The king and the Queen Mother visit the mourners in front of the royal Palace.
ព្រះរាជពិធីបុណ្យកាន់ទុក្ខជាផ្លូវការ ៧ថ្ងៃ នៃព្រះបរមសពព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ត្រូវបញ្ចប់នៅថ្ងៃទី២៣ ខែតុលា នេះ។
ពិធីចុងក្រោយនេះ គេឃើញមានប្រជាពលរដ្ឋមកពីគ្រប់ទិសទី
ទាំងកម្មករ និងក្រុមនិស្សិតជាច្រើនម៉ឺននាក់
បានដង្ហែជាក្បួនមកជួបជុំគ្នានៅខាងមុខព្រះបរមរាជវាំង
ដោយមានរូបព្រះឆាយាល័ក្ខណ៍ ផ្កាភ្ញី ធូប ទៀន
មកគោរពព្រះវិញ្ញាណក្ខន្ធព្រះអង្គ។ ព្រះសង្ឃប្រមាណជាង
១ម៉ឺនអង្គក៏បានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធនេះដែរ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក វណ្ណ វិចារ ពីមុខព្រះបរមរាជវាំង អំពីទិដ្ឋភាពទូទៅនៅមុខព្រះបរមរាជវាំង៖
យុវជនកោរសក់បួសមុខព្រះឆាយាល័ក្ខណ៍ព្រះមហាវីរក្សត្រ
ប្រជាពលរដ្ឋខ្មែរ និងយុវជនប្រមាណ ៣០នាក់ បានកោរសក់បួសមុខព្រះឆាយាល័ក្ខណ៍ព្រះបាទ នរោត្តម សីហនុ នៅទីលានប្រជាធិបតេយ្យ មុននឹងពួកគាត់ដង្ហែក្បួនកាន់មរណទុក្ខខាងមុខព្រះបរមរាជវាំង។
ក្បួនដង្ហែដែលមានពលរដ្ឋប្រមាណ ២០០នាក់ ដឹកនាំដោយក្រុមយុវជនគណបក្ស សម រង្ស៊ី មានស្លៀកពាក់សកាន់ទុក្ខ មានព្រះឆាយាល័ក្ខណ៍ និងព្រះរាជសកម្មភាពអតីតព្រះមហាវីរក្សត្រ ត្រូវបានដង្ហែដោយថ្មើរជើង ដើរសន្សឹមៗដោយមានសមត្ថកិច្ចការពារ។ ម្ដងនេះសមត្ថកិច្ចមិនបានរារាំងដំណើរក្បួនដង្ហែរបស់សមាជិកគណបក្ស ប្រឆាំងដូចសព្វមួយដងទេ តែបានដាក់រនាំងរាំងមិនឲ្យដង្ហែតាមផ្លូវជាតិធំ ដូចជាផ្លូវព្រះនរោត្តមជាដើម។
លោក សួង សុភ័ណ្ឌ តំណាងយុវជនមកពីគណបក្ស សម រង្ស៊ី ដឹកនាំការហែក្បួនឲ្យដឹងថា ការជួបជុំដង្ហែក្បួន និងពិធីបួសកាន់ទុក្ខនៅថ្ងៃទី២៣ ខែតុលា គឺដើម្បីចូលរួមមរណទុក្ខរបស់ព្រះបាទ នរោត្ត សីហនុ។ ម្យ៉ាងជាការបង្ហាញភក្តីភាព និងការគោរពស្នាព្រះហស្តរបស់ព្រះអង្គ។
លោក សួង សុភ័ណ្ឌ៖ «ការកោរថ្ងៃនេះ គឺបង្ហាញទី១ គឺការគោរពព្រះបាទ នរោត្តម សីហនុ។ ទី២ គឺគោរពស្នាព្រះហស្តរបស់ព្រះអង្គ ដែលបានបន្សល់ទុកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលមានន័យសំខាន់ៗ៣។ ទី១ ធ្វើឲ្យប្រទេសកម្ពុជា មានប្រជាធិបតេយ្យពិតប្រាកដ ទី២ ធ្វើឲ្យប្រទេសកម្ពុជា ពោរពេញទៅដោយការគោរពសិទ្ធិមនុស្សបានត្រឹមត្រូវតាមគោលការណ៍នៃ ច្បាប់ និងទី៣ ធ្វើឲ្យប្រទេសកម្ពុជា បញ្ចប់ជម្លោះខ្មែរនឹងខ្មែរ។ អ៊ីចឹងគោលការណ៍ ៣ចំណុចដែលព្រះអង្គបន្សល់ទុកជាស្នាព្រះហស្តឲ្យព្រះអង្គនេះ គឺអស្ចារ្យបំផុតដែលខ្មែរយើងនឹងលុត នឹងក្រាប នឹងទូលព្រះអង្គ ដើម្បីយកស្នាដៃព្រះអង្គយកមកប្រើប្រាស់ក្នុងសង្គមកម្ពុជា ដើម្បីមានឯកភាពពលរដ្ឋ និងមន្ត្រីគ្រប់ជាន់ថ្នាក់»។
