A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 24 November 2012

Civil society petition the parliament to demand MP Chheang Vun apologise publicly to the ethnic Phnong people សង្គម​ស៊ីវិល​ដាក់​ញត្តិ​ទៅ​រដ្ឋសភា​ទាមទារ​ឲ្យ​លោក ឈាងវុន សុំ​ទោស​ជា​សាធារណៈ

Civil society petition the parliament to demand MP Chheang Vun apologise publicly to the ethnic Phnong people.

Cheang Vun (R) curses like his boss, Hun Sen (L)- like leader like subordinate- they are both gangsters!.
By CPP Insider
ដោយ ម៉ម មុនីរតន៍ 2012-11-23 Listen to audio at RFA.
អង្គការ និង​សមាគម​ចំនួន​៤ ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការ​លើក​ស្ទួយ​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ កម្ពុជា ហើយ​បាន​ដាក់​ញត្តិ​រួម​គ្នា​ទៅ​រដ្ឋសភា​នៅ​ថ្ងៃ​ទី២២ វិច្ឆិកា។
តំណាង​សមាគម​ការពារ​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង និយាយ​ថា ការ​ដាក់​ញត្តិ​ទៅ​រដ្ឋសភា​នេះ គឺ​ដើម្បី​ស្នើសុំ​ប្រធាន​រដ្ឋសភា គឺ​លោក ហេង សំរិន កោះ​អញ្ជើញ​លោក ឈាង វុន តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា សុំទោស​ជា​សាធារណៈ​នៅ​អ្វី​ដែល​លោក​ប្រមាថ​មើល​ងាយ​ជន​ជាតិ​ព្នង ថា​ជា​មនុស្ស​ព្រៃផ្សៃ​នៅ​ពេល​ដែល​តំណាង​រាស្ត្រ​រូប​នេះ​បាន​ពោល​ពេប​ជ្រាយ ​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​នៅ​វិមាន​រដ្ឋសភា ថា​ជា​មនុស្ស​ព្នង​នោះ។
នៅ​ក្នុង​លិខិត​រួម​គ្នា​មួយ​របស់​អង្គការ និង​សមាគម ដូចជា​សមាគម​យុវជន​ជន​ជាតិ​ដើម​ភាគ​តិច អង្គការ​លើក​ស្ទួយ​វប្បធម៌​ជន​ជាតិ​ដើម​ភាគ​តិច​កួយ សមាគម​ខ្មែរ​លើ និង​ក្រុម​ការងារ​ជន​ជាតិ​ដើម​ភាគ​តិច​កម្ពុជា ដែល​ដាក់​ទៅ​រដ្ឋសភា​នៅ​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ឲ្យ​ដឹង​ថា ពួក​គេ​ស្នើសុំ​ឲ្យ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា អន្តរាគមន៍​ឲ្យ​លោក ឈាង វុន តំណាង​រាស្ត្រ​ខេត្ត​បាត់ដំបង មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា សុំ​ទោស​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ជា​សាធារណៈ។
ក្រៅ​ពី​ការ​សុំ​ទោស ពួក​គាត់​ក៏​ស្នើ​ឲ្យ​តំណាង​រាស្ត្រ​រូប​នេះ​ត្រូវ​ដក់​ពាក្យ​ដែល​បាន​លើក​ ឡើង​កាល​ពី​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១២ នៅ​រដ្ឋសភា ថា​ព្រៃផ្សៃ​ដូច​ព្នង​នោះ​ចេញ។
លិខិត​បន្ត​ថា ការ​ប្រើប្រាស់​សារ​បែប​នេះ គឺ​បង្ហាញ​ន័យ​ថា​ជន​ជាតិ​ព្នង​គឺ​ជា​មនុស្ស​ព្រៃផ្សៃ មិន​មាន​ការ​យល់​ដឹង គ្មាន​ចំណេះ​វិជ្ជា និង​ជា​មនុស្ស​ឃោរឃៅ។ បើ​តាម​លិខិត​ដែល​ដាក់​ជា​ផ្លូវ​ការ​ចូល​ដល់​សភា​នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ ចាត់​ទុក​ថា ខ្លឹម​សារ​ដែល​បាន​លើក​ឡើង​នោះ គឺ​ជា​ការ​ប្រមាថ​មើល​ងាយ​កិត្តិយស សេចក្ដី​ថ្លៃថ្នូរ និង​ការ​រើសអើង​ពូជ​សាសន៍​ជន​ជាតិ​ព្នង​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​នៅ​កម្ពុជា។
ក៏ប៉ុន្តែ លោក ឈាង វុន ដែល​រង​ការ​ចោទ​ថា​បាន​ប្រមាថ​មើល​ងាយ​ដល់​ជន​ជាតិ​ព្នង​នោះ បង្ហាញ​ថា សារ​ដែល​លោក​បាន​លើក​ឡើង​ជា​សាធារណៈ​នោះ គឺ​មិន​សំដៅ​ដល់​ការ​មើល​ស្រាល​ជន​ជាតិ​ព្នង​នោះ​ទេ។ បើ​តាម​អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​រូប​នេះ ឲ្យ​ដឹង​ថា អ្វី​ដែល​លោក​ថ្លែង​នៅ​រដ្ឋសភា​នោះ គឺ​ជា​ការ​ឆ្លើយ​តប​ចំពោះ​មន្ត្រី​បក្ស​ប្រឆាំង​ដែល​មិន​យល់​សាច់​ការ​ ប៉ុណ្ណោះ។
លោក ឈាង វុន៖ «នៅ​ក្នុង​រដ្ឋសភា ខ្ញុំ​ឆ្លើយ​ហើយ​ឆ្លើយ​ជា​សាធារណៈ​នៅ​រដ្ឋសភា ហើយ​ខ្ញុំ​នឹង​មិន​ខ្លាច​និយាយ​ថែម​ទៀត​ទេ។ អ្នក​ដែល​មិន​គោរព​ច្បាប់ អ្នក​ដែល​អង្គុយ​លើ​ច្បាប់ ហើយ​ជិះ​ជាន់​ច្បាប់ ហើយ​ក្នុង​នាម​ខ្លួន​ជា​អ្នក​តំណាង​រាស្ត្រ ពេល​ដែល​ខ្លួន​និយាយ​ខុស​នីតិ​វិធី​ច្បាប់ ពេល​ដែល​គេ​និយាយ ខ្លួន​ទះ​តុ​អា​ឡេ​អា​ឡូ អា​ហ្នឹង​ហើយ​ជា​ឥរិយាបថ​ព្នង ហើយ​ឥត​មាន​ពាក់ព័ន្ធ​បង​ប្អូន​ជន​ជាតិ​នៅ​ភូមិ​ភាគ​ឦសាន​ទេ គាត់​មិន​មែន​ព្នង​ទេ»
អ្នកស្រី យុន ម៉ាណេ ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​យុវជន​ជន​ជាតិ​ដើម​ភាគ​តិច​កម្ពុជា និង​ជា​តំណាង​ឲ្យ​អង្គការ និង​សមាគម​ដែល​បាន​ដាក់​ញត្តិ​ទៅ​រដ្ឋសភា នៅ​ថ្ងៃ​ទី២២ វិច្ឆិកា ប្រតិកម្ម​ថា លោក ឈាង វុន មិន​គួរ​ខឹង​អ្នក​ដទៃ ហើយ​បញ្ច្រាស​ទិស​សំដៅ​រក​ជន​ជាតិ​ព្នង​ដែល​ពុំ​មាន​កំហុស​នោះ​ទេ៖ «អ៊ីចឹង ​ឃើញ​ថា គាត់​អត់​ព្រម​ទទួល​ស្គាល់ ហើយ​គាត់​មិន​ព្រម​សុំ​ទោស។ អ៊ីចឹង​មាន​តែ​ឲ្យ​សម្ដេច ហេង សំរិន ដើម្បី​គាត់​ជួយ​ធ្វើ​អន្តរាគមន៍ ដើម្បី​សុំ​ឲ្យ​ឯកឧត្ដម ឈាង វុន ហ្នឹង ត្រូវ​តែ​សុំ​ទោស​ដាច់​ខាត​ចំពោះ​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ចាស់ ពីព្រោះ​ខ្ញុំ​គិត​ថា គាត់​មិន​ទាន់​បាន​យល់​អំពី​រឿង​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ក្នុង​ស្រុក​ខ្មែរ​ អស់​ទេ»
មន្ត្រី​បម្រើ​ការ​ផ្នែក​រដ្ឋបាល​នៅ​រដ្ឋសភា លោក ម៉ិច ស្រេង មាន​ប្រសាសន៍​ថា លិខិត​ដែល​ស្នើសុំ​មក​រដ្ឋសភា​របស់​អង្គការ និង​សមាគម លោក​បាន​ទទួល​ហើយ​នៅ​ថ្ងៃ​ទី២២ វិច្ចិកា។ ទោះ​ជា​បែប​ណា លោក​មិន​ដឹង​ថា តើ​ប្រធាន​រដ្ឋសភា​នឹង​ឆ្លើយ​តប​នៅ​ពេល​ណា​នោះ​ទេ?៖ «ខ្ញុំ​អត់​ទាន់​បាន​ដឹង​ទេ ព្រោះ​ខ្ញុំ​ទើប​បាន​ទទួល​មុន​ហ្នឹង ប្រហែល​ជា ១៥​នាទី ២០នាទី​ណា​បង​បាទ»
លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ​គិត​ថា នេះ​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​លោក ហេង សំរិន ដែល​ជា​ប្រធាន​រដ្ឋសភា មិន​គួរ​ទុក​ឲ្យ​គូរ​វិវាទ​បន្ត​ភាព​តឹងតែង និង​ជះ​ទឹក​ដាក់​គ្នា នាំ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ដទៃ​ដូច្នេះ​នោះ​ទេ៕

1 comment:

Anonymous said...

I suppoort Minority and Civil societies who asked Chheang Vun to apolozige.

But I am sure the Governemnt and the CPP-domintated NAC will turn this request into politic and accuse them of INCITEMENT.