http://youtu.be/6dCPk3eX4LU
ពលរដ្ឋនៅខេត្តស្វាយរៀងចោទវៀតណាមថានៅតែបន្តរំកិលបង្គោលព្រំដែនចូលដីខ្មែរ
ដោយ ម៉ម មុនីរតន៍ 2012-10-27 RFA
មន្ត្រីបក្សប្រឆាំង និងពលរដ្ឋខេត្តស្វាយរៀង បានឲ្យដឹងថា
រដ្ឋាភិបាលវៀតណាម បានសម្រេចដកតម្រុយបង្គោលព្រំដែនលេខ១៨៤
នៅភូមិពោធិ៍ និងតម្រុយបង្គោលព្រំដែនលេខ៨៤ និង៨៦
នៅចន្លោះតម្រុយបង្គោលលេខ១៧៥
ដែលបោះចូលក្នុងដីស្រែរបស់ពលរដ្ឋខ្មែរជាឯកតោភាគី។
ការសម្រេចដកតម្រុយបង្គោលព្រំដែនដែលធ្វើឡើងដោយរដ្ឋាភិបាល
វៀតណាម នេះ នៅបន្ទាប់ពីលោក សម រង្ស៊ី
ចុះអន្តរាគមន៍ដកតម្រុយបង្គោលព្រំដែនដែលអ្នកភូមិអះអាងថា
បានបោះនៅលើដីស្រែរបស់កសិករខ្មែរក្នុងភូមិកោះក្បានកណ្ដាល
កាលពីចុងឆ្នាំ២០០៩។
«ដូចថាគេដឹកចេញ យើងមិនឃើញនឹងផ្ទាល់ភ្នែកអ៊ីចឹង។
ប៉ុន្តែវាគ្រាន់តែថាវាដាក់វាអីអស់រួចអស់ហើយ
ដល់ពេលហើយដកយកចេញទៅបាត់អស់ទៅ...»។
តម្រុយបង្គោលព្រំដែននៅឃុំមេសថ្ងក ស្ថិតនៅក្នុងស្រុកចន្ទ្រា
ក៏ត្រូវបានរដ្ឋាភិបាលវៀតណាម
យកចេញភ្លាមៗពីដីស្រែរបស់ពលរដ្ឋកម្ពុជា ក្រោយពីលោក សម រង្ស៊ី
ចុះធ្វើអន្តរាគមន៍កាលជាង ២ឆ្នាំកន្លងទៅនេះ។
នៅតំបន់ក្បែរនោះដែរ លោក សម រង្ស៊ី
ធ្លាប់បានដកតម្រុយបង្គោលព្រំដែនលេខ១៨៥ នៅឃុំសំរោង ស្រុកចន្ទ្រា
កាលពីចុងឆ្នាំ២០០៩ ដែលបង្គោលនោះពលរដ្ឋអះអាងថា
បានបោះចូលលើដីស្រែរបស់ពួកគាត់ដែលកំពុងគ្រប់គ្រង
និងអាស្រ័យផលតាំងពីដូនតាមក។
អ្នកស្រី ញឹម លក្ខណ៍ ពលរដ្ឋនៅភូមិពោធិ៍ ស្រុកចន្ទ្រា ខេត្តស្វាយរៀង
អ្នកស្រីមានប្រសាសន៍ថា តម្រុយបង្គោលព្រំដែនលេខ១៨៤ វៀតណាម
បានបោះចូលក្នុងដីស្រែរបស់គាត់ដោយពុំបានប្រាប់ហេតុផលជាមុននោះ
ទេ។ អ្នកស្រីបន្តថា
តែពេលនេះតម្រុយដែលបានបោះចូលត្រូវរដ្ឋាភិបាលវៀតណាម
ដកចេញទៅវិញក្នុងរយៈពេល ១ខែក្រោយពីលោក សម រង្ស៊ី
ធ្វើអន្តរាគមន៍ដកតម្រុយបង្គោលព្រំដែនលេខ១៨៥ កាលពីចុងឆ្នាំ២០០៩
នៅឃុំសំរោង ក្នុងស្រុកចន្ទ្រា ដែរនោះ៖ «មិនដល់គីឡូទេ ប្រហែលជា
១០០ម៉ែត្រ។ គ្រាន់ថាខ្ទង់ពីជើងទៅត្បូង វាអស់ស្រែខ្ញុំចំនួន
៤ហិកតារជាង។ ដកទៅយូរហើយ ដកតាំងពីកាល សម រង្ស៊ី ដកឯត្បូង
ដល់ពេលហើយបានចំនួនជាមួយខែដែរយ៉ាង
បានគេដកទៅមិនបានមួយខែទេមើលទៅ។ ខ្ញុំវាសូវគិតនេះដែរ
យើងវារវល់ការងារ មិនសូវស្អិតនឹងការងារអ៊ីចឹងៗ។ ទេ!
