A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 27 October 2012

Koh Nhek district in Mondulkiri province was where Nol Nol's soldiers executed all Sihanouk's servants and bodyguards after the 1970 coup ស្រុកកោះញែក ជាទីកន្លែងដែល គេយក អង្គរក្ស និងអ្នកបម្រើ សម្ដេចឪទៅសម្លាប់ នាសម័យ លន់ នល់

Photo by DAP-NEWS
Saturday, 27 October 2012 ដោយៈ គុជ វិភាគ (DAP News)-ID: 009

មណ្ឌលគិរីៈ ស្ថិតនៅភាគខាងជើង នៃខេត្តមណ្ឌលគីរី និងមានចម្ងាយពីផ្លូវ ប្រមាណ១០០ គីឡូម៉ែត្រ ពី ក្រុងសែនមនោរម្យនោះ ស្រុកកោះញែក គឺជាស្រុកមួយក្នុងចំណោមស្រុក៥ របស់ខេត្តមណ្ឌលគីរី ដែល ពោរពេញទៅដោយព្រៃភ្នំ និងជ្រោះជ្រៅៗជាច្រើន។ ស្រុកកោះញែកនេះ ត្រូវបានបង្កើតឡើងដោយ សម្ដេចព្រះមហាវីរក្សត្រ នរោត្តម សីហនុ នាឆ្នាំ១៩៦៨ បន្ទាប់ពីរយៈពេល៨ឆ្នាំ ដែលព្រះអង្គ បានបង្កើត ខេត្តមណ្ឌលគីរី នៅក្នុងឆ្នាំ១៩៦០ ដោយបានកាត់ចេញពីខេត្តក្រចេះ។
បន្ទាប់ពីរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ នាឆ្នាំ១៩៧០ មួយផ្នែកធំរបស់ស្រុកកោះញែកត្រូវ បានធ្លាក់ចូលនៅក្នុងកណ្ដាប់ដៃកងរំដោះ សម្រាប់ធ្វើជាទីតាំង មូលដ្ឋានតស៊ូប្រឆាំងទៅនិងរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់។ បើទោះបីជាទីតាំងនេះ ត្រូវបានគ្រប់គ្រងដោយកងរំដោះ យ៉ាងណាក៏ដោយ ប៉ុន្តែក្រុមកងអង្គរក្ស និងអ្នកដែលធ្លាប់បម្រើព្រះមហាវីរក្សត្រ ដែលត្រូវបានគេបញ្ជូន ពីភ្នំពេញទៅ ត្រូវបានគេយកទៅសម្លាប់នៅទីនោះ។
លោក ព្រំ ផាន បច្ចុប្បនរស់នៅនៅក្នុងភូមិបន្ទាយ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង វ័យ  ៨០ឆ្នាំ ជាអតីតអង្គរក្សផ្ទាស់របស់ ព្រះមហាវីរក្សត្រ នរោត្តម សីហនុ នាចន្លោះឆ្នាំ១៩៦២ ដល់ឆ្នាំ១៩៧០ បានប្រាប់ឲ្យដឹងថា បន្ទាប់ពី លោកសេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារ ទម្លាក់សម្ដេចឪ នាឆ្នាំ១៩៧០ ក្រុមអង្គរក្សរបស់ព្រះអង្គ និងក្រុមអ្នកបម្រើទាំងអស់ ត្រូវបានគេបញ្ជូនតាមកប៉ាល់ទៅខេត្តមណ្ឌលគីរីនេះ។ ទៅដល់ទីនោះក្រុមអ្នក បម្រើ និងអង្គរក្សទាំង៧៤នាក់ ត្រូវបានអជ្ញាធរហៅទៅសួរម្ដងម្នាក់ៗ ថា តើពួកគេនៅស្រលាញ់សម្ដេច ឪទៀត ឬទេ? បើអ្នកណាដែលឆ្លើយថា នៅតែគោរពស្រលាញ់ សម្ដេចឪ អាជ្ញាធរខេត្តនៅសម័យនោះ ដែលមាន ខៀវ ប៊ុន ជាចៅហ្វាយខេត្តមណ្ឌលគីរី បានបញ្ចូនអ្នកដែលផ្ដល់ចម្លើយទាំងអស់ ទៅកាន់ស្រុក កោះញែក។
បើតាមលោក ព្រំ ផាន មានក្រុមអ្នកការពាសម្ដេចឪ និងក្រុមអ្នកបម្រើព្រះមហាវីរក្សត្រភាគច្រើនបំផុត បានឆ្លើយថា នៅតែស្រលាញ់សម្ដេចឪ ហើយត្រូវបានគេបញ្ជូនយកទៅសម្លាប់នៅស្រុកកោះញែកនេះ ព្រោះនៅស្រុកនេះ សម្បូរទៅដោយព្រៃភ្នំ និងជ្រោះ។
គួរបញ្ជាក់ថាបន្ទាប់ពីលោកសេនាប្រមុខ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ភ្លាម កងរំដោះបានធ្វើការកាន់កាប់ស្រុកកោះញែក បានមួយផ្នែកធំ ដោយក្នុងនោះ កងរំដោះបានចាប់ មេបញ្ជាការទាហ៊ាន ដែលប្រចាំការនៅទីនោះ គឺលោក ព្រាប ស៊ីហារ៉ា យកទៅដាក់គុកបានមួយរយៈ ក្រោយមកកងរំដោះក៏បានសម្លាប់តែម្ដងទៅ។ លោក ព្រាប ស៊ីហារ៉ា ជាប្អូនប្រុសបង្កើតរបស់លោក ព្រាប អ៊ីន ដែលត្រូវបានអាជ្ញាធរសម័យនោះ ធ្វើការប្រហារជីវិតនៅត្រពាំងក្រឡឹង ខេត្តកំពង់ស្ពឺ ដោយចោទ ប្រកាន់ថា បានក្បត់ជាតិ៕

No comments: