Battambang authority suspends plan to demolish villagers' houses due to fears of an eruption of violence Another Samlaut Uprising could be repeated here.
ដោយ សួន សុផលមុន្នី 2012-11-09 Radio Free Asia
ថ្មីៗនេះ មានដំណឹងថាអាជ្ញាធរខេត្តបាត់ដំបង
មានគម្រោងរុះរើលំនៅឋានប្រជាពលរដ្ឋជាច្រើនរយខ្នង នៅឃុំដូនបា
ស្រុកគាស់ក្រឡ ប៉ុន្តែសកម្មភាពនោះបានផ្អាកទៅវិញ
ដោយក្រុមអាជ្ញាធរខ្លាចកើតមានអំពើហិង្សា។
៧-វិច្ឆិកា-២០១២៖ លំនៅឋាននៅចំណុចឆករកា
ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង
ដែលអាជ្ញាធរមានគម្រោងរុះរើចោលតាមដីការបស់តុលាការខេត្តបាត់ដំបង។ Villagers' homes at Chhork Roka Point, Daun Ba commune, Koas Krolor district, Battambang province where authority plan to demolish in accordance with the court's verdict.
ទន្ទឹមគ្នានេះ
ក្រុមអាជ្ញាធរខេត្តកំពុងខិតខំរិះរកដំណោះស្រាយរួមគ្នាមួយ
ដើម្បីបញ្ចប់ទំនាស់ដីធ្លីដែលកើតមានជាច្រើនឆ្នាំនៅតំបន់នោះ។
កងកម្លាំងមានសមត្ថកិច្ច
បានបង្កើតក្រុមការងារពិសេសមួយចុះធ្វើការដោះស្រាយដើម្បីបញ្ចៀស
ការកើតមានអំពើហិង្សា និងការរកចំណុចរួម
ដើម្បីឲ្យភាគីមានទំនាស់ទាំងសងខាង អាចទទួលយកបាន។
ការបង្កើតក្រុមការងារនេះ
ស្របពេលដែលកងកម្លាំងមានសមត្ថកិច្ចបានបញ្ឈប់ផែនការចុះអនុវត្តការ
រុះរើលំនៅឋានប្រជាពលរដ្ឋជាច្រើនរយខ្នង នៅឃុំដូនបា ស្រុកគាស់ក្រឡ
កាលពីថ្ងៃពុធ ទី៧ ខែវិច្ឆិកា។
លោកឧត្ដមសេនីយ៍ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង
បានមានប្រសាសន៍នៅថ្ងៃទី៨ ខែវិច្ឆិកា ថា
លោកបានទទួលដីកាបង្គាប់របស់តុលាការខេត្តបាត់ដំបង
ឲ្យបញ្ជូនកម្លាំងចុះរុះរើលំនៅឋានអនាធិបតេយ្យជាច្រើនរយខ្នង
នៅចំណុចឆករកាឃុំដូនបា ស្រុកគាស់ក្រឡ។ លោកបញ្ជាក់ថា គម្រោងការនេះ
បានផ្អាកទៅវិញបន្ទាប់ពីបានឆ្លងយោបល់ពីអភិបាលខេត្តបាត់ដំបង។
លោកឧត្ដមសេនីយ៍ ស ថេត៖ «ឯកឧត្ដមអភិបាល
ឲ្យយើងចុះអនុវត្តជាកញ្ចប់ទៅ។ ទៅជាមួយអភិបាលរងខេត្តម្នាក់
ដែលទទួលកិច្ចការងារដីធ្លី កុំឲ្យសមត្ថកិច្ចទៅដោយសមត្ថកិច្ច
អភិបាលរងខេត្តទៅផ្សេងអ៊ីចឹង កុំឲ្យមានបញ្ហាប្រឈម
មិនមានអ្នកទទួលខុសត្រូវ។
ធ្វើម៉េចឲ្យវាស្របយុត្តិធម៌ទាំងអស់គ្នាទាំងសងខាងកុំឲ្យថាយើង
ចេះតែចុះទៅទាំងប្រទាំងប្រទើស»។
ប្រភពពីប្រជាពលរដ្ឋនៅឃុំដូនបា ឲ្យដឹងថា កាលពីព្រឹកថ្ងៃទី៧
ខែវិច្ឆិកា
ក្រុមអ្នកភូមិសង្កេតឃើញមានក្រុមកម្មករដែលគេជួលម្នាក់ៗក្នុង
តម្លៃ ២៥.០០០រៀល ប្រមាណ ៦០នាក់
ត្រូវគេដឹកបញ្ជូនទៅកាន់ទីតាំងដីមានទំនាស់
ប៉ុន្តែពុំបានធ្វើសកម្មភាពអ្វីនោះទេ ហើយក្រោយមកក៏ដកចេញមកវិញ។
លោក វ៉ឹង ភូ ជាអ្នកភូមិរស់នៅចំណុចឆករកា ឃុំដូនបា ស្រុកគាស់ក្រឡ
បានឲ្យដឹងថា លំនៅឋានដែលមានជាប់ពាក់ព័ន្ធជាមួយមន្ត្រីយោធាឈ្មោះ
ទាត់ ធឿត មានចំនួន ២៥០ខ្នង ស្ថិតនៅចំណុចអូរព្រៃផ្ដៅ។
ប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភពីការបាត់បង់លំនៅឋាន
បន្ទាប់ពីទទួលដំណឹងថា គេមានគម្រោងចុះទៅរុះរើចេញ៖ «ឲ្យគ្នា
ចេញទៅ មិនដឹងទៅសង្ឃឹមខាងណា។
ប្រជាពលរដ្ឋចង់បានឲ្យមានការដោះស្រាយស្របច្បាប់។
វាស់វែងគ្នាបានលំនៅឋានឲ្យបានស្របច្បាប់
អ្នកស្រុកបងប្អូនប្រជាពលរដ្ឋ
គ្នាមានតែការអង្វរលើកដៃសំពះគេហ្នឹងឯង បើគេមិនស្ដាប់ទេ
គេនៅតែរុះរើទៀត មិនដឹងធ្វើម៉េច»។
អង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ប្រចាំខេត្តបាត់ដំបង
ដែលបានឃ្លាំមើលទំនាស់ដីនេះ បានឲ្យដឹងថា
ដីនៅតំបន់នោះមានជាប់ពាក់ព័ន្ធនឹងឈ្មោះ ទាត់ ធឿត ជាមន្ត្រីយោធា
ឈ្មោះ ហែម វីរៈ ឈ្មោះ អ៊ឹង ឈុន ឈ្មោះ សូ សំអាន និងឈ្មោះ វណ្ណ សុផាត
ជាមន្ត្រីយោធាដែលទទួលមរណភាពកាលពីឆ្នាំ២០១១ កន្លងទៅ។
លោក ហេង សាយហុង មន្ត្រីស៊ើបអង្កេតអង្គការលីកាដូ បានថ្លែងថា
អង្គការលីកាដូ
មានការព្រួយបារម្ភចំពោះចំណាត់ការរបស់តុលាការខេត្តបាត់ដំបង
ទៅលើទំនាស់ដីធ្លីនៅតំបន់នោះ។ លោកថា
ករណីនេះអាចនឹងកើតមានអំពើហិង្សាជាថ្មីទៀត
បើសិនមានកងកម្លាំងសមត្ថកិច្ចចុះធ្វើការរុះរើលំនៅឋាននៅទីនោះ។
ដីនៅតំបន់នោះ ប្រជាពលរដ្ឋគាត់បានអាស្រ័យផលយូរឆ្នាំ
រង់ចាំតែអាជ្ញាធរដែនដីមូលដ្ឋានរៀបចំបែងចែកឲ្យស្របច្បាប់។
ដីនៅចំណុចអណ្ដូងកន្ទួត កើតមានទំនាស់ច្រើនក្រុម ច្រើនបក្ខ
ច្រើនពួកជាហូរហែតាំងពីឆ្នាំ២០០៦។ នៅកន្លែងខ្លះ
បានធ្វើការសម្របសម្រួលត្រូវគ្នា ប៉ុន្តែនៅកន្លែងខ្លះទៀត
បន្តកើតមានជម្លោះប្ដឹងផ្ដល់រហូតដល់ចុងឆ្នាំ២០១២៖ «ដីនៅតំបន់
អណ្ដូងកន្ទួត មកដល់ឆ្នាំ២០១២ នេះ យើងឃើញថានៅសេសសល់ភាគីខាងទាហាន
ទាត់ ធឿត គាត់នៅមានការប្ដឹងប្រជាពលរដ្ឋមកដល់តុលាការទៀត
មួយចំនួនទៀតនៅលើភាគីខាងក្រុមហ៊ុន និងអង្គការបរិស្ថានណានោះ
អង្គការបរិស្ថានគេទៅអះអាងថា គេមានដីនៅម្តុំហ្នឹងដែរ