ក្បួនដង្ហែដែលមានព្រះសង្ឃជាង ១០អង្គ ចូលរួម មានទាំងតាអាចារ្យ យាយជីផងនោះ បានមកធ្វើពិធីសូត្រធម៌បង្សុកូលនៅមុខព្រះបរមរាជវាំង ដោយឧទ្ទិសកុសលថ្វាយព្រះបរមសព របស់ព្រះអង្គឲ្យទៅសោយសុខនៅស្ថានសុគតិភព។
កម្មករជាង១ម៉ឺននាក់ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ
ពិធីបង្សុកូលនៅមិនទាន់ចប់សព្វស្រួលបួលផង ក្បួនដង្ហែរបស់ក្រុមកម្មករជាង ១ម៉ឺននាក់ផ្សេងទៀត ដែលដឹកនាំដោយសហជីពសេរីកម្មករ បានដង្ហែក្បួនពីទីស្នាក់ការកណ្ដាលរបស់ខ្លួន មកកាន់ព្រះបរមរាជវាំង ដោយមានពាក់ឈ្នួតក្បាលធ្វើអំពីក្រដាសខ្មៅ មានសរសេរអក្សរថា «សម្ដេចតាព្រះរាជបិតាឯករាជ្យជាតិ»។
ក្បួនដង្ហែដែលមានមនុស្សច្រើនកុះករនោះ ត្រូវបានឈប់នៅមុខព្រះបរមរាជវាំង មុខព្រះឆាយាល័ក្ខណ៍របស់ព្រះអង្គ មុននឹងពួកគេអុជធូបលុតជង្គង់បួងសួងដល់វិញ្ញាណក្ខន្ធរបស់ ព្រះអង្គ។ធូប ទៀន មានជាប់នឹងដៃរបស់កម្មករ បានអុជហុយផ្សែងសពេញមេឃ រីឯផ្កាម្លិះ ផ្កាឈូក បានដាក់ថ្វាយនៅមុខព្រះឆាយាល័ក្ខណ៍របស់ព្រះអង្គជាពំនូកៗគរដូច ភ្នំ។
កម្មការិនីរោងចក្រ ហុងវ៉ា កញ្ញា ចន្ថា ដែលបានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះអង្គ ឲ្យដឹងថា ថៅកែរោងចក្រមិនអនុញ្ញាតឲ្យកម្មករមកគោរពព្រះបរមសពព្រះអង្គទេ។ តែខាងសហជីពបានស្នើទៅថៅកែរោងចក្រ និងជួលឡានដឹកកម្មករឲ្យមកគោរពព្រះវិញ្ញាណក្ខន្ធព្រះអង្គជាលើក ចុងក្រោយ។
នាងសំដែងការសោកស្ដាយ ដោយរៀបរាប់ទាំងអួលដើមកថា ដោយវ័យក្មេងនាងមិនបានដឹងច្រើនពីគុណសម្បត្តិព្រះអង្គទេ តែក្រោយពេលដែលទ្រង់សោយទិវង្គត ទើបនាងបានដឹងពីសមិទ្ធផលជាច្រើនដែលទ្រង់បានបន្សល់ទុកឲ្យកូន ខ្មែរជំនាន់ក្រោយ៖ «ដូចថា គេមិនឲ្យឈប់ទេ ដូចថា សហជីពទាំងអស់នឹងសុំជួលឡានឲ្យពួកខ្ញុំជិះមកទាំងអស់គ្នា មកគោរពវិញ្ញាណក្ខន្ធគាត់ ជាថ្ងៃចុងក្រោយ គោរព ៧ថ្ងៃ។ គួរសោកស្ដាយថា ខ្ញុំវាក្មេង ដូចថាអត់សូវដឹងអី ដល់ពេលគេចាក់ផ្សាយឲ្យឃើញទៅ បានដឹងថា គាត់មានតម្លៃវាយ៉ាងម៉េចចំពោះពួកយើង។ ចង់ឲ្យគាត់ទៅកាន់សុគតិភព ដើម្បីជួយមើលកូនចៅជំនាន់ក្រោយ»។
នៅថ្ងៃចុងក្រោយនៃពិធីបុណ្យកាន់ទុក្ខ ឬថ្ងៃបុណ្យ ៧ថ្ងៃ នៃព្រះបរមសពរបស់ព្រះបាទ នរោត្តម សីហនុ នៅវេលាពេលព្រឹក មានមនុស្សជាង ២ម៉ឺននាក់ មកចូលរួមកាន់មរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធទ្រង់នៅមុខព្រះបរមរាជវាំង។ ចំនួននេះនឹងមានការកើនឡើងថែមទៀត នៅគ្រាដែលមានពលរដ្ឋជាច្រើនមកពីគ្រប់ទិសទី ធ្វើដំណើរជាបន្តបន្ទាប់មកព្រះបរមរាជវាំង ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធនៅពេលរសៀល។