វាដកតែស្រែខ្ញុំ ស្រែបងប្អូនទៀត ខ្ញុំវាមិនសូវបានដឹងទេ
ខ្ញុំវាមិនសូវបានដើរ។ តែបើបង្គោលស្រែខ្ញុំហ្នឹង
គេដកចេញតែម្ដងហ្នឹង។ គេដកទៅខ្លួនគេ
ដកយកខ្លួនគេទៅៗនៅតែស៊ីម៉ងត៍ ឥដ្ឋ
នៅគរកន្លែងស្រែខ្ញុំនៅទាល់រាល់ថ្ងៃហ្នឹង»។
អ្នកស្រីគិតថា ប្រសិនបើតម្រុយបង្គោលព្រំដែនលេខ១៨៥
មិនត្រូវបានលោក សម រង្ស៊ី ធ្វើអន្តរាគមន៍ទេនោះ មានន័យថា
ទាំងដីស្រែរបស់អ្នកស្រីប្រមាណជិត ៥ហិកតារ
និងផ្នែកខ្លះទៀតនៃដីរបស់ខ្មែរ
នឹងត្រូវបាត់បង់ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលវៀតណាម
យ៉ាងពិតប្រាកដ។
ពលរដ្ឋដែលមានលំនៅឋានជិតព្រំដែនកម្ពុជា-វៀតណាម
ហាក់ពុំមានជំនឿថារដ្ឋាភិបាលបច្ចុប្បន្ន
អាចទប់ស្កាត់ការរំកិលព្រំដែនពីសំណាក់ប្រទេសជិតខាងកម្ពុជា
បាននោះទេ
បើទោះជារដ្ឋាភិបាលនៃប្រទេសទាំងពីរព្រមព្រៀងបោះបង្គោលព្រំដែនជា
ផ្លូវការយ៉ាងណាក្ដី។
លោក អ៊ុក សារឿន អនុប្រធានក្រុមការងារគណបក្ស សម រង្ស៊ី ខេត្តស្វាយរៀង
លោកគិតថា អំណាចដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងគ្រប់គ្រង
គឺជាការផ្ដល់ទាំងស្រុងពីរដ្ឋាភិបាលវៀតណាម។ ក្នុងន័យនេះ
លោកចាត់ទុកថា កម្ពុជា
នឹងគេចមិនផុតនោះឡើយពីការប៉ុនប៉ងណាមួយក្នុងមហិច្ឆតាចង់បាន
ទឹកដីរបស់កម្ពុជា ដោយរដ្ឋាភិបាលវៀតណាម នោះ៖ «យើងឃើញហើយ ៧៩
គឺបានអំណាចមកពីយួន។ យួនជាអ្នកឲ្យអំណាចខ្មែរ។
អ៊ីចឹងខ្មែរតាំងពី ៧៩ រហូតមកដល់ពេលបច្ចុប្បន្ន
ពិតមែនតែមានកិច្ចព្រមព្រៀងពិតប្រាកដ
ប៉ុន្តែមេដឹកនាំនៅដដែលតាំងពី ៧៩ រហូតមកដល់បច្ចុប្បន្ន
គឺមេដឹកនាំ មកពីយួន យួនដែលឲ្យអំណាចទៅឲ្យអ្នកដែលអ្នករាល់ថ្ងៃ។
ពិតមែនតែការបោះឆ្នោតគេរៀបបោះឲ្យ
ក៏ប៉ុន្តែនៅតែមានសាមគ្គីភាពរវាងកម្ពុជា-វៀតណាម។ សាមគ្គីភាពនេះ
គឺថាខ្មែរមិនដែលចំណេញទេ ខ្មែរខាតជារៀងរាល់កាលៈទេសៈ។
ខ្មែរមិនដែលបានរួចខ្លួនទេ ខ្មែរខាតជានិច្ច»។
លោកបន្តថា ការបាត់បង់ទឹកដីនៅតាមព្រំដែនកម្ពុជា-វៀតណាម ចេះតែបន្តកើតឡើងជាបន្តបន្ទាប់ ក្រោយឆ្នាំ១៩៧៩ មក៖ «ការ
ធ្វើបង្គោលនេះ គឺចូលមកដីយើង ៣ដំណាក់កាល។ ដំណាក់កាលទីមួយ
ដីនោះនៅប្រហែល ៥០០ម៉ែត្រពីបង្គោលដែលកំពុងតែដាំស្រាប់។
ដំណាក់កាលទីពីរនោះ គឺមានដើមអាកាស្សាហ្នឹង
អាហ្នឹងចូលរំលោភមកក្នុងដំណាក់កាលទីពីរ។ មកដល់ដំណាក់កាលទីបី
វាកំពុងធ្វើព្រំប្រទល់ជាផ្លូវការនេះ បើយើងគិតទៅប្រហែលជា
៣០០ម៉ែត្រ»។
កាលពីចុងឆ្នាំ២០០៩ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
ដែលជាគណបក្សបង្រួបបង្រួមរវាងគណបក្ស សម រង្ស៊ី និងគណបក្ស
សិទ្ធិមនុស្ស បានចុះដកតម្រុយបង្គោលព្រំដែនលេខ១៨៥
នៅភូមិកោះក្បានកណ្ដាល ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
ចំណែកតម្រុយបង្គោលព្រំដែនដែលនៅចន្លោះនោះ មានតម្រុយលេខ៨៤
និងតម្រុយលេខ៨៦ ត្រូវវៀតណាម
ដកចេញភ្លាមផងដែរខណៈតម្រុយបង្គោលព្រំដែនលេខ១៨៤
