Civil society petition the parliament to demand MP Chheang Vun apologise publicly to the ethnic Phnong people.
Cheang Vun (R) curses like his boss, Hun Sen (L)- like leader like subordinate- they are both gangsters!. |
អង្គការ និងសមាគមចំនួន៤
ដែលធ្វើការពាក់ព័ន្ធនឹងការលើកស្ទួយសិទ្ធិជនជាតិដើមភាគតិចនៅ
កម្ពុជា ហើយបានដាក់ញត្តិរួមគ្នាទៅរដ្ឋសភានៅថ្ងៃទី២២ វិច្ឆិកា។
តំណាងសមាគមការពារជនជាតិដើមភាគតិចព្នង និយាយថា
ការដាក់ញត្តិទៅរដ្ឋសភានេះ គឺដើម្បីស្នើសុំប្រធានរដ្ឋសភា គឺលោក
ហេង សំរិន កោះអញ្ជើញលោក ឈាង វុន
តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា
សុំទោសជាសាធារណៈនៅអ្វីដែលលោកប្រមាថមើលងាយជនជាតិព្នង
ថាជាមនុស្សព្រៃផ្សៃនៅពេលដែលតំណាងរាស្ត្ររូបនេះបានពោលពេបជ្រាយ
ឲ្យមន្ត្រីបក្សប្រឆាំងនៅវិមានរដ្ឋសភា ថាជាមនុស្សព្នងនោះ។
នៅក្នុងលិខិតរួមគ្នាមួយរបស់អង្គការ និងសមាគម
ដូចជាសមាគមយុវជនជនជាតិដើមភាគតិច
អង្គការលើកស្ទួយវប្បធម៌ជនជាតិដើមភាគតិចកួយ សមាគមខ្មែរលើ
និងក្រុមការងារជនជាតិដើមភាគតិចកម្ពុជា
ដែលដាក់ទៅរដ្ឋសភានៅថ្ងៃទី២២ ខែវិច្ឆិកា ឲ្យដឹងថា
ពួកគេស្នើសុំឲ្យលោក ហេង សំរិន ប្រធានរដ្ឋសភា អន្តរាគមន៍ឲ្យលោក ឈាង
វុន តំណាងរាស្ត្រខេត្តបាត់ដំបង មកពីគណបក្សប្រជាជនកម្ពុជា
សុំទោសជនជាតិដើមភាគតិចព្នងជាសាធារណៈ។
ក្រៅពីការសុំទោស
ពួកគាត់ក៏ស្នើឲ្យតំណាងរាស្ត្ររូបនេះត្រូវដក់ពាក្យដែលបានលើក
ឡើងកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១២ នៅរដ្ឋសភា
ថាព្រៃផ្សៃដូចព្នងនោះចេញ។
លិខិតបន្តថា ការប្រើប្រាស់សារបែបនេះ
គឺបង្ហាញន័យថាជនជាតិព្នងគឺជាមនុស្សព្រៃផ្សៃ មិនមានការយល់ដឹង
គ្មានចំណេះវិជ្ជា និងជាមនុស្សឃោរឃៅ។
បើតាមលិខិតដែលដាក់ជាផ្លូវការចូលដល់សភានៅថ្ងៃព្រហស្បតិ៍ នេះ
ចាត់ទុកថា ខ្លឹមសារដែលបានលើកឡើងនោះ
គឺជាការប្រមាថមើលងាយកិត្តិយស សេចក្ដីថ្លៃថ្នូរ
និងការរើសអើងពូជសាសន៍ជនជាតិព្នងយ៉ាងធ្ងន់ធ្ងរបំផុតនៅកម្ពុជា។
ក៏ប៉ុន្តែ លោក ឈាង វុន
ដែលរងការចោទថាបានប្រមាថមើលងាយដល់ជនជាតិព្នងនោះ បង្ហាញថា
សារដែលលោកបានលើកឡើងជាសាធារណៈនោះ
គឺមិនសំដៅដល់ការមើលស្រាលជនជាតិព្នងនោះទេ។
