ភ្នំពេញ:
លោកមេធាវី យឹម សាវី អ្នកពាក្យនៃគណៈមេធាវី
នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា ដោយសារតែលោក សម
រង្ស៊ី មិនបានចូលខ្លួន ឬមិនបានចាត់តាំងមេធាវី ចូលទៅបំភ្លឺ
ចំពោះក្រុមប្រឹក្សាគណៈមេធាវី នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១២
តាមការកំណត់នោះ ទើបក្រុមប្រឹក្សា បានសម្រេចទុកពេលឲ្យលោក សម រង្ស៊ី
ឬមេធាវីតំណាងរបស់គាត់ ចូលបំភ្លឺ ចំពោះមុខក្រុមប្រឹក្សាគណៈមេធាវី
នៅពេលក្រោយ ដែលជាការកោះហៅឲ្យចូលបំភ្លឺ ចំពោះបទចោទ ជាលើកទី២
ពាក់ព័ន្ធនឹងការមិនគោរពវិជ្ជាជីវៈមេធាវី។
លោក យឹម សាវី បានមានប្រសាសន៍បន្តថា បន្ទាប់ពីក្រុមប្រឹក្សាគណៈមេធាវីកោះហៅលោក សម រង្ស៊ី ឲ្យចូលបំភ្លឺ ជាលោកទី២ ហើយគាត់ ( សម រង្ស៊ី) មិនបានពឹងមេធាវី ចូលបំភ្លឺជាលើកទី២នោះ ទើបក្រុមប្រឹក្សាគណៈមេធាវី ពិភាក្សាសម្រេច បែបណាទៅតាមច្បាប់ និងក្រមសីលធម៌គណៈមេធាវី។
លោកបានមានប្រសាសន៍បន្តថា ក្រុមប្រឹក្សាផ្តល់លទ្ធភាពឲ្យគាត់ មកម្តងទៀតដើម្បីបំភ្លឺ។ គាត់ចូលខ្លួនឯងក៏បាន ឲ្យមេធាវីគាត់ ចូលបំភ្លឺក៏បាន។ បើគាត់មិនចូលមកជាលើកទី២ ទេ ក្រុមប្រឹក្សាគណៈមេធាវី នឹងធ្វើការសម្រេច ទៅលើជោគវាសនា របស់គាត់។
លោក យឹម សាវី បន្តថា នៅពេលនេះ លោក សម រង្ស៊ី កំពុងប្រឈមមុខនាំការដាក់ ទណ្ឌកម្ម ពីសំណាក់ក្រុមប្រឹក្សាគណៈមេធាវី ហើយការដាក់ទណ្ឌកម្ម តាមវិធីណាមួយនោះ ស្ថិតនៅលើក្រុមប្រឹក្សា ជាអ្នកសម្រេច។
លោក ជីវ សុងហាក់ ប្រធានគណៈមេធាវី ធ្លាប់បានមានប្រសាសន៍ថា ការសម្រេចចោទប្រកាន់យ៉ាងណា ចំពោះ លោក សម រង្ស៊ី គឺនឹងធ្វើឡើង បន្ទាប់ពីមេធាវី ឬលោកសមរង្ស៊ី ចូលធ្វើការបំភ្លឺ ចំពោះក្រុមប្រឹក្សាគណៈមេធាវី ដែលត្រូវមានសំឡេង ៥០% បូក១ នៅក្នុងចំណោមសមាជិកក្រុមប្រឹក្សាគណៈមេធាវី ចំនួន ២៧នាក់។
លោកបន្តថា នៅក្នុងច្បាប់ បាននិយាយថា មេធាវី ដែលត្រូវតុលាការចោទប្រកាន់ ត្រូវព្យួរឈ្មោះបណ្តោះអាសន្ន។ អីចឹងអាស្រ័យទៅលើក្រុមប្រឹក្សា បើក្រុមប្រឹក្សា សម្រេចយ៉ាងណា យើងអនុវត្តតាមចឹង។
កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១២ ចុះហត្ថលេខាដោយលោក ជីវ សុងហាក់ ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិតកោះហៅ លោក សម រង្ស៊ី ឲ្យចូលខ្លួនមកបំភ្លឺ ដោយផ្ទាល់ដល់ក្រុមប្រឹក្សានៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១២។
សូមបញ្ជាក់ថា ក្រុមប្រឹក្សានៃគណៈមេធាវី អាចនឹងសម្រេចលុបឈ្មោះលោកសមរង្ស៊ី ចេញពីសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដោយយោងតាមមាត្រា៥៩ នៃច្បាប់ស្តីពី លក្ខន្តិកៈមេធាវី និងយោងតាមមាត្រា៦ នៃក្រមសីលធម៌មេធាវី។ មូលហេតុមកពីលោក សម រង្ស៊ី ដែលជាមេធាវី មិនប្រកបវិជ្ជាជីវៈ មានអត្តលេខ១០៨ បានជាប់ឈ្មោះជាទណ្ឌិត ក្នុងរឿងក្តីព្រំដែនកម្ពុជា-វៀតណាម កាលពីចុងឆ្នាំ២០០៩៕

2 comments:
បើ សម រង្សី ជាអ្នកស្នេហាជាតិពិតមែន
ត្រូវតែហានចូលខ្លួនទៅបិកស្រាយបំភ្លឺនៅ
មុខតុលាការទីក្រុងភ្នុំពេញ។
បើ សម រង្សី ហានជាប់គុកនោះឆ្នោត
អាចកើនឡើង។
កុំអួតតែមាត់ថាស្រឡាញ់ជាតិតែ
តាមពិតបោកប្រាស់ប្រជារាស្ត្រសោះ។
បើខ្លាច ងាប់ ជាប់គុក កុំធ្វើនយោបាយ ?
Why don't you ask Hun Sen to go to jail because he is a traitor. Sam Rainsy is a patriot who tried to protect and defend Khmer land, so why he has to front Hun Sen's kangaroo court?
Hun Sen is a traitor who sold out and gave Khmer land to Vietnam so he has to go to jail.
Post a Comment