នៅក្នុងភូមិពោធិ៍ ឃុំមេសថ្ងក ក្នុងស្រុកចន្ទ្រា ដែរនោះត្រូវវៀតណាម
អន្តរាគមន៍យកចេញមួយខែក្រោយ បន្ទាប់ពីលោក សម រង្ស៊ី ដករួច។
ស្ថិតក្រោមហេតុផលនេះហើយ ដែលលោក សម រង្ស៊ី
ត្រូវរស់នៅដោយនិរទេសខ្លួននៅក្រៅប្រទេស
បន្ទាប់ពីសាលាដំបូងខេត្តស្វាយរៀង និងតុលាការក្រុងភ្នំពេញ
កាត់ឲ្យមានទោសសរុបចំនួន ១២ឆ្នាំ ពីបទដកតម្រុយបង្គោលព្រំដែន
ក្លែងបន្លំឯកសារផែនទីសាធារណៈ និងពីបទបរិហារកេរ្តិ៍។
ទោះជាបែបណា
ក្រុមអ្នកឃ្លាំមើលដំណើរការវិវត្តស្ថានការណ៍នយោបាយនៅប្រទេស
កម្ពុជា មជ្ឈដ្ឋានជាតិ និងអន្តរជាតិ
បានហៅការកាត់ទោសដោយតុលាការខ្មែរទៅលើលោក សម រង្ស៊ី នេះថា
ធ្វើឡើងក្រោមហេតុផលនយោបាយ។ ក៏ប៉ុន្តែ ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន
សែន និងមន្ត្រីក្នុងជួររដ្ឋាភិបាល តែងចាត់ទុកករណីលោក សម រង្ស៊ី
នេះថា ពុំមែនជារឿងនយោបាយនោះទេ គឺជាករណីព្រហ្មទណ្ឌ។
វិទ្យុអាស៊ីសេរី ពុំអាចស្នើសុំការអត្ថាធិប្បាយបានទេ
ចំពោះបញ្ហានេះពីមន្ត្រីនាំពាក្យរបស់រដ្ឋាភិបាល នៅថ្ងៃទី២៦
ខែតុលា ឆ្នាំ២០១២។
យ៉ាងនេះក្ដី អ្នកស្រី ញឹម លក្ខណ៍ ពលរដ្ឋរស់នៅភូមិពោធិ៍
ស្រុកចន្ទ្រា ខេត្តស្វាយរៀង អ្នកស្រីអះអាងថា រដ្ឋាភិបាលវៀតណាម
តែងបោះតម្រុយបង្គោលព្រំដែនចូលដីស្រែរបស់កម្ពុជា ជាបន្តបន្ទាប់
ដោយពុំដែលឃើញមានអាជ្ញាធរកម្ពុជា ចុះអន្តរាគមន៍
ឬចាត់វិធានការម្ដងណានោះទេ។ អ្នកស្រីបន្តថា
ទាំងការរៀបចំសម្ភារៈបោះបង្គោលព្រំដែន
និងបោះតម្រុយបង្គោលព្រំដែនបណ្ដោះអាសន្នយ៉ាងណាក្ដី
គេតែងសង្កេតឃើញអាជ្ញាធរវៀតណាម
ហាក់មានឥទ្ធិពលលើការសម្រេចខ្ពស់ជាងភាគីកម្ពុជា៖ «ខាងយើងអ្នក
ដឹកណា របស់វៀតណាមតើ វៀតណាម គេអ្នកមកដាក់មកចាក់របស់ភិនគេ។
គេមកឈរមើលរបស់ភិនគេ គេធ្វើរបស់ភិនគេ
ខ្មែរយើងមិនដឹកមកចូលទេ។
វៀតណាមដឹកមកចូលមកធ្វើតែម្ដងហ្នឹងកន្លែងដីស្រែខ្ញុំហ្នឹង
គ្មាន»។
ក៏ប៉ុន្តែ ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន បញ្ជាក់កាលពីថ្ងៃទី៩
ខែសីហា ថា រដ្ឋាភិបាលកម្ពុជា ពុំដែលធ្វើតាមអំណាច
ឬស្ថិតក្រោមឥទ្ធិពលរបស់ប្រទេសវៀតណាម
សម្រាប់កិច្ចការរបស់ខ្លួនក្រៅពីការចរចាដើម្បីរកចំណុចរួមនោះទេ៖
«បើចាំតែស្រួល វាមែនអី ឯជាមួយវៀតណាម បើចាំតែស្រួលតាមគេ ប្រហែលជាមកដល់ពេលគ្មានការចាំបាច់អូសបន្លាយការចរចាទេ»។
បើទោះជាមានការបកស្រាយបែបនេះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ថា ការបោះបង្គោលព្រំដែនធ្វើឲ្យកម្ពុជា
ត្រូវចំណេញព្រំដែនគោកប្រមាណជាង ១.២០០ហិកតារពីវៀតណាម យ៉ាងណាក្តី
ក៏ប៉ុន្តែពលរដ្ឋនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម
ដូចជាខេត្តស្វាយរៀង ទល់នឹងខេត្តតៃនិញ (Tay Ninh) អតីតខេត្តរោងដំរី
ក្នុងទឹកដីខ្មែរកម្ពុជាក្រោម
បច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាម ខេត្តតាកែវ