បើតាមអ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាជនរូបនេះ ឲ្យដឹងថា
អ្វីដែលលោកថ្លែងនៅរដ្ឋសភានោះ
គឺជាការឆ្លើយតបចំពោះមន្ត្រីបក្សប្រឆាំងដែលមិនយល់សាច់ការ
ប៉ុណ្ណោះ។
លោក ឈាង វុន៖ «នៅក្នុងរដ្ឋសភា
ខ្ញុំឆ្លើយហើយឆ្លើយជាសាធារណៈនៅរដ្ឋសភា
ហើយខ្ញុំនឹងមិនខ្លាចនិយាយថែមទៀតទេ។ អ្នកដែលមិនគោរពច្បាប់
អ្នកដែលអង្គុយលើច្បាប់ ហើយជិះជាន់ច្បាប់
ហើយក្នុងនាមខ្លួនជាអ្នកតំណាងរាស្ត្រ
ពេលដែលខ្លួននិយាយខុសនីតិវិធីច្បាប់ ពេលដែលគេនិយាយ
ខ្លួនទះតុអាឡេអាឡូ អាហ្នឹងហើយជាឥរិយាបថព្នង
ហើយឥតមានពាក់ព័ន្ធបងប្អូនជនជាតិនៅភូមិភាគឦសានទេ
គាត់មិនមែនព្នងទេ»។
អ្នកស្រី យុន ម៉ាណេ
ប្រធានក្រុមប្រឹក្សាភិបាលសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា
និងជាតំណាងឲ្យអង្គការ និងសមាគមដែលបានដាក់ញត្តិទៅរដ្ឋសភា
នៅថ្ងៃទី២២ វិច្ឆិកា ប្រតិកម្មថា លោក ឈាង វុន មិនគួរខឹងអ្នកដទៃ
ហើយបញ្ច្រាសទិសសំដៅរកជនជាតិព្នងដែលពុំមានកំហុសនោះទេ៖ «អ៊ីចឹង
ឃើញថា គាត់អត់ព្រមទទួលស្គាល់ ហើយគាត់មិនព្រមសុំទោស។
អ៊ីចឹងមានតែឲ្យសម្ដេច ហេង សំរិន ដើម្បីគាត់ជួយធ្វើអន្តរាគមន៍
ដើម្បីសុំឲ្យឯកឧត្ដម ឈាង វុន ហ្នឹង
ត្រូវតែសុំទោសដាច់ខាតចំពោះជនជាតិដើមភាគតិចព្នងចាស់
ពីព្រោះខ្ញុំគិតថា
គាត់មិនទាន់បានយល់អំពីរឿងជនជាតិដើមភាគតិចនៅក្នុងស្រុកខ្មែរ
អស់ទេ»។
មន្ត្រីបម្រើការផ្នែករដ្ឋបាលនៅរដ្ឋសភា លោក ម៉ិច ស្រេង
មានប្រសាសន៍ថា លិខិតដែលស្នើសុំមករដ្ឋសភារបស់អង្គការ និងសមាគម
លោកបានទទួលហើយនៅថ្ងៃទី២២ វិច្ចិកា។ ទោះជាបែបណា លោកមិនដឹងថា
តើប្រធានរដ្ឋសភានឹងឆ្លើយតបនៅពេលណានោះទេ?៖ «ខ្ញុំអត់ទាន់បានដឹងទេ ព្រោះខ្ញុំទើបបានទទួលមុនហ្នឹង ប្រហែលជា ១៥នាទី ២០នាទីណាបងបាទ»។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យគិតថា
នេះគឺជាការទទួលខុសត្រូវរបស់លោក ហេង សំរិន ដែលជាប្រធានរដ្ឋសភា
មិនគួរទុកឲ្យគូរវិវាទបន្តភាពតឹងតែង និងជះទឹកដាក់គ្នា
នាំឲ្យប៉ះពាល់ដល់អ្នកដទៃដូច្នេះនោះទេ៕
1 comment:
I suppoort Minority and Civil societies who asked Chheang Vun to apolozige.
But I am sure the Governemnt and the CPP-domintated NAC will turn this request into politic and accuse them of INCITEMENT.
Post a Comment