A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 8 November 2012

Authorities stop opposition youth from marching to palace អាជ្ញាធរ​រារាំង​ក្បួន​ដង្ហែ​របស់​យុវជន​គណបក្ស​សមរង្ស៊ី

Authorities stop opposition youth from marching to palace

 PHNOM PENH (Cambodia Herald) - Authorities issued a warning and deployed hundreds of police Thursday to stop the opposition Sam Rainsy Youth Movement marching from Democracy Park to the Royal Palace.

Witnesses reported scuffles with police but no violence as about 100 protestors started marching from the park.

Organizers said they wanted to lobby King Norodom Sihamoni for the release of political prisoners, human rights activists and land protestors.

Authorities said they regarded the action as political opportunism and disrespectful to the late King Father.


ដោយ វិជ័យ អានន្ទ 2012-11-08  Radio Free Asia

ក្រុម​យុវជន​គណបក្ស សម រង្ស៊ី បាន​ធ្វើ​បាតុកម្ម និង​ដង្ហែ​ញត្តិ​យក​ទៅ​ថ្វាយ​ព្រះ​មហាក្សត្រ​ដើម្បី​ឲ្យ​ព្រះអង្គ​ជួយ​ធ្វើ​ ព្រះ​រាជកិច្ច​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ឲ្យ​ដោះលែង​អ្នក​ទោស​នយោបាយ សកម្មជន​ដីធ្លី និង​មន្ត្រី​សិទ្ធិ​មនុស្ស ដែល​ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន និង​កាត់​ទោស​ពួក​គេ។
យុវជន​គណបក្ស សម រង្ស៊ី ប្រមាណ​ជាង ២០០​នាក់ បាន​ខក​បំណង​ក្នុង​ការ​ដង្ហែ​ក្បួន​យក​ញត្តិ​ទៅ​ថ្វាយ​ព្រះ​មហាក្សត្រ​នោះ​ ទេ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ វិច្ឆិកា។ ក្រុម​យុវជន​បាន​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ក្បែរ​វត្តភ្នំ បន្ទាប់​មក​បាន​សម្រេច​រៀបចំ​ដើរ​ដង្ហែ​ជា​ក្បួន​សំដៅ​ទៅ​កាន់​ព្រះ​បរម​ រាជវាំង តែ​ត្រូវ​អាជ្ញាធរ​ដាក់​កង​កម្លាំង​ជា​ច្រើន​ដើម្បី​ហាម​ឃាត់​ក្រុម​បាតុករ​ ទាំង​នោះ​មិន​ឲ្យ​ដង្ហែ​គ្នា​ជា​ក្បួន​នោះ​ទេ។ ក្នុង​ហេតុការណ៍​ហាម​ឃាត់​នោះ អាជ្ញាធរ​ប្រើ​កង​កម្លាំង​ប្រមាណ ២០០​នាក់ និង​ដាក់​បារាស​ជា​ច្រើន​កន្លែង​ដើម្បី​ហាម​ឃាត់។ ក្រុម​បាតុករ និង​កម្លាំង​សមត្ថកិច្ច​បាន​ប្រឈម​ដាក់​ពេញ​១​ព្រឹក។

ទាក់ទង​នឹង​ការ​ដង្ហែ​ញត្តិ​នេះ តំណាង​ចលនា​យុវជន​គណបក្ស សម រង្ស៊ី លោក សួង សុភ័ណ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ វិច្ឆិកា ថា បំណង​នៃ​ការ​ដាក់​ញត្តិ​នេះ គឺ​ដើម្បី​សុំ​ឲ្យ​ព្រះ​មហាក្សត្រ​ជួយ​ធ្វើ​ព្រះ​រាជកិច្ច​អន្តរាគមន៍​ទៅ​ រដ្ឋាភិបាល​ឲ្យ​បើក​ច្រក​សម្របសម្រួល​ផ្នែក​នយោបាយ ធ្វើ​យ៉ាង​ណា​ឲ្យ​លោក សម រង្ស៊ី បាន​វិល​ត្រឡប់​ចូល​ប្រទេស​វិញ និង​សុំ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ជា​ឧបករណ៍​ដើម្បី ​ចាប់​សកម្មជន​ដីធ្លី និង​មន្ត្រី​សិទ្ធិ​មនុស្ស​យក​ដាក់​គុក​បន្ត​ទៀត។
ជាមួយ​គ្នា​នេះ តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ បាន​ហៅ​សកម្មភាព​ហាម​ឃាត់​របស់​អាជ្ញាធរ​ទៅ​លើ​ក្រុម​យុវជន​មិន​ឲ្យ​ដង្ហែ​ ញត្តិ​នេះ គឺ​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ធ្វើ​បាតុកម្ម ដែល​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ។ ម្យ៉ាង​ទៀត​អ្នកស្រី​បន្ត​ថា បញ្ហា​នយោបាយ​រវាង​មេដឹកនាំ​គណបក្ស​ប្រឆាំង និង​គណបក្ស​កាន់​អំណាច​គួរ​រក​ឱកាស​សម​ស្រប​ណា​មួយ ដើម្បី​ដោះស្រាយ​លើ​បញ្ហា​នេះ ពីព្រោះ​ការ​បែក​បាក់​គ្នា​រវាង​អ្នក​នយោបាយ មិន​មែន​ជា​ព្រះរាជ​តម្រិះ​ប្រាថ្នា​ចង់​បាន​នៃ​អតីត​ព្រះ​មហាក្សត្រ​នោះ​ ទេ។ ដូច្នេះ​បើ​អ្នក​នយោបាយ​ពិត​ជា​គោរព​អតីត​ព្រះ​មហាក្សត្រ ពួកគេ​គួរ​តែ​សម្របសម្រួល​គ្នា​ដើម្បី​ឲ្យ​មាន​ឯកភាព​ជាតិ។
អ្នកស្រី មូរ សុខហួរ៖ «រូបភាព​នេះ​មិន​មែន​ជា​រូបភាព​ការពារ​ឆន្ទៈ​ អ្វី​ដែល​ជា... មែន​ទែន​យុវជន​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​មាន​កិត្តិយស​ខ្ពស់​ណាស់ ហើយ​បង្ហាញ​នូវ​ឧត្ដម​គតិ​គ្នា​ខ្ពស់​ណាស់​ចំពោះ​ព្រះ​មហាក្សត្រ​របស់​ខ្លួន ដូច្នេះ​ខ្ញុំ​យល់​ឃើញ​ថា ការ​មក​ឃាត់ឃាំង​នេះ គឺ​ជា​ការ​មួយ​ដែល​នាំ​ឲ្យ​ខាត​ដល់​ជាតិ​យើង​ទាំង​មូល»
ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​ក្រុម​យុវជន និង​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី នេះ ទីប្រឹក្សា​រាជរដ្ឋាភិបាល និង​ជា​អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ទិត សុធា ប្រតិកម្ម​តប​ថា សកម្មភាព​របស់​ក្រុម​យុវជន​នៃ​គណបក្ស សម រង្ស៊ី នេះ ធ្វើ​ឡើង​ផ្ទុយ​ទៅ​នឹង​នយោបាយ​ជាក់​ស្ដែង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​បង្ហាញ​ពី​ភាព​ងប់ងុល​ផ្នែក​នយោបាយ​របស់​ក្រុម​បក្ស​ប្រឆាំង។
បន្ថែម​លើ​នេះ លោក​បញ្ជាក់​ថា ប្រទេស​កម្ពុជា បាន​ទទួល​ឯកភាព​ជាតិ​យូរ​មក​ហើយ ដូច្នេះ​រដ្ឋាភិបាល​មិន​ចាំបាច់​ត្រូវ​ការ​ផ្សះផ្សា​អ្វី​នោះ​ឡើយ តែ​អ្នក​នយោបាយ​ណា​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​ព្រហ្មទណ្ឌ ពួកគេ​ត្រូវ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​សំណាក់​តុលាការ។ រដ្ឋាភិបាល​មិន​មាន​សិទ្ធិ​លូកលាន់​លើ​រឿង​នេះ​នោះ​ទេ។
លោក ទិត សុធា៖ «ការ​តវ៉ា​ឲ្យ​លើកលែង​អ្នក​ទោស​នយោបាយ គឺ​ជា​រឿង​មួយ​មិន​ពិត ហើយ​គឺ​ជា​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ភូត​កុហក​សាធារណៈ​មតិ ដើម្បី​គិត​តែ​ពី​យុទ្ធនាការ​ប្រឆាំង ក៏​ប៉ុន្តែ​វា​បាន​ដើរ​បញ្ច្រាស​អំពី​អ្វី​ដែល​ជា​ទិដ្ឋភាព​ច្បាប់​ដែល​ ត្រូវ​បាន​ដោះស្រាយ​នៅ​ប្រព័ន្ធ​តុលាការ គឺ​គេ​បាន​ចាត់​ទុក​ប្រព័ន្ធ​តុលាការ​នៅ​កៀន​ជញ្ជាំង។ ផ្ទុយ​ទៅ​វិញ​គេ​ហាក់​បី​ដូច​ជា​ធ្វើ​យុទ្ធនាការ​មួយ​បំពុល ដែល​ធ្វើ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​រដ្ឋាភិបាល​នេះ​រឹត​បន្តឹង​សេរីភាព​បញ្ចេញ ​មតិ ឬ​ក៏​គាប់​សង្កត់​ទៅ​លើ​បក្ស​ប្រឆាំង​អី​ជាដើម»
ទោះ​យ៉ាង​ណា​មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា សកម្មភាព​ហាម​ឃាត់​របស់​អាជ្ញាធរ​លើ​ក្រុម​យុវជន​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស៖ «ការ​បើក​សេរីភាព​នេះ វា​នៅ​មាន​ភាព​ចង្អៀត​បំផុត ទាក់ទង​នឹង​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ»
មន្ត្រី​សិទ្ធិ​មនុស្ស​បាន​ចាត់​ទុក​ការ​រារាំង​របស់​អាជ្ញាធរ​នេះ គឺ​កំពុង​អនុវត្ត​ផ្ទុយ​នឹង​សន្ធិ​សញ្ញា និង​កតិកា​សញ្ញា​ផ្សេងៗ​ស្ដីពី​សិទ្ធិ​មនុស្ស ដែល​រដ្ឋាភិបាល​បាន​ព្រមព្រៀង​ថា ខ្លួន​នឹង​ធានា​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ឲ្យ​បាន​ល្អ​ ត្រឹមត្រូវ៕

3 comments:

Anonymous said...

disrespectful to the dead king? How!? These kids protest for injustice to those whose wrongful convictions like the land protesters or politicals prisoners.They want king Sihanmoni to intervene to pardon them out of jail because of unjustly conviction by Cpp crooks.Is that disrespect to the dead/ alive king? You be the judge!...

Judge

Anonymous said...

CPP used the word disrespect to the dead king in order earn its popularity in political matters among Khmer hearts.

Anonymous said...

Now Hun Sen is using the name of the dead king to clamp down and crack down on freedom of expression and freedom of association. This march is to demand for justice, release of those wrongful convicted, so how can it be a disrespect to the dead king? Ridiculous!