ឈមនឹងខេត្តអានយ៉ាង (An Giang) ប្រទេសវៀតណាម
ដែលជាអតីតខេត្តមាត់ជ្រូក ក្នុងទឹកដីខ្មែរកម្ពុជាក្រោម
និងខេត្តកំពត ឈមនឹងខេត្តគៀនយ៉ាង (king Gian) អតីតខេត្តក្រមួនស
ទឹកដីខ្មែរកម្ពុជាក្រោម ប្រទេសវៀតណាម ពួកគាត់ឲ្យដឹងថា កម្ពុជា
ពុំដែលចំណេញត្រង់កន្លែងណាមួយពីការបោះបង្គោលព្រំដែននោះទេ។
យ៉ាងណាក៏ដោយ លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី
និងប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ធ្លាប់បានថ្លែងថា
លោកនឹងមិនព្យាយាមពន្យល់បន្ថែមទៀតលើបញ្ហាព្រំដែនលើសពីអ្វីដែល
នាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បានបកស្រាយ កាលពីថ្ងៃទី៩ ខែសីហា
នៅរដ្ឋសភា
ដែលជាការឆ្លើយតបទៅនឹងមន្ត្រីបក្សប្រឆាំងស្ដីពីរឿងព្រំដែននោះ
ទៀតទេ។
ការបន្តខ្វែងគំនិតក្នុងរឿងព្រំដែនរវាងពលរដ្ឋ
មន្ត្រីបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងរដ្ឋាភិបាល
នៅតែជាប្រធានបទក្ដៅគគុកនៅឡើយ។ បើទោះជារដ្ឋាភិបាលអះអាងថា
ការគ្រោងបញ្ចប់កំណត់បោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម
នឹងត្រូវធ្វើឲ្យរួចជាស្ថាពរ ក្នុងឆ្នាំ២០១២
និងការបកស្រាយរឿងព្រំដែនជាង ៥ម៉ោងរបស់លោក ហ៊ុន សែន នៅរដ្ឋសភា
ថាជាការបញ្ចប់ទៅនៃមន្ទិលសង្ស័យ
និងភាពចម្រូងចម្រាសនៃបញ្ហាព្រំដែនយ៉ាងណាក្តី ពលរដ្ឋនៅតែអះអាងថា
ការបន្តរំកិលតម្រុយបង្គោលព្រំដែនរបស់វៀតណាម
ចូលដីខ្មែរនៅតែបន្តកើតឡើងជាបន្តបន្ទាប់ក្នុងដំណាក់កាលចុង
ក្រោយនេះ៕
7 comments:
stop fooling around
Cambodia will be no more if Hun Sen continues to rule the country and allowed Vietnam to encroach at will without protest. I believe the villagers on the ground because they lost their lands to Vietnam, rather than believing the officials who lied to their teeth to cover up the encroachments.
What is wrong with our leaders. Are they truly stupid and blind. How much proof do we need to khmer krom histories.
Get rid of ah Kwaq Chhkae Yuons put more soldiers all around border khmers_Yuons.
Does Ah Hun Sen really thinks our Khmer farmers are trouble makers encroaching into the Vietnamese land?
Or is Ah Hun Sen really stupid and lowly educated that he couldnt care less, if the Vietnamese continues to encroached into the Khmer land causing conflicts, dispute and unrest situation?
When is AH Hun Sen going to use his 7 PhDs he gains from the University of Hanoi to help the Khmer people?
worry about what, the border is the border. another play fear article.
Post a Comment