដៃគូអភិវឌ្ឍន៍នានា។
របាយការណ៍របស់រដ្ឋាភិបាលកម្ពុជា បានបង្ហាញថា គិតត្រឹមឆ្នាំ២០១១
ប្រទេសកម្ពុជា ជំពាក់បំណុលបរទេសប្រមាណជាង ៣.៦០០លានដុល្លារអាមេរិក៕
2 comments:
It's no problem. We can repay China with land concession. We can even sell land if needed for a higher price than leasing out land.
The next Khmer generations will have to pay for Hun Sen's corruption, wastes and mismanagement.
Post a Comment