ហើយមានក្រុមហ៊ុនមួយចំនួន គេមានដីនៅម្តុំហ្នឹងដែរ»។
ទាក់ទិនបញ្ហានេះ អង្គការលីកាដូ បានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន
ចុះទៅពិនិត្យឲ្យបានច្បាស់លាស់ និងធ្វើការសម្របសម្រួលគ្នា
ជៀសវាងការប្ដឹងផ្ដល់គ្នាមកតុលាការ៖ «បើនិយាយទៅ ដីម្ដុំហ្នឹង
វាអត់មានដីបង្កបង្កើនផលអីទេ។ ដីគាត់សព្វថ្ងៃ
គ្រាន់សម្រាប់រស់នៅទេ។ តាមខ្ញុំពិនិត្យជាក់ស្ដែងទៅ
មិនជាច្រើនប៉ុន្មានទេ មិនមែនចំណុចរួមទេ
ចំណុចនៅសល់វិវាទគ្នាមិនច្រើនប៉ុន្មានទេ មកដល់ពេលនេះ
នៅតែឮបញ្ហាដីធ្លី ស្មានខេត្តមុខមាត់ល្អណាស់
ប្រជាពលរដ្ឋតវ៉ាដីធ្លីដល់ថ្នាក់និស្សិតចុះគោលនយោបាយចាស់សកម្មភាព
ថ្មី»។
កាលពីល្ងាចថ្ងៃពុធ ទី៧ វិច្ឆិកា លោក ប្រាជ្ញា ចន្ទ
ជាអភិបាលខេត្តបាត់ដំបង បានមានជំនួបក្រៅផ្លូវការមួយ
ជាមួយតំណាងអយ្យកា និងចៅក្រមតុលាការខេត្តបាត់ដំបង
ដោយបានពិភាក្សាលើបញ្ហាដែលតុលាការចេញដីកាបង្គាប់ឲ្យចុះអនុវត្ត
ដីការក្សាការពាររុះរើលំនៅឋានប្រជាពលរដ្ឋជាច្រើនខ្នង
នៅលើដីមានទំនាស់នៅចំណុចភ្នំឆករកា ឃុំដូនបា ស្រុកគាស់ក្រឡ
ខេត្តបាត់ដំបង។ ប៉ុន្តែ លទ្ធផលនៃជំនួបក្រៅផ្លូវការ
មិនត្រូវបានគេទម្លាយឲ្យដឹងនោះទេ។
លោក ប្រាជ្ញ ចន្ទ ជាអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា
អាជ្ញាធរខេត្តកំពុងគិតគូរក្នុងការដោះស្រាយជម្លោះដីធ្លីនៅតំបន់
នោះ។ នៅសប្ដាហ៍ក្រោយ ក្រុមការងារនឹងជួបប្រជុំគ្នា
ដើម្បីសិក្សារកដំណោះស្រាយកុំឲ្យមានផលប៉ះពាល់ទាំងសងខាង៖ «គម្រោង
ហ្នឹង យើងដោះស្រាយ ត្រូវដោះស្រាយហើយ
ប៉ុន្តែដោះយ៉ាងម៉េចឲ្យមានផលប្រយោជន៍ទាំងអស់គ្នា។
ក្រុមការងារមានហើយ ប៉ុន្តែថា
រៀបចំផែនការដោះស្រាយយ៉ាងម៉េចឲ្យទទួលយកបានទាំងអស់គ្នា
ចាំខ្ញុំពិភាក្សាគ្នានៅអាទិត្យក្រោយនេះ
ការពារផលប្រយោជន៍អ្នកដែលគេច្បាស់លាស់របស់គេ»។
នៅលើទីតាំងដីនៅតំបន់នោះ
គេសង្កេតឃើញលំនៅឋានប្រជាពលរដ្ឋមានជាហូរហែ និងសាងសង់រតេតរតូត
កន្លែងនេះមួយ កន្លែងនោះមួយ។ លំនៅឋានតូចៗទាំងនោះ
សាងសង់ពីឈើមូលចំនៀរឈើ មានដំបូលប្រក់ស័ង្កសីបញ្ចាំងស្បូវ
ដែលគេប៉ាន់ប្រមាណថា អស់ថវិកាប្រហែល ១០ម៉ឺនរៀល ទៅ ២០ម៉ឺនរៀល
សម្រាប់ផ្ទះមួយខ្នង។ ផ្ទះខ្លះមានមនុស្សរស់នៅ អត់មានជញ្ជាំង
អត់មានមនុស្សស្នាក់នៅ
ត្រូវគេសាងសង់ទុកចោលនៅលើផ្ទៃដីមានទំហំតូចធំខុសគ្នា៕
No comments:
Post a Comment