ក្នុងពិធីបុណ្យកាន់ទុក្ខទី៧ ជាផ្លូវការនេះ ព្រះសង្ឃជិត ១ម៉ឺនអង្គ និមន្តពីគ្រប់ទីវត្តអារាម មកតាំងសមាធិ និងសូត្រធម៌បង្សុកូលប្រមូលកុសលថ្វាយដល់អតីតព្រះមហាក្សត្រដែលសោយ ទិវង្គត។ ការតាំងសមាធិរបស់ព្រះសង្ឃច្រើនអង្គនេះ ធ្វើស្រដៀងនឹងការតាំងសមាធិកាលពីថ្ងៃទី២០ ខែតុលា កន្លងទៅ។
ពលរដ្ឋម្នាក់មកពីខេត្តកំពង់ចាម អ្នកស្រី ខឹម ជឿ ដែលបានមកចូលរួមកាន់មរណទុក្ខព្រះបរមសពព្រះអង្គចំនួន ២ថ្ងៃមកហើយ ឲ្យដឹងថា ទោះជាព្រះអង្គចូលទិវង្គតពិតមែន តែអ្នកស្រីសង្ឃឹមថា ព្រះអង្គនៅតែជាម្លប់ដ៏ត្រជាក់សម្រាប់ពលរដ្ឋខ្មែរគ្រប់ៗគ្នា៖ «កូនចៅសូមមកកាន់មរណទុក្ខនេះឲ្យអស់ពីកម្លាំងចិត្ត កម្លាំងកាយ។ មកនេះព្រោះគិតថា សម្ដេចមានម្លប់ដ៏ត្រជាក់ មកអបអរសាទរប្រជារាស្ត្រកូនចៅទាំងអស់គ្នាឲ្យសុខសប្បាយទាំងអស់ គ្នា។ ខ្ញុំសូមបួងសួងដល់សម្ដេចឪជាប្រធាន ឲ្យជាម្លប់ដល់កូនចៅនៅខាងក្រោយឲ្យបានសេចក្ដីសុខ សេចក្ដីចំរើន ផុតទុក្ខ ផុតទោស ទាំងអស់ដល់អនាគត»។
រដ្ឋាភិបាលបានចេញសារាចរណែនាំ ដោយកំណត់ឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបកាន់ទុក្ខផ្លូវការក្នុង រយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលា។ ព្រះបរមសពព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ នឹងត្រូវតម្កល់ទុកក្នុងព្រះបរមរាជវាំងរយៈពេល ៣ខែ។ ក្នុងអំឡុងពេលនោះ ភ្ញៀវជាតិ អន្តរជាតិ ប្រជាពលរដ្ឋ និងមន្ត្រីរាជការ មានសិទ្ធិចូលរួមគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គបាន។ រីឯកាលបរិច្ឆេទនៃការបូជាព្រះបរមសព ខាងគណៈកម្មាធិការជាតិរៀបចំព្រះរាជពិធីបុណ្យព្រះបរមសពព្រះអង្គ នឹងសម្រេចតាមក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

1 comment:
The mass gathering,mourning of King father is a clear sign of a powerful supporting from the public for the monarchy.
Now it is time that the Monarchy should realize about their power and use it wisely if they want to survive to the next charter of monarch of Cambodia.
To collude with Hun and Hanoi it's only destroy the monarchy itself. The monarch,Sihamony,should be brave and neutral to all parties.He should speak out about injustice and especially land that Hun secretly giving away to Hanoi.The king should believes that if people with him there will be no one can destroy him,but to let his power to be abused by other like Hun and Hanoi and keep himself silent is a crime against himself and his subjects.
Your country needs you.
True Khmer
Post